សៀមរាប ៖ ស្ត្រីពីរនាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តសៀមរាបបានចាប់ខ្លួនតាមដីការតុលាការពីបទករណីឆបោកប្លង់ដីគេយកទៅបញ្ចាំ ហើយបានលុយក៏រត់គេចខ្លួនបាត់បីឆ្នាំក្រោយទើបវិលត្រទ្បប់ចូលស្រុកវិញក៏ត្រូវបានម្ចាស់ប្លង់ដីគេឃើញក៏ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តដើម្បីឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
ស្ត្រីពីរនាក់ត្រូវបានចាប់ខ្លួនតាមដីកាពីបទឆបោកយកប្លង់ដីគេទៅបញ្ចាំ
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង11:03
ប្រដាល់ជើងឯកចែករង្វាន់ចំណាត់ថ្នាក់២២ប្រភេទទម្ងន់
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង10:39
ប្រដាល់ជើងឯកទូទាំងប្រទេសក្របខ័ណ្ឌក១-ក២ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និង សកល មកដល់ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០១១នេះ បានបញ្ចប់និងចែករង្វាន់ចំណាត់ថ្នាក់ចំនួន ២២ប្រភេទទម្ងន់ហើយ។
សហព័ន្ធប្រដាល់ហៅអ្នកចេះក្បាច់គុនមកពិភាក្សាពីរឿងប្រកួតគុនខ្មែរ
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង10:38
សហព័ន្ធកីឡាប្រដាល់កម្ពុជាបានអញ្ជើញអ្នកចេះក្បាច់គុនបុរាណខ្មែរចំនួន១៦នាក់ ដែលក្នុងនោះមានម្នាក់ជាស្ត្រីនោះ មកពិភាក្សាពីរឿងក្បាច់គុនខ្មែរដើម្បីអភិរក្ស និង រៀបចំឲ្យទៅជាសម្បត្តិ វប្បធម៌អរូបី។ ការជួបជុំពិភាក្សានេះបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១១ ដែលមានការចូលរួមពីលោក ឡាត់ សំអាត អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡា លោក ឱក សុផុន អគ្គនាយកក្រសួងវប្បធម៌។
ពេជ្រសម្បត្តិឈ្នះទូចរាជសីហ៍ទាំងលំបាកខណៈម៉ៅរិទ្ធីផ្ដួលវិរៈជនឲ្យសន្លប់ក្នុងទឹកទី១
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង10:37
ពេជ្រ សម្បត្តិ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ បានវាយឈ្នះ ទូច រាជសីហ៍អ្នកប្រដាល់ក្លឹបរស្មីកុមារកំព្រាដោយពិន្ទុនៅក្នុងការប្រកួតគ្នាលើសង្វៀនស្ថានីយទូរទស្សន៍បាយ័នកាលពីល្ងាចថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០១១។
លោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនអញ្ជើញបើកការប្រកួតកីឡាបាល់ទះជនពិការដណ្តើមពាន រង្វាន់ពិភពលោកឆ្នាំ២០១១
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង10:25
ភ្នំពេញ៖ នៅ ព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១១នេះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការប្រកួតកីឡាបាល់ទះជនពិការដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០១១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
គណបក្សសម រង្ស៊ីរៀបចំពិធីទំលាក់ទង់បក្សផ្លាស់ប្តូរទីស្នាក់ការជាផ្លូវការ
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង10:03
ភ្នំពេញ ៖ គណបក្ស សម រង្ស៊ី បានរៀបចំពិធីទំលាក់ទង់បក្សផ្លាស់ប្តូរទីស្នាក់ការជាផ្លូវការ ហើយនៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ទៅកាន់ទីស្នាក់ការថ្មីដែលស្ថិតនៅសង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបើតាមសម្តេចនាយករដ្ឋមន្រ្តីអះអាងថា ទីស្នាក់ការថ្មីនោះមានទំហំ ៧ គុណ ១២ ម៉ែត្រ។
លួចម៉ូតូនៅក្រុងព្រះសីហនុមកជាប់ខ្នោះសមត្ថកិច្ចនៅខេត្តកែប
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង09:58
កំពត ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុបានសហការជាមួយសមត្ថកិច្ចខេត្តកែបស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូម៉ាកសង់C125 សេរី២០០៧ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កែប 1A-2036 ។
កុមារ២៤៥២នាក់នៅកម្ពុជាទទួលបានការវះកាត់មាត់ឆែបពីអង្គការ Operration Smile
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង09:00
ភ្នំពេញ ៖ កុមារខ្មែរចំនួន២៤៥២នាក់ទទួលបានការវះកាត់ពីអង្គការ Operation Smile ដោយមិនគិតប្រាក់ ចាប់ពីឆ្នាំ២០០២មក ហើយអង្គការនេះគ្រោងនឹងរៀបចំដង្ហែរក្បួនដើម្បី អបអរសាទរជ័យរបស់ខ្លួននៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ បន្ទាប់ពីបញ្ចប់វគ្គចុងក្រោយដែល បាននឹងកំពុងជួយព្យាបាលកុមារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១១ ។
ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចុះបង្រ្កាបបទល្មើសនេសាទក្នុងរដូវបិទ
- ថ្ងៃសៅរ៍ ទី23 កក្កដា ឆ្នាំ2011 ម៉ោង08:51
កំពង់ធំ ៖ ការនេសាទត្រី ដោយទ្រង់ទ្រាយធំ ត្រូវបានហាមឃាត់ដាច់ខាត រួមទាំងការនេសាទត្រីដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ក្នុងរដូវបិទនេសាទ ដោយអនុវត្តតាមច្បាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ។
ឈើគ្រញូងជាច្រើនសំរុកដឹកចេញពីតំបន់ស្ទឹងកែវភ្លូកទឹកភ្លូកដីផ្អើលអ្នកភូមិទាំងថ្ងៃទាំងយប់
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង21:06
កំពត ៖ តាមប្រភពព័ត៌មានមួយចេញពីតំបន់ស្ទឹងកែវបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាបច្ចុប្បន្ននេះជំនួញឈើគ្រញូងកំពុងតែសម្រុកដឹកជញ្ជូនចេញយ៉ាងសន្ធឹកសន្ធាប់ពីតំបន់ឃុំស្ទឹងកែវដោយមានការឃុបឃិតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធជាអ្នកបើកភ្លើងខៀវឲ្យ។
នាយករដ្ឋមន្រ្តីចាំផ្ទះនៅតែទទូចទាំងងងើលទាមទារឲ្យកម្ពុជាដកទ័ពចេញពីទឹកដីរបស់ខ្លួនជាមុន
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង18:22
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីអាប់ភីស៊ីត និយាយនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ ទាមទារម្ដងហើយម្ដងទៀត ឲ្យកម្ពុជាដកទ័ពចេញពីតំបន់ជម្លោះមុនភាគីថៃ។ លោកអាប់ភីស៊ីត បញ្ជាក់ថា កម្ពុជាត្រូវតែដកទ័ពឲ្យផុតមុនពេលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមក ដល់តំបន់មានជម្លោះ។
ខេត្ត៣ជាប់ព្រំដែនកម្ពុជា-ថៃ ប្រជុំបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិនិយោគ សន្តិសុខ ឡើងវិញ
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង17:32
បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា និង ខេត្តស្រះកែវប្រទេសថៃ ប្រជុំបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការវិនិយោគ តាមព្រំដែននៃខេត្តទាំង៣កាលពីថ្ងៃទី២០ និង២១ កក្កដា ២០១១ នៅសណ្ឋាគារ អ៊ិនឌូឆាយនា ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ទូកនេសាទជនជាតិវៀតណាមរាប់សិបគ្រឿងចេញធ្វើសកម្មភាព ចាប់ត្រីក្នុងរដូវបិទនេសាទ
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង17:22
កំពង់ឆ្នាំង ៖ ទោះបីជារាជរដ្ឋាភិបាលកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំក្នុងការទប់ស្កាត់ និង លុបបំបាត់រាល់បទល្មើសនេសាទយ៉ាងណាក៏ដោយ ក៏បទល្មើសនេសាទបែបចាស់គំរឹលមួយនេះ ដែលគេមិនសូវចាប់អារម្មណ៍ បានបំផ្លាញមេត្រីពូជ ដូចគ្នា និង កំពុង តែកើតមានឡើងនៅក្នុងទឹកដីខេត្ត កំពង់ឆ្នាំង យ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋ១៦គ្រួសារបង្ខំចិត្តរុះរើផ្ទះគរទុកហើយ គ្មានជម្រកស្នាក់នៅព្រោះជ្រាំងទន្លេបាក់មកដល់
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង17:10
កំពង់ចាម ៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារស្ថិតនៅភូមិរកាធំ និងភូមិជីរោរ៍ក្រោម ឃុំជីរោរ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅវេលាព្រឹកថ្ងៃទី២២ កក្កដានេះបាននាំគ្នារុះរើផ្ទះទាំងបង្ខំចិត្តយកទៅទុកគរចោលដោយអត់មានជំរកស្នាក់នៅ ហើយពួកគាត់កំពុងស្វែងរកដីធ្លីសង់លំនៅដ្ឋានឡើងវិញ ព្រោះតែភូមិដ្ឋានរបស់ពួកគាត់កំពុងស្នាក់នៅបច្ចុប្បន្នត្រូវច្រាំងទន្លេមេគង្គបាក់មកដល់។
សមត្ថកិច្ចចម្រុះបើកយុទ្ធនាការក្ដៅត្រួតពិនិត្យបច្ចេកទេសយានយន្ត
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង17:03
ឧត្ដរមានជ័យ ៖ សមត្ថកិច្ចរបស់អាជ្ញាធរស្រុកខេត្ត ឧត្ដរមានជ័យរួមគ្នាបើកយុទ្ធនាការក្ដៅគ្រប់គោលដៅ ដើម្បីត្រួតពិនិត្យបច្ចេកទេសយានយន្តតាមសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិ លេខ ០០៤ ដើម្បីរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក និង ជំរុញឲ្យពលរដ្ឋទាំងអស់អនុវត្តច្បាប់ចរាចរផ្លូវគោកឲ្យបានល្អ។
ឈើប្រភេទលេខមួយនិងលេខពីរគ្មានច្បាប់ជ្រកក្រោមដេប៉ូលក់ឈើ
- ថ្ងៃសុក្រ ទី22 កក្កដា ឆ្នាំ2011 ម៉ោង17:02
កំពង់ឆ្នាំង ៖ ឈើអារលេខមួយនិងលេខ២ ក្លួន ខ្លុង ត្បែង កូនផ្ទឹក មិនទាន់គ្រប់អាយុ នៅតែបន្តដឹកចូលតាមរទេះគោ រ៉ឺម៉ក និងរថយន្ត ស្ទើរតែរូងផ្លូវទៅហើយទាំងថ្ងៃទាំងយប់មកកាន់ដេប៉ូលក់ឈើនៅផ្សារក្រោមមុខវត្ត យាយទេព និង នៅកន្លែងផ្សេងៗទៀត។
អត្ថបទផ្សេងៗទៀត...
- ម្ដាយផ្ញើកូនជាមួយជីតាភ្លេចខ្លួនចៅធ្លាក់ចូលធុងប៉េត្រូឈ្លក់ទឹកស្លាប់
- ប្រឡងបាក់ឌុបឆ្នាំនេះក្រសួងអប់រំរៀបចំខុសប្លែកពីឆ្នាំមុន
- ជេត ផល្លា កំពុងជ្រួលច្របល់នៅពេលក្រសួងកសិកម្មសួរនាំ
- រថយន្តនីសាន់ដឹកទំនិញបែកកង់ក្រោយក្រឡាប់កណ្ដាលថ្នល់ស្ត្រីម្នាក់ស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យខេត្ត
- ពលរដ្ឋចំណាកស្រុក២៦នាក់លួចឆ្លងដែនទៅធ្វើការនៅថៃត្រូវបានក្រុមប៉ូលិសថៃចាប់បញ្ជូនមកតាមច្រកជាំស្រងាំ
- ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឈូសឆាយគ្មានចំណាត់ការពីអាជ្ញាធរខេត្ត
- ក្រុមហ៊ុនបូណារីតាត្រូវបានប្រជាពលរដ្ឋជិត២០គ្រួសារមកតវ៉ានៅមុខសាលាខេត្តថាបានរំលោភយកដី !
- បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកនៅតំបន់កោះស្លា
- កាមរី៩៥ព្រលះជាមួយបាឡែនពេញទំហឹងបណ្ដាលឲ្យបាឡែនក្រឡាប់ចូលស្នាមភ្លោះ៣ត្រឡប់
- មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុបន្តចុះពិនិត្យគុណភាពផលិតផលម្ហូបអាហារដាក់លក់នៅលើទីផ្សារ












































