កូឡូមប៊ូ ៖ កាលពីថ្ងៃអាទិត្យប៉ូលិសបានឲ្យដឹងថា អ្នកគ្រប់គ្រងសណ្ឋាគារពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស្រីលង្កាពីបទការប្រើរចនាបថព្រះពុទ្ធចូលនិព្វានធ្វើជាស្តាយល៍ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រើតន្ត្រីព្រះពុទ្ធនៅក្នុងបាថែមទៀត ដែលធ្វើឲ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ។
លោក Prisantha Jayakody អ្នកនាំពាក្យប៉ូលិសបាននិយាយថា អ្នកគ្រប់គ្រងសណ្ឋាគារនៅឆ្នេរខ្សាច់ Beruwala ដែលស្ថិតនៅក្រៅនៃរាជធានីបានកំពុងតែបន្តឃុំខ្លួនរហូតដល់ច័ន្ទនេះ បន្ទាប់ពីបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យពាក់ព័ន្ធនឹងនឹងការប្រើសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនដែលប្រើរូបព្រះពុទ្ធចូលនិព្វានដែលប្រការនេះធ្វើឲ្យអ្នកកាន់ព្រះពុទ្ធសាសនាខឹងសម្បាយ៉ាងខ្លាំង។
លោកប្រាប់ AFP ថា ៖«អ្នកគ្រប់គ្រងទាំងនោះត្រូវបានចាប់ខ្លួនពីបទធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកកាន់ព្រះពុទ្ធសាសនា។ យើងបានកំពុងតែឃុំខ្លួនពួកគេពីរបីថ្ងៃហើយ យើងនឹងចាត់ការពួកគេតាមផ្លូវច្បាប់ទៅតុលាការបន្ទាប់ពីព្រះសង្ឃមួយអង្គរបានដាក់ពាក្យបណ្តឹង»។
អ្នកគ្រប់គ្រងសណ្ឋាគារបាននិយាយនៅក្នុងលិខិតផ្ទៃក្នុងមួយទៅកាន់បុគ្គលិករបស់ខ្លួនដោយរៀបរាប់ពីបន្ទប់អាហារនោះកាលពីចុងសប្តាហ៍នេះថាជាស្តាយល៍ព្រះពុទ្ធចូលនិព្វានជាមួយនឹងតន្ត្រីបាព្រះពុទ្ធថែមទៀត ប៉ុន្តែពួកគេគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ពុទ្ធបរិស័ទនោះទេ។
ប្រទេសស្រីលង្កាបានចេញសេចក្តីហាមឃាត់អំពីអាល់ប៊ុមតន្ត្រីនៃបាព្រះពុទ្ធដែលនិន្នាការតន្ត្រីក្លឹបរាត្រីនៅទីក្រុងបារីសប្រទេសបារាំង។
ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនក៏មានការខឹងសម្បាយ៉ាងរសើបផងដែរចំពោះការប្រើប្រាស់រូបព្រះពុទ្ធនៅលើអាវយឺត និងសំពត់ឬក៏លើសម្ភារៈផ្សេងៗ។
អ្នកជាតិនិយមដ៏ខ្លាំងក្លារបស់ប្រទេសស្រីលង្កា ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើននោះបានចាត់វិធានការនូវតួនាទីការពារសាសនារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលបណ្ដាលឲ្យមានភាពតានតឹងជាមួយជនជាតិភាគតិច៕
វេហា























