Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

តារា​ចម្រៀង​​ខេ​ធី ភឺ​រី​កំពុង​តែ​គេច​ចេញពី​រី​ហា​ណា​ព្រោះ​រឿង​ប្រោ​ន​

M15-z2-fullតារាចម្រៀង​មេម៉ាយ​ក្តៅ​ស្រួយ​អាមេរិក​នាង​ ខេ​ធី ភឺ​រី​បាន​កំពុង​តែ​គេច​ចេញ​ពី​តារាចម្រៀង​នាង រី​ហា​ណា ​ដោយសារតែ​រី​ហា​ណា​បាន​ផ្សះផ្សា​គ្នា​ជាថ្មី​ជាមួយ​តារាចម្រៀង​រ៉េ​ប​អាមេរិក ​គ្រឹស ប្រោន។

ហេតុការណ៍​នេះ​បាន​កើតមានឡើង​ចំពោះ​តារា​ស្រី​ម្នាក់​នេះ​ដោយសារតែ​ម្ចាស់​បទ​ចម្រៀង Stay​បាន​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​គ្រឹស ប្រោន​ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​បំរាម​តាំងពី​ឆ្នាំ​២០០៩​ពីបទ​ប្រើ​អំពើ​ហិង្សារ​វាយតប់​លើ​នាង។

វា​ទំនង​ដូចជា​អចិន្ត្រៃយ៍ នាង​ខេ​ធី​ត្រូវ​បាន​គេ​រាយការណ៍​ថា នាង​បាន​ស្នើសុំ​ពិសេស​អង្គុយ​ឲ្យ​ឆ្ងាយ​ពី​គូស្នេហ៍​មួយគូ​នេះ​នៅក្នុង​ឱកាស​នៃ​ពិធី​ប្រគល់​ពានរង្វាន់​ Grammy Awards នៅ​ទីក្រុង​ឡូ​ស អេ​ន​ជឺ​ឡេស​កាលពី​ថ្ងៃអាទិត្យ។

ប្រភព​កៀកកិត​នឹង​រឿងនេះ​បាន​និយាយប្រាប់​USMagazine ថា ៖«​ពួកគេ​មិនមាន​ទំនាក់ទំនង​គ្នា​ទៀត​ទេ ពីព្រោះ​ខេ​ធី​មិនបាន​យល់ព្រម​ឲ្យ​រី​ហា​ណា​មាន​ទំនាក់ទំនង​ជាមួយ​គ្រឹស ប្រោ​ន​ទៀត​ទេ»។ មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​នឹង​តារាចម្រៀង រី​ហា​ណា​អាយុ​២៤​ឆ្នាំ​បាន​ប្រាប់​ថា រី​ហា​ណា​គ្មាន​បញ្ហា​ជាមួយ​ខេ​ធី​ទេ ហើយ​នាង​ក៏​មិនបាន​ខ្វល់​ពី​នរណាម្នាក់​គិត​យ៉ាងម៉េច​អំពី​ទំនាក់ទំនង​របស់​នាង​ជាមួយ​ប្រោន​ឡើងវិញ​ដែរ។

ប្រភព​អ្នក​អុចអាល​ផ្ទៃក្នុង​រឿង​នេះ​បាន​ប្រាប់ HollywoodLife​ថា ៖«​រី​ហា​ណា​គ្មាន​បញ្ហា​ជាមួយ​នរណា​ម្នាក់​នោះទេ ហើយ​នាង​ក៏​មិន​បោះបង់ចោល​ទំនាក់ទំនង​របស់​នាង​ព្រោះតែ​អ្នកដទៃ​គិត​យ៉ាងម៉េច​ចំពោះ​នាង​អំពី​ការ​ទំនាក់ទំនង​នោះដែរ។ រាល់ថ្ងៃ​នាង​គិតតែ​ខ្លួន​នាង​ជាមួយ​គ្រឹស ប្រោ​ន​តែប៉ុណ្ណោះ ហើយ​កំពុងតែ​សប្បាយរីករាយ​ក្នុង​ការ​នាំគ្នា​ចូល​ហាង។

ម្ចាស់​បទ​ចម្រៀង The Part Of Me ធ្លាប់​ត្រូវបាន​គេ​រាយការណ៍​ថា​កម្រ​និយាយ​ជាមួយ​នាង​រី​ហា​ណា​ណាស់ ពីព្រោះ​នាង​គិតថា រី​ហា​ណា​កំពុងតែ​សាង​កំហុស​យ៉ាង​ធំ​ចំពោះ​ការ​ទំនាក់ទំនង​ជាមួយ​គ្រឹស ប្រោ​ន​ម្តងទៀត។

ខេ​ធី​បាន​កំពុងតែ​ចំណាយពេល​ជាច្រើន​នៅ​ជាមួយ​ដៃគូ​Robert Pattinson និង Kristen Stewart។ នាង​បារម្ភ​ខ្លាចរី​ហា​ណា​កើតរឿង​អាក្រក់​ម្តង​ទៀត ដូច្នេះហើយ​ទើប​បានជា​នាង​គិតថា រី​ហា​ណា​កំពុង​សាង​កំហុស​យ៉ាង​ធំ៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ចម្រៀង​​ខេ​ធី ភឺ​រី​កំពុង​តែ​គេច​ចេញពី​រី​ហា​ណា​ព្រោះ​រឿង​ប្រោ​ន​