Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តារា​ចម្រៀង​Turner ​ទទួល​បាន​សញ្ជាតិ​ស្វីស​បោះបង់​លី​ខិត​ឆ្លងដែន​អាមេរិក​

M26-t-fullកាលពី​ថ្ងៃ​សុក្រ​សារព័ត៌មាន​ប្រទេស​ស្វី​ស​បាន​ចេញផ្សាយ​ថា ​កំពូល​តារាចម្រៀង​ប៉ុប​អាមេរិក​នាង​ Tina Turmer ដែល​បាន​កំពុងតែ​រស់​នៅក្នុង​ប្រទេស​ស្វី​ស​តាំងពី​ឆ្នាំ​១៩៩៥​នោះ​នឹង​ទទួល​បាន​សញ្ជាតិ​ស្វី​ស​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុន​នេះ​ ហើយនឹង​បោះបង់ចោល​លិខិតឆ្លងដែន​អាមេរិក​របស់​នាង​វិញ។

តារា​ចម្រៀង​រូប​នេះ​បាន​និយាយប្រាប់​កាសែត​ Blick ដែល​ចេញផ្សាយ​ជា​ភាសា​អាល្លឺម៉ង់​ថា ៖«​ខ្ញុំ​សប្បាយរីករាយ​ណាស់​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ទីនេះ​ជា​ផ្ទះ​របស់ខ្ញុំ។ ខ្ញុំ​មិនអាច​នឹក​ស្រមៃ​កន្លែង​ណា​ប្រសើរ​ជាង​ទីនេះ​នេះ»

កំពូល​តារាចម្រៀង​រូបនេះ​មាន​អាយុ​៧៣​ឆ្នាំ​បាន​កើត​នៅ Anna Mae Bullock ហើយ​បច្ចុប្បន្ន​បាន​កំពុងតែ​រស់នៅ​ទីក្រុង Kuesnacht នៅ​ឆ្នេរ​ខ្សាច់​ Lake Zurich ភាគ​ខាងជើង​ប្រទេស​ស្វីស​ ហើយ​នាង​ទទួល​បាន​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត និង​សម្ភាសន៍​នៅ​ប្រទេស​ស្វី​ស។ នេះ​បើ​យោងតាម​ការប្រកាស​ផ្លូវការ​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​កាសែត Zuerichsee-Zeitung

តាម​របាយការណ៍​ចេញផ្សាយ​ពីរ​ទំព័រ​ថា តារា​ចម្រៀង​ម្នាក់​នេះ​ ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​តាមរយៈ​បទ​ចម្រៀង "Private Dancer" បទ "Simply the Best" និង​បទ "What's Love Got to Do With It?"​នៅតែ​ត្រូវការ​ភ្លើង​ខៀវ​ពី​អាជ្ញាធរ ​Zurich និង​សហព័ន្ធ​មុន​ពេល​នាង​នាង​ទទួល​បាន​លិខិតឆ្លងដែន​ក្រហម។

នាង Karin Rhomberg អ្នកនាំពាក្យ​របស់ Turner បាន​សារព័ត៌មាន Zuerichsee-Zeitung ថា តារាចម្រៀង​របស់​គាត់​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់​នាង។ គាត់​និយាយ​ថា ៖«​ទោះជា​យ៉ាងណា​បងស្រី Tina Turner នឹង​បោះបង់ចោល​លិខិតឆ្លងដែន​អាមេរិក​របស់​នាង»

តារាចម្រៀង​រូប​នេះ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​បាន​ផ្លាស់​ពី​អាមេរិក​ទៅ​រស់នៅ​ប្រទេស​ស្វី​ស​តាំងពី​ឆ្នាំ​១៩៩៥​ ​ប្តី​របស់​នាង​លោក Erwin​ជា​នាយក​ប្រតិបត្តិ​ថត​សំឡេង​នៅ​អាល្លឺម៉ង់​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ស្វីស៕

វេហា

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ចម្រៀង​Turner ​ទទួល​បាន​សញ្ជាតិ​ស្វីស​បោះបង់​លី​ខិត​ឆ្លងដែន​អាមេរិក​