annoucement-01-new

ព័ត៌មានថ្មីៗ

ចំនួន​មនុស្ស​ស្លាប់​សរុប​ឡើង​ដល់​១៨១​នាក់​នៅក្នុង​មហន្តរាយ​លិច​នាវា នៅ​កូរ៉េខាងត្បូង ១២១​នាក់ នៅ​បាត់​ខ្លួន ១៧៤​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ

ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:57
T-04-25-14-jj-full
យោង​តាម​គេហទំព័រ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​សរុប​នៅក្នុង មហន្តរាយ​លិច​នាវា នៅ​កូរ៉េខាងត្បូង​បាន​បន្ត​កើនឡើង ទៅដល់​១៨១​នាក់ នៅ​ថ្ងៃ​សុក្រ។ ចំនួន​អ្នក​បាត់​ខ្លួន​គឺ​១២១​នាក់ និង​មនុស្ស​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ស្ថិតនៅ​ចំនួន​១៧៤​នាក់។ នៅ​ថ្ងៃ​ពុធ​តែមួយគត់ គេ​បាន​រក​ឃើញ​សាកសព​៣៨​នាក់… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:46
tithya-25-f-full

ថ្ងៃទី​២៤​មេសា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៨​លើក​ស្លាប់​០៣​នាក់​របួសធ្ងន់​ស្រាល​០៩​នាក់​

​ភ្នំពេញ​ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ កើតឡើង ០៨​លើក (​យប់ ០៣​លើក​) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ០៣​នាក់ (​ប្រុស​) រង​របួស​ធ្ងន់ ០៧​នាក់ (​ស្រី ០២​នាក់​) និង​របួសស្រាល ០២​នាក់ (​ប្រុស​)… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:45
tithya-25-e-full

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ៖ ម៉ាឡេស៊ី​នឹង​ចេញ​របាយការណ៍​ស្តី​ពី​យន្តហោះ MH370

​ ​យោង​តាម​គេហទំព័រ Asia News បាន​អោយ​ដឹង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ នឹង​ចេញ​របាយការណ៍​ដំបូង​ស្តីអំពី​ការ​បាត់​យន្តហោះ MH370 ខណៈ​ដែល​រដ្ឋាភិបាល ប្រយុទ្ធ​នឹង​ការរិះគន់​ដ៏​រាលដាល​ស្តីអំពី​តម្លាភាព​នៃ​ការស៊ើបអង្កេត​របស់​ខ្លួន​។​ អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:45

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទស្សនា​រោងចក្រ​ផលិត​រថយន្ត​ក្នុង​ទីក្រុង​មីនស្ក

ភ្នំពេញ ​៖ ​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​ បុគ្គលិក​ កម្មករ ​កម្មការិនី ​នៃ រោងចក្រ​ផលិត​រថយន្ត​ក្នុង​ទីក្រុង​មីន​ស្ក ​នៃ​សាធារណរដ្ឋ​បេឡា​រុស​បាន​ធ្វើ​បដិសណ្ឋារកិច្ច ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:35
T-04-25-14-i-full

រឹត​.​ក​សម្លាប់​ស្ត្រី​ម្នាក់​ប្លន់​យក​លុយ​និង​ទ្រព្យសម្បត្តិ​រួច​គេច​ខ្លួន​បាត់

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ប្រកប​របរ​លក់ដូរ គ្រឿង​ចាប​ហួយ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ត្រូវ​បាន ចោរ​ចូល​រឹត​.​ក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​សែន​សុខ ទី​២ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ។ អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:35
rith-25-04-14-e

WhatsApp បាន​អះអាង​ថា​មាន​អ្នកប្រើប្រាស់​ចំនួន​ជាង​500​លាន​Users ​ហើយ​ប្រទេស​ឥណ្ឌា​គឺ​ជា​ទី​ផ្សារ​ធំ​បំផុត​

​​ពហុ​វេទិកា WhatsApp គឺជា​កម្មវិធី​ផ្ញើ​សារ​បន្ទាន់​ត្រូវ​បាន​កើន​ឡើងជា​លំដាប់​ និង​រាល់​ថ្ងៃ​នេះ​វា​គ្រាន់​តែ​ជា​រឿង​ធម្មតា​ដូច​ជា​ឮ​នរណា​ម្នាក់​និយាយ​ថា​«​WhatsApp​ អាសយដ្ឋាន​សម្រាប់​ខ្ញុំ​»​ ដូច​ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជា​ការ​ស្ដាប់​លឺ​ប្រយោគ​មួយចំនួន​ដូចជា​ "Facebook me" ​និង​ "Google… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:19
rith-25-04-14-d

រថយន្ត​ស៊ីទែន​បុក​រថយន្ត​យី​ឌុប​ឈប់​ស្ងៀម​ស្លាប់​អ្នក​បើកបរ​ម្នាក់ ​និង​ជីដូន​ចៅ​២​នាក់​រង​របួស​ធ្ងន់​

​ ​កំពង់ឆ្នាំង​ ៖ ​អ្នក​បើកបរ​រថយន្ត​យី​ឌុប​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ដោយសារតែ​រថយន្ត​ខ្លួនឯង​កិន​ពី​លើ ​និង​មនុស្ស​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ខណៈ​ដែល​រថយន្ត​របស់​ជន​រងគ្រោះ​ឈប់​នៅ​ស្ងៀម ​និង​រូបគេ​កំពុង​ត្រួតពិនិត្យ​កង់​រថយន្ត… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:16
tithya-25-d-full

តម្លៃ​នៃ​ការនាំចេញ​លើ​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​មានការ​កើនឡើង​ដល់​ប្រមាណ​៤.៦០០​លាន​ដុល្លារ​

ភ្នំពេញ ​៖ ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៣ វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​បាន​កើន​ឡើង​ដល់​ចំនួន​៩៦០ រោងចក្រ និង​មាន​កម្មករនិយោជិត​ប្រមាណ ៦២០.០០០​នាក់ ប្រាក់​ឈ្នួល​ជា​មធ្យម​ក្នុង​១​ខែ​ប្រមាណ ៧០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​ប្រមាណ​៨៧០​លាន​ដុល្លារ​។… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:08
T-04-25-14-h-full

គាស់​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ​គេចខ្លួន​បាន​១​ខែ ត្រឡប់មកវិញ​ត្រូវ​ជនរងគ្រោះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ចោទ​ពី​បទ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​រួច​គេចខ្លួន​រយៈពេល​១​ខែ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​ជនរងគ្រោះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។ អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 11:02
tithya-25-cc-

សំណុំរឿង វន់ ពៅ និង​ជនជាប់ចោទ​២៣​នាក់​ទៀត​ត្រូវ​បើកសវនាការ​ជំនុំជម្រះ​លើ​ករណី​៣​ផ្សេងគ្នា

​ភ្នំពេញ ៖ សំណុំ​រឿង​ក្តី​ចំនួន​៣​ករណី​រួមគ្នា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​កុប្បកម្ម​ទ្រង់ទ្រាយ​ធំ​រហូត ឈាន​ដល់​ការ​ស្លាប់​មនុស្ស និង​របួស​ជាច្រើន​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នាំ​ខ្លួន​ជន ជាប់ចោទ​មក​បើកសវនាការ​ជំនុំជម្រះ ដោយ​រួមមាន​ជនជាប់ចោទ​លោក វន់ ពៅ និង​ជនជាប់ចោទ ២៣​នាក់​ផ្សេងទៀត… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 10:55
M25-a-full

កម្មករ​សំណង់​​៣​នាក់​ធ្លាក់​ពី​អាគារ​បទុម​សមុទ្រ​កម្ពស់​៦​ជាន់​របួស​ធ្ងន់​ចូល​សង្គ្រោះ​មន្ទីរពេទ្យ​កាល់ម៉ែត

ភ្នំពេញ ​៖​ ក្រុម​កម្មករ​សំណង់​ចំនួន​៣​នាក់​ត្រូវ​បាន​មិត្តភ័ក្ដិ​ដែល​រួម​ការងារ​ជាមួយ​ប្រញាប់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​បន្ទាប់ពី​ក្រុម​កម្មករ​ប្រុស​ និង​ស្រី​ទាំង​៣​នាក់​នោះ​​​ធ្លាក់​ពីលើ​អគារ​បទុម​សមុទ្រ​ព្រោះតែ​ដាច់​ខ្សែ​រ៉ត​កន្ត្រក​យោង ពី​ជាន់​ទី​៦… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 10:46
T-04-25-14-f-full

ភ្លៀង​ព្យុះ​និង​រន្ទះ​ដ៏​សាហាវ​វាយលុក​ចូល​ខេត្តបាត់ដំបង

បាត់ដំបង ៖ តែ​ក្នុង​រយៈពេល​ជា​១​ម៉ោង​កន្លះ​តែប៉ុណ្ណោះ​ដោយ​គិត​ចាប់ពី​ម៉ោង​៣​និង​៣០​នាទី ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅក្នុង​ក្រុង បាត់ដំបង និង​តាម​បណ្តា​ស្រុក​មួយចំនួន​ត្រូវ​រង​នូវ​ការខូចខាត​យ៉ាងដំណំ… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 10:34
rith-25-04-14-c

សិក្ខាសាលា​ស្ដីពី​ការ​ត្រៀម​ធ្វើ​យុទ្ធនា​ការ​ដាក់​ថ្នាំ​បា​ណក​ឃាដ​អា​បែ​ត​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​

​ ស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃទី​២៥ ​ខែ​មេសា ​ឆ្នាំ​២០១៤ ​នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​បើក​សិក្ខាសាលា​មួយ​បំណង​ធ្វើ​យុទ្ធនាការ​ដាក់​ថ្នាំ​បាណ​ល​ឃាដ​អា​បែ​ត​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​សម្លាប់​មូស​ខ្លា​ការពារ​ជម្ងឺ​គ្រុនឈាម​នា​រដូវវស្សា​ឆ្នាំ​២០១៤​នេះ​។​ អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 10:17
rith-25-04-14-b

លេច​ចេញ​វីដេអូ​ iPhone ​6 ​Pro​ មាន​លក្ខណៈ​ពិសេស​ជា​មួយ​ឧបករណ៍​វាស់​អត្រា​ចង្វាក់​បេះដូង​ និង​មាន​កាមេរ៉ា​ខាង​ក្រោយ​16MP​

​ ​យើង​មាន​ចង្កោម​នៃ​វីដេអូ​ដែល​បង្ហាញ​ពី​ទូរស័ព្ទ​ម៉ូដែល​ថ្មី​មួយ​គ្រឿង​គឺ iPhone​ 6​ concept។ វីដេអូ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​Sahanan ​Yogarasa ​ទាំង​ស្រុង​ គឺ​ធ្វើ​ឡើង​សម្រាប់​Concepts… អានបន្ត
ថ្ងៃ សុក្រ ទី25 ខែមេសា ឆ្នាំ 2014 ម៉ោង 09:39
T-04-25-14-d-full

កម្មករ​សំណង់​របស់​បុរី​ភ្នំពេញ​ថ្មី ម្នាក់​ធ្លាក់​ពីលើ​អគារ​ស្លាប់​ភ្លាមៗ​ឯ​ម្ចាស់​បុរី​បិទបាំង​សភាពការណ៍​ដឹក​សព​យក​ទៅ​មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ផ្នែក​លាបថ្នាំ​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារភូមិ​គ្រឹះ​របស់​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ ប៉ុន្តែ​គេ​ភ្ញាក់ផ្អើល​ត្រង់​ថា… អានបន្ត
អត្ថបទផ្សេងទៀត

លោក​ជំទាវ ​ម៉ែន​ សំអន…