ញូវយ៉ក ៖ រូបភាពនេះមើលទៅរាងទ្រលុកទ្រលន់ និងអស្ចារ្យបំផុតបែបមនោសញ្ចេតនាស្នេហាស្តាប់ទៅដូចជាស័ក្តិសមនឹងទិវានៃក្តីស្រលាញ់ខាងមុននេះអីចឹង ប៉ុន្តែមិនមែនទេគឺជារូបចម្លាក់តាំងពីពីរពាន់ឆ្នាំមុនមកម្ល៉េះដែលដាក់តាំងបង្ហាញនៅពិធីតាំងពិព័រណ៍មួយនៅទីក្រុងញូវយ៉ក។
ពិធីតាំងពិព័រណ៍ថ្មីមួយនេះស្តីពីសិល្បៈនៅសារមន្ទីរ Metropolitan Museum ហៅថា «ការប្រែប្រួលរួបភាពនៃសេចក្តីស្នេហាព្រះអាទិទេពក្រិកបុរាណពី Antiquity ទៅ Renaissance ដែលបង្ហាញថា សេចក្តីស្នេហាគឺមិនមែនតែម្តងម្កាលនោះទេគឺមានជារៀងរហូត។
ការតាំងបង្ហាញវត្ថុបុរាណដែលមានអាយុកាលច្រើនសតវត្សរ៍នេះត្រូវបានបើកកាលពីសប្តាហ៍មុនរហូតដល់ថ្ងៃទី២៣ ខែមិថុនាទើបបិទ។ វត្ថុបុរាណនេះធ្វើពីសំរឹទ្ធដែលមានទ្រង់ទ្រាយជាកុមារកំពុងដេក។
ជើងធាត់ទ្រលុកៗរបស់រូបចម្លាក់នេះត្រូវបានគ្រប់ដណ្តប់ដោយថ្ម។ ស្លាបម្ខាងទម្លាក់ចុះក្រោមខាងមុខ ហើយមានទាំងរោមថែមទៀត ខណៈពេលដៃម្ខាងទៀតដាក់ភ្ជាប់នឹងថ្ម។
សិល្បៈដ៏អស្ចារ្យរបស់ប្រទេសក្រិកនេះ ភ្នែកទាំងពីរបិទ ហើយនៅក្នុងទាក់ទាញជាប់គ្នា មាត់បើកចំហ។
លោក Sean Hemingway អ្នកអភិរក្សនៅសារមន្ទីរនោះបានប្រាប់ AFP ថា ៖«រូបចម្លាក់នេះស្ថិតនៅក្នុងស្ថានភាពអស់កម្លាំងដោយសារការងារ ហើយក៏ទម្រេតខ្លួនដេកមួយស្របក់។
យោងតាមទេវកថាក្រិកបានលើកឡើងថា ការងារទាំងនោះគឺធ្វើកិច្ចការឆ្លាក់ដែលស្រមើស្រមៃឃើញនូវសេចក្តីស្នេហាយុវវ័យជ្រាលជ្រៅដូចសព្វថ្ងៃ។ រូបចម្លាក់Eros កំពុងតែដុនដាបដោយសេចក្តីស្នេហា។
លោក Hemingway និយាយថា៖«ពិតជាល្បីល្បាញខ្លាំងណាស់ដែលរូបចម្លាក់ Eros ក្រិកនេះមានកូនសរពីរដែលមួយជាមាស និងមួយទៀតជាសំណ»។
រូបចម្លាក់ Eros ត្រូវបានគេឆ្លាក់កំឡុងពេលសតវត្សរ៍ទី២ឬទី៣មុនគ.ស ហើយបាននាំយកមកកោះ Rhodes ដែលបានក្លាយជារូបចម្លាក់ដ៏ល្បីល្បាញបំផុតនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែរូបចម្លាក់ Eros មិនមែនតែងថ្នាក់ថ្នមជារៀងរហូតនោះទេ។
លោក Hemingway ជាបុរាណវិទូបាននិយាយថា ៖«គំនិតនៃសេចក្តីស្រឡាញ់គឺជាទ្រឹស្ដីសកល។ សម្រាប់ប្រទេសក្រិក រូបចម្លាក់នេះជាព្រះអាទិទេពដ៏សំខាន់មួយ ហើយយើងនៅតែគិតអំពីសេចក្តីស្នេហា។ វាពិតជាពិសេសណាស់ បើរូបចម្លាក់នេះមិនមែនជាព្រះអាទិទេព។ ពីព្រោះដាក់តាំងបង្ហាញចំពេលដែលទិវានៃក្តីស្រលាញ់ខាងមុខនេះ ដូច្នេះនេះជាឱកាសដ៏ល្អដើម្បីចងចាំសេចក្តីស្នេហារូបរបស់រូបចម្លាក់នេះ»។ លោកបានហៅរូបចម្លាក់នេះថា វត្ថុបុរាណដ៏អស្ចារ្យបំផុតដែលតែងតែធ្វើឲ្យគាត់ពេញចិត្ត៕
វោហា























