Loading
KPT-NEWS.COM
កំហុស

7Technology

អេហ្ស៊ីប​នាំ​យក​ពលរដ្ឋ​អាមេរិក​១៩​នាក់​ទៅ​កាត់​ទោស​ពី​បទ​ធ្វើ​ឲ្យ​តានតឹង​ទំនាក់ទំនង​

M06-f-fullដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​គម្រោង​របស់​អាមេរិក​ដើម្បី​កាត់​ផ្ដាច់​ជំនួយ​នោះ ​ប្រទេស​​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជូន​ពលរដ្ឋ​អាមេរិក​១៩​នាក់​និង​និយោជិត​២៤​នាក់​ផ្សេង​ទៀត​នៃ​​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ជំនុំ​ជំ​រះ ​នៅ​ចំពោះ​មុខ​ឧក្រិដ្ឋ​មួយ​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រើប្រាស់​​មូលនិធិ​បរទេស​ដើម្បី​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ប្រទេស​នេះ។​

ពួក​អ្នកគ្រប់គ្រង​យោធា​អេហ្ស៊ីប​មាន​ភាព​តានតឹង​ខាង​ទំនាក់ទំនង​យ៉ាង​ខ្លាំង​រួចហើយ ជាមួយ​ក្រុង​វ៉ា​ស៊ី​ង​តោន ដោយសារ​ការ​ចាត់​វិធានការ​បង្ក្រាប​របស់​ពួកគេ ទៅលើ​ក្រុម​ដែល​ទទួល​មូលនិធិ​អាមេរិក​ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស និង បាន​ចោទ​ប្រកាន់​ថា ​បាន​កូរវឹក​ឲ្យ​មាន​អំពើហិង្សា​ កាន់​តែខ្លាំង​បន្ទាប់ពី​ប៉ះ​បោរ​កាលពី​មួយឆ្នាំ​មុន​នេះ ​ដែល​បាន​បណ្ដេញ​លោក ប្រធានាធិបតី​ហូ​ស្នី​មូ​បា​រ៉ា​ក់ ពី​តំណែង។ ការសម្រេច​ដើម្បី​បញ្ជូន​បុគ្គលិក៤៣នាក់ មកពី​ក្រុមផ្សេងៗទៅ​ជំលោះ​នេះ។

 

ប្រទេស​អេ​ហ្ស៊ី​ប និង អាមេរិក គឺជា​សម្ពន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​អស់​រយៈពេល​ជាង៣ទស្សវត្សរ៍​មក​ហើយ ប៉ុន្តែ​យុទ្ធនាការ​ប្រ​ឆាំងនឹង​អង្គការ​នេះ បាន​ធ្វើ​ឲ្យ​ក្រុង​វ៉ា​ស៊ី​ង​តោន​ខឹង​សម្បារ និង ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជំនួយ​របស់​អាមេរិក​ទៅ​ឲ្យ​អេ​ហ្ស៊ី​ប​ចំនួន១.៥ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​កំណត់​ថា នឹង​ផ្ដល់​ឲ្យ​នៅក្នុង​ឆ្នាំ​នេះនោះ។ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោកស្រី ហ៊ីឡារីគ្លីតុន បាន​ព្រមាន​អេ​ហ្ស៊ី​ប​ថា​ ការ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ជំលោះ​នេះ​នឹង​នាំ​ទៅដល់​ការបាត់បង់​នូវ​ជំនួយ៕

ថា​លី​យ៉ាន

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ អេហ្ស៊ីប​នាំ​យក​ពលរដ្ឋ​អាមេរិក​១៩​នាក់​ទៅ​កាត់​ទោស​ពី​បទ​ធ្វើ​ឲ្យ​តានតឹង​ទំនាក់ទំនង​