ឡុងដ៍ ៖ បុរាណវិទូចក្រភពអង់គ្លេសបានប្រមាញ់ស្លាកស្នាមព្រះមហាក្សត្រ Richard ទី៣អស់រយៈពេលជាយូរមកហើយទើបតែកាលពីថ្ងៃច័ន្ទបានស្វែងរកឃើញលលាដ៍មួយជាលើកដំបូងនៅក្រោមដីក្នុងចំណតរថយន្តមួយកន្លែងដែលត្រូវបានគេសង្ស័យថាអាចជាដំណឹងដ៏ល្អសម្រាប់ពួកគេ។
អស់រយៈពេលជាង៥០០ឆ្នាំមកហើយ បន្ទាប់ពីព្រះមហាក្សត្រនាយុគសម័យនោះត្រូវបានគេសម្លាប់នៅក្នុងសម័យសង្គ្រាម។ កាលពីថ្ងៃច័ន្ទនេះលលាដ៍ក្បាលមួយនេះត្រូវបានគេស្វែងរកឃើញនៅក្រោមដីដែលជាកន្លែងចំណតរថយន្តមួយដែលស្ថិតនៅចំរាជធានី Leicester។
លលាដ៍ក្បាលមួយនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការរៀបរាប់នៅក្នុងអត្ថបទប្រវត្តិសាស្ត្រដែលនិយាយពីព្រះរាជា Richard ដែលបានគ្រប់គ្រងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ១៨៨៣រហូតដល់ព្រះបានសុគតនៅឆ្នាំ១៨៨៥ក្នុងព្រះជន្មាយុ៣២វស្សា។
ឆ្អឹងខាងក្រោយលលាដ៍ក្បាលក៏មានស្លាកស្នាមបែកដែលនេះជាភស្តុតាងមួយបញ្ជាក់ពីស្នាមរបួសនៅលើក្បាលកំឡុងត្រូវបានសម្លាប់នោះ។ លលាដ៍ក្បាលនេះត្រូវបានគេដាក់បង្ហាញនៅសាកលវិទ្យាល័យ Leicester ដែលមើលទៅឃើញមានគ្រោងលលាដ៍ក្បាលទាំងអស់សូម្បីតែធ្មេញក៏នៅដែរ។
លោក Jo Appleby អ្នកដឹកនាំស្រាវជ្រាវរុករកបាននិយាយ៖«លលាដ៍ក្បាលនេះមានទ្រង់ទ្រាយល្អ បើទោះជាពុកផុយក៏ដោយ ហើយនៅតែមានលទ្ធភាពធ្វើឲ្យយើងមានព័ត៌មានពិស្ដារអំពីផ្នែកនីមួយៗបាន»។
លោកនិយាយទៀតថា ៖«ដើម្បីកំណត់ឲ្យបានច្បាស់ថាតើលលាដ៍ក្បាលនេះជាព្រះកេសរបស់ព្រះមហាក្សត្រ Richard ទី III យើងបានរៀបចំជាគម្រោងនរវិទ្យាទៅលើផ្នែកនីមួយៗនៃលលាដ៍ក្បាល។ យើងក៏នឹងពិនិត្យឲ្យបានល្អិតល្អន់អំពីលលាដ៍ក្បាលនេះដែលពាក់ព័ន្ធនឹងការស្លាប់»។
អ្នកវិទ្យាសាស្ត្របានកំពុងតែធ្វើតេស្ត DNA ដែលជាប់ពាក់ព័ន្ធនឹងសាច់ញាតិព្រះមហាក្សត្រ Richardដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់។
ពួកគេបានយកគំរូ DNA ពីលោក Michael Ibsen អាយុ៥៥ឆ្នាំដែលជាជាងឈើកើតនៅប្រទេសកាណាដា និងកំពុងរស់នៅប្រទេសអង់គ្លេស ហើយធ្វើការប្រៀបធៀបគំរូ DNA របស់គាត់និងលលាដ៍ក្បាលនេះ។
លោក Ibsen ជាកូនចៅជំនាន់ទី១៧នៃព្រះមហាក្សត្រ Richard ដែលត្រូវបានកត់ត្រាដោយអ្នកនិពន្ធដ៏ល្បីគឺលោក Shakespeareថា ជាសាច់សារលោហិតព្រះមហាក្សត្រRichard ទីIII។
ព្រះរាជា Richard ទី៣ត្រូវបានគេគិតថាត្រូវបានកប់នៅតំបន់ Franciscan friary របស់ស្រុក Grey Friars ក្នុងទីក្រុង Leicester ប៉ុន្តែព្រះវិហារនៅទីនោះត្រូវបានគេរំលាយចោលកាលពីឆ្នាំ១៥៣០ ហើយតំបន់នៅហើយដែលនៅតែធ្វើឲ្យបុរាណវិទូបានធ្វើកំណាយដល់ឥឡូវ។
លលាដ៍ក្បាលដែលត្រូវបានគេរកឃើញនេះត្រូវបានគេគិតថាអាចជាអ្នកទេសនានៅក្នុងព្រះវិហារក៏ថាបាន ពីព្រោះលលាដ៍ក្បាលនេះក៏កំពុងតែត្រូវបានគេស្វែងរកដែរ៕
វោហា





















