Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បុរាណកាល​ រឿង​តាព្រាហ្ម ​និង​តាជក់​

MA9-g-fullកំពង់ចាម ​៖​ មាន​លោកតា​ជើង​ខ្លាំង​២​នាក់ ​ម្នាក់​ឈ្មោះ ​តា​ព្រាហ្ម​ និង​លោកតា​ម្នាក់​ទៀត​ឈ្មោះ តា​ជក់ ​លោកតា​ទាំង​២​នាក់​សុទ្ធ​តែ​មាន​វិជ្ជា​គុណ​ដ៏​ខ្លាំងពូកែ​ អាច​ការពារ​ទឹកដី​នៅ​តំបន់​នោះ ​បឹង​ក្រំ ឬ ត្រពាំង​ក្រំ ស្ថិត​ក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ​ខេត្តកំពង់ចាម ដោយ​មិន​ឲ្យ​មាន​សត្រូវ​ចូល​មក​យាយី​ធ្វើបាប​ប្រជានុរាស្ត្រ​ក្នុង​តំបន់​នោះ​បាន​ឡើយ​ ហើយ​លោកតា​ទាំង​២​នាក់​បាន​លួច​ចាប់ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ​ នាង​ឡឺម ដែល​មាន​រូប​ឆោម​លោមពណ៌​ស្រស់​សោភា ​ស្អាត​ដាច់​នារី​ដទៃ​នៅក្នុង​តំបន់​នោះ។

លោកតា​ទាំង​២​នាក់​តែងតែមាន​មហិច្ឆតា​ ចង់បាន​ នាង​ឡឺម ​មក​ធ្វើជា​ភរិយា​រៀងៗ​ខ្លួន ចាប់ពី​នោះ​មក​លោកតា​ទាំង​២​តែងតែ ​បោះពាក្យ​សំដី មិន​សមរម្យ​ដាក់គ្នា​ទៅវិញទៅមក​ឈានដល់​ប្រយុទ្ធ​ជា​រឿយ​ៗ នៅ​ថ្ងៃមួយ​នោះ​លោកតា​ទាំង​២ ស្រវឹងស្រា​ ហើយ​បាន​ប្រយុទ្ធ​គ្នា យកឈ្នះ​ចាញ់ ស្លាប់​រស់​ពេញ​មួយថ្ងៃ ប្រដាប់​ដោយ​អាវុធ​ដាវ ទង្គិច​គ្នា​លាន់​ឆឺងៗ លាយឡំ​ដោយ​ផ្កាភ្លើង​ព្រាកៗ ទីបំផុត ក្បាល​លោកតា​ជើង​ខ្លាំង​ទាំង​២​នាក់​ត្រូវ​ដាច់​ធ្លាក់​ពីលើ​ស្មា​ដូចៗ​គ្នា ស្លាប់​តៃហោង​ទាំង​២នាក់​ នៅ​ចំណុច​ខាងលិច​ចម្ងាយ​ពី ត្រពាំង​ក្រំ​ប្រហែល​៥០០​ម៉ែត្រ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោកតា​ព្រឹទ្ធាចារ្យ ឯម ម៉ើ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន​ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា គាត់​បានឮ ចាស់ៗ ពី​ដើម​បាន​ដំណាល​តៗ​គ្នា​ប្រាប់​គាត់​ថា លោកតា​ព្រា​ហ្ម និង លោកតា​ជក់ នេះ មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ណាស់​ក្នុង​តំបន់​នេះ គ្មាន​ជើង​ខ្លាំង​ឯណា​មក​យកឈ្នះ ពួកគាត់​ទាំង​២​នាក់​បាន​ឡើយ ហើយ​គាត់​ទាំង​២​នាក់ បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ នាង​ឡឺម ដែល​មាន​សម្រស់​ស្អាត​ដាច់​នារី​ក្នុង​តំបន់​នេះ ហើយ​សម្រស់​នាង​ស្អាត​ក៏​មិន​ចាញ់​នាង​ទាវ​នៅ​ស្រុក​ត្បូងឃ្មុំ​ដែរ​ ម្តាយ​របស់​នាង​ឈ្មោះ ដូន​សូត រីឯ​ជីដូន​របស់​នាង​ឈ្មោះ ដូន​យាយ មាន​មុខរបរ​ជា​អ្នក​បិតស្រា។ ថ្ងៃមួយ​នោះ​លោកតា​ទាំង​២​នាក់ បាន​ទៅ​ទិញ​ស្រា​យកមក​ផឹក រួច​បើក​ការ​ប្រយុទ្ធ​គ្នា ដើម្បី​ដណ្តើម​យក ​នាង​ឡឺម មក​ធ្វើជា​ភរិយា​រៀងៗ​ខ្លួន ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​នេះ ប្រដាប់​ដោយ​អាវុធ​ដាវ​មាន​១​ហ៊ុន ប្រវែង​ជាង​២​ម៉ែត្រ​ ដង​ដាវ​ទំហំ​មួយ​ក្តាប់​តឹង​ប្រវែង​២​តឹក និង​ញែ​ង​ដាវ​ក៏មាន​ប្រវែង​២​តឹក​ដែរ​(​សម្រាប់​ទប់​ផ្លែដាវ)។ លទ្ធផល​ប្រយុទ្ធ​ផ្តើម​ចេញពី​សង្គ្រាម​ស្នេហា​របស់​លោកតា​ទាំង​២​នាក់ បាន​បន្សល់ទុក​នៅ រាងកាយ ក្បាល ដៃ ជើង ដាច់​ចេញពី​ខ្លួន​ដូចៗ​គ្នា ហើយ​ឈាម​អមតៈ របស់​លោកតា​ទាំង​២​នាក់​មាន​ពណ៌​ក្រហមឆ្អិនឆ្អៅ នៅ​ចំណុច​ខាងលើ សព្វថ្ងៃ​បាន​ក្លាយ​ជា​ថ្ម ​ហើយ​នៅ​រដូវវស្សា​ ចំណុច​នេះ​ត្រូវ​លេច​ទឹក ទឹក​ឡើង​ពណ៌​ក្រហម មាន​ក្លិនឆ្អាប​ដូច​ឈាម​ស្រស់ៗ ថ្មីៗ ពិតៗ ក្លិនឆ្អាប​នេះ​យើង​មិនអាច​បរិភោគ​បាន​ឡើយ មាន​ទំហំ​ប្រហែល​៥០​ម៉ែត្រ​បួន​ជ្រុង។

ដោយឡែក​ចំពោះ ដូន សូត ដែល​ជា​ស្ត្រី​មេម៉ាយ បានដឹងថា លោកតា​ទាំង​២​នាក់ ច្បាំង​គ្នា​ដណ្តើម​យក​កូនក្រមុំ​គាត់ នាង​ឡឺម គាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង ហើយ​បាន​នាំ​កូនក្រមុំ​គាត់​ទៅ​ពួន​ក្នុង​វត្ត​ទួល​វិហារ ​បន្ទាប់មក​វត្ត​នេះ​ត្រូវ​ស្រុត​ដោយ​នាំ​ទាំង ម្តាយកូន រហូត​សព្វថ្ងៃ ​បច្ចុប្បន្ន​ក៏​ក្លាយជា​ថ្ម​ដែរ ​ស្ថិតនៅ​ខាងត្បូង​ទីលាន​ឈាម អមតៈ។ ផ្ទះ​របស់ ដូន​យាយ មាន​ឡ​ចំហុយ​ស្រា ស្ថិតនៅ​ខាងត្បូង​វត្ត​ទួល​វិហារ បច្ចុប្បន្ន​ក៏​ក្លាយជា​ថ្ម​ដែរ។

លុះ​ចំណេរ​ចេរកាល​ក្រោយមក មាន​ចៅក្រម អស់លោក នាម៉ឺន សព្វ​មុខមន្ត្រី បាន​កោះហៅ​អស់​ប្រជានុរាស្ត្រ​នៅក្នុង​តំបន់​នេះ​មក​ធ្វើ​ពិធី​រំលឹក​គុណ ដល់​លោកតា​ព្រា​ហ្ម និង លោកតា​ជក់។ មាន​រៀបចំ​កាប់​ជ្រូក តែ​ព្រលះ​បានតែ​ស្មា​មុខ​សងខាង និង​គូទ​ក្រោយ​ខាងឆ្វេង​ម្ខាង ស្រាប់តែ​ជ្រូក​នោះ​ក៏​ក្លាយជា​ថ្ម​រូប​ទៅ។

ជ្រូក​ថ្ម​នេះ​ទៀតសោត នៅ​រដូវវស្សា ទឹក​មិនដែល​លេច​ខ្នង​ជ្រូក​នេះ​ទេ ខ្នង​ជ្រូក​មាន​កំពស់​ប្រហែល​៧​តឹក ទឹក​លេច​ជុំវិញ​ជ្រូក​កំពស់​១​ម៉ែត្រ​ក៏​មិន​លេច​ជ្រូក​ថ្ម​សក្ដិសិទ្ធិ​នេះ​ដែរ បើ​ទឹក​លេច​ជ្រូក​ជា​ប្រផ្នូល​ដល់​ស្រុកទេស។ ពេល​កន្លង ក្មេង​កូន​អ្នកភូមិៗ​ទៅ​ឃ្វាលគោ បាត់គោ​តែង​យក​ស្ករ​គ្រាប់​ទៅ​បន់​រក​ឃើញ​គោ​វិញ​ដូច​បំណង៕

សាន វិ​ឡែ​ម

c

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ បុរាណកាល​ រឿង​តាព្រាហ្ម ​និង​តាជក់​