ពួកអ្នកចូលរួមសំខាន់ៗក្នុងវិបត្តិប្រាក់បំណុលនៅអឺរ៉ុបកំពុងតែជួបប្រជុំគ្នានៅប្រទេសអេហ្ស៊ីបនៅក្នុងរដ្ឋធានីកូស្យាកាលពីថ្ងៃសុក្រ ទី១៤ ខែកញ្ញា ដើម្បីពិភាក្សា គ្នាអំពីការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងប្រទេសអេស្ប៉ាញ និងប្រទេសក្រិក និងអំពីផលប៉ះពាល់នៃផែនការរបស់ធនាគារកណ្ដាលអឺរ៉ុបរបស់(ECB) ដើម្បីការពារប្រាក់អឺរ៉ូ។ នៅមុនកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសអេស្ប៉ាញបានបញ្ចេញប្រតិកម្មចំពោះប្រព័ន្ធសារព័ត៌មាន ស្ដីពីប្រាក់បំណុលរបស់ប្រទេសនេះ។
ប្រាក់បំណុលរបស់រដ្ឋាភិបាលអេស្ប៉ាញបានកើនឡើង៧៥.៩ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន នៅត្រីមាសទី២ នៃឆ្នាំនេះ។ នេះបើយោងទៅតាមតួលេខដែលបោះពុម្ពផ្សាយ ដោយធនាគារអេស្ប៉ាញបានឲ្យដឹង។តួលេខនេះបានកើនឡើង ៩.២ភាគរយនៅរៀងរាល់ឆ្នាំ និងជាសមាមាត្រខ្ពស់បំផុតនៅក្នុងរយៈពេលយ៉ាងហោចណាស់ក៏២២ឆ្នាំ២០១២។
ប្រាក់បំណុលសរុបបានកើនឡើងដល់៨០៤ពាន់លានអឺរ៉ូ (១លានដុល្លារ) គឺកើនឡលើង៩៩ពាន់លានអឺរ៉ូ នៅរៀងរាល់ឆ្នាំ។ ធនាគារកណ្ដាល របស់ប្រទេអេស្ប៉ាញបាននិយាយឲ្យដឹងដូច្នេះនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រទី១៤ ខែកញ្ញា។ ការចំណាយរបស់រដ្ឋាភិបាលកណ្ដាលកើនឡើង៤.៤ភាគរយ គឺទៅដល់៦.១៧ ពាន់អឺរ៉ូ គឺតំណាងឲ្យ ៥៨.៣នៃផលិតផលសរុបក្នុងស្រុក(GDP)។
ការចំណាយរបស់រដ្ឋាភិបាលតំបន់ បានកើនឡើង២.៨ភាគរយគឺទៅដល់១៥១ ពាន់លានអឺរ៉ូ ស្មើនឹង៥៨.៣ភាគរយ នៃGDP ដែលជាកម្រិតខ្ពស់បំផុតដែរ និង នៅក្នុងរយៈពេលយ៉ាងហោចណាស់ក៏២២ឆ្នាំ។ តំបន់ដែលមានប្រាក់បំណុលច្រើនបំផុតក្នុងត្រីមាសទី២ គឺនៅCataloniaដែលមានចំនួន៤៤ពាន់លានអឺរ៉ូ និងបន្តដោយ Valencia៕
ថាលីយ៉ាន





















