ឡូស អេនជឺឡេស ៖ បណ្តាញទូរទស្សន៍អាមេរិក CBS ប្រហែលជាព្រមានចំពោះតារាចម្រៀងល្បីៗលើលោកអំពីការបង្ហាញសាច់ហួសហេតុពេកក្នុងការដើរលើកម្រាលព្រំក្រហមក្នុងពិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីធំបំផុតកាលពីរាត្រីអាទិត្យកន្លងទៅនេះ។
កំពូលតារាចម្រៀងដែលស្ថិតនៅជួរមុខលើលោកបានស្លៀករ៉ូបដ៏សែនសិចស៊ីបង្ហាញសាច់សខ្ចីគួរឲ្យព្រឺព្រួច។ តារាចម្រៀងអាមេរិកជើងចាស់វ័យជាង៤០ឆ្នាំនាងជេន្នីហ្វើ ឡូបេស បានស្លៀកឈុតម៉ាក Versace ពណ៌បៃតងចូលរួមដើរកម្រាលព្រំក្រហមនៅ Grammys នាចុងសប្តាហ៍នេះត្រូវបានគេមើលឃើញថាហាក់ដូចមិនស័ក្តិសមនឹងវ័យឡើយ ព្រោះឈុតរ៉ូបឆើតឆាយ សិចស៊ី និងបង្ហាញគល់ភ្លៅមើលទៅក្មេងជាងវ័យ។
នាងបានប្រាប់លោក Ryan Seacrest អ្នកអត្ថាធិប្បាយដឹកនាំពិធីលើកម្រាលព្រំក្រហមថា ៖«ពួកគេមិនបាននិយាយអ្វីពីការលេចឡើងនេះទេ អំពីកំពូលភ្នំទាំងទ្វេ និងស្មាទាំងស្រុងរបស់នាងបង្ហាញទាំងអស់។
សារតាមអីមែលមួយបានលេចចេញដល់អ្នកសារព័ត៌មានដោយបានលើកឡើងថា ទូរទស្សន៍CBS បានព្រមានចំពោះតារាស្រីទាំងនោះដែលសិចស៊ីហួសហេតុពេកនៅលើឆាកកម្រាលព្រំ ជាពិសេសអ្នកខ្លះបង្ហាញសុដន់ស្ទើរទាំងស្រុង។
លិខិតមួយផ្ញើទៅកាន់នាយកដ្ឋានប្រតិបត្តិ និងស្តង់ដាររបស់ទូរទស្សន៍CBS ដែលតំណាងឲ្យតារាបានសរសេរថា ៖«ការលេចចេញប្រភេទបែបនេះគឺជាបញ្ហាហើយ។ សូមឲ្យជៀសវាងចំពោះបញ្ហាដ៏អាក្រក់យ៉ាងនេះ ហើយសូមមានវិធានការទប់ស្កាត់រឿងនេះ»។
លិខិតមួយនេះបន្តទៀតថា ៖«ការបញ្ចេញផ្នែកកណ្ដាលឬខាងក្រោមជាបញ្ហាមិនសមហេតុផល។ សូមមេត្តាបញ្ចៀសចំពោះសំលៀកបំពាក់ដែលបង្ហាញកណ្តាលទ្រូងមើលទៅឃើញសុដន់ពាក់កណ្តាលតែម្តងគឺថាមិនគួរឲ្យកើតមានឡើយ»។
ចំពោះតារាចម្រៀង ខេធី ភឺរីមិនទាន់បានលិខិតទេ នាងស្លៀកឈុតរឹបជាប់សាច់ពណ៌ខៀវរំលេចដោយប្រាក់ ប៉ុន្តែមិនសូវសិចស៊ីណាស់ណាទេដោយមានគេនិយាយថា នាងស្លៀកឈុតនេះគឺស្តាយសម័យទសវត្សរ៍៧០របស់នាង Priscilla Presley។
ចំពោះតារាចម្រៀងអាមេរិក នាងរីហាណាវិញបង្ហាញឈុតពណ៌ក្រហមមើលទៅឃើញរាងកាយទាំងស្រុង ខណៈពេលបបូរមាត់ក្រហមច្រាលដែលស៊ីជាមួយរ៉ូប។ ចំពោះកំពូលតារាចម្រៀងប៉ុបខោនទ្រី នាង ថៃល័រ ស្វីស បង្អួតរាងដោយឈុតរ៉ូបរដូវត្រជាក់ពណ៌សដែលឌីហ្សាញដោយ J. Mendel លាយដោយពណ៌ប្រាក់ក៏បង្អួតចំណុចពិសេសខាងមុខដែរ៕
វេហា





















