ព័ត៌មានថ្មីៗ

សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​​ទាមទារ​ឲ្យ​ដេញ​អ្នក​តំណាង​រាស្ត្រ​កែ សុវណ្ណរតន៍​ពី​ខេត្ត​សៀមរាប

ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:55
2-3-2015-sp-4
ភ្នំពេញ ៖ ក្រុម​បាតុករ​ដែល​ជា​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​បណ្ដេញ​អ្នក​ស្រី កែ សុវណ្ណរតន៍ ពី​តំណាង​រាស្ត្រ​មណ្ឌល​​ខេត្ត​​សៀមរាប។ ការ​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​កើត​ឡើង​នៅ​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ដោយ​មាន​ក្រុម​អ្នក​តវ៉ា​ប្រមាណ​១០០​នាក់ មាន​កាន់​បដា​… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:51
NIta-2-A-22-Full

ជ្រលងភ្នំ​ ប៉ាន់​សៀរ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ ទទួល​រង​ផ្ទាំង​ទឹក​កក​ ធ្លាក់​ពី​លើ​ភ្នំ

អភិបាល​ខេត្ត​និយាយ​ថា ផ្ទាំង​ទឹក​កក​ធ្លាក់​ពី​លើ​ភ្នំ​ថ្មី​ដ៏​ច្រើន​ បាន​ប៉ះពាល់​ដល់ជ្រលង​ភ្នំ​ ប៉ានសៀរ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​នៅ​កៀក​នឹង​តំបន់​ទាំងឡាយ​ ដែល​ពិបាក​ទៅ​ដល់​ស្រាប់​នោះ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:39
Pisey-2015-03-02-full-T5

លំនៅដ្ឋាន​គ្រូបង្រៀន​ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​បម្រុង​រុះរើ​ទាំង​ព្រឹក​ព្រលឹម​

រតនគិរី ៖ លំនៅដ្ឋាន​គ្រូបង្រៀន​ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ស្វី​ស​រ៉ាប់​ប៊ើ​រលី​មី​ធី​ចំការកៅស៊ូ​បម្រុង​រុះរើ​ផ្ទះ​ទាំង​ព្រឹក​។ ផ្ទះ​ដែល​រុះរើ​មាន​ម្ចាស់​ឈ្មោះ ចាន់ ដុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​ជា​គ្រូបង្រៀន និង​ប្រពន្ធ​ឈ្មោះ សុខ ថាវ​រី ព្រមទាំង​មានកូន​ស្រី​២​នាក់​ក្នុង​បន្ទុក​។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:36
T-02-11-15-c-full

អន្តរប្បញ្ញតិ

រាល់​គ្រប់​ច្បាប់​ទាំងអស់​តែងតែមាន​អន្តរប្បញ្ញតិ ឬ​អវសាន​ប្បញ្ញត្តិ ដែល​ជា​បញ្ញត្តិ​ចុងក្រោយ​ក្នុង​ការ​បញ្ចេញ​នូវ​សេចក្ដី ទាំងឡាយ​ដែល​មាន​ចែង​ពីមុន​ហើយ​ព្រមទាំង​ចែង​អំពី​ច្បាប់​នោះ​ថា​ជា​ការ​ប្រកាស​ជា​ប្រញាប់​ឬ​អត់ ត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ​ឬ​យ៉ាងណា។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:34
NIta-2-A-21-Full

ក្រុម​ឥត​សណ្ដាប់ធ្នាប់​សម្លាប់​ស្ត្រី​ ដោយសារ​ការ​ភ័យ​ខ្លាច​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ នៅ​នីហ្សេរីយ៉ា​

ប៉ូលិស​ និង​សាក្សី​និយាយ​ថា ក្រុម​ឥត​សណ្ដាប់ធ្នាប់​មួយ​ក្រុម​ នៅ​ទីក្រុង​បូជី​ភាគ​ឦសាន​ នីហ្សេរីយ៉ា​ នៅ​ថ្ងៃអាទិត្យ​ បាន​វាយ​ស្ត្រី​ម្នាក់​រហូត​ដល់​ស្លាប់​ និង​ដុត​សាកសព​របស់​នាង​ ដោយ​សង្ស័យ​ថា នាង​គឺ​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​នោះ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:31
Pisey-2015-03-02-full-S

ចាប់​រថយន្ត​មួយ​គ្រឿង​ដឹកឈើ​ប្រណិត​រួច​ដោះលែង​វិញ​បន្ទាប់ពី​ម្ចាស់​ទម្លាក់​លុយ​ឲ្យ​

រតនគិរី ៖ សមត្ថកិច្ច​មួយ​ក្រុម​ដែល​គេ​ឃើញ​មាន​វត្តមាន​លោក​វរសេនីយ៍ត្រី​ ធី សុខា មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ​ទីបញ្ជាការ​អ​.​ហ ខេត្តរតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ស្ទាក់​ចាប់​រថយន្ត​លុ​ច្ស​ស៊ី​ស​RX300​ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-7579… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:26
M02-03-15-c7

ប្រមុខ​ការទូត​កម្ពុជា​នឹង​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហព័ន្ធ​រុស្ស៊ី​លើ​ឯកសារ​ចំនួន​៤

ភ្នំពេញ ​៖ ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី លោក Sergey Larov លើ​ឯកសារ​ចំនួន​៤ ដែល​ក្នុង​នោះ មាន​បញ្ហា​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និង​ការ​ការពារ​វិនិយោគ​ជា​ដើម ហើយ​អនុស្សរណៈ​នេះ​នឹង​ចុះហត្ថលេខា… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:24
T-03-02-15-f-full

ក្រុម​អ្នក​ញៀន​ល្បែង​ជល​មាន់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

កំពង់ធំ ៖ ខេត្តកំពង់ធំ គេ​សង្កេតឃើញ​មានការ​លេងល្បែង​យ៉ាង​អានាធិបតេយ្យ ដោយ​ពុំ​ត្រូវ​បាន​អើពើ​ពី សំណាក់​សមត្ថកិច្ច​ជាដើម តែ​សមត្ថកិច្ច​ខ្លះ​ព្យាយាម​ការពារ​ក្រុម​មេ​ល្បែង ជាហេតុ​ធ្វើឲ្យ​ការ​អនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​ខេត្តកំពង់ធំ មាន​ភាព​ទន់ខ្សោយ និង​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:22
Pisey-2015-03-02-full-R1

ជនសង្ស័យ​៧​នាក់ ​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​អាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ ពី​បទ​ជួញដូរ ​និង​ប្រើប្រាស់ គ្រឿងញៀន​

សៀមរាប​ ៖ គ្រឿងញៀន​នៅតែ​ជា​ក្តី​បារម្ភ​ដល់​យុវវ័យ ​ដូច្នេះហើយ​ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នូវ​តែ​បន្ត​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:19
M02-03-15-c4

ស​.​ស​.​យ​.​ក​.​ស្រុក​រមាសហែក​ចូលរួម​​​​​សំអាត​បរិស្ថាន

ស្វាយរៀង​ ៖​ ​ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រមាសហែក​ដែល​ដឹកនាំ​ដោយ​លោក រាណ សុ​វណ្ណា​រិ​ទ្ធិ តំណាង លោក តូច ប៉ូ​លី​វ៉ា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រមាសហែក និង មេឃុំ មេភូមិ ​ប្រមាណ​ជាង​៤០​នាក់​ បាន​នាំគ្នា​រៀបចំ​សកម្មភាព​សំអាត​បរិស្ថាន… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:12
Pisey-2015-03-02-full-Q5

ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ លឹម ដា​រ៉ា​រ័ត្ន ប្រាក់ខែ​ចាយ​មិន​គ្រប់​ឆ្លៀត​ជួញដូរ​គ្រឿងញៀន​

​កំពង់ធំ ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ចុះ​បញ្ជា​ផ្ទាល់​ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ​ម្នាក់​នៅ​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​អន្តរាគមន៍ បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជួញ​ដូរ​គ្រឿងញៀន ត្រូវ​បាន​លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:11
T-03-02-15-e-full

មក​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​បាន​ហើយ​ចេញ​មក​វិញ​ជាប់អន្ទាក់​សមត្ថកិច្ច

ភ្នំពេញ ៖ យុវជន​ក្មេងៗ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ពី​បទ​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ខុស​ច្បាប់ ប្រព្រឹត្ត​កាលពី​វេលា​ល្ងាច​ថ្ងៃទី​០១ ខែកុ​ម្ភៈ ឆ្នាំ២០១៥ នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:07
NIta-2-A-20-Full

កូរ៉េខាងជើង​ប្ដេជ្ញា​វាយប្រហារ​ឥត​ប្រណី នៅ​ពេល​សមយុទ្ធ​ស.រ.អា និង​កូរ៉េ​ខាង​ត្បូង​ចាប់ផ្តើម

នៅ​ថ្ងៃច័ន្ទ​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ចូល​ទៅ​ក្នុង​សមុទ្រ​ និង​ប្ដេជ្ញា​ថា នឹង​ធ្វើ​ការ​វាយប្រហារ​ឥត​ប្រណី​ប្រឆាំង​នឹង​ស.រ.អា និង​កូរ៉េ​ខាងត្បូង​ នៅ​ពេល​ពួក​សម្ព័ន្ធមិត្ត​ ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​ទ្រង់ទ្រាយ​ធំនោះ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 11:01
Pisey-2015-03-02-full-P3

ពិធី​សម្ពោធន៍​ផ្សារ​ជនបទ​ដាច់ស្រយាល​បង្ហាញ​ការអភិវឌ្ឍន៍ និង​បោះ​ជំហាន​ទៅមុខ​ទឹកដី​ស្រុក សណ្ដាន់​

កំពង់ធំ ៖ ទឹកដី​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់​ទទួល​បាន​ការ​អភិវឌ្ឍន៍ និង​បាន​បោះ​ជំហាន​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅក្នុង​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​អធិកអធម ក្រោម​ឥទ្ធិពល​នូវ​ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម ធ្វើ​ឲ្យ​តំបន់​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 10:59
T-03-02-15-d-full
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 10:39

កំហុស ជា​មេរៀន​

អ្វី​ដែលជា​កំហុស និង​អ្វីដែល​ត្រឹមត្រូវ​នោះ​វា​ជា​បទពិសោធន៍​របស់​ម​នុស្ស ក្នុងការ​អនុវត្ត​លើ​កិច្ចការ​សព្វសារពើ​ទាំងអស់​។ ឯ​អ្វី​ដែលជា​កំហុស​នោះ វា​ជា​គំហើញ​នៃ​ផ្លូវត្រូវ ដូច​ពាក្យ ចាស់​ពោលថាៈ ធ្លាប់​ខុស ទើប​រក​ត្រូវ​ឃើញ​។ ប៉ុន្តែ​បើ​មនុស្ស​មិន​ធ្លាប់​ខុស​ទេនោះ ក៏​រក​ត្រូវ​មិនឃើញ​ដែរ… អានបន្ត

ប្រតិភូ​អ្នកកាសែត​អាស៊ាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​ និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ជប៉ុន

ថ្ងៃ ព្រហស្បតិ៍ ទី12 កុម្ភៈ ឆ្នាំ2015 ម៉ោង12:16   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ: កម្ពុជាថ្មី​

Pisey-02-12-2015-full-I1

ភ្នំពេញ ៖ អ្នកកាសែត​អាស៊ាន​បាន​បន្ត​ទៅ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​អន្តរជាតិ​KITAHARA និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃទី​៤​នៃ​ការ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។​

ក្នុង​ឱកាស​នោះ អ្នកកាសែត​អាស៊ាន​ទាំង​២០​នាក់​បាន​ស្វែងយល់​ពី​សេវាកម្ម​សុខភាព​ដែល​មន្ទីរ​ពេទ្យ​ឯកជន​KITAHARA​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទាំង​ជប៉ុន​ទាំង​បរទេស។ មន្ទីរពេទ្យ​ដែល​មាន​ជាង​១០០​គ្រែ និង​បុគ្គលិក​សរុប​ប្រមាណ​៦០០​នាក់​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​ផ្ដោត​សំខាន់​លើ​ការវះកាត់​ខួរក្បាល ប្រព័ន្ធ​ឆ្អឹង និង​ប្រការ​សង្គ្រោះ​បន្ទាន់ ជាពិសេស​គឺ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កាយសម្បទា។

នា​ថ្ងៃ​នោះ​ដែរ អ្នកកាសែត​អាស៊ាន​បន្តដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ការសិក្សា​ដើម្បី​ជីវិត​មាន​សុវត្ថិភាព IKEBUKURO របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ក្រុង​តូ​ក្យូ ដើម្បី​ស្វែងយល់​ពី​សកម្មភាព​របស់​ការងារ​របស់​មជ្ឈមណ្ឌល។​

មជ្ឈមណ្ឌល​ការសិក្សា​ដើម្បី​ជីវិត​មាន​សុវត្ថិភាព IKEBUKURO គឺជា​ទីតាំង​មួយ​ដែល​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​បរទេស​ផង​ដែរ​បាន​យល់​ពី​ការ​បញ្ចៀស និង​ការ​បង្ការ ក៏ដូចជា​សកម្មភាព​ឆ្លើយតប​ទៅ​នឹង​គ្រោះធម្មជាតិ (​រញ្ជួយ​ដី ទឹកជំនន់​) និង​វិធីសាស្ត្រ​នៃ​ការ​ពន្លត់​អគ្គិភ័យ។​

សូប​ជម្រាប​ថា អ្នក​សារព័ត៌មាន​អាស៊ាន​ទាំង​២០​នាក់​ក៏បាន​សាកល្បង​អនុវត្ត​ជាក់ស្តែង​នូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រញ្ជួយ​ដី ការ​គេច​ចេញពី​ផ្សែង​ពេល​មាន​អគ្គិភ័យ និង​វិធីសាស្ត្រ​នៃ​ការ​ពន្លត់​អគ្គិភ័យ។​

អ្នកសារព័ត៌មាន​ទាំងនោះ​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​ចំនួន​៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨​ដល់​១៦​ ខែកុម្ភៈ ឆ្នាំ​២០១៥​។ តាម​កម្មវិធី អ្នកសារព័ត៌មាន​ទាំង​២០​នាក់​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​មួយ​ចំនួន​ទៀត ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ និង​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​សេដ្ឋកិច្ច សង្គម ទេសចរណ៍ និង​វប្បធម៌ អំពី​ប្រទេស​ជប៉ុន ផ្សារភ្ជាប់​ការស្រាវជ្រាវ និង​ការ​រាយការណ៍៕

                                                                                                                           ណ​យ គីម​ហុង​

Pisey-02-12-2015-full-I