ព័ត៌មានថ្មីៗ

ភរិយា​សព​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ចូល​តុលា​ការ​ឆ្លើយ​បំភ្លឺ ខណៈ​អគារធិការ​កិច្ច​សួរ​ចម្លើយ​ឪពុក​ម្តាយ​ថោង សារ៉ាត់​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់

ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 18:21
M06-03-15-z8
ភ្នំពេញ​ ៖​ ប្រភព​ព័ត៌​មាន​ច្បាស់ការណ៍​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មីនា​ ឆ្នាំ​២០១៥ ចៅ​ក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កោះ​ហៅ​ឲ្យ​លោក​ស្រី​តាំង​ គឹម​ឆេង ភរិយា​​សព​លោក​ឧកញ៉ា​​ អ៊ឹង ម៉េងជឺ… អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 18:04
M06-03-15-z5

លោក Giuseppe Bergomi​ ៖​ កីឡាករ Lukas Podolski ​មាន​ចំណែក​ដ៏​សំខាន់​នៅក្នុង​ក្រុម Inter Milan

​ វី​រ​បុរស​បាល់ទាត់​របស់​ក្លិប Inter Milan​លោក Giuseppe Bergomi មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កីឡាករ Lukas Podolski ​នឹងមាន​ចំណែក​ដ៏​សំខាន់​មួយ​នៅក្នុង​ក្រុម​យក្ស​អុីតាលី​មួយ​នេះ ។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:59
M06-03-15-z4

កីឡាករ​Wesley Sneijder ​៖​ ក្រុម​អ្នកគាំទ្រ​ក្រុម Fenerbahce ​មាន​ហេតុផល​ត្រូវ​ខ្លាច​គាត់

ខ្សែប្រយុទ្ធ​របស់​ក្រុម Galatasaray​ កីឡាករ​ Wesley Sneijder ​បាន​និយាយ​យ៉ាង​ទទូច​ថា អ្នកគាំទ្រ​ក្រុម Fenerbahce​ មាន​នូវ​ហេតុផល​មួយ​ត្រូវ​ខ្លាច​គាត់ មុន​ការប្រកួត​បាល់ទាត់ League​ ទួរ​គី រវាង​ក្រុម​ទាំងពីរ​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:58
6-3-15-sp-10

អាមេរិក​និង​កម្ពុជា​រួម​គ្នា​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​កំពង់​ស្ពឺ​

ភ្នំពេញ ៖ សហរដ្ឋ​អាមេរិក និង​កម្ពុជា បាន​រួម​គ្នា​រៀប​ចំ​ធ្វើ​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​ជំរុញ​ការ​ថែរក្សា​សន្តិភាព​ និង​ជំនួយ​មនុស្ស​ធម៌។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:56
M06-03-15-z2

កីឡាករ ​Andres Iniesta​ ៖ ​ក្រុម​ Barcelona ​មាន​មោទនភាព​ចំពោះ​ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ​Copa del Rey

ខ្សែបម្រើ​ជើងចាស់​របស់​ក្លិប Barcelona កីឡាករ Andres Iniesta ​បានប្រកាស​ឱ្យដឹងថា ក្រុម​របស់គាត់​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ការឡើង​ដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ជា​លើក​ទី​៤​ក្នុង​រយៈពេល​៥​រដូវ​កាល​ចុងក្រោយ​នេះ​។​ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:52
M06-03-15-z

Cristiano Ronaldo ៖​ ស​ម្ញែ​ង​រថយន្ត Rolls-Royce Ghost តម្លៃ​កន្លះ​លាន​ដុល្លារ

តារាបាល់ទាត់​របស់​ក្លិប​អធិរាជ​ស Real Madrid​ កីឡាករ Cristiano Ronaldo បានបង្ហាញ​ប្រិយមិត្ត​ឱ្យបាន​ឃើញច្បាស់​ពី​ភាពឆើតឆាយ​របស់គាត់ ក្រោយ​ស​ម្ញែ​ងរថយន្ត​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​ម៉ាក Rolls-Royce Ghost អំឡុង​ចេញពី​ទីលាន​ហ្វឹកហាត់​ក្លិប​របស់គាត់។​ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:50
M06-03-15-y

Arjen Robben ​ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ឆ្នើម​ទាំង​៣

យោង​តាម​ការ​ស្ទាប​ស្ទង់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ជំនាញ​ជើងឆ្វេង Arjen Robben ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ល្អ​ដាច់​គេ ក្នុងចំណោម​ជើង​ខ្លាំង Lionel Messi និង​Cristiano Ronaldo។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:43
M06-03-15-x

អាវុធហត្ថ​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​ព្រះសង្ឃ​មួយ​អង្គ​និង​យុវជន​ម្នាក់​ ខណៈ​ពេល​កំពុង​ជក់​ថ្នាំញៀន​ក្នុង​វត្ត​ស្ទឹងមានជ័យ

ភ្នំពេញ​ ៖​ ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម​ចាន់ តុលា​ ព្រះជន្ម​២៦​វស្សា ត្រូវ​បាន​សមត្ថកិច្ច​កង​រាជអាវុធហត្ថ​ខណ្ឌ​មានជ័យ​ធ្វើការ​ឃាត់​ខ្លួន ខណៈ​ពេល​ដែល​សង្ឃ​អង្គ​នេះ​រួម​នឹង​បក្ខពួក​ម្នាក់​បាន​ជក់​ថ្នាំញៀន​ក្នុង​វត្ត​ចង្ក្រាន្ត​តា​ព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ​ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ… អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:27
M06-03-15-w

បន្ទាប់ពីជម្លោះ​អស់​កាល​ច្រើន​ទសវត្សរ៍​កន្លងមក ស្ដ្រី​អ៊ីស្រាអែល​ និយាយ​ថា ​"គ្រប់គ្រាន់​ហើយ"

ខណៈពេល​ដែល​អ៊ីស្រាអែល​ ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​បោះឆ្នោត​សកល ​ប្រធានបទ​នៃ​សន្ដិភាព​ជាមួយ​ពលរដ្ឋ​ប៉ាឡេស្ទីន ត្រូវបាន​កត់សម្គាល់​ពីអវត្ដមាន​នៅក្នុង​ការ​ពិភាក្សា​វែក​ញែក។ ប៉ុន្ដែ​ក្រុម​ស្ដ្រី​មួយ​ក្រុម ​កំពុង​តែ​ស្វែង​រក​ឲ្យ​មាន​កា​រផ្លាស់ប្ដូរ​រឿងនេះ។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:23
M06-03-15-v

មីយ៉ាន់ម៉ា​បង្ក្រាប​ការ​ប្រឆាំង​តវ៉ា​លើ​វិស័យ​អប់រំ​នៅ​ឯ​វត្ដ​​ក្នុង​ក្រុង​Yangon

ប៉ូលិស ​បាន​ដោះ​លែង​បាតុករ​ចំនួន​៨​នាក់​កាលពីថ្ងៃ​សុក្រ កន្លង​មក​នេះ​ បន្ទាប់ពី​ពួក​គេ​រង​ការឃុំឃាំង​មួយថ្ងៃក្រោយមក ​​ក្នុង​ការ​បង្ក្រាប​​ទៅលើ​ក្រុម​និស្សិត​ និង​ក្រុម​សកម្ម​ជន​ដែល​ប្រឆាំង​នឹង​ច្បាប់ថ្មី​ស្ដីពី​វិស័យ​អប់រំ​របស់ប្រទេស​មីយ៉ាន់ម៉ា។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:20
M06-03-15-u

យន្ដហោះ​មួយ​គ្រឿង ​រអិល​ចេញពី​ផ្លូវ​ហោះ​ហើរ​នៅ​ញូវយ៉ក​ ខណៈ​ពេល​ដែល​ព្យុះ​រដូវ​ត្រជាក់​បោកបក់​មក​លើ​សហរដ្ឋ​អាមេរិក

យន្ដហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង ​បាន​រអិល​ធ្លាក់ចេញ​ពីផ្លូវ​ហោះហើរ​នៅឯ​ព្រលាន​យន្ដ​ហោះ​ La Guardia airport ក្រុង​ញូវ​យ៉ក​ ហើយ​បាន​រអិល​ទៅ​ចូល​ក្នុង​ទឹក​ដែល​កក ខណៈ​ពេលដែល​ព្យុះព្រិល​ បោកបក់​មក​លើ​ឆ្នេរ​សហ​រដ្ឋ​អាមេរិក​ ពីរដ្ឋ​តិចសាស់​មក​ដល់រដ្ឋ​បូស្ដុន។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 17:01
M06-03-15-t

តុលាការ​ថៃ ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ក្រុម​អាវ​ក្រហម​ពីបទ ​​កុបកម្ម​ឆ្នាំ​២០០៩

តុលាការ​មួយ​នៅប្រទេស​ថៃ បាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​សមាជិក​ក្រុម​អាវក្រហម​១៥​នាក់​ដែលស្ថិតនៅ​ក្នុង​ចលនា​នយោបាយ ​ឲ្យជាប់​​ការ​ឃុំ​ឃាំង​រយៈ​ពេល​៤ឆ្នាំ​ម្នាក់ៗ​ ព្រោះ​តែ​ប្រព្រឹត្ដ​អំពើ​កុបកម្ម​កាលពីឆ្នាំ​២០០៩។ មេធាវីម្នាក់​បាន​និយាយ​ដូច្នេះ។ អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 16:56
M06-03-15-s

មន្ទីរពេទ្យ​ធំ​លំដាប់​ទីពីរ​នៅ​ Los Angeles រកឃើញ​ពីអត្ដសញ្ញាណ​ជំងឺ​រ៉េស៊ីស្តង់​ថ្នាំ Superbug​

មន្ទីរ​ពេទ្យ​ធំលំដាប់​ទីពីរនៅ​ Los Angeles បាន​រាយការណ៍​អំពីករណី​ជំងឺ​រ៉េស៊ីស្តង់​ថ្នាំ "Superbug" ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​រាប់សិប​ករណី​តាម​រយៈ​ឧបករណ៍​សរសៃ​អុប​ទិក​ហៅថា a duodenoscope ការ​កត់ត្រា​ពីមជ្ឈ​មណ្ឌល​ Cedars-Sinai Medical Center ទៅ​លើ​ការ​ចម្លង​៤ករណី​ និងទៅលើ​អ្នកជំងឺ​ជាង​៦៧​នាក់… អានបន្ត
ថ្ងៃ សុក្រ ទី06 ខែមីនា ឆ្នាំ 2015 ម៉ោង 16:52
M06-03-15-r

WHO​និយាយ​ថា ជំងឺ​គ្រុន​ស្វិតដៃ​ជើង​ កើត​មាននៅ​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​ជម្លោះ

ជំនួប​ប្រជុំ​ជាបន្ទាន់​មួយ​ ត្រូវ​បាន​ធ្វើ​ការ​កោះ​ហៅ​ដោយ​អង្គការ​សុខភាព​សហប្រជាជាតិ​ WHO កាល​ពីថ្ងៃពុធ​ កន្លង​មក​នេះ​ ព្រោះ​ថា​ ប្រទេស​ប៉ាគីស្ថាន​ បានក្លាយ​ទៅ​ជា​ប្រទេស​ទី​១០​ដែល​រងការ​កើត​មាន​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ ហើយ​អាច​បង្ក​ឲ្យ​​រាលដាល​ជាអន្ដរ​ជាតិ​នៅ​តាម​តំបន់​ដែលមាន​​ជម្លោះ… អានបន្ត

សា​សា​នៅតែ​លួចលាក់​សាង​ភាព​ផ្អែមល្ហែម​ ជាមួយ​ពាណិជ្ជករ​វ័យក្មេង​

ថ្ងៃ ព្រហស្បតិ៍ ទី19 កុម្ភៈ ឆ្នាំ2015 ម៉ោង12:22   ផ្នែក: សិល្បៈកំសាន្ត    ដោយ: កម្ពុជាថ្មី​
Nita-19-A-12-Full

ភ្នំពេញ ៖ អស់​រយៈពេល​ជា​យូរ​ក្រែល​ដែរ​ហើយ​ ដែល​គេ​គ្រប់គ្នា​ ជាពិសេស​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ សុទ្ធតែ​បានដឹង​យ៉ាង​ជាក់ច្បាស់​ថា តារាចម្រៀង​សាសា​ពេលនេះ​ នាង​នៅតែ​លួច​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ដូច​ស្រមោច​ និង​ស្ករ​ជាមួយ​បុរស​ម្នាក់​ដែលជា​ពាណិជ្ជករ​វ័យក្មេង​ក្នុងស្រុក​ហើយ​ បើតាម​ដឹង​បុរស​នោះបាន​យកចិត្តទុកដាក់​និង​តាម​ផ្គាប់ចិត្ត​ផ្គាប់​ថ្លើម​នាង​មិន​ឲ្យ​ទាស់​ចិត្ត​នោះឡើយ​។

ស្រប​នឹង​ការលេចឮ​នេះ​ពោលគឺ​វា​សម​ហេតុ​សម​ផល​ម្យ៉ាងដែរ​ក្នុងពេលដែល​បច្ចុប្បន្ន​គេ​បាន​សង្កេតឃើញ​កញ្ញា​សា​សា​មាន​រូបរាង​ស្រស់ស្អាត​បង្កប់​ទៅ​ដោយ​មន្ត​ស្នេហ៍​គ្រឿង​អលង្ការ​តុបតែង​កាយ​មាន​តំលៃ​ និង​ស៊េរី​រថយន្ត​ដែល​នាង​ជិះ​ក៏​ទំនើប​ទៀត​នោះ​ គឺ​វា​ពិតណាស់ថា រាល់​សំភារៈ​ទាំងអស់នេះ​ប្រាកដជា​កាដូ​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​ពាណិជ្ជករ​វ័យ​ជាង​៣០​ឆ្នាំ​ដែល​នាង​ខំប្រឹង​លាក់លៀម​មិន​បង្ហាញមុខ​នោះ​ជាក់​ជាមិនខាន ពីព្រោះ​បើតាម​កំរៃ​ដែល​រកបាន​ពី​អាជីព​កាន់​ក្បាល​មេក្រូ​ និង​កាច់រាង​នៅមុខ​កាមេរ៉ា​របស់​នាង​នោះ​ គឺ​សា​សា​មិនអាច​មាន​ភាព​ធូរធារ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ និង​សំញែង​ភាព​ឡូយឆាយ​បាន​លឿន​យ៉ាងនេះ​នោះទេ​។ មជ្ឈដ្ឋាន​នៅក្នុង​ចង្កោម​សិល្បៈ​ ដែល​ដឹង​រឿង​បាន​បង្ហើប​ប្រាប់ថា រវាង​តារាចំរៀង​របស់​ផលិតកម្ម​ថោន​កញ្ញា​សា​សា​និង​បុរស​ជា​ពាណិជ្ជករ​ ដែល​ត្រូវគេ​ខ្សឹប​ឲ្យ​ដឹងថា ជា​អ្នកទិញ​លក់​រថយន្ត​នោះ​មាន​ទំនាក់ទំនង​មនោ​សញ្ចេតនា​ស្នេហា​ជាមួយគ្នា​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​កន្លងមក​ពួកគេ​ទាំងពីរ​ក៏​ធ្លាប់​បណ្តើរគ្នា​ចេញ​ទៅ​ដើរលេង​នៅក្រៅ​ប្រទេស​ ក៏ដូចជា​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ​ធំៗ ជាពិសេស​គេ​ឧស្សាហ៍​ឃើញ​សា​សា​ និង​បុរស​ម្នាក់​នោះ​ទៅ​ញុំា​អាហារ​នៅ​ហាង​ម្តុំ​ព្រែកលៀប​ឯ​ត្រើយម្ខាង ប៉ុន្តែ​គ្មាន​នរ​ណា​គេ​ចាប់អារម្មណ៍​ថា ពាណិជ្ជករ​វ័យក្មេង​នោះ​ជា​គូស្នេហ៍​លាក់​មុខ​ដូច​អណ្តើក​ក្នុង​ស្នូក​របស់​សា​សា​ឡើយ ពោលគឺ​ទើបតែ​ពេលនេះ​ វា​ត្រូវបាន​បែកធ្លាយ​ខណៈដែល​សា​សាបាន​សំញែង​ឲ្យ​គេឯង​ឃើញ​នូវ​ភាព​ហ៊ឺហា​របស់ខ្លួន​តែប៉ុណ្ណោះ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​សា​សាបាន​ឲ្យ​ដឹងថា មួយរយៈ​នេះ​សា​សា​នាង​កំពុង​តែមាន​សេចក្តីសុខ​គួរ​ឲ្យ​ច្រណែន​ផងដែរ បន្ទាប់ពី​នាង​ស្វែង​រកឃើញ​ម្ចាស់​បេះដូង​ដែល​មាន​ការ​យកចិត្តទុកដាក់​ចំពោះ​នាង ហើយ​អ្វីដែល​ធ្វើ​ឲ្យ​នាង​រឹត​តែមាន​ភាពកក់ក្តៅ​នោះ​គឺ​បុរស​ពាណិជ្ជករ​ស្រស់​សង្ហា​ម្នាក់​នោះ​តាម​ផ្គាប់ចិត្ត​នាង​គ្រប់​យ៉ាង ​ទោះជា​សា​សា​ចង់បាន​អ្វី​ឬក៏​ចង់បាន​លោក​ខែ​នៅលើ​មេឃ​ ក៏​គេ​បំពេញ​បំណង​តាម​ទាំងអស់​ និង​ហាក់ដូច​ជាមាន​ភាពល្អូកល្អឺន​ផ្អែមល្ហែម​ជាង​មុន​ទៅទៀត​ គឺ​ប្រៀបបាន​ទៅនឹង​ទឹក​ក្នុង​ក្អម​។ គេ​ចាំ​មើលថា តើ​កញ្ញា​សា​សា​តារា​សិល្បៈ​ដ៏​ស្រស់​សោភា​រូបនេះ​ នាង​ហ៊ាន​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​ដែរឬទេ​? ហើយ​ចំណង​ស្នេហ៍​លួច​លាក់​រវាង​នាង​និង​បុរស​ជា​ពាណិជ្ជករ​នោះ​អាច​ឈានដល់​ដំណាក់​ការដឹក​ដៃ​គ្នា​ចូល​រោងការ​ក្រាប​ផ្ទឹម​ក្បាល​ដល់​កន្ទេល​ ដូច​តារា​សិល្បៈ​មួយចំនួន​ដែរ​ឬ​យ៉ាងណា​? ទាក់ទង​នឹង​ការនិយាយ​លើកឡើង​ខាង​លើនេះ​ កាលពី​រសៀល​ថ្ងៃទី​១៩​កុម្ភៈ​ម្សិលមិញ​នេះ​«​កម្ពុ​ជាថ្មី​» មិនអាច​ស្វែងរក​ការសុំ​ជួប​សម្ភាសន៍​ឬ​សួរនាំ​ពី​ម្ចាស់​បទ​«​បោក​ខោអាវ​នឹក​ស្នេហ៍​»​របស់​ផលិតកម្ម​ថោន​កញ្ញា​សា​សាបាន​នោះ​ទេ​៕

ឥន្ទ្រី​យ៍​ទេព

Nita-19-A-13-Full