Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

កោះ​ទេសចរណ៍ ​Solomons​ដ៏​ល្បី​ស្វែងរក​ការ​អភិរក្ស​សត្វ​ផ្សោត​

M02-l-fullកាល​ពី​ថ្ងៃ​សុក្រ​កោះ​អាជ្ញាធរ​កោះ ​Solomons​ដ៏​ល្បីល្បាញ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​នាំគ្នា​សម្លាប់សត្វ​ផ្សោត​ដែល​ការអនុវត្ត​តាម​បែប​ប្រពៃណី​របស់​ពួកគេ​ ពីព្រោះ​សកម្មភាព​ទាំងនេះ​កំពុងតែ​ធ្វើ​ឲ្យ​វិនាស​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​បា​ស៊ី​ហ្វិក​មួយ​នេះ។

អ្នកភូមិ​ Fanalei​ បាន​សម្លាប់​ត្រី​ផ្សោត​ប្រហែល​ជា​៧៥០​ក្បាល​កាលពី​ខែ​មុន​ដោយ​គេ​លើក​ឡើង​ថា​ពួកគេ​បាន​ធ្វើ​សកម្មភាព​ បន្ទាប់​ក្រុម​អ្នក​អភិរក្ស ​Earth Island Institute​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​បរាជ័យ​ក្នុង​ការ​ផ្តល់​មូលនិធិ​ដែល​ពួកគេ​បាន​សន្យា​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១០​ដើម្បី​បញ្ឈប់​ការ​សម្លាប់។

លោក​ Samuel Manetoali​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ជំលោះ​រវាង​អ្នកភូមិ និង​ក្រុម​អ្នក​អភិរក្ស ប៉ុន្តែ​លោក​ចង់​ឲ្យ​អ្នកភូមិ​បញ្ឈប់​សកម្មភាព​សម្លាប់​ត្រី​ផ្សោត​ទាំងនោះ ពីព្រោះ​ពួកគេ​កំពុងតែ​ធ្វើ​ឲ្យ​កិត្តិនាម​ជា​លក្ខណៈ​អន្តរជាតិ​របស់​កោះ​ Solomons ​ធ្លាក់ចុះ។

លោក​បាន​ប្រាប់​សារព័ត៌មាន​ AFP​ ថា​ ៖«ទង្វើ​នេះ​ធ្វើ​ឲ្យ​លេចចេញ​ព័ត៌មាន​មិនល្អ​ទៅកាន់​ក្រៅប្រទេស ដូច្នេះ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់ទី​ផ្សារ​ទេសចរណ៍​របស់​យើង​ ជាពិសេស​ប្រទេស​អូស្ត្រាលី​និង​ញូវសាឡែន»។ លោក​បន្ថែម​ថា លោក​គ្រោង​ធ្វើដំណើរ​ទៅកាន់​ភូមិ​ Fanalei ដើម្បី​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​ជនជាតិភាគតិច​លើ​បញ្ហា​នេះ។

ការ​ប្រមាញ់​ត្រី​ផ្សោត​គឺជា​សកម្មភាព​ប្រពៃណី​នៅ​តំបន់​កោះ​ Solomons ដែល​ធ្មេញ​របស់​សត្វ​ផ្សោត​ត្រូវ​បាន​គេ​ប្រើ​ជា​យូរអង្វែង​ជា​ទម្រង់​រូបិយប័ណ្ណ។ ជាង​នេះទៅទៀត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកភូមិ​បាន​សម្លាប់​សត្វ​ផ្សោត និង​នាំចេញ​តាមផ្លូវ​សមុទ្រ​ទៅកាន់​មណ្ឌល​កម្សាន្ត​នានា។

លោក Manetoali បាន​និយាយថា ៖«​វា​ជា​បញ្ហា​រសើប​ខ្លាំងណាស់ ពីព្រោះ​អ្នកស្រុក​ទាំងនោះ​ពឹង​ផ្អែក​ទៅលើ​ការប្រតិបត្តិ​តាម​ប្រពៃណី​របស់​ពួកគេ ហើយ​យើង​ចង់​រក្សា​ធ្វើ​ទេសចរណ៍​មានកំណើត ព្រោះ​ឥឡូវ​ជា​សម័យ​ភាវូបនីយកម្ម។ ប៉ុន្តែ​អ្វីៗ​យើង​ត្រូវ​ពិភាក្សា​គ្នា​ និង​យល់​ស្របតាម​សកម្មភាព​ឈ្នះៗ​ដើម្បី​ប្រទេសជាតិ​ទាំងអស់គ្នា ជាពិសេស​ក្តី​បារម្ភ​របស់​សហគមន៍​»

លោក​បន្ត​ថា ការសម្លាប់​សត្វ​ផ្សោត​គឺ​ហាក់ដូចជា​ការបំផ្លាញ​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍ ពីព្រោះ​កាលពី​ខែកញ្ញា​កន្លង​ទៅ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​យ៉ាងច្រើន​បំផុត​ស្រប​ពេល​ដែល​ព្រះអង្គម្ចាស់ វីលៀម និង​មហេសី​ព្រះ​នាង​ខេ​ត​របស់​ចក្រភព​អង់គ្លេស​ក៏បាន​ទៅ​ក្រសាល​នៅ​កោះ Solomons​ដែរ។

ក្រុម​អ្នក​អភិរក្ស The Earth Island Institute មិនបាន​បញ្ចប់​កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាមួយ​អ្នកភូមិ​ជនជាតិភាគតិច​នោះ​ទេ ហើយ​ពួកគេ​លើក​ឡើង​ថា ការ​សម្លាប់​សត្វ​ផ្សោត​ដូចនេះ​ជា​រឿង​វិនាស​ហិនហោច ​ហើយ​បណ្តាល​មក​ពី​ភាព​រឹងទទឹង​នៃ​មេ​កុលសម្ព័ន្ធ​ទាំងនោះ៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ កោះ​ទេសចរណ៍ ​Solomons​ដ៏​ល្បី​ស្វែងរក​ការ​អភិរក្ស​សត្វ​ផ្សោត​