Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បទ​"Gangnam ​Style"​លក់​ដាច់​ជាង​មួយ​លាន​បន្ទះ​នៅ​អង់គ្លេស​ខណៈ​ទន្តពេទ្យ​យក​បទ​នេះ​ធ្វើ​វិធី​ដុស​ធ្មេញ​សម្រាប់​កុមារ​

M13-m-fullបទ​ចម្រៀង​"Gangnam Style"​ របស់​តារាចម្រៀង​កូរ៉េខាងត្បូង Psy ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ដោយ​ លក់ដាច់​ជាង​មួយ​ពាន់​លាន​នៅ​ចក្រភព​អង់គ្លេស។ កាលពី​ថ្ងៃទី​៨ ​ខែកុម្ភៈ ​ក្រុមហ៊ុន Official Charts ​របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា បទ​ចម្រៀង​អាល់​ប៊ុ​ម ​"Gangnam Style" ត្រូវ​បាន​លក់ដាច់​ជាង​មួយ​លាន​បន្ទះ។ ការ​លក់ដាច់​រហូតដល់​ជាង​មួយ​លាន​បន្ទះ​នេះ​ធ្វើ​ឲ្យ​តារាចម្រៀង​ PSY បាន​ក្លាយជា​តារាចម្រៀង​អាស៊ី​ទីមួយ​ដែល​លក់ដាច់​ដល់​កម្រិត​នេះ។

លោក Marion Talbot នាយក​គ្រប់គ្រង​ក្រុមហ៊ុន Official Charts Company បាន​និយាយថា ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​តារាចម្រៀង PSY កាន់​តែមាន​ឥទ្ធិពល​បន្ថែមទៀត​តាមរយៈ​បទ​ចម្រៀង​ដ៏​អភូតហេតុ​របស់​គេ​ទទួលបាន​ការគាំទ្រ​បំផុត និង​សរ​បញ្ជាក់​ឲ្យ​ឃើញថា ចម្រៀង​ប៉ុប​កូរ៉េ​ពិតជា​ទទួលបាន​ស្គាល់ និង​គាំទ្រ​ពី​ចក្រភព​អង់គ្លេស​យ៉ាង​ខ្លាំងក្លា។

បទ​ចម្រៀង "Gangnam Style" បាន​ស្ថិតនៅក្នុង​កម្មវិធី​ឆាត​របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១២ ហើយ​វា​នៅតែ​ជាប់​ក្នុងចំណោម​បទ​ចម្រៀង​កំពូល​ទាំង​១០​រហូតដល់​១៧​សប្តាហ៍ ហើយ​បាន​ក្លាយជា​បទ​ចម្រៀង​ទី​៦​ដែល​ដាច់​ជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១២។ បច្ចុប្បន្ន​វា​នៅតែ​ស្ថិត​នៅក្នុង​សប្តាហ៍​ទី​២១​នៃ​កម្មវិធី Official Singles Chart

ក្រឡេក​ទៅ​ខែវិច្ឆិកា ឆ្នាំ​២០១២​វិញ ​តារាចម្រៀង​កូរ៉េខាងត្បូង PSY បាន​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​ទីក្រុង​ឡុង​ដ៍​ក្នុង​ប្រទេស​អង់គ្លេស​ដើម្បី​ទទួលយក​ពានរង្វាន់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេស។

ទន្ទឹម​ជាមួយគ្នា Gangnam Style បាន​ក្លាយជា​វប្បធម៌​អន្តរជាតិ​ដែល​ពី​កន្លែង​ទៅ​មួយ​កន្លែង​ជុំវិញ​ពិភពលោក​បាន​ចម្លង​តាម​ក្បាច់​រាំ​របស់​គេ។ ខណៈពេល​អ្នកជំនាញ​ទន្តសាស្ត្រ​បានរៀបចំ​វិធីសាស្ត្រ​មួយ​តាមរយៈ​បទ​ចម្រៀង​នេះ​ដើម្បី​លើកទឹកចិត្ត​ក្មេងៗ​ឲ្យ​ដុសធ្មេញ​បានល្អ។

អ្នកជំនាញ​នៅ​វិទ្យាស្ថាន Brighton នៃ​តន្ត្រីសម័យ​ទំនើប និង​ជា​សាស្ត្រាចារ្យ​ទន្តសាស្ត្រ​បានផ្តល់​ដំបូន្មាន​នូវ​គំរូ​តន្ត្រី​សម្រាប់​ការ​ដុសធ្មេញ​ដែលជា​គំ​រូប​សម្រាប់​ការ​សំអាត​ធ្មេញ។ សាមីការ​ដែល​បង្កើត​ដោយ Ivor Novello ហើយ​លោក Jim Williams បាន​បង្ហាញថា បទ​ចម្រៀង​ដែល​មាន​ចង្វាក់​ល្អ និង​បន្ទរ​ច្រើន​។

យោងតាម​ទម្រង់​គំរូ​បទ​ចម្រៀង​នេះ លោក​Mr Williams បាន​ប្រមូល​ចងក្រង​បទ​ចម្រៀង​ដែល​ល្បីៗ​បំផុត​ដាក់​ក្នុង​បញ្ជី​មួយ​ដើម្បី​ជួយ​ដល់​ក្មេងៗ​ឲ្យ​ដុសធ្មេញ​ឲ្យ​បានល្អ។ បទ​ចម្រៀង​Gangnam Style ដែល​បាន​ក្លាយជា​បទ​ចម្រៀង​ដ៏​ពេញនិយម​បំផុត​នៅក្នុង​គេហទំព័រ​YouTube ដែលមាន​អ្នក​ចូល​មើល​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដែល​ឈានមុខ​គេ​ក្នុង​រៀបចំ​នេះ ហើយ​បទ​ចម្រៀង​កំពូលៗ​ផ្សេងៗ​ទៀត​គឺមាន​បទ Diamond របស់​តារាចម្រៀង​នាង​រី​ហា​ណា បទ Somebody That I Used To Know របស់​តារាចម្រៀង Gotye បទ​ចម្រៀង​Troublemaker របស់​តារាចម្រៀង Olly Murs បទ​ចម្រៀង Heatwave របស់​តារាចម្រៀង Wiley និង​បទ​ចម្រៀង Call My Name របស់​តារាចម្រៀង Cheryl Cole ជា​អតីត​ប្រពន្ធ​របស់​កីឡាករ​ខ្សែការពារ​ក្លឹប​ឆែលស៊ី។

លោក Tina Tanna​ អ្នក​ជំនាញ​ពេទ្យធ្មេញ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Aquafresh ដើម្បី​បង្កើត​បច្ចេកទេស​វិធីសាស្ត្រ​ដុសធ្មេញ។ លោក​បាន​និយាយថា ៖«​ក្មេងៗ​ត្រូវតែ​ដុសធ្មេញ​យ៉ាង​ហោច​ណាស់​ក៏​៣៥​ដង​ម្ខាងៗ​នៃ​មាត់​របស់​គេ​ដោយ​ប្រើ​ដោយ​ក្មេង​អាយុ​៥​ឆ្នាំ​ឡើង​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​មាត់​ធ្មេញ​របស់​ពួកគេ។

លោក Lesley Stonier នាយក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Aquafresh បាន​និយាយ​ថា ៖«​ការ​ដុសធ្មេញ​ពិត​មាន​សារៈសំខាន់​សម្រាប់​សុខភាព​មាត់​ធ្មេញ​របស់​កុមារ ប៉ុន្តែ​វា​ក៏​សំខាន់​លើ​ឪពុក​ម្តាយ​ផង​ដែរ​ដែល​ដើម្បី​ណែនាំ​កូនៗ​ឲ្យ​ដុសធ្មេញ​បានល្អ»

លោក​និយាយ​ថា ៖«​គំរូ​ទម្រង់​ថ្មី​មួយ​នេះ និង​បទ​ចម្រៀង​ពេញនិយម​បំផុត​ដើម្បី​ដុសធ្មេញ​ត្រូវ​បាន​ឌី​ហ្សា​ញ​ឡើង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ការ​ដុសធ្មេញ​កាន់តែ​មាន​អារម្មណ៍ល្អ។ ការប្រើប្រាស់​បទ​ចម្រៀង​ទាំងនេះ​ដើម្បី​បង្កើត​ឲ្យ​ក្លាយជា​ទម្លាប់​ដុសធ្មេញ​ស្អាត​ចំពោះ​កូនៗ ហើយ​ធ្មេញ​មាន​អនាម័យល្អ»

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ បទ​"Gangnam ​Style"​លក់​ដាច់​ជាង​មួយ​លាន​បន្ទះ​នៅ​អង់គ្លេស​ខណៈ​ទន្តពេទ្យ​យក​បទ​នេះ​ធ្វើ​វិធី​ដុស​ធ្មេញ​សម្រាប់​កុមារ​