បាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មនៅថ្ងៃអាទិត្យនៅក្នុងភាគខាងលិចប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីចាប់ខ្លួនអង្គរក្សរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយបិទមហាវិថីសំខាន់មួយដែលភ្ជាប់ទៅទីក្រុងបាដាដ ទៅប្រទេសជិតខាងហ្សកដានី និងស៊ីរី ក្នុងរយៈពេលខ្លី។
ការគំរាមកំហែងនូវជម្លោះ ធ្វើឲ្យរឹតតែតានតឹងឡើងជាមួយស៊ុននីរបស់អ៊ីរ៉ាក់ ដែលចោទប្រកាន់នាយករដ្ឋមន្ត្រីស៊ីអ៊ីតលោក Nouri al-Maliki ថាបានសម្រង់គោលដៅនិងធ្វើទៅជារឿងបន្ទាប់បន្សំដាក់ពួកគេ។ ជម្លោះនិកាយិកបានធ្វើឲ្យស្លន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងជាញឹកញាប់បានបង្វែរជាអំពើហិង្សា។
នៅថ្ងៃសុក្រ រដ្ឋាភិបាលដែលដឹកនាំដោយស៊ីអ៊ីត បាននិយាយថា ពួកគេបានចាប់ខ្លួនអង្គរក្ស១០នាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rafia al-Issawiដោយចោទប្រកាន់ថាពាក់ព័ន្ធនឹងភេរវនិយម។ រដ្ឋាភិបាលបាននិយាយថា ការចាប់ខ្លួនធ្វើឡើងយោងទៅតាមច្បាប់ និងរារាំងការព្យាយាមណាមួយដើម្បីសាបព្រោះនូវទោមនស្សនិកាយិក។
នៅក្នុងស្រុកកំណើតរបស់ al-Issawiនៅ Fallujah បាតុករមួយចំនួនបានគ្របមុខរបស់ពួកគេជាមួយនឹងគ្រឿងតុបតែងសក់តាមប្រពៃណីកុលសម្ព័ន្ធមានក្រឡាក្រហម ដាក់កាំភ្លើងដៃនៅក្រោមសំលៀកបំពាក់របស់ពួកគេ។ អ្នកផ្សេងទៀតកាន់ទង់ជាតិពីសម័យនៃការទម្លាក់លទ្ធិផ្ដាច់ការ សាដាម ហូសេន និង ទាំងនោះឥឡូវចាប់ផ្ដើមផុសឡើងដោយពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី។
វាជាលើកទី២ហើយនៅក្នុងរយៈពេល៣ថ្ងៃដែលបាតុករនៅក្នុងខេត្ត អែនបា បានសម្រុកចូលទៅតាមផ្លូវ។
បាតុករបានកាន់បដាបរិហារនូវអ្វីដែលពួកគេហៅថា« ការប្រព្រឹត្តិគ្មានទំនួលខុសត្រូវ» របស់រដ្ឋាភិបាលដឹកនាំដោយស៊ីអ៊ីត ប្រឆាំងនឹងស៊ុននី និងទាមទារឲ្យដោះលែងជាបន្ទាន់នូវអង្គរក្សរបស់លោក al-Issawi។ បដាផ្សេងទៀតចំអកថា ច្បាប់ប្រឆាំងភេរវនិយម ដែលពួកគេចោទប្រកាន់អនុវត្តន៍បានតែស៊ុននី នៅពេលដែលបាតុករបានស្រែក"Down, Down al-Maliki."។
Ali al-Moussawiអ្នកនាំពាក្យរបស់លោក al-Maliki បាននិយាយថា ការធ្វើបាតុកម្មគឺមានគោលបំណងដើម្បីបង្កើតនូវភាពវឹកវរទូទាំងប្រទេស និងធ្វើឲ្យរស់ឡើងវិញនូវជម្លោះនិកាយិកនៅក្នុងប្រទេស។
លោក al-Moussawiបន្តថា «ការលើកឡើងនូវទង់ជាតិចាស់របស់អ៊ីរ៉ាក់មានន័យថា មានមនុស្សជាប់ទាក់ទងទៅនឹងរបបកាលពីមុន ដែលមិនអាចរស់នៅជាមួយអ៊ីរ៉ាក់ថ្មី»។ «រដ្ឋាភិបាលអ៊ីរ៉ាក់គោរពការធ្វើបាតុកម្ម និងនិងការទាមទាររបស់ពួកគេ ទោះយ៉ាងណាពួកគេស្ថិតក្នុងព្រំដែននៃច្បាប់ ប៉ុន្តែការធ្វើបាតុកម្មដូច្នេះ នូវកន្លែងដែលទង់ជាតិចាស់កំពុងរះឡើង និង ពាក្យស្លោកនិកាយិកគឺប្រើប្រាស់ក្នុងគោលបំណងតែមួយគត់គឺបង្កើតនូវភាពវឹកវរ»៕























