Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អគ្គិភ័យ​ឆាបឆេះ​ផ្សារ​នៅ​ទីក្រុង​កាប៊ុល​បំផ្លាញ​ហាង​រាប់​រយ​

M24-b-fullប៉ូលិស​និង​សាក្សី​បាន​និយាយ​ថា​ ការ​ឆេះ​ទ្រង់ទ្រាយ​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​ផ្សារ​នៃ​ទីក្រុង​កា​ប៊ុល​នៅ​ថ្ងៃអាទិត្យ ​ដោយ​បំផ្លាញ​ហាង​រាប់​រយ ​និង​បង្ខំ​ឲ្យ​កន្លែង​ប្ដូរប្រាក់​នៅ​ជិត​ទីក្រុង​ត្រូវ​ជម្លៀស​ចេញ។​ ​

មន្ត្រី​នាយកដ្ឋាន​ពន្លត់​អគ្គិ​ស​ភ័យ​បាន​ប្រាប់ AFP​ថា មិន​ទាន់មាន​សេចក្ដីរាយការណ៍​អំពី​មនុស្ស​ស្លាប់​នៅក្នុង​ការ​ឆេះ​ដែល​បំផ្លាញ​ខោអាវ​ច្រើន​បំផុត​នៃ​ហាង​៥០០​របស់​ផ្សារ​នោះ​ឡើយ​នា​ព្រឹក​នេះ។

​ ​មន្ត្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា កន្លែង​ប៉ះ​គ្នា​(​ខ្សែភ្លើង​)​នៃ​អគ្គិសនី​គឺ​ទំនងជា​មូលហេតុ​ច្រើន​បំផុត​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ។

​ ​មន្ត្រី​បាន​និយាយ​ថា «​យើង​ទាំងអស់គ្នា​កំពុងធ្វើការ​រួមគ្នា​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នេះ»។ អ្នក​ថតរូប​របស់ AFP​នៅ​កន្លែង​កើតហេតុ​បាន​និយា​យថា អគ្គិភ័យ​បាន​លេប​ត្របាក់​ហាង​រាប់​រយ​​ក្លាយ​ទៅ​ជា​ធ្យូង។

​ ​ប៉ូលិស​ទីក្រុង​កា​ប៊ុល​ដែល​នៅក្នុង​លក្ខខណ្ឌ​អនាមិក​ប្រាប់​ AFP​ដោយឡែក​មួយទៀត​ថា ផ្សារ​(​ធំ​បំផុត​របស់​ប្រទេស​ដែល​ដាច់ដោច​ដោយ​សង្គ្រាម​) ប្ដូរប្រាក់​នៅ​ជិត​នោះ​ ត្រូវ​គេ​ជម្លៀសចេញ ​ខណៈ​ភ្លើង​បាន​ខិតជិត​ជញ្ជាំង​ខាងក្រៅ​របស់​វា​(​ហាង​)

​ ​ប្រភព​បន្តថា «​ប៉ូលិស​បាន​ជួយ​ផ្សារ​ប្ដូរប្រាក់​ជម្លៀស​ចេញ​និង យក​លុយ​របស់​ពួកគេ​ពី​ផ្សារ​ទៅកាន់​កន្លែង​សុវត្ថិភាព។

​ ​រដ្ឋធានី​អាហ្វហ្គានីស្ថាន​ ដែល​ជា​ផ្ទះ ដែល​មាន​ចំនួន​ប្រជាជន​ប្រហែល​៥​លាន​នាក់ មាន​សុវត្ថិភាព​អគ្គិភ័យ​មិនសូវ​ល្អ បើ​ទោះបីជា​នាយកដ្ឋាន​អគ្គិភ័យ​ត្រូវ​បានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាមួយ​ជំនួយ​អន្តរជាតិ បន្ទាប់ពី​ការ​ដួល​រំលំ​របប​តា​លី​បង់​នៅ​ក្នុងការ​លុកលុយ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ចុងឆ្នាំ​២០០១​ក៏ដោយ៕

កែ​ចុងក្រោយ​នៅ ថ្ងៃច័ន្ទ ទី24 ធ្នូ ឆ្នាំ2012 ម៉ោង08:33

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ អគ្គិភ័យ​ឆាបឆេះ​ផ្សារ​នៅ​ទីក្រុង​កាប៊ុល​បំផ្លាញ​ហាង​រាប់​រយ​