ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ សេង បុរី អាយុ២៣ឆ្នាំមុខរបរមេជាងសំណង់ក្នុងការដ្ឋានអាគារផ្ទះល្វែងនៃបុរីពិភពថ្មីត្រូវបានកម្មករវាយអោយរបួសដោយសារតែជំពាក់លុយប្រាក់ខែបើកអោយមិនទាន់ពេលវេលា។
មេជាងសំណង់បុរីពិភពថ្មីម្នាក់ត្រូវកម្មករវាយអោយរបួសដោយសារជំពាក់លុយប្រាក់ខែ
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង14:29
បទល្មើសនេសាទនៅតែបន្តកើតមាននៅក្នុងតំបន់កដបនៃខេត្តកំពង់ធំនិងកំពង់ឆ្នាំង
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង14:17
កំពង់ធំ ៖ បទល្មើសនេសាទមីដេរដាស នៅតែបន្តកើតមាននៅចំណុចសំខាន់ៗ ក្នុងតំបន់កដប នៅខណៈដែលបទបញ្ជា០១របស់រដ្ឋាភិបាលកំពុងស្ថិតនៅជាធរមាននោះ។
វៀតណាមសន្យាថានឹងផ្តល់រោងសៀកចល័តមួយទៀតដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង14:07
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅប្រទេសវៀតណាមរយៈពេល៨ថ្ងៃមកនេះ ក្រសួងវប្បធម៌ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសម្រេច និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិស័យធនធានមនុស្សលើវិស័យវប្បធម៌ ។
អាមេរិកលើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលខេត្តមណ្ឌលគិរី
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង13:45
មណ្ឌលគិរី ៖ មន្ត្រីនគរបាលជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្ត និង មន្ត្រីនគរបាលជាច្រើនរូបថែមទៀតដែលបានអញ្ជើញមកពីអធិការក្រុង ស្រុក ប៉ុស្ដិ៍រដ្ឋបាលសរុបប្រមាណ៣០នាក់ បានចូលរួមទទួលយកព័ត៌មានវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការស៊ើបអង្កេតបទឧក្រិដ្ឋរយៈពេល១៥ថ្ងៃ ពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១១ ដល់ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១១ មាន ១០មេរៀន ដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាអាមេរិក តាមរយៈអង្គការ ស៊ីសា( SISHA) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីនគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរស្លាប់ខណៈពេលបំពេញភារកិច្ច
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង13:27
ពោធិ៍សាត់ ៖ មន្ត្រីនគរបាលម្នាក់បានជួយគ្រោះថា្នក់ចរាចរស្លាប់ភ្លាមៗខណៈពេលដែលត្រឡប់ពីបំពេញបេសសកម្មដឹកមន្ត្រីនគរបាលទៅបំពេញកម្មសិក្សានៅខេត្តបាត់ដំបង។ចំពោះករណីនេះគឺមូលហេតុជនបង្កមកពីការថយរថយន្តនៅលើផ្លូវជាតិមិនដាក់សញ្ញាអ្វីអោយដឹង។
បែកឈាមតាមមាត់ដោយការដួលសន្លប់ធំនៅកណ្ដាលទ្រូងផ្លូវសំណាងល្អមិនមានរថយន្តកិន
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង13:13
ភ្នំពេញ ៖ បុរសម្នាក់បានដួលសន្លប់ធំនៅកណ្ដាលទ្រូងផ្លូវបណ្ដាលអោយមានឈាមហូរចេញតាមមាត់យ៉ាងច្រើនហើយក៏ត្រូវបានគេជួយសង្គ្រោះដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗដែរ។
ចោរស្រី២នាក់លួចយកកាបូបលុយម្ចាស់ហាងម៉ាស្សាចំនួន៦០ម៉ឺនរៀលហើយរត់គេចបាត់១៥ថ្ងៃត្រឡប់មកផ្ទះវិញប៉ូលិសក្របួចជាប់
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង13:01
សៀមរាប ៖ ចោរស្រីកំពូលល្បិចពីរនាក់ធ្វើជាចូលម៉ាស្សា រួចហើយនៅពេលម្ចាស់ហាងកំពុងតែរវល់ក៏ឆក់ឱកាសលួចយកកាបូបលុយម្ចាស់ហាងហើយនាំគ្នារត់គេចបាត់១៥ថ្ងៃហើយអស់ល័ក្ខត្រឡប់ចូលស្រុកវិញត្រូវបានសមត្ថកិច្ចអធិការក្រុងសៀមរាបធ្វើការក្របួចជាប់ទាំងពីរហើយបញ្ជូនមកកាន់អធិការក្រុងសៀមរាបដើម្បីធ្វើការសួរនាំ។
វៀតណាមសន្យាថានឹងផ្តល់រោងសៀកចល័តមួយទៀតដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង12:59
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅប្រទេសវៀតណាមរយៈពេល៨ថ្ងៃមកនេះ ក្រសួងវប្បធម៌ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសម្រេច និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិស័យធនធានមនុស្សលើវិស័យវប្បធម៌ ។
សម្តេចតេជោបើកវេទិកាជាតិស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រនិងជនងាយរងគ្រោះនៅកម្ពុជាដ៏មានសារៈសំខាន់
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង12:52
ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកវេទិកាជាតិស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជន ក្រីក្រ និង ជនងាយរងគ្រោះនៅកម្ពុជា កាលពីថ្ងៃទី ៥ ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល មន្ត្រីជាន់ ខ្ពស់ទាំងអស់ ដែលទទួលបន្ទុកគ្រប់គ្រងកិច្ចការអភិវឌ្ឍសង្គម និង មូលដ្ឋានដើម្បីពិនិត្យ និង ឆ្លុះ បញ្ចាំងឡើងវិញអំពីគោលនយោបាយ និង ការអនុវត្តជាក់ស្តែងនានា ដែលជាបញ្ហាអាទិភាព និង មាន បច្ចុប្បន្នសម្រាប់ប្រទេស និង ប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមក ដែលកម្ពុជាបានទទួលរងនូវ ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល និង ហានិភ័យនៃការប្រែប្រួលអាកាសធាតុនោះ។
ការរិះគន់របស់លោកស្រីគ្លីនតុនធ្វើឲ្យអ៊ីស្រាអែលខឹង
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង12:16
ពួកមន្ត្រីអ៊ីស្រាអែលមានប្រតិកម្មដោយខឹងសម្បារកាលពីថ្ងៃអាទិត្យ ក្រោយពីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រីហ៊ីឡារីគ្លីនតុន ត្រូវបានគេដកស្រង់សំដី ដោយបានសំដែងការព្រួយបារម្ភ ទៅលើអនាគតនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសអ៊ីស្រាអែល និង សិទ្ធិស្ត្រីនៅក្នុងរដ្ឋជ្វីហ្វ។
លោកកាហ្សៃ ៖ ប្រទេសអាហ្វហ្គានីស្ថានត្រូវគេជួយមួយទសវត្សរ៍ទៀត
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:56
ប្រធានាធិបតីអាមីតកាហ្សៃនៃប្រទេស អាហ្វហ្គានីស្ថាន បានអំពាវនាវដល់គណៈប្រតិភូនានានៅក្នុងការពិភាក្សាស្ដីពីអនាគត ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីឲ្យគាំទ្រប្រទេសលោក នូវការផ្ដល់ជំនួយ ហិរញ្ញវត្ថុ និង យោធា សម្រាប់រយៈពេលមួយទសវត្សរ៍ បន្ទាប់ពីការដឹកកងទ័ពបរទេសទៅវិញ ដើម្បីធានាឲ្យមាន អនាគតដោយស្ថិរភាព។ លោក កាហ្សៃបានថ្លែងដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្ដីមួយកាលពីអាទិត្យ។
ក្រសួងព័ត៌មានបញ្ឈប់ការបោះពុម្ពផ្សាយកាសែតព្រឹត្តិបត្រនិងទស្សនាវដ្ដីចំនួន៣៤នៅក្នុងប្រទេស
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:41
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោក ខៀវ កាញារីទ្ធ បានសម្រេចបញ្ឈប់ការអនុញ្ញាតឲ្យបោះពុម្ពផ្សាយសារព័ត៌មាន មួយចំនួនដោយសារតែមិនមានធ្វើការចេញផ្សាយ និង គ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជាយូរមកហើយ។
ចៅក្រមខេត្តមណ្ឌលគិរីរងការវាយដំសង្ស័យជារឿងគំនុំ
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:28
អនុវត្តន៍សាលដីការតុលាកាយកដីធ្វើរោងចក្រអគ្គិសនី
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:18
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១១នេះ សមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ផាន់ ភារម្យ បានចុះអនុវត្តន៍សាលដីការបស់តុលាការលើប្រជាពលរដ្ឋចំនួន៥គ្រួសារដែលរស់នៅលើដីរបស់រដ្ឋត្រូវការធ្វើរោងចក្រអគ្គិសនី។
ពួកឧទ្ទាមម៉ៅនិយមសម្លាប់មនុស្ស១១នាក់នៅក្នុងប្រទេសឥណ្ឌាភាគខាងកើត
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង10:46
ប៉ូលិសនិយាយថា ពួកឧទ្ទាមម៉ៅនិយមបានសម្លាប់មនុស្ស១១នាក់នៅក្នុងការវាយប្រហារទូទាំងរដ្ឋប្រទេសឥណ្ឌាភាគខាងកើតក្រោយពីមេដឹកនាំរបស់គេស្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយជាមួយកងកម្លាំងសន្តិសុខមក។
លោកបារ៉ាក់ចាត់ទុកមិនសូវសំខាន់ចំពោះសង្គ្រាមស្រមោលប្រឆាំងអ៊ីរ៉ង់
- ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង10:23
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក អេភូតបារ៉ាក់បានចាត់ទុកមិនសូវសំខាន់ ចំពោះការនិយាយស្មានកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល និង អាមេរិក បាននិងកំពុងតែធ្វើសង្គ្រាមដោយលួចលាក់ទៅប្រទេសអ៊ីរ៉ង់ ដោយបាននិយាយថាការដាក់ទណ្ឌកម្មនិង ការគំរាមវាយប្រហារខាងយោធានៅតែជាមធ្យោបាយដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អត្ថបទផ្សេងៗទៀត...
- ២៥នាក់ស្លាប់នៅស៊ីរីខណៈដែលពួកអ្នករត់ចោលជួរប្រយុទ្ធនឹងទាហានរដ្ឋាភិបាល
- ក្មេងប្រុសអាយុ២០ឆ្នាំម្នាក់តភ្លើងចេញពីផ្ទះឆក់ត្រីក្នុងត្រពាំងក្រោយផ្ទះរអិលជើងចូលក្នុងត្រពាំងឆក់ស្លាប់មួយប៉ប្រិចភ្នែក
- លទ្ធផលប្រដាល់លើសង្វៀនTV5
- លទ្ធផលប្រដាល់លើសង្វៀនTV3
- លទ្ធផលប្រដាល់លើសង្វៀនបាយ័ន
- បុរស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលបង្កឡើងដោយរថយន្ដកាមរីដឹកគ្រញូងបុករះពេញទំហឹង
- បាល់ទាត់Futsalបញ្ចប់វគ្គ៤ក្រុមចុងក្រោយ
- លទ្ធផលរត់ពាក់កណ្ដាលម៉ារ៉ាតុងសៀមរាបអង្គរ
- ការប្រកួតវាយកូនបាល់ពានរង្វាន់ទេព ឃុនណាលើកទី១៦បានបញ្ចប់ហើយ
- ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយសាររថយន្តសាំយ៉ុងបុកចំម៉ូតូ













































