Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

​Grammys ​ប្រឈម​នឹង​ការ​រិះគន់​កាន់​តែខ្លាំង​ចំពោះ​អ្នក​ជាប់​ឈ្មោះ​មិន​ល្បី​

M08-s-fullកន្លងមក​លោក​អ្នក​មិន​ធ្លាប់​បាន​ឮ​ឈ្មោះ​ Al Walser ទេ​ ប៉ុន្តែ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជាប់​ឈ្មោះ​ប្រកួត​ប្រជែង​យក​ពានរង្វាន់​នៅក្នុង​កម្មវិធី​ Grammys​ផ្នែក​«​ក្បាច់​រាំ​ល្អ​បំផុត»។ ដូច្នេះហើយ​ទើប​បាន​ជា​កម្មវិធី​មួយ​នេះ​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​សម្រាប់​ឆ្នាំនេះ។

រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​កម្មវិធី Grammys កំពុងតែ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​សម្រាប់​ការជ្រើសរើស​បុគ្គល​ម្នាក់​ឲ្យ​ជាប់​ឈ្មោះ​ដែល​ពី​មុនគេ​មិនដែល​ស្គាល់​សោះ។ ការរិះគន់​បានកើត​ឡើង​ចំពោះ​តារា​រូប​នេះ​ដែល​មាន​ឈ្មោះ​ជាប់​ប្រកួតប្រជែង​ជាមួយ​តារា​ល្បីៗ​យូរ​ឆ្នាំ​ដូចជា Avicii, Swedish House Mafia, Calvin Harris និង Skrillex

អ្នក​រិះគន់​បាន​ចង្អុលបង្ហាញ​បញ្ហា​នៅពេល​តារាចម្រៀង​និង​អ្នកនិពន្ធ​មិន​សូវមាន​កេរ្តិ៍ឈ្មោះ Linda Chorney ទទួល​បាន​ពិន្ទុ​ជាប់​ឈ្មោះ​ដែរ​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន ហើយ​ឆ្នាំនេះ​ជាប់​ឈ្មោះ Walser ម្ចាស់​បទ "I Can't Live Without You"​ទៀត។

ស្របពេល​ជាមួយគ្នា​ត្រូវ​បាន​គេ​លើកឡើង​ថា អំពី​ប៉ុស្តិ៍​ព័ត៌មាន​សង្គម​សម្រាប់​ការបោះឆ្នោត​គាំទ្រ​តារា​ក្នុង​ដួងចិត្ត​អ្នកគាំទ្រ​ចំនួន​៣៦៦​កន្លែង​របស់ The Recording Academy's Grammy គឺ​ខុសពី​ប្រក្រតី។

លោក Tommie Sunshine ជា​ផលិតករ​តន្ត្រី និង​ឌី​ជេ​បាន​និយាយ​ថា ៖«​ខ្ញុំ​គិតថា Grammys ត្រូវតែ​ធ្វើ​ឲ្យ​បាន​ល្អិត​ល្អន់​ចំពោះ​ហេដ្ឋារចនាសម្ពន្ធ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មិន​អ្វី​កើតឡើង​ដែល​នាំ​ឲ្យ​មិន​ពេញចិត្ត​នោះទេ»

លោក Bill Freimuth អនុប្រធាន The Recording Academy​បាន​និយាយ​ថា កម្មវិធី​បោះឆ្នោត​បណ្ដាញ​សង្គម​គឺ​ធ្វើ​បាន​យ៉ាង​ល្អ និង​ឯករាជ្យ ហើយ​អ្នក​ដែល​មិនសូវ​ល្បី​ក៏​អាច​ជាប់​ឈ្មោះ​ដែរ។ ប៉ុន្តែ​គ្រប់​ប៉ុស្តិ៍​កម្មវិធី​បោះឆ្នោត​ទាំង​៣៦៥​របស់ Grammy មិនមែន​ធានា​បាន​ល្អឥតខ្ចោះ​ទេ គឺ​យើង​នៅតែ​បន្ត​ពិនិត្យមើល និង​កែប្រែ​ពេល​ខាងមុខ​ទៀត។

ការ​កែប្រែ​មួយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុន។ សមាជិក​ទាំងអស់​អាច​មាន​ជម្រើស​ច្រើន​ដែល​បាន​មកពី​សមាជិក​រាប់​ពាន់​នាក់​របស់ The Recording Academy កំឡុង​ពេល​បោះឆ្នោត។

លោក Freimuth បាន​និយាយ​ថា ៖«​ខ្ញុំ​មិនឃើញ​មានការ​លុបចោល​ផង។ វា​នៅតែ​ជា​អ្វី​ម្យ៉ាង​ដែល​ជាប់​ពាក់​នឹង​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម​ថ្មី​ចាស់​ដដែល ហើយ​តែងតែ​ចង់​កែលំអ។ ខ្ញុំ​គិតការ​កែប្រែ​គួរតែ​ពិចារណា​ឲ្យ​បាន​ល្អ ពីព្រោះ​មនុស្ស​យើង​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ដែល​ខុសពី​ប្រក្រតី​នោះទេ»

លោក Walser ទទួល​ការរិះគន់​យ៉ាង​ខ្លាំង ប៉ុន្តែ​អារម្មណ៍​បែបនេះ​គាត់​មិន​ប្រើ​ប្រពន្ធ​ចាត់ចែង​នោះទេ។ គាត់​មិនបាន​សុំទោស និង​មិនបាន​កត់សំគាល់​ចំពោះ​អ្នក​សិល្បៈ​ល្បី​ដែល​ប្រើ​មុខងារសាធារណៈ​របស់​ពួកគេ​ដូចជា​អ្នក​ទទួលបន្ទុក​កិច្ច​សាធារណៈ​ដើម្បី​ផ្សព្វផ្សាយ​ការងារ​របស់​ពួកគេ​ឡើយ។ កន្លែង​បោះឆ្នោត​៣៦៥​របស់ Grammy គឺជា​ដូចជា​សាមញ្ញ។

លោក Walser បាន​និយាយថា ៖«​ខ្ញុំ​នៅតែ​ភ្ញាក់​ហេតុអ្វី​បានជា​គេ​មានការ​សង្ស័យ ជាពិសេស​នៅពេល​ពួកគេ​និយាយថា វា​ការ​ក្លែងបន្លំ ឬអ្វី​ម្យ៉ាង ពី​ពោះ​វា​បាន​កើត​តាមផ្លូវ​ត្រង់ ដូចដែល​យើងទាំងអស់គ្នា​ដឹង​ស្រាប់​ហើយ»

តារា​ល្បីៗ​ជាច្រើន​មិនបាន​ឆ្លើយតប​ចំពោះ​សំណូមពរ​សម្ភាសន៍​ឡើយ ប៉ុន្តែ​តារា​ល្បី Diplo បាន​ឆ្លើយតប​តាម​អី​មែ​ល​ថា ៖«​ខ្ញុំ​ពេញចិត្ត​អ្វីៗ​គ្រប់​អំពី​គាត់។ គាត់​រាំ​ស្អាត​ណាស់»

ចំណែក Sunshine បាន​និយាយ​ថា Grammys អាច​ទទួលរង​គំនាប​ពី​មហាជន​ថែមទៀត ប្រសិនបើ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ Walser​ឈ្នះ​បាន​ពានរង្វាន់​ទៀត​នោះ។ ការ​ជាប់​ឈ្មោះ​ប្រជែង​យក​ពានរង្វាន់​ធ្វើ​ឲ្យ​មានការ​រិះគន់​ប៉ុណ្ណឹង ហើយ​ចុះ​ទម្រាំ​ដល់​តារា​រូប​នេះ​ឈ្នះ​បាន​ពានរង្វាន់​នោះ​តើ​ទៅជា​យ៉ាងណា ខណៈ​ពេល​មាន​តារា​ល្បីៗ​ជាច្រើន​ដូចជា​ឌី​ជេ និង​ផលិតករ​តន្ត្រី​ជនជាតិ​បារាំង David Guetta ជា​តារា​អន្តរជាតិ​មិន​ទទួល​បាន​រង្វាន់។

លោក Sunshine បាន​និយាយថា ៖«​តារាចម្រៀង Al Walser បាន​ជាប់​ឈ្មោះ​ប្រកួតប្រជែង​ដែរនោះ កម្មវិធី Grammys នឹង​អស់​តម្លៃ​អ្នកគាំទ្រ​ប្រហែលជា​លែង​មាន​ជំនឿ»

ទោះជា​ក៏​មិនមែន​អ្នក​រាល់គ្នា​ជំទាស់​នឹង​សមត្ថភាព​របស់ Walser នោះទេ ស្រប​ពេល​ដែល​លោក​Rich Bengloff ប្រធាន​សមាគម​អាមេរិក​ដើម្បី​តន្ត្រី​ឯករាជ្យ​បាន​និយាយ​ថា ការជាប់​ឈ្មោះ​របស់ Walser​គឺជា​សញ្ញា​មួយ​ដែល​កម្មវិធី Grammys បានធ្វើ​រឿង​ត្រឹមត្រូវ គឺ​មិន​ខុស​នោះ​ទេ។ លោក​និយាយថា ៖«​យើង​ជឿ​ភាពយុត្តិធម៌ ដំណើរការ​ត្រឹមត្រូវ និង​ដើរ​គ្រប់​កម្រិត»

វោហា

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ​Grammys ​ប្រឈម​នឹង​ការ​រិះគន់​កាន់​តែខ្លាំង​ចំពោះ​អ្នក​ជាប់​ឈ្មោះ​មិន​ល្បី​