Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ប្រធាន​ក្រុម​ Wonder Girls​នៅ​បន្ត​អាជីព​ចម្រៀង​នៅ​ប្រទេស​កាណាដា​

M29-t-fullសេអ៊ូល​ ៖ ​បណ្តាញ​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ចេញ​ផ្សាយ​ថា ​តារាចម្រៀង​ស្រី​ប៉ុប​នាង​ ស៊ុន​យី​ដែល​ជា​ប្រធាន​ក្រុម​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ Wonder Girls ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ស្តីពី​អាពាហ៍ពិពាហ៍​របស់​នាង​ថា ​នៅ​នឹង​នៅតែ​បន្ត​អាជីព​ចម្រៀង​របស់​ដដែល ​បន្ទាប់ពី​បាន​រៀបការ​ជា​អនាគត​ប្តី​របស់​នាង​សញ្ជាត​អាមេរិក​កាណាដា​រួច។

ប្រធាន​ក្រុម​វ័យ​២៣​ឆ្នាំនេះ​បាន​ឲ្យ​ដឹង​ថា នាង​កំពុងតែ​ទន្ទឹង​រង់ចាំ​ដំណឹង​ល្អ​គឺ​មាន​កូន​ ទោះ​ជា​យ៉ាងណា​នាង​និយាយ​ថា ៖«​ខ្ញុំ​មិនទាន់​ចង់​មានកូន​ភ្លាមៗ​នោះទេ»

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​អ្នកសារព័ត៌មាន​សួរ​បញ្ជាក់​ពី​អាជីព​របស់​នាង ហើយ​នាង​ម៉ិ​ន ស៊ុន​យី​បាន​ឆ្លើយ​ថា នៅពេលនេះ​ខ្ញុំ​នឹង​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​ក្រុមគ្រួសារ ប៉ុន្តែ​នាង​ក៏​មិន​បោះបង់ចោល​អាជីព​ចម្រៀង​ដដែល។

នាង​និយាយ​ថា ៖«​ខ្ញុំ​មិន​បោះបង់ចោល​អាជីព​ចម្រៀង​របស់ខ្ញុំ​នោះ​ទេ។ ពីព្រោះ​នេះ​ជា​អាជីព​ពេញចិត្ត​យូរណាស់​មក​ហើយ​សម្រាប់​ខ្ញុំ។ បើទោះជា​ខ្ញុំ​មិន​ប្រាកដប្រជា​នៅ​សម្តែង​ជាមួយ​ក្រុម​ទៀត តែ​ខ្ញុំ​អាច​នឹង​បន្ត​អាជីព​របស់ខ្ញុំ​នៅ​ប្រទេស​កាណាដា​នៅពេល​ខ្ញុំ​ចេញទៅ​រស់នៅ​ទីនោះ​ជាមួយ​ប្តី​របស់ខ្ញុំ»។ ទោះជា​យ៉ាងណា​នាង​បញ្ជាក់​ថា នាង​មិនទាន់​ប្រាកដ​ថា​ពេលណា​អាច​លេចមុខ​លើ​ឆាក​ទៀត​នោះទេ។

កាលពី​សប្តាហ៍​មុន ប្រធាន​ក្រុម​រូបនេះ​បាន​ស្តាប់​វិទ្យុ​បាន​តេ​ទូរស័ព្ទ​ទៅ​នាង Yeeun និង Yoobin ហើយ​បាន​បន្សល់ទុក​នូវ​សារ​ថ្លែងអំណរគុណ​ដល់​សមាជិក​របស់​នាង។ នាង​បាន​និយាយថា ៖«​ឥឡូវនេះ​ឈ្មោះ Wonder Girls និង​អនាគត Wonder Girls យើង​នៅតែ​នៅ​ជាមួយគ្នា​ពោរពេញ​ដោយ​អត្ថន័យ និង​គ្មាន​ថ្ងៃ​ប្រេះស្រាំ​ឡើយ។ សំឡាញ់ Yoobin សម្លាញ់​Yeeun សំឡាញ់ Hyerim សំឡាញ់ Sohee ព្រមទាំង​សំឡាញ់ Sunmi ខ្ញុំ អរគុណ​អ្នក​ទាំងអស់គ្នា។ យើង​នៅ​ជាមួយគ្នា​ទៀត​និង​មិន​មាន​ប្រែប្រួល​ឡើយ។ សូម្បីតែ​នៅពេល​ខ្ញុំ​សម្រេចចិត្ត​រៀបការ និង​កំពុងតែ​រៀបចំ​ពិធី​នេះ អ្នក​ទាំងអស់គ្នា​នៅតែ​គាំទ្រ​ខ្ញុំ។ មិន​ថា​មាន​អ្វី​កើតឡើង​ទេ ខ្ញុំ​នៅតែ​មិន​ប្រែប្រួល​ឡើយ​ចំពោះ​មិត្តភាព​របស់​យើង»

អាពាហ៍ពិពាហ៍​របស់​ប្រធាន​ក្រុម Wonder Girls រូបនេះ​នឹង​ប្រារព្ធ​នៅ​សណ្ឋាគារ​ Lotte Hotel​ ក្នុង​ទីក្រុង​សេអ៊ូល​ ដែល​នឹង​មាន​វត្តមាន​តារា​ល្បីៗ​នៅ​ប្រទេស​កូរ៉េ និង​សាច់ញាតិ​ទាំងសងខាង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស។ នៅ​ពិធី​នោះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​មាន​តារា​ឡើង​ច្រៀង​ជា​កិត្តិយស​ដូចជា​ប្រធាន​ក្រុមហ៊ុន JYP Entertainment លោក Park Jin Young សមាជិក​ក្រុម Wonder Girls លោក Jo Kwon​ជាដើម៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ប្រធាន​ក្រុម​ Wonder Girls​នៅ​បន្ត​អាជីព​ចម្រៀង​នៅ​ប្រទេស​កាណាដា​