Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តារា​ល្បី​ជុំវិញ​ពិភព​លោក​ជួបគ្នា​នៅ​ប្រេស៊ីល​ក្នុង​ពិធី ​Carnival​

M12-u-fullរី​អូ​ឌឺ ជេ​នី​រ៉ូ ​៖ ​កំពូល​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​នឹង​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ប្រេស៊ីល​ដើម្បី​មើល​រាជិនី​សម្រស់​ដែល​ស្លៀក​ស្តើង​បំផុត​ និង​ការ​បណ្ដែត​ សាលាសម្ប៉ា​ប្រេស៊ីល​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ពិធី Carnival ​ដ៏​អស្ចារ្យ​បំផុត​នៅ​ទីក្រុង រី​អូ ឌឺ​ជេ​នេរ៉ូ។

រាត្រី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ អ្នករបាំ​សាលា​ស​ម្ប៉ា​ចំនួន​១២​នឹង​សម្តែង​នៅមុខ​កញ្ចក់​ទូរទស្សន៍​ដែល​មាន​អ្នកទស្សនា​ជា​សកល​ដែល​បាន​ហាយ​ឡាយ​ឈុត​ឆាក​អស់​រយៈពេល​ប្រាំ​ថ្ងៃ​មកហើយ​អំពី​ការ​ប្រ​កូត​ដ៏​អស្ចារ្យ​ដោយ​ទស្សនា​មាន​ទាំង​ការ​ប្រ​កូត​បាល់ទាត់​ទៀតផង។

ការ​បណ្តែត​សាលា​នេះ​ត្រូវបាន​ប្រមូលផ្តុំ​ដោយ​អ្នករបាំ​ស​ម្ប៉ា​ដែល​រំលេច​ដោយ​សំលៀកបំពាក់​ស្រស់ស្អាត ស្តើង​ស្ទើរ​មើលឃើញ​សាច់ និង​ស្លៀក​ស្បែក​សត្វ​ជាដើម។

កៅអី​ចំនួន​៧២៥០០​ត្រូវ​បាន​គេ​រៀបចំឡើង​សម្រាប់​ភ្ញៀវ​ពិសេសៗ​ដូចជា​កំពូល​តារាភាពយន្ត​អាមេរិក​ហូលីវូដ​ដ៏​ស្រស់​ស្អាត​វ័យ​២៦​ឆ្នាំ​នាង មេ​ហ្គា​ន ហ្វ​ក់ ដែល​បាន​ថត​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ Brahma Beer​ដែល​ល្បីល្បាញ​នៅ​ប្រេ​ស៊ីល។

តារាភាពយន្ត​និង​ម៉ូ​ដែល នាង​គីម កា​ដា​សៀន និង​សង្សារ​តារាចម្រៀង​រ៉េ​ប​របស់​នាង​គឺ​លោក Kanye Wes កំពូល​តារាភាពយន្ត​នាង Monica Belluci និង​ប្តី​របស់​នាង​តារាភាពយន្ត Vincent Cassel កំពូល​តារាភាពយន្ត​ហូលីវូដ​វ័យ Will Smitt​ជាដើម។

ជាមួយគ្នានេះ​កំពូល​តារាចម្រៀង​រ៉េ​ប​ពោរពេញ​ដោយ​អភូតហេតុ​របស់​ប្រទេស​កូរ៉េខាងត្បូង​ក៏​ចូលរួម​ដែរ​គឺ​ម្ចាស់​បទ Gangnam Style តារាភាពយន្ត​ប្រេ​ស៊ី​ល Claudia Leitte, Gilberto Gil nig Daniela Mercury។ ចំណែក​អ្នកដឹកនាំ​ខ្សែភាពយន្ត​អាមេរិក​លោក Spike Lee​ក៏មាន​វត្ត​មាននៅ​ពិធី​នេះដែរ។

ពិធី​ដ៏​អស្ចារ្យ​ត្រូវ​បាន​គេ​រំពឹង​ថា​ពោរពេញ​ដោយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សុទ្ធ​អ្នកមាន និង​អ្នក​ល្បីៗ​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំនេះ​ដែល​ត្រូវ​រៀបចំឡើង​ទូទាំងប្រទេស ហើយ​ឆ្នាំនេះ​ក៏មាន​ការរួមចំណែក​រៀ​ប​ចំ​ដ៏​ពិសេសមួយ​ចំពោះ​ប្រជាជន​កូរ៉េ​ដើម្បី​អំពី​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ជនអន្តោប្រវេសន៍​របស់​ពួកគេ​នៅ​ប្រទេស​ប្រេ​ស៊ីល។

ឋានសួគ៌​នៅ​ទីក្រុង​រី​អូ ឌឺ​ជេ​នេ​រ៉ូ និង​សោ​ប៊ូ​ឡូ​របស់​ប្រទេស​ប្រេ​ស៊ី​ល​កំពុង​តែ​មាន​កិត្តិយស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េ និង​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​រួមចំណែក​បង្កើត​សហគមន៍​ជនជាតិ​កូរ៉េ​ចំនួន​៥០​ពាន់​នាក់​ទៀតផង​នៅក្នុង​ចំណោម​ប្រជាជន​កូរ៉េ​ចំនួន​១៩៤​លាន​នាក់។

លោក Marcelo Choi អនុប្រធាន​សមាគម​កូរ៉េ​-​ប្រេ​ស៊ី​ល​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សោ​ប៊ូ​ឡូ​បាន​និយាយ​ថា ៖«​វា​ជា​ចលនា​ប្រវត្តិសាស្ត្រ​មួយ ជា​ការ​ទទួលស្គាល់​មួយ​នៃ​ការ​រួមចំណែក​របស់​ជនជាតិ​កូរ៉េ​នៅក្នុង​សង្គម​ប្រេស៊ីល»

លោក​បាន​ប្រាប់ AFP ថា​៖«​ពិភពលោក​ទាំងមូល​អាច​មើលឃើញ​បាន​ថា យើង​គឺជា​ផ្នែក​ចម្រុះ​មួយ​នៃ​គ្រួសារ​ប្រេស៊ីល។ ដូច្នេះ​ជា​ការ​ពិត​ណាស់ នេះ​ជា​ពេល​ពោរពេញ​ដោយ​មោទនភាព​មួយ​សម្រាប់​យើង​ជា​ជនជាតិ​កូរ៉េ​-​ប្រេ​ស៊ី​ល ប៉ុន្តែ​ក៏​សម្រាប់​ប្រជាជន​កូរ៉េ​ទូទាំង​ពិភពលោក​ផងដែរ»

ការ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​លើក​ឡើង​ថា «​ការ​សម្តែង​ដ៏​អស្ចារ្យ​បំផុត​លើ​ភព​ផែនដី​»​ដែល​នឹង​បង្ហាញ​លោកអ្នក​នា​ថ្ងៃ​សុក្រ​នេះ​ ហើយ​ជាមួយ​កំពូល​តារាភាពយន្ត ចម្រៀង និង​របាំ​ជុំវិញ​ពិភពលោក។

អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ប្រមាណ​៦​លាន​នាក់​នឹង​ចូល​ពិធី​ដ៏​អស្ចារ្យ​នេះ​ក្នុងនោះ​យ៉ាងហោចណាស់​ក៏មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត​មួយ​លាន​នាក់​ដែរ​ដែល​នឹង​ចូលរួម​ពិធី​ដែល​មាន​រយៈពេល​ថ្ងៃ​នៅ​ទីក្រុង​រី​អូ ឌឺ​ជេន​រ៉ូ​នេះ។

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​បាន​រំលេច​ឡើង​នៅ​ទីក្រុង​នេះ​មុន​ពេល​ការប្រកួត​បាល់ទាត់​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៤ និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០១៦៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ល្បី​ជុំវិញ​ពិភព​លោក​ជួបគ្នា​នៅ​ប្រេស៊ីល​ក្នុង​ពិធី ​Carnival​