ព័ត៌មានថ្មីៗ

ចិន ពិនិត្យមើល​ឡើងវិញ​ទំហំ​សេដ្ឋកិច្ច​របស់​ខ្លួន នៅក្នុង​ឆ្នាំ​២០១៣

ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:22
Pisey-20-12-2014-full-I
ចិន​បាន​ពិនិត្យមើល​ឡើងវិញ ទំហំ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១៣ ដែល​មាន​ទំហំ​៣.៤% គឺ​ប្រហែល​ទំហំ​ទិន្នផល សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី។ ការ​ស្រង់​ស្ថិតិ សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស​ដែល​ធ្វើឡើង​ក្នុង​រវាង​៥​ឆ្នាំ​ម្តង បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ផលិតផល​សរុប​ក្នុងស្រុក​(GDP)​គឺ​មាន​ចំនួន​៥៨.៨​លាន​លាន​យ័ន (៩.៥​លាន​លាន​ដុល្លារ​) កាលពី​ឆ្នាំទៅ។​ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:08
M20-12-14-e-full

មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ព្រះសង្ឃ​ទី​ពីរ​កសាង​លើ​ទឹកដី​ខណ្ឌ​ព្រែក​ព្នៅ

ភ្នំពេញ ​៖​​ គម្រោង​នៃ​ការ​កសាង​មណ្ឌល​សុខភាព​ព្រះសង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​មន្ទីរពេទ្យ​ទី​២ បន្ទាប់ពី​មន្ទីរពេទ្យ​សង្គមចាស់​ ដោយ​សង់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី ដែល​មាន​ចម្ងាយ​ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជធានី។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:07
Nita-20-A-5-Full

សេដ្ឋី​ហុងកុង​ត្រូវ​បាន​គេ​រក​ឃើញ​ពិរុទ្ធ ​នៅ​ក្នុង​ករណី​ពុករលួយ​ដ៏​ធំ​បំផុត​ក្នុង​ទីក្រុង

មហាសេដ្ឋី​ម្នាក់​ដែល​គ្រប់គ្រង​រួម​នូវ​ក្រុមហ៊ុន​ ការអភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំបំផុត​របស់​អាស៊ី និង​ជា​អតីត​មន្ត្រី​លំដាប់​ថ្នាក់​លេខ​២​របស់​ហុងកុង ត្រូវ​បាន​គេ​រកឃើញ​ថា មាន​កំហុស​សម​គំនិត​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ នៅ​ក្នុង​អំពើ​ពុករលួយ​ដ៏​ធំ​បំផុត​របស់​ហុងកុង។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:53
Pisey-20-12-2014-full-H

បាតុករ​អឺរ៉ុប​ជាង​១.០០០​នាក់ ធ្វើបាតុកម្ម​ប្រឆាំង​នយោបាយ​ពាណិជ្ជកម្ម​សេរី​

បាតុករ​ជាង​១.០០០​នាក់ បាន​បញ្ចេញ​កំហឹង​របស់​ពួកគេ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បាន​បន្ត​នយោបាយ​ពាណិជ្ជកម្ម​សេរី។ ពួកគេ​បាន​ដុត​ផាវ​លាន់​សម្លេង​យ៉ាង​កងរំពង និង​ ដុត​គំនរ​ចំបើង​ធ្វើ​ឲ្យ​ផ្សែងហុយ​ឡើង​ឈួល​ច្រមុះ ព្រមទាំង​យក​ត្រាក់ទ័រ​បិទផ្លូវ​នៅ​ខាងក្រៅ​ទីស្នាក់ការ គណៈកម្មការ​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល។​ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:44
T-12-20-14-c-full

ហេតុអ្វី បានជា​វិបត្តិ​របស់​យន្តហោះ Spicejetគឺជា​ព័ត៌មាន​អាក្រក់​សម្រាប់​ឧស្សាហ​កម្ម​នេះ?

របាយការណ៍​ស្តី​ពី​ការបញ្ឈប់​លែង​ឲ្យ​ប្រតិបត្តិការ ដែល​គេ​សង្ឃឹមទុក​ជាមុន​របស់​យន្តហោះ Spicejet កំពុងតែ​លឺ​ឡើង​ពាសពេញ​។ មនុស្ស​ជាច្រើន​នាក់​ជឿ​ថា យន្តហោះ​ដឹកជញ្ជូន​ដែល​មាន​តម្លៃ​ទាប​ផង​ដែរ​នេះ និង​ជា​ករណី​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដដែលៗ​របស់​ខ្លួន​។ ចំណែក​សាធារណជន​ទូទៅ… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:41
M20-12-14-d-full

ឆ្នាំ​២០១៤​នេះ​ អង្គការ​ILO​រក​ឃើញ​ពលកម្ម​កុមារ​តាម​រោងចក្រ​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំមុន

ភ្នំពេញ ​៖​ អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​និងសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​បច្ចុប្បន្ន​នេះ​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ​និង​ស្បែកជើង​ដែល​នាំ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស​នៅតែ​មាន​នៅឡើយ​… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:40
Nita-20-A-4-Full

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ ប្រឆាំង​រុស្ស៊ី​មុន​ការ​ចរចា​សន្តិភាព​អ៊ុយក្រែន

សហរដ្ឋអាមេរិក​នៅ​ថ្ងៃសុក្រ​ បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​តំបន់​គ្រីមៀ ដែល​រុស្ស៊ី​ត្រួតត្រា​នៅ​ពេល​ប្រទេសអ៊ុយក្រែន​ បាន​ប្រកាស​ពី​ការ​បាត់បង់​ជីវិត​ទាហាន៥នាក់​ មុន​ការ​ចរចា​សន្តិភាព​ ដែល​មាន​បំណង​ចង់​បញ្ចប់​សង្គ្រាម​ប្រឆាំង​ពួក​ឧទ្ទាម​ ដែល​រុស្ស៊ី​គាំទ្រ​នោះ។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:26
20-12-14-sp-1

ប្រជាពលរដ្ឋ​ចោទប្រកាន់​មន្ត្រី​ស្នាក់​ការ​អភិរក្ស​ជីវៈ​ចំរុះ​សីមា​ថា​ដាក់​កុង​ត្រូល​ជជុះ​

​មណ្ឌលគិរី ៖ ស្នាក់ការ​អភិរក្ស​ជីវៈ​ចំរុះ​សីមា​ជាច្រើន​កន្លែង ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ទូទៅ​ចាត់ទុកថា​ជា​កុង​ត្រូល​ជជុះ​។ ទោះបី​មានការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​ម​ន្ត្រី​ស្នាក់​ការ​អភិរក្ស​ជីវៈ​ចំរុះ​រួមមាន​មន្ត្រី​គំរោង WCS, មន្ត្រី​រដ្ឋបាល​ព្រៃឈើ… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:22
Pisey-20-12-2014-full-G

ស្នើ​ឲ្យ​នគរបាល​អូស្ត្រាលី​ជួយ​បណ្តុះបណ្តាល​ដល់​នគរបាល​កម្ពុជា លើ​កិច្ចការពារ​កន្លែង​កើតហេតុ​បន្ទាប់ពី​មាន​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ

ភ្នំពេញ ៖ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ បាន​ស្នើ​ឲ្យ​លោក Gary Wynch នាយ​នគរបាល​សម្របសម្រួល​ជាន់ខ្ពស់ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ជួយ​បណ្តុះបណ្តាល​ដល់​នគរបាល​កម្ពុជា​លើ​ការងារ​កោសល្យវិច័យ ​និង​កិច្ចការពារ​កន្លែង​កើតហេតុ បន្ទាប់​ពី​ថ្មីៗ​នេះ… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:16
Nita-20-A-3-Full

លោក អូ បាម៉ា​ ចុះ​ហត្ថលេខា​លើ​គម្រោង​ច្បាប់​ ធ្វើ​ឲ្យ​កិច្ច​ប្រតិបត្តិ​ការ​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​ស៊ីជម្រៅ​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ បា រ៉ាក់អូបាម៉ា (Obama) បានចុះ​ហត្ថលេខាលើ​គម្រោង​ច្បាប់​មួយ ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​ រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​អ៊ីស្រាអែល​និង​និយាយថា ច្បាប់​នេះ​នឹង​ពង្រឹង​កម្មវិធី​ការពារ​ និង​សន្តិសុខ​ដ៏​សំខាន់។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:11
T-12-20-14-b-full

ចាប់ឆ្នោត​រើស​ពូ​ល​ប្រកួត​បាល់ទាត់ Hun Sen Cup 2015

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន​ឆ្នាំ​២០១៥ ឬ​ហៅថា​« Hun Sen Cup 2015 » នោះ បាន​ឈាន​ដល់​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​ប្រកួត​ហើយ កាលពី​ថ្ងៃទី ១៩ ធ្នូ ដែល​ការ​ចាប់​ឆ្នោត​នោះ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ទីស្នាក់ការ​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:05
Pisey-20-12-2014-full-F4

អនុវត្ត​ដីកា​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដកហូត​ម៉ាបាន​ទឹកកក​៣​កញ្ចប់​

កណ្ដាល ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ឡ​គ្រឿង ឃុំ​ព្រែក​ស្តី ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ ស្មើ​និង​៨,៦​ក្រាម។​ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:48
T-12-20-14-a-full

សំរាម​នៅ​ចុង​ភូមិ​ម៉ុង​បារាំង​អាជ្ញាធរ​សង្កាត់​និង​ក្រុង​មិន​ខ្វាយខ្វល់

កំពង់ឆ្នាំង ៖ ទោះបី​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ធ្លាប់ធ្វើ​ការ​បង្ហាញ​និង​រិះគន់​ហើយក៏​ដោយ ការ​​ដឹក​យក​សំរាម​មក​លួច​បោះចោល​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ចុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ ដែល​អាជ្ញាធរ​សង្កាត់ និង​ក្រុង​មិន​គិតគូរ​និង​មិនទាន់​ខ្វាយខ្វល់​នោះឡើយ។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:43
Pisey-20-12-2014-full-E

ប្រជាពលរដ្ឋ​សំណូមពរ​លោក​អភិបាលខេត្ត អោយ​ជួយ​ដោះស្រាយ​ផ្ទះ​មួយ​ចំនួន​ដែល​សង់​រំលោភ​ផ្លូវ​សាធារណៈ

​ កំពង់ឆ្នាំង ៖ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២​នៅក្នុង​សាលាក្រុង​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​សាកសួរ និង ​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​ករណី​សាងសង់​ផ្ទះ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ក្នុង​ភូមិ ដែល​ករណីនេះ​មន្ត្រី​ជំនាញ និង… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:40
Nita-20-A-2-Full

ចិន​ចាប់​បុគ្គលិក​ជំនួយ​គ្រិស្តសាសនិក​អាមេរិក​ នៅ​ជិត​ព្រំដែន​កូរ៉េ​ខាង​ជើង​

នៅថ្ងៃសុក្រ​ប្រទេស​ចិន​បាន​ចាប់​បុគ្គលិក​ជំនួយ​គ្រិស្តសាសនិក​ម្នាក់​ ជាអាមេរិកកាត់កូរ៉េ​ ដែល​កំពុង​ត្រូវ​បាន​គេ​ចាប់ឃុំ​នៅ​ព្រំដែន​ជាមួយ​ប្រទេស​កូរ៉េ​ ខាងជើង ដោយ​បង្ហាញ​ឲ្យ​ឃើញ​ការ​បង្ក្រាប​ដ៏​ស្វិតស្វាញ​មួយ​ទៅលើពួក​សកម្មជន​គ្រិស្តសាសនិក​នៅ​ក្នុង​តំបន់​ប្រទាញ​ប្រទង់។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:26
M20-12-14-c-full

តើ​គ្រូ​បង្រៀន​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​មាន​ភាព​ម្ចាស់​ការ​លើការរៀន?

ការរៀន​របស់​សិស្ស មិនមែនជា​ពាងទឹក​ដែល​សម្រាប់​គេ​ដួស​ទឹក​យកមក​ដាក់បញ្ចូល​នោះទេ។ បានសេចក្តីថា គ្រូបង្រៀន​គ្រប់មុខ​វិជ្ជា​ដល់​សិស្ស​មិនមែន​ដូចជា​ការ​រែក​ទឹក​យកមក​ចាក់​បំពេញ​ពាង​នោះឡើយ​។ ប្រការ​សំខាន់​គឺ​សិស្ស​ជា​អ្នកមាន​ភាពម្ចាស់ការ​និង​ការទទួលខុសត្រូវ​លើ​ការរៀន​ផ្ទាល់ខ្លួន​តែម្ដង… អានបន្ត