ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន45គ្រួសារប្រមាណជិត100នាក់ នៅក្នុងក្រុមទី10 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី20ខែឧសភា ឆ្នាំ2013បាននាំគ្នាចូលទៅ សាលារាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹង តវ៉ាប្រឆាំងនឹងម្ចាស់ផ្ទះមួយកន្លែងដែលនៅខាងមុខហើយបានសង់ផ្ទះរំលោភ លើផ្លូវធ្វើដំណើរដែលធ្លាប់តែធំទូលាយបែរជាតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋនាំគ្នាបិទផ្លូវដើម្បីតវ៉ាឲ្យអាជ្ញាធរដោះស្រាយដែលគេសង់ផ្ទះរំលោភ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង17:19
និស្សិតពេទ្យរៀនចប់នៅសាកលវិទ្យាល័យIUជិត១ពាន់នាក់ធ្វើការតវ៉ាឲ្យបញ្ជាក់ពីពេលកំណត់ត្រូវប្រឡងចេញ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង17:05
នំពេញ ៖ និស្សិតផ្នែកពេទ្យថ្នាក់ដុកទ័រចំនួន៧៨៤នាក់ដែលបានរៀននៅសាលាវិទ្យាល័យអាយយូ(I.U) មានទីតាំងជាប់ផ្លូវ១០១១ កែងផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាលើកបដាធ្វើកូដកម្មតវ៉ាស្នើសុំឲ្យលោកសកលវិទ្យាធិការសាកលវិទ្យាល័យនេះធ្វើការបញ្ជាក់ពីពេលវេលាកំណត់ឲ្យច្បាស់លាស់ ដែលត្រូវឲ្យពួកគេប្រឡងចេញដើម្បីទទួលបានសញ្ញាបត្រក្រោយពេលរៀននៅក្នុងសាលានេះអស់រយៈពេលជាង៦ឆ្នាំកន្លងមក និងចំណាយប្រាក់អស់ជិត១ម៉ឺនដុល្លារ។
អំពើហិង្សាក្នុងគ្រួសារប្តីយកសាំងទៅចាក់លើប្រពន្ធរួចដុតរត់ផ្អើលពេញភូមិ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:48
កំពង់ចាម ៖ អំពើហិង្សាក្នុងគ្រួសារមួយ ប្តីប្រពន្ធទាស់សំដីគ្នា ប្តីចិត្តសាហាវស្ទុះទៅយកប៊ីដុងប្រេងសាំងមកចាក់ស្រោចលើខ្លួនប្រពន្ធ ថែមទាំងយកឈើគូសមកដុតលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ រត់ទៅឲ្យម្តាយជួយផ្អើលអស់អ្នកភូមិសំបូរទាំងយប់ រួចបុរសជាប្តីជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
លុចស៊ីសព្រលះម៉ូតូសង់ទាំងកំរោលបណ្ដាលអោយមនុស្សម្នាក់ស្លាប់
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:40
កំពត ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ដោយសារតែរថយន្តលុចស៊ីសបានព្រលះម៉ូតូសង់ទាំងកំរោល។
រថយន្តឡង់គ្រីស័របើកបង្ហោះបុកបង្គោលភ្លើងរបួសធ្ងន់ស្រាល៣នាក់
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:38
ស្វាយរៀង ៖ មានករណីរថយន្តឡង់គ្រីស័រមួយគ្រឿងកំពុងតែបើកបរក៏ស្រាប់តែគាំងកង់មុខលែងវិល និងចង្កូតបញ្ជាលែងបាន ក៏ហោះទៅធ្លាក់ស្រែ ធ្លាក់ប្រឡាយប្រកាច់ប្រកិនម្នាក់ឯងទៅបុកបង្គោលភ្លើងជាប់ ប៉ុន្តែសំណាងល្អព្រោះពេលនោះស្ងាត់គ្មានអ្នកធ្វើដំណើរកុំអីពុំដឹងថាត្រូវបុកស្លាប់ប៉ុន្មាននាក់ទេ ព្រោះរថយន្តគាំងប្រព័ន្ធបញ្ជាលែងបានទាំងអស់ ហើយគ្រាន់តែរងរបួសអ្នកជិះលើរថយន្តចំនួន៣នាក់ប៉ុណ្ណោះ។
សូត្រមន្តបង្សុកូល រាប់បាត្រព្រះសង្ឃ២៧០អង្គនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯករំលឹកការឈឺចាប់មិនអាចបំភ្លេចបាន២០ ឧសភា
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:24
ភ្នំពេញ ៖ មន្ត្រីរាជការសាលារាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌទាំង៩រួមជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីរាប់រយនាក់ដឹកនាំដោយលោកកែប ជុតិមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រីកាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៣ បានប្រារព្ធពិធីរំលឹកខួបនៃការឈឺចាប់២០ឧសភាក្នុងរបបបនក្បត់ប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃដែលធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់បានស្លាប់ទាំងអយុត្តិធម៌។
មន្ដ្រីគ.ជ.ប នៅខេត្តព្រះវិហារម្នាក់បានចង.កសំលាប់ខ្លួនដោយមិនដឹងមូលហេតុ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:11
ព្រះវិហារ ៖ មន្ដ្រីម្នាក់ធ្វើការនៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តព្រះវិហារបានធ្វើអត្តឃាតដោយចង.កនឹងដើមអាកាស្យាមានកំពស់ខ្ពស់ពីដីប្រមាណ៤ម៉ែត្រនៅខាងក្រោយអគារធ្វើការស្ថិតក្នុងបរិវេណសាលាខេត្តព្រះវិហារ កាលពីវេលាម៉ោង៣និង៣៥នាទី ទៀបភ្លឺថ្ងៃទី២០ឧសភា២០១៣ដោយគ្មានមូលណាមួយហេតុច្បាស់លាស់។
ចៅស្រីរងគ្រោះនិងជីដូនព្រួយបារម្ភពេលដែលជនល្មើសរត់រួចពីអធិការដ្ឋាន
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:09
បាត់ដំបង ៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងការណីចាប់រំលោភសេពសន្ថវៈទៅលើក្មួយស្រីដែលជាអនីតិជន ហើយក៏ជាសាច់ឈាមនឹងគ្នាថែមទៀតនោះ បានលួចរត់ចេញបាត់ពីអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ក្រោយពេលឃាត់ខ្លួនបាននៅចំណុចកើតហេតុស្ថិតក្នុងភូមិសាមគ្គី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយសារតែការធ្វេសប្រហែសរបស់កម្លាំងជំនាញ។
ក្រឡាប់រថយន្តកាមរីកែច្នៃ ស្លាប់ម្នាក់ របួសធ្ងន់៥នាក់ និងស្រាល៦នាក់
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង16:02
កំពង់ចាម ៖ គ្រោះថ្នាក់ចរាចររថយន្តកាមរីកែច្នៃក្រឡាប់ដោយបើកបរខុសបច្ចេកទេស បណ្តាលឲ្យកុមារម្នាក់ស្លាប់ និងមនុស្ស៥នាក់ទៀតរបួសធ្ងន់ ឯមនុស្ស៦នាក់ទៀតរបួសស្រាល ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងសម្ដេចតេជោផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ៣ភូមិ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង15:55
បន្ទាយមានជ័យ ៖ ផ្ទៃដីជាងមួយពាន់ហិចតារបស់ភូមិចំនួន៣ នៃឃុំចំនួន២ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអនុវត្តនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីក្រោយវាស់វែងរួចត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងសម្ដេចតេជោហ៊ុនសែន ព្រមទាំងមានការចូលរួមពីលោក ទ្រី ណារិន អភិបាលខេត្តនិងអស់លោក ជាប្រធានអនុប្រធានស្ថាប័នជុំវិញខេត្ត ប្រគល់ប័ណ្ណកម្មសិទ្ថិដីធ្លីជូនកាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៣ នៅក្នុងឃុំជប់វ៉ារី។
រណ្ដៅរ៉ែមាសមួយកន្លែងបាក់សង្កត់ស្លាប់និងរបួសមនុស្សជាច្រើននាក់
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង15:47
ព្រះវិហារ ៖ រណ្ដៅរ៉ែមាសរបស់ឯកជនដែលជីករុករកនៅក្នុងព្រៃនៃតំបន់ភ្នំអន្លង់ ឃុំរមទម ស្រុករវៀង បានបាក់ធ្លាក់គ្របដណ្ដប់សង្កត់បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងរបួសជាច្រើននាក់ទៀត។
ក្នុងរយៈពេលបីថ្ងៃកើតមានគ្រោះថ្នាក់ចរាចរបីករណី
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង15:15
ពោធិ៍សាត់ ៖ ក្នុងរយៈពេលបីថ្ងៃកើតមានគ្រោះថ្នាក់ចរាចរបីករណីបណ្ដាលអោយមានមនុស្សស្លាប់ម្នាក់របួសធ្ងន់បីនាក់ ដោយសារការបើកបរប្រហែសនិងបើកបរក្នុងស្ថានភាពស្រវឹង។
សិស្សានុសិស្សចំនួនចំនួន ៨៤៥នាក់នៅស្រុកស្រីសន្ធរ បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង15:01
ស្រុកស្រីសន្ធរ ៖ នៅស្រុកស្រីសន្ធរខេត្តកំពង់ចាម កាលពីថ្ងៃទី ១៩ ខែឧសភា ឆាំ្ន ២០១៣ មានរៀបចំពិធី បញ្ចូលសិស្សានុសិស្សចំនួន ៨៤៥ នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន និងលោក លូ កឹមឈុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ។
ការវាយប្រហារកើតមានជាបន្តបន្ទាប់ឥតឈប់តាមតំបន់ជាច្រើនរបស់ប្រទេសអីរ៉ាក់ នាពេលថ្មីៗនេះ
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង14:57
អីរ៉ាក់ ៖ មន្ត្រីនគរបាល និងក្រុមមន្ត្រីពេទ្យយោធាឲ្យដឹងថា មនុស្សចំនួន ១៩ នាក់បានស្លាប់ និងចំនួនជាង ៥០ នាក់ផ្សេងទៀតទទួលរងរបួសក្នុងពេលដែលមានការបំផ្ទុះគ្រាប់បែកនៅតាម ដងផ្លូវនៅតំបន់ធ្វើពាណិជ្ជកម្មអាមីរីយ៉ា (Amiriya) ក្នុងទីក្រុងបាដាត របស់ប្រទេសអីរ៉ាក់។
អ្នកថតរូបជាង៥០០នាក់ចូលរួមប្រកួតថតរូបប្រចាំឆ្នាំលើកទីបួននៅកម្ពុជា
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង14:51
ភ្នំពេញ ៖ អ្នកថតរូបប្រមាណជាង៥០០នាក់បានចូលរួមការប្រកួតថតរូបប្រចាំឆ្នាំនៅកម្ពុជាកាលពី ថ្ងៃអាទិត្យទី ១៩ ខែឧសភាចាប់ពីវេលាម៉ោង ៧ ព្រឹតទៅនៅសាលសន្និសិទចតុមុខ។
មនុស្ស ៤ នាក់បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅក្រុងហ្វាលូច៎ា ប្រទេសអីរ៉ាក់
- ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង14:48
អីរ៉ាក់ ៖ យោងតាមប្រភពពីនគរបាលនិយាយថា មនុស្ស ៤នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់បែកមួយនៅតាមផ្លូវនៅក្បែរក្រុង ហ្វាលូច៎ាភាគខាងលិចក្រុងបាដាត ប្រទេសអីរ៉ាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ការផ្ទុះត្រូវគេដឹងថា បានតំរ៉ង់គោលដៅទៅលើមនុស្សដែលមកជួបប្រជុំគ្នានៅហាងកាហ្វេ។
អត្ថបទផ្សេងៗទៀត...
- មនុស្សជាង ១៨០ នាក់រងរបួស ក្នុងពេលរថភ្លើងដឹកអ្នកដំណើរបុកគ្នាបើកបរក្នុងសហរដ្ឋអាមេរិក
- កងកម្លាំងយោធារបស់ប្រទេសកូរ៉េខាងត្បូងប្រុងប្រៀបខ្លួនបន្ទាប់ពីកូរ៉េខាងជើងបាញ់កាំជ្រួច៣គ្រាប់
- ស្នងការនគរបាលខេត្តព្រៃវែងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន២នាក់
- ក្រឡាប់រថយន្តដឹកកុងតឺន័រ ដោយសារតៃកុងងងុយដេក
- សម្តេចតេជោក្លាយជាពលរដ្ឋកិត្តិយសរបស់ខេត្តស៊ូឡាវេស៊ីខាងត្បូងនៃប្រទេសឥណ្ឌូណេស៊ី
- ស្រុតខ្ចុះហូបបាយធ្លាក់កម្មករជាច្រើននាក់ចូលបឹងកំប្លោកសមត្ថកិច្ចកំពុងជួយសង្គ្រោះ
- បុគ្គលិកកាស៊ីណូម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារខ្យល់គរ
- ស្រវឹងស្រាបើករថយន្តបុករបងអនុវិទ្យាល័យ ទួលស្លែងអស់ជាច្រើនម៉ែត្រ
- ទាហានប្រមឹកបង្កគ្រោះថ្នាក់ហើយគំរាមជនរងគ្រោះនិងអ្នកកាសែតទៀត
- ខឹងសន្តិសុខភោជនីដ្ឋានស៊ីញ៉ូ ឡានថយក្រោយបុកគល់ដូងចាប់វៃខ្នោះយកទៅទំលាក់ចោលមុខក្រសួងមហាផ្ទៃ











.jpg)






























