បទចម្រៀងរបស់ម្ចាស់ពានរង្វាន់ Grammy ដែលបានទទួលមរណភាពកាលពីឆ្នាំមុនទទួលបានការគាំទ្រពីការបោះឆ្នោតរហូតដល់៣៨ភាគរយពីមនុស្សពេញវ័យនៅក្នុងការស្ទង់មតិមួយរបស់ Harris Interactive និងស្ថិតនៅចំណាត់ថ្នាក់លេខមួយដែលទទួលបានការគាំទ្របំផុតពីជនជាតិអាមេរិកាំងដែលលែងលះគ្នា បែកបាក់គ្នា នៅពោះម៉ាយ និងមេម៉ាយ។
បទចម្រៀងរបស់កំពូលតារាចម្រៀងអាមេរិក នាង វីន្នី ហុស្តុន ដែលល្បីល្បាញបំផុតក្នុងខ្សែភាពយន្តកាលរបស់គាត់កាលពីឆ្នាំ១៩៩២គឺបទ "The Bodyguard" ដែលនិពន្ធ និងថតដោយលោក Dolly Parton តារាម្រៀងខោនទ្រី។
ខណៈបទចម្រៀងដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៥បានទៅលើបទ Unchained Melody របស់ Righteous Brothers' បទ When a Man Loves a Woman របស់តារាចម្រៀងPercy Sledge បទ You Are So Beautiful របស់តារាចម្រៀងJoe Cocker និងបទ How Deep is Your Love របស់តារាចម្រៀង Bees Gees។
លោក Aaron Levine អ្នកចាត់ចែងស្ទួឌិយោ Sony Electronics Home Audio ដែលបានចូលរួមរៀបចំស្ទង់មតិនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ៖«ភាពរ៉ូមែនទិកអំពីការទាក់ទាញអារម្មណ៍មនោសញ្ចេតនាគឺជ្រាលជ្រៅនៅក្នុងក្រអៅបេះដូង។ ដូច្នេះវានៅតែជាទីពេញនិយមសម្រាប់មិត្តអ្នកស្តាប់មនុស្សពេញវ័យ។
មនុស្សពេញវ័យជាងពីរពាន់នាក់បានបោះឆ្នោតតាមអនឡាញត្រូវបានគេស្នើជ្រើសរើសបទចម្រៀងមួយណាដែលជាទីពេញចិត្តរបស់ពួកគេដែលដាក់នៅក្នុងបញ្ជីដែលមានបទចម្រៀងជាង៤០បទ ហើយសុទ្ធតែបទចាស់យូរអង្វែងច្រើនទសវត្សរ៍។
Aerosmith's បទចម្រៀងដែលមានចំណង”ជើងថា "I Don't Want to Miss a Thing" របស់តារាចម្រៀង Aerosmith ស្ថិតនៅចំណាត់ថ្នាក់លេខ៦។ ចំណែកបទ Crazy របស់តារាចម្រៀង Patsy Cline ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ហើយលេខ៨បានទៅលើបទ "I Want to Know What Love Is របស់តារាចម្រៀង Foreigner លេខ៩បានទៅលើបទ (Everything I Do) I Do It for You" របស់តារាចម្រៀង Bryan Adams និងលេខ១០បានទៅបទ"Let's Get It On" របស់តារាចម្រៀង Marvin Gaye។
ការបង្ហាញនូវការចូលចិត្តរបស់ប្រជាជនអាមេរិកចំពោះបទចម្រៀងរបស់អតីតតារាចម្រៀងអាមេរិកនាង វីន្នី ហុស្តុនពេលនេះគឺជាការរំលឹកខួបលើកទីមួយនៃការស្លាប់របស់នាងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ ស្រពេលដែលពិធីប្រគល់ពានរង្វាន់តន្ត្រីធំបំផុតលើលោក Grammy ក៏បានរៀបចំដើម្បីរំលឹកខួបនាងចំថ្ងៃដែលនាងទទួលមរណភាពកាលពីម្សិលមិញដែរ។
ទន្ទឹមជាមួយនឹងការរៀបចំរំលឹកខួបនៅក្នុងពិធីប្រគល់ពានរង្វាន់នេះពួកគេបានដាក់ចំណងជើងថា "The Grammys Will Go On: A Death in the Family" ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់នាង។ មុនពេលពិធីប្រគល់ពានរង្វាន់ធ្វើឡើង អ្នករៀបចំបានស្នើឲ្យសន្តិសុខរឹតបណ្តឹង និងប្រាថ្នាឲ្យពិធីនេះមានតែអារម្មណ៍រំភើបរីករាយ ពីព្រោះកាលពីឆ្នាំមុនពួកគេអាប់អួរដោយសារតែការស្លាប់របស់នាង ហើយកាលពីឆ្នាំ២០០៩តារាចម្រៀង គ្រឹស ប្រោន បានប្រើអំពើហិង្សាវាយតប់លើសង្សាររបស់គាត់គឺតារាចម្រៀង រីហាណា៕
វេហា
























