Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ស៊ុប​ភើ​ស្តារ​ប៉ូ​លី​វូដ ​Khan ​បង្ក​ជំលោះ​រវាង​សាសនា​ឥស្លាម​និង​ហិណ្ឌូ​

M31-k-fullប៉ុមប៉ៃ ​៖ ​កំពូល​តារាភាពយន្ត​រូប​សង្ហា​ប៉ូ​លី​វូ​ដលោក ​Shah Rukh Khan ​បាន​ទទូច​ថា​ គាត់​មាន​សុវត្ថិភាព​ និង​សុខ​សប្បាយ​ធម្មតា​ទេ​នៅក្នុង​ប្រទេស​ឥណ្ឌា​ពាក់ព័ន្ធ​បញ្ហា​ចម្រូងចម្រាស​ដែល​គាត់​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​អំពី​ឥស្លាម​នៅក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ហិណ្ឌូ​ភាគច្រើន។

អត្ថបទ​ដែល​ដឹកនាំ​ដោយ​លោក ​Rehman Malik​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​គួរ​ឲ្យ​តារាភាពយន្ត Khan មាន​សុវត្ថិភាព។ ស្រប​ពេល​នេះ​លោក R.K. Singh រដ្ឋលេខាធិការ​លំនៅដ្ឋាន​របស់​ប្រទេស​ឥណ្ឌា​បាន​ឆ្លើយតប​វិញ​ថា ​ប្រទេស​ប៉ាគីស្ថាន​គួរ​មើល​ថែទាំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទៅ​ប្រសើរ​ជាង។

អាន​សេចក្តី​ថ្លែងការណ៍​ដ៏​វែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​តារាភាពយន្ត​រូប​នេះ​បាន​និយាយ​ថា អត្ថបទ​របស់​គាត់​ចេញផ្សាយ​តាម​ទស្សនាវដី្ត​គឺជា​ចំណុច​ទស្សនវិស័យ​យល់​ឃើញ​ជ្រៅ​បាន​ចាក់ស្រេះ​ដែល​អាច​ដោះស្រាយ​បាន។

លោក​និយាយថា គ្មាន​កន្លែង​ណា​ធ្វើ​អត្ថបទ​ដាក់​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​គ្មាន​សុវត្ថិភាព ​ស្មុគស្មាញ និង​បង្ក​រំខាន​ដល់​ប្រទេស​ឥណ្ឌា​នោះទេ»

អត្ថបទ​នៅក្នុង​កាសែត​លោក​បាន​សរសេរ​ថា «​ជូន​កាល​លោក​បាន​ក្លាយជា​មុខព្រួញ​ប្រមាថ​មើលងាយ​ពី​មេដឹកនាំ​នយោបាយ​ដែល​បាន​ជ្រើសរើស​ខ្ញុំ​ធ្វើជា​និម្មិត​សញ្ញា​ម្នាក់​ដែល​ពួកគេ​គិតថា​គឺ​វា​មិន​ត្រឹមត្រូវ និង​មិនមែន​ជា​អ្នកស្នេហាជាតិ​នៅក្នុង​ប្រទេស​ឥណ្ឌា។

តារាភាពយន្ត​ឥណ្ឌា​រូប​នេះ​បាន​និយាយ​ថា ​លោក​ពេលខ្លះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​គាំទ្រ​ពួក​ឥស្លាម​ និង​ត្រូវ​បាន​ជំរុញ​ដោយ​មេដឹកនាំ​ពី​ការ​រួបរួម​នយោបាយ​ចំពោះ​ប្រទេស​ឥណ្ឌា និង​ងាក​ទៅរក​អ្វីដែល​ពួកគេ​ហៅថា ស្រុកកំណើត​ពិត​របស់​គាត់។

លោក Khan ត្រូវ​បាន​ក្លាយជា​គោលដៅ​ដោយ Shiv Sena ជា​គណបក្ស​ជាតិនិយម​ហិណ្ឌូ​ស្តាំ​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៊ុ​ម​ប៉ៃ​ដែល​ជា​រឿយៗ​ប្រឆាំង​ជាមួយនឹង​របៀបវារៈ​ឥស្លាម និង​ពួក​ប៉ាគីស្ថាន។

គណបក្ស Shiv Sena បាន​គំរាម​លើ​ខ្សែភាពយន្ត​របស់គាត់​រឿង "My Name is Khan" កាលពី​ឆ្នាំ​២០១០ បន្ទាប់ពី​គាត់​បាន​និយាយ​គាំទ្រ​កីឡាករ​Cricketer បា​គី​ស្ថាន​ដែល​លេង​នៅ​ពានរង្វាន់​លី​ក​កំពូល​ឥណ្ឌា។

កាលពី​ថ្ងៃ​អង្គា​រលោក​បាន​និយាយ​ថា វា​គ្មានអ្វី​ស្មុគស្មាញ​ទេពី​ព្រោះ​បញ្ហា​ចម្រូងចម្រាស​មិន​មាន​ទៀត​ទេ​ដែល​ពាក់ព័ន្ធ​នឹង​អត្ថបទ​របស់​គាត់​ថ្មីៗ​នេះ។

លោក​ថា ៖«​ខ្ញុំ​សូម​ប្រាប់​ទៅ​អ្នក​ដែល​បាន​ផ្តល់​ដំបូន្មាន​ដោយ​មិនបាន​វិភាគ​ថា​ យើង​នៅ​ប្រទេស​ឥណ្ឌា​មាន​សុវត្ថិភាព និង​សុខ​សប្បាយ។ យើង​កំពុងតែ​ភ្ញាក់ផ្អើល​នឹង​ប្រជាធិបតេយ្យ សេរីភាព​ និង​ជីវិត​រស់នៅ​ដ៏​សុខដុម»

តារាភាពយន្ត​ប៉ូ​លី​វូដ Khan បាន​ជាប់​ឈ្មោះ​លេខ​មួយ​នៅក្នុង​បញ្ជី​កំពូល​តារា​ទាំង​១០០​នាក់​ដំបូង​របស់​ទស្សនាវដី្ត Forbes India ដែល​មាន​ប្រជាប្រិយភាព​បំផុត និង​ប្រាក់ចំណូល​បាន​រហូតដល់​៣៧,៧​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ស៊ុប​ភើ​ស្តារ​ប៉ូ​លី​វូដ ​Khan ​បង្ក​ជំលោះ​រវាង​សាសនា​ឥស្លាម​និង​ហិណ្ឌូ​