Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តារា​ភាពយន្ត​ហុងកុង ​Lam ​សារភាព​ការពិត​ដើម្បី​ការពារ​សង្សារ​វ័យក្មេង​

M09-mហុងកុង ​៖ ​បណ្តាញ​សារព័ត៌មាន​ហុងកុង​បាន​ចេញ​ផ្សាយ​ថា​ តារាភាពយន្ត​ចិន​ហុងកុង​ល្បីឈ្មោះ Raymond Lam ​បាន​សារភាព​កាលពី​ពុធ​សប្ដាហ៍​នេះ​ថា​ លោក​បាន​កំពុងតែ​ទំនាក់ទំនង​មនោសញ្ចេតនា​ស្នេហា​ជាមួយ​តារា​ភាពយន្ត​និង​ម៉ូដែល​​វ័យ​១៩​ឆ្នាំ​ មួយ​រយៈ​ពេល​មក​ហើយ។

តារាភាពយន្ត​ចិន​ហុង​រូប​ដែល​មាន​អាយុ​៣៣​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយតប​នឹង​សំនួរ​នៅពេល​គេ​សួរថា ហេតុអ្វី​បានជា​លោក​លាក់លៀម​រឿងនេះ​ពេល​គេ​សម្ភាសន៍​កន្លង​ថា វា​ជា​រឿង​ឯកជន ហើយ​លោក​ក៏​មិនបាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ការងារ​ដែរ។

លោក​បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា ពេលនេះ​លោក​សម្រេចចិត្ត​បើកចំហ​ជា​សាធារណៈ​អំពី​ទំនាក់ទំនង​មនោសញ្ចេតនា​ស្នេហា​របស់គាត់​ជា​មួយ​សង្សារ​វ័យក្មេង​ដែល​បើ​តាម​គេ​ដឹង​គឺ​នាង Karena Ng ដែល​ជា​តារា​សម្តែង និង​ម៉ូ​ដែល​វ័យក្មេង ​ពីព្រោះ​លោក​ចង់​ឲ្យ​គេ​ដឹង​ថា លោក​ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ​ដែល​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ស្នេហា និង​ការពារ​កិត្តិយស​នាង Ng

លោក​និយាយថា ៖«​ជា​យូរ​មកហើយ ខ្ញុំ​មិនដែល​បកស្រាយ​ឬ​អត្ថាធិប្បាយ​ពី​រឿង​អ្វី​ក្រៅពី​ការងារ​នោះទេ ប៉ុន្តែ​ព័ត៌មាន​ចេញផ្សាយ​ថ្មីៗ​នេះ​បាន​ជះឥទ្ធិពល​លើ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ ក្នុងនោះ​មាន​ទាំង​សមាជិកគ្រួសារ​របស់ខ្ញុំ សមាជិកគ្រួសារ​របស់​សង្សារ​ខ្ញុំ និង​ជាពិសេស​លើ​រូបនាង​ផ្ទាល់​តែម្តង»

លោក​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​កម្មវិធី​តន្ត្រី​ទូរទស្សន៍​មួយ​ថា ៖«​ខ្ញុំ​មិន​ត្រូវការ​ក្មេង​ល្អ​ទេ តែ​ជា​មនុស្ស​ម្នាក់​ដែល​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ ហើយនឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​មានការ​យល់ច្រឡំ»

លោក Lam ក៏​ធ្លាប់​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ដែល​បានចេញ​ផ្សាយ​ថា លោក​បាន​ទៅ​ជួប​ជាមួយ​ឪពុក​ម្តាយ​របស់​នាង ប៉ុន្តែ​លោក​បាន​សារភាព​ថា នាង​បាន​ជួប​ជាមួយ​ឪពុក​ម្តាយ​របស់​លោក​រួច​ហើយៗ​មិនបាន​គិតគូរ​រឿង​រៀបការ​ទេ។ លោក​ថា ៖«​ខ្ញុំ​មិនបាន​ទៅ​ជួប​ឪពុកម្តាយ​ក្រុមគ្រួសារ​របស់​នាង​ទេ ប៉ុន្តែ​នាង​បាន​ជួប​ឪពុកម្តាយ​របស់ខ្ញុំ»

ជាមួយគ្នា​តារាភាពយន្ត​ហុងកុង​វ័យ​៣៣​ឆ្នាំ​រូបនេះ​ក៏បាន​ខឹងសម្បា​នឹង​សារព័ត៌មាន​ដែល​បាន​លើកឡើងថា លោក​បាន​ជួល​អា​ផា​តមេន​រស់នៅ​ជាមួយគ្នា។ លោក​ថា​៖«​ខ្ញុំ​មិនបាន​ទៅ​ជួល​ផ្ទះ​រស់នៅ​ជាមួយ​នាង​ឯណា ហើយ​តើ​នរណា​ឃើញ​ខ្ញុំ​នៅផ្ទះ​ជួល​ជាមួយ​នាង យើង​គ្រាន់តែ​ជា​គូស្នេហ៍​ធម្មតា ហើយក៏​មិន​មាន​អ្វី​ហួស​ពី​ព្រំដែន​ឡើយ»

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ភាពយន្ត​ហុងកុង ​Lam ​សារភាព​ការពិត​ដើម្បី​ការពារ​សង្សារ​វ័យក្មេង​