Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តារា​ភាពយន្ត​ហូលីវូដ​នាង​Natalie ​ចេញពី​ញូវយ៉ក​ទៅ​រស់នៅ​ប៉ារី​ស​

M26-z4-fullប៉ារីស ​៖ ​តារាភាពយន្ត​ហូលីវូដ​នាង​ Natalie ​Portman​ នឹង​ចាកចេញ​ពី​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ទៅ​រស់នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ជាមួយ​ប្ដី​សញ្ជាតិ​បារាំង​របស់​នាង​លោក​ Benjamnin ​Millepied បន្ទាប់​ពី​ប្ដី​របស់​នាង​ត្រូវ​បាន​តែងតាំង​នាយក​អូបេរ៉ា​នៅ​រាជធានី​ប៉ារីស។

លោក​Millepied ជា​អ្នករបាំ​អូ​បេ​រ៉ា ​និង​នាដ​សាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​ដែល​សម្តែង​រួម​ជាមួយ​នាង​ Portman ​នៅ​ក្រុង​ខ្សែភាពយន្ត ​"Black Swan" ត្រូវ​បាន​តែងតាំង​ជា​នាយក​អូ​បេ​រ៉ា ​ជំនួស​លោក Brigitte ​Lefevre​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ខាង​អូ​បេ​រ៉ា​បាន​ឲ្យ​ដឹង​ថា ​តារា​សម្តែង​អូ​បេ​រ៉ា​អាយុ​៣៥​ឆ្នាំ​បាន​ចាប់​អាជីព​របស់​គាត់​នៅ​ទីក្រុង​ញូវយ៉ក​ជា​កន្លែង​ដែល​គាត់​បាន​ក្លាយជា​អ្នករបាំ​អូ​បេ​រ៉ា​ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ​២០០២​ ហើយ​គាត់​នឹង​ចាប់​បំពេញការងារ​របស់​គាត់​នេះ​រហូតដល់​ខែតុលា ឆ្នាំ​២០១៤។

លោក​ Millepied ​បាន​រៀបការ​ជាមួយ​នាង​ Portman​ នៅ​ទីក្រុង​ខាលីហ្វញ៉ា​កាលពី​ខែសីហា ឆ្នាំ​២០១២ និង​ទទួល​បាន​កូនប្រុស​តូច​ម្នាក់​ជាមួយនឹង​តារាភាពយន្ត​ស្រី​ដែល​ទទួល​បាន​ពានរង្វាន់​អូស្ការ​ម្នាក់​នេះ។

លោក​បាន​និយាយថា ៖«​វា​មិន​មាន​បញ្ហា​ស្មុគស្មាញ​ខ្លាំង​នោះ​ទេ​ ដែល​យើង​ទៅ​រស់នៅ​ទីក្រុង​បារី​ស​នោះ។ ខ្ញុំ​នឹង​ទៅ​រស់នៅ​ទីនោះ​ជាមួយ​គ្រួសារ។ នេះ​ជា​ជម្រើស​សម្រាប់​គ្រួសារ​ខ្ញុំ។ វា​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​ដែល​បាន​ទៅ​រស់នៅ​ទីក្រុង​ប៉ារីស​ បន្ទាប់ពី​បាន​រស់​នៅ​ទីក្រុង​ញូវយ៉ក​រយៈពេល​២០​ឆ្នាំ​ហើយ។ យើង​ពិតជា​ទន្ទឹង​រង់ចាំ​ទទួលយក​បទពិសោធន៍​ជីវិត​ថ្មី និង​មាន​ផែនការ​រស់នៅ​កន្លែង​ណាមួយ​ឲ្យ​បាន​ឆាប់​ ពីព្រោះ​ខ្ញុំ​ត្រូវការ​ចំណាយពេល​យូរ​នៅ​ទីនោះ»

លោក​Millepied បាន​និយាយ​ថា ​ប្រពន្ធ​របស់​គាត់​នាង​ Portman​ អាយុ​៣១​ឆ្នាំ​ដែល​ជា​ដៃគូ​រស់នៅ​ជាមួយគ្នា​ជិត​៣​ឆ្នាំ​ ហើយ​មិន​មានបំណង​បោះបង់ចោល​អាជីព​សម្តែង​របស់​នាង​នោះទេ។ នាង​កំពុងតែ​ពិចារណា​ទទួល​យក​ការ​សម្តែង​ពី​ផលិតករ​ភាពយន្ត​អឺរ៉ុប។ លោក​ថា​៖«​ការពិត​គឺថា ប្រពន្ធ​ខ្ញុំ​នឹង​មិន​បោះបង់ចោល​គម្រោង​សម្តែង​របស់​គាត់​ជាមួយ​ផលិតករ​ភាពយន្ត​នៅ​អឺរ៉ុប​ឡើយ​នៅពេល​គាត់​មក​រស់នៅ​ជាមួយ​ខ្ញុំ​នៅ​ទីក្រុង​ប៉ារីស»

តារាភាពយន្ត​នាង Portman បាន​ចាប់ផ្តើម​អាជីព​សម្តែង​ដ៏​ល្បីល្បាញ​តាំងពី​ទើប​មាន​អាយុ​១២​ឆ្នាំ​នៅក្នុង​រឿង ​Leon ​របស់​ផលិតករ​ភាពយន្ត​បារាំង​លោក​ Luc Besson ដូច្នេះ​ដោយសារតែ​អាជីព​សម្តែង​កំពុងតែ​ដំណើរ​គម្រោង​នាង​នឹង​មិនបាន​នៅ​ជាប់​លាប់​ជាមួយ​ប្ដី​នៅ​បារី​ស​ឡើយ។ តារា​ស្រី​ម្នាក់​នេះ​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​សាលា Harvard

នាង​មាន​សញ្ជាតិ​អាមេរិក​និង​អ៊ីស្រាអែល​ ហើយ​ថ្មីៗ​នេះ​ថា​នាង​ទទួល​បាន​សញ្ជាតិ​បារាំង​ថែមទៀត​ បន្ទាប់ពី​នាង​ទៅ​នៅ​ប៉ារីស​ជា​កន្លែង​ដែល​នាង​ច្បាប់​ដោយ​ឯកជន​ដ៏​តឹងរ៉ឹង​ចំពោះ​តារា​សិល្បៈ។

លោក​Millepied និង​ភរិយា Portman បាន​ជួបគ្នា​កាលពី​ឆ្នាំ​២០១០​នៅពេល​ពួកគេ​សម្តែង​រឿង​រួមគ្នា​គឺ "Black Swan,"​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​ម្នាក់​នេះ​ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​តារា​ស្រី​ឆ្នើម​ប្រចាំឆ្នាំ។

កើតមក​ជាមួយ​ម្តាយ​ជា​គ្រូបង្រៀន​របាំ​ លោក​Millepied​បាន​ធំ​ដឹងក្តី​ឡើង​នៅ​ Senegal ​និង​បារាំង​ហើយ​បាន​និយាយ​ថា ជីវិត​របស់​លោក​គ្រប់​ដណ្ដប់​ដោយ​របាំ​ក្លាស៊ីក ​និង​របាំ​សេរី​អាហ្វ្រិក ព្រមទាំង​តន្ត្រី​ហ្សា​ក់​ផងដែរ។ លោក​ធ្លាប់​បាន​គម្រោង​ចំនួន​២៥​ខុសគ្នា​ពាក់ព័ន្ធ​នឹង​អាជីព​របាំ​អូ​បេ​រ៉ា​របស់គាត់។ កាលពី​ឆ្នាំ​២០១១​លោក​បាន​ចាប់ផ្តើម​គម្រោង​អូ​បេ​រ៉ា​ហៅថា LA Dance នៅ​ទីក្រុង​ឡូ​ស អេ​ន​ជឺ​ឡេស។ ចំណែក​របាំ​អូ​បេ​រ៉ា​ប៉ារី​សមាន​អ្នករបាំ​ចំនួន​១៥០​នាក់​គឺជា​របាំ​បែប​ប្រពៃណី​ដ៏​ល្បីល្បាញ​ និង​ធំ​ជា​គេ​បំផុត​របស់​បារាំង​នៅ​លើ​ពិភពលោក​នេះ៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ភាពយន្ត​ហូលីវូដ​នាង​Natalie ​ចេញពី​ញូវយ៉ក​ទៅ​រស់នៅ​ប៉ារី​ស​