ចៅទួតរបស់លោក Joseph Goebbels រដ្ឋមន្ត្រីក្រសួងឃោសនាការរបស់បក្សណាស៊ី(Nazi) ទទួលបានកេរមរតកយ៉ាងហោចណាស់ក៏៣,៨ពាន់លានផោនពីឧស្សាហកម្មនាសម័យសង្គ្រាមរបស់គ្រួសារនេះ។ នេះបើតាមបណ្តាញព័ត៌មានទម្លាយឲ្យដឹង។
យោងតាមការស៊ើបអង្កេតរបស់បណ្ដាញព័ត៌មានBloomberg បានឲ្យដឹងថា ប្អូនស្រីបួននាក់ និងកូនពីរនាក់នៃបងប្អូនត្រកូលនេះទទួលបានកេរមរតកប្រហែលជា៧៦០លានផោនម្នាក់ៗ។ ប្រវត្តិសាស្ត្រដ៏មានស្តុកស្តម្ភរបស់គ្រួសារនេះគឺបានជាប់ខ្សែស្រឡាយជាមួយបុរសពីរនាក់ដែលទទួលបានជោគជ័យក្នុងការជួយបង្កើតគណបក្សណាស៊ីគឺលោកJoseph Goebbels និងអ្នកជំនួញ Guenther Quandt។ ពួកគាត់ទាំងពីរនាក់បានរៀបការនៅពេលពេលវេលាខុសៗគ្នាជាមួយអ្នកស្រី Magda Ritschel។
លោក Harald Quant ដែលជាកូនតែម្នាក់គត់ដែលនៅរស់ពីអាពាហ៍ពិពាហ៍លើកទីមួយរបស់អ្នកស្រី Magdaនោះបានចូលរួមជាមួយ German Luftwaffeកំឡុងពេលសង្គ្រាមលោកលើកទីពីរ និងបានក្លាយជាអ្នកទោសម្នាក់របស់កងកម្លាំង Allied នៅប្រទេសលីប៊ីនៅពេលគាត់ទទួលបានលិខិតជប់លៀងលាគ្នាមួយពីម្តាយរបស់គាត់ និងឪពុកចុងគឺលោក Joseph Goebbels។
ពួកគេទាំងពីរនាក់បានសម្លាប់ខ្លួនជាមួយប្រពន្ធកូន៦នាក់ថែមទៀតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៥នៅក្នុងត្រង់សេនៅតំបន់ Hitler។ លោក និងបងប្រុសម្តាយតែមួយឪពុកផ្សេងគឺ Herbert បានទទួលមរតកពីចក្រភពឪពុករបស់ពួកគេដែលបានផលិតអាវុធ Mauser និងអាវុធមីសីលប្រឆាំងនឹងយន្តហោះសម្រាប់សង្គ្រាម Third Reich។ បងប្អូនផ្សេងទៀតបានស្លាប់ជាច្រើនឆ្នាំកន្លងទៅហើយ ប៉ុន្តែក្រុមហ៊ុនរបស់ពួកគេនៅតែបន្តមានមាំមួន។
ប្រពន្ធរបស់លោក Herbert គឺអ្នកស្រី Johanna Quandt អាយុ៨៦ឆ្នាំ និងកូនពីរនាក់មានដូចជា Susanne Klatten និង Stefan Quandt នៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជាម្ចាស់ភាគហ៊ុន BMWដដែល។
កូនស្រីទាំងអស់របស់ Harald Quandt ដែលបានក្លាយជាមហាសេដ្ឋីគឺនាង Katarina Geller-Herr អាយុ៦១ឆ្នាំ នាងGabriele Quandt អាយុ៦០ឆ្នាំ នាង Anette-Angelika May-Thies អាយុ៥៨ឆ្នាំ និងនាង Colleen-Bettina Rosenblat-Mo អាយុ៥០ឆ្នាំនៅតែបន្តវេន។
បងប្អូនស្រីទាំង៤នាក់ទទួលបានកេរមរតកប្រហែលជា១,៥ពាន់លានផោនដែលម្នាក់ៗអាចទទួលបាន៤៨៣លានផោន បន្ទាប់ពីម្តាយរបស់ពួកគេស្លាប់កាលពីឆ្នាំ១៩៧៨។ នេះបើយោងតាមប្រវត្តិផ្លូវការរបស់គ្រួសារនេះ។
ពួកគេបានរក្សាទ្រព្យធនរបស់ពួកគេតាមរយៈក្រុមហ៊ុនគ្រួសារ Harald Quandt Holding GmbH ដែលដាក់ឈ្មោះឪពុករបស់ពួកគេ។ លោក Fritz Beckerជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រួសារនេះបានប្រាប់ Bloomberg ថា «ក្រុមគ្រួសារចង់ស្ថិតនៅជាលក្ខណៈឯកជន ហើយនោះជាជម្រើសអាចទទួលយកបានសម្រាប់ខ្ញុំ។ យើងបានវិនិយោគទឹកប្រាក់ជាសកល ហើយនរណាមើលការខុសត្រូវបើទឹកប្រាក់វិនិយោគមួយពាន់លានដុល្លារ ៥០០លានដុល្លារ និង៣ពាន់លានដុល្លារ»។
ទ្រព្យសម្បត្តិគ្រួសារ Quandt បានជាប់ពាក់ព័ន្ធតាំងពីសង្គ្រាមលោកលើកទាំងពីរ។ លោក Guenther Quandt ទទួលបានរោងចក្រផលិតសំលៀកបំពាក់ធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ពីឪពុករបស់គាត់លោក Emil ដែលផលិតឯកសណ្ឋាននៅក្នុងសម័យសង្គ្រាមលោកលើកទីមួយ។
បន្ទាប់ពីប្រពន្ធរបស់គាត់ទីមួយបានស្លាប់ លោកបានរៀបការជាមួយអ្នកស្រី Magda Ritschel កាលពីឆ្នាំ១៩២១ ហើយពួកគេមានតែកូនប្រុសម្នាក់គត់គឺលោក Harald។ ពួកគេបានលែងលះគ្នាកាលពីឆ្នាំ១៩២៩ ហើយពីឆ្នាំក្រោយមកអ្នកស្រី Magda បានរៀបការជាមួយលោក Jospeh Goebbels ដែលជាសមាជិកសភាអាល្លឺម៉ង់មួយរូប និងជាតារារះចែងចាំងនៅគណបក្ស Nazi។
បន្ទាប់ពីគណបក្ស Nazi គ្រប់គ្រងអំណាចកាលពីឆ្នាំ១៩៣៣ មេដឹកនាំរបស់ពួកគេលោកAdolf Hitler បានតែងតាំងលោក Goebbels រដ្ឋមន្ត្រីឃោសនារបស់ Third Reich។ លោកHitler គឺជាបុរសដ៏អស្ចារ្យបំផុតនៅឯពិធីអាពាហ៍ពិពាហ៍របស់ពួកគេ។
លោក Guenther Quandt បានចូលរួមជាមួយបក្សនៅឆ្នាំដដែល។ រោងចក្ររបស់គាត់បានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ចំពោះការខិតខំប្រឹងប្រែងរបស់សង្គ្រាមអាល្លឺម៉ង់ សូម្បីតែទំនាក់ទំនងរបស់គាត់ជាមួយលោក Goebbels ក៏កាន់តែស្អិតល្មួត។
លោកា Joachim Scholtyseck សាស្ត្រាចារ្យប្រវត្តិសាស្ត្របាននិយាយថា មានការប្រកួតប្រជែងគ្នាយ៉ាងទៀងទាត់។ លោកថា ៖«វាគ្មានបញ្ហាទេដែល Goebbels មិនចូលចិត្តគាត់។ វាគ្មានឥទ្ធិពលណាមួយចំពោះលទ្ធភាពរបស់ Quandtដើម្បីយកប្រាក់នោះទេ»។
ចាប់ពីឆ្នាំ១៩៤០ដល់១៩៤៥ រោងចក្រក្រុមហ៊ុនគ្រួសារ Quandt មានបុគ្គលិកជាង៥០ពាន់នាក់។ នេះបើយោងតាមការសិក្សាស្រាវជ្រាលចំនួន១១៨៣ទំព័ររបស់លោកសាស្ត្រាចារ្យ Scholtyseck។
លោក Joseph Goebbels ជាមនុស្សម្នាក់ដ៏មានសារៈសំខាន់បំផុត និងមានឥទ្ធិពលនៅក្នុងបក្ស Nazi។
លោក Hitler បានចាត់តាំងគាត់ជារដ្ឋមន្ត្រីក្រសួងឃោសនាការបក្សក្នុងឆ្នាំ១៩២៩ ហើយគាត់ដើរតួនាទីដ៏សំខាន់ក្នុងរបៀបវារៈមេដឹកនាំផ្តាច់ការ។ លោកបានរៀបចំវាយប្រហារជនជាតិជីហ្វដោយហាមឃាតពួកគេពីសិល្បៈនិងសារព័ត៌មាន៕
វេហា























