Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

កូនស្រី​របស់​វីរ​តន្ត្រីករ​ឥណ្ឌា​ប្រាប់​ថា​នាង​ត្រូវ​គេ​រំលោភ​តាំង​ពី​កុមារភាព​

M15-z-fullញូវដេ​ហី​ ៖ ​កូន​ស្រី​របស់​វិរ​តន្ត្រីករ​ស៊ី​តា​(Sitar)​ឥណ្ឌា​ដ៏​ល្បីល្បាញ​ Ravi Shankar ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​តាម​វីដេអូ​ចេញផ្សាយ​មួយ​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ​សិទ្ធិ​នារី​ជា​សកល​ថា​ នាង​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវភេទ​តាំងពី​កុមារភាព។

នាង Anoushka Shankar ដែល​មាន​កេរ្តិ៍​ល្បីល្បាញ​ពី​ការ​លេង​ឧបករណ៍​តន្ត្រី​ស៊ី​តា​ដូច​ឪពុក​របស់​នាង​ដែរ​នោះ​បាន​និយាយ​ថា នាង​បាន​សម្រេចចិត្ត​លាតត្រដាង​ជា​សាធារណៈ​ដើម្បី​គាំទ្រ​ដល់​យុទ្ធនា​ការឃោសនា​«​លើក​កម្ពស់​មួយ​ពាន់​លាន​ប្រឆាំ​ងនឹង​អំពើ​ហិង្សា និង​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រីភេទ។

នាង​បាន​បង្ហាញ​សារ​របស់​នាង​ទៅកាន់​និស្សិត​ពេទ្យ​ឥណ្ឌា​ម្នាក់​ដែល​ត្រូវ​បាន​ចាប់រំលោភ​នៅ​លើ​រថយន្តក្រុង​មួយ​ដោយ​ក្មេង​ទំនើង​ស្រវឹងស្រា​៦​នាក់​កាល​ពី​ថ្ងៃទី​១៦ ខែធ្នូ នៅ​ទីក្រុង​ញូ​វ​ដេ​ហី ហើយ​បន្ទាប់​ក៏​បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក។

ឧក្រិដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​តវ៉ា​ដោយ​កំហឹង​ស្ទើរតែ​ជុំវិញ​ប្រទេស​ឥណ្ឌា។ នាង Shankar បាន​និយាយ​ថា ៖«កាល​ខ្ញុំ​នៅ​ពី​ក្មេង​ ខ្ញុំ​ទទួលរង​រំលោភបំពាន​ផ្លូវភេទ​ និង​ផ្លូវចិត្ត​ជា​ច្រើន​ឆ្នាំ​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​បុរស​ម្នាក់​ដែល​ឪពុក​ម្តាយ​ទុកចិត្ត​ទាំងស្រុង»។ សារ​វីដេអូ​របស់​នាង​នេះ​បាន​ចេញ​នៅ​តាម​គេហទំព័រ​យូ​ធូប​ពី​ផ្ទះ​របស់​នាង​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។

នាង​បន្តទៀត​ថា ៖«​ខ្ញុំ​ធំ​ដឹងក្តី​ដូច​ស្ត្រី​ដទៃទៀត​ដែរ តែ​ខ្ញុំ​រង​ទុក្ខវេទនា​ផ្លូវចិត្ត​ខ្លាំង​ ហើយ​ស្ទើរតែ​គ្មាន​ពាក្យ​អ្វី​ហា​ស្តី​បាន​ឡើយ ហើយ​ខ្ញុំ​មិន​ថា​ត្រូវធ្វើ​យ៉ាងម៉េច​នោះ​ទេ​ក្នុងការ​រស់​នៅក្នុង​ស្ថានភាព​បែបនេះ តែ​ខ្ញុំ​បាន​អត់ធ្មត់​សង្កត់ចិត្ត​រស់នៅ និង​ដើម្បី​ជួយ​កែប្រែ​សង្គម​ខ្មៅ​ងងឹត​នេះ»

កំពូល​តន្ត្រី​ការិនី​វ័យក្មេង​ដែល​កើត​នៅ​សហរដ្ឋអាមេរិក​រូប​នេះ​បាន​និយាយ​ទៀតថា ៖«​អ្វីៗ​គ្រប់គ្រាន់​ហើយ គ្រប់គ្រាន់​ហើយ​….​ខ្ញុំ​កំពុងតែ​ពង្រឹងស្មារតី​ជួយ​លើកកម្ពស់ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ទូទៅ និង​ស្ត្រី​ដែល​រង​ទុក្ខ​ដូច​ខ្ញុំ»

យុទ្ធនា​ការ​ឃោសនា​លើក​កម្ពស់​សិទ្ធិ​នារី​ដែល​ដាក់​ប្រធានបទ​ថា «​លើក​កម្ពស់​មួយ​ពាន់​លាន​ដង​»​ត្រូវបាន​គេ​ធ្វើឡើង​កាលពី​ម្សិល​មិញ​ចំ​ពេល​ទិវា​នៃ​ក្តី​ស្រឡាញ់​ដែល​ត្រូវ​បាន​គេ​ធ្វើឡើង​ទូទាំង​រាជធានី​ប្រទេស​ឥណ្ឌា​ដើម្បី​ជួយ​ដល់ស្ត្រូ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​នាង Kamla Bhasin សកម្មជន​ដើម្បី​ស្ត្រី​ដែល​ដឹកនាំ​យុទ្ធនាការ​នេះ​នៅ​អាស៊ី​ភាគ​ខាងត្បូង។

នាង​និយាយប្រាប់ AFP ថា ៖«​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ​មក​ដែល​កម្មវិធី​យើង​បាន​រៀបចំ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ ហើយ​ខ្ញុំ​ជាមួយ​ស្ត្រី​អ្នក​បើកឡាន​ឈ្នួល​៦​នាក់​ផ្សេងទៀត​បាន​ផ្សព្វផ្សាយ​ពាក្យ​សមភាព​នេះ ​ពីព្រោះ​កាលពី​ម្សិលមិញ​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់»

នាង​បន្តទៀតថា សកម្មជន​ដើម្បី​ស្ត្រី​គួរ​នាំគ្នា​លើ​ឆាក​ តាមផ្លូវ អុច​ទៀន និង​នាំគ្នា​ស្រែក​ពាក្យស្លោក​អំពី​ការ​ប្រឆាំង​នឹង​ហិង្សា។

នៅ​ទីក្រុង​ម៊ុ​ម​ប៊ៃ​ក៏​មាន​រៀបចំ​ពិធី​នេះ​ជាច្រើន​ផង​ដែរ​ដែល​ត្រូវ​បាន​គេ​ឃើញថា​មានការ​រាំ​នៅ​មាត់ទន្លេ​ស វាយ​ស្គរ​ពេល​ថ្ងៃ​រៀប​លិច និង​ការ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ការ​ជួយ​ដល់​ស្ត្រី និង​ប្រឆាំង​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រីភេទ។

ប៉ូលិស​ទីក្រុង​ញូ​វ​ដេ​ហី​៥​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការរំលោភ​ផ្លូវភេទ និង​ឃាតកម្ម។ ជនសង្ស័យ​ទី​៦​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អនីតិជន​ដែល​កំពុងតែ​បើក​សវនាការ​កាត់ទោស​ពី​ការរំលោភ​លើ​អនីតិជន៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ កូនស្រី​របស់​វីរ​តន្ត្រីករ​ឥណ្ឌា​ប្រាប់​ថា​នាង​ត្រូវ​គេ​រំលោភ​តាំង​ពី​កុមារភាព​