Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

រុស្ស៊ី​ប្រើ​ឈ្មោះ ​Stalingrad​ សម្រាប់​ពិធី​ខួប​៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​

M02-k-fullមូស្គូ ​៖ ​សមាជិក​សភា​នៅ​រាជធានី​Volgograd ​របស់​ប្រទេស​រុស្សី​កាលពី​ព្រហស្បតិ៍​បាន​បោះឆ្នោត​សើរើ​ឡើងវិញ​នូវ​ឈ្មោះ​ទីក្រុង​Stalingrad​សម័យ​សង្គ្រាម​សម្រាប់​គោលបំណង​រៀបចំ​ពិធី​បុណ្យខួប​ដែល​មាន​រយៈពេល​៦​ថ្ងៃ​ក្នុង​មួយឆ្នាំ មុន​ពេល​ពិធី​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការ​ដួលរលំ​របស់​កង​ទ័ព​ក្រហម​នៃ​កងកម្លាំង​ណាស៊ី​ក្នុង​សម័យកាល​សង្គ្រាមលោក​លើក​ទី២។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​បាន​ផ្សាយ​ថា សមាជិកសភា​បាន​បោះឆ្នោត​ប្រើ​ឈ្មោះ​ពិធី​បុណ្យខួប Stalingrad ដែល​ធ្លាប់​បាន​ប្រើ​កាលពី​សម័យ​សង្គ្រាម​រយៈពេល​៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​គឺ​ថ្ងៃទី​២ ខែកុម្ភៈ ដែល​ជា​ថ្ងៃ​ដែល​ក្រុម​កម្លាំង​ណា​ស៊ី​ចុះចាញ់​ទាំងស្រុង​ចំពោះ​ក្រុម​កងកម្លាំង​សូវៀត និង​ថ្ងៃទី​៩ ខែមីនា ជា​ថ្ងៃ​ជ័យជម្នះ។

សមាជិកសភា Sergei Zabedov ត្រូវបាន​បណ្ដាញ​ព័ត៌មាន​ក្រុមប្រឹក្សា​សភា​រាជធានី​ដកស្រង់​សំដី​ថា «​ការសម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ការ​ស្នើសុំ​ជាច្រើន​ពី​អ្នក​ដែល​បាន​ចូលរួម​ក្នុង​សម័យ​សង្គ្រាម​លោកលើកទី​ពីរ។ តំណាងរាស្ត្រ​ទាំងអស់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដើម្បី​ដាក់ឈ្មោះ​ពិធីបុណ្យ​ខួប Stalingrad សម្រាប់​ជា​និម្មិត​សញ្ញា​នៃ​ទីក្រុង​Volgograd។ យើង​នឹង​មាន​លទ្ធភាព​ប្រើ​និម្មិត​សញ្ញា​នេះ​ជា​ផ្លូវការ​នៅក្នុង​សេចក្តី​ថ្លែង​សុន្ទរកថា និង​របាយការណ៍ ព្រមទាំង​ពិធី​ធំៗ​នានា​របស់​យើង»

សកម្មជន​នៅក្នុង​ប្រទេស​រុស្សី​ដូចជា​ក្រុម​ Memorial ​ដែល​បាន​តវ៉ា​ដើម្បី​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​បាន​ទទូច​ថា សង្គម​​រុស្សី​សំបូរ​ទៅ​ដោយ​ពាក្យពេចន៍​ឧក្រិដ្ឋកម្ម​ជាច្រើន​របស់​ស្តា​លីន​ជាពិសេស​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០។

ទីក្រុង Volgograd ត្រូវបាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​សៅរ៍ ទី២នេះ ដែល​​ជា​ពិធី​រំលឹក​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ថ្ងៃ​នៅពេល​កងកម្លាំង​ណា​ស៊ី​ដែល​ដឹកនាំ​ដោយ​លោក ​Friedrich von Paulus ​បាន​ចុះចាញ់​ទាំងស្រុង​ចំពោះ​កងកម្លាំង​សូវៀត។

សង្គ្រាម​ Stalingrad ​នៅតែ​ជា​ការ​ចងចាំ​ពោរពេញ​ដោយ​មោទនភាព​សម្រាប់​ប្រជាជន​រុស្ស៊ី ហើយ​ឈ្មោះ​ទីក្រុង​បាន​អនុវត្ត​ដោយ​វិជ្ជមាន​បើ​ទោះ​ឈ្មោះ​ស្តា​លីន​ក៏ដោយ។ ចលនា​ចម្រូងចម្រាស​បាន​កើតមានឡើង​ជាច្រើន​ខណៈ​ពេល​អ្នកខ្លះ​បាន​ទាមទារ​ឲ្យ​ដូរ​ឈ្មោះ Stalingrad ចេញ។

កាសែត Noviye Izvestiya បាន​ផ្សាយ​ថា មនុស្ស​ចំនួន​៥​ពាន់​នាក់​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ផ្ញើ​ទៅ​លោក​ប្រធានាធិបតី ប្លា​ឌឺ​មៀរ ពូ​ទីន​កាលពី​ពុធ ​ដែល​ក្នុង​នោះ​មាន​គណបក្ស​កុម្មុយនីស្ត​រុស្សី​ផងដែរ។

ទីក្រុង​ឧស្សាហកម្ម​មួយ​នេះ​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា Volgograd ឬ Volga កាលពី​ឆ្នាំ​១៩៦១​ បន្ទាប់ពី​ Khrushchev​ ថ្លែង​ថា​សម័យកាល​រំលោភ​បំពាន​ស្តា​លីន​ក្នុង​នោះ​មាន​ទាំង​ការ​បំបាត់​ចោល​ និង​សមូភាវូនិយម​ជាដើម។ ដូច្នេះ​ពាក្យ Stalingrad ត្រូវ​បាន​ហៅ​តាំងពី​ឆ្នាំ​១៩២៥៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ រុស្ស៊ី​ប្រើ​ឈ្មោះ ​Stalingrad​ សម្រាប់​ពិធី​ខួប​៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​