ឡូស អេនជឺឡេស ៖ សហស្ថាបនិក Apple លោក Steve Wozniak បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែភាពយន្តថ្មីដែលរៀបរាប់ពីខ្សែជីវិតរបស់លោក Steve Jobs គឺមិនត្រឹមត្រូវ ខណៈពេលផលិតករភាពយន្តបានអះអាងថា វាជាលក្ខណៈសិល្បៈកម្សាន្តគឺមិនមែនជាការនិទានគ្រប់លក្ខណៈជ្រុងជ្រោយនៃខ្សែជីវិតរបស់អតីតស្ថាបនិកនេះឡើយ។
លោក Wozniak បាននិយាយថា ខ្សែភាពយន្ត "jOBS ដែលដាក់សម្ពោធកាលពីថ្ងៃសុក្រនៅឯមហោស្រពភាពយន្ត Sundance Film Festival បានពណ៌នាខុសពីលក្ខណៈអត្តចរិត និងការទំនាក់ទំនងរវាងពួកគេជាពិសេសចំណុចមួយរវាងគាត់ និងលោកJobs។
លោក Wozniak ដែលត្រូវបានបញ្ឈប់ការងារពី Apple កាលពីឆ្នាំ១៩៨៧ បន្ទាប់ធ្វើការងារនៅ Apple រយៈពេល១២ឆ្នាំបានប្រាប់គេហទំព័របច្ចេកវិទ្យា Gizmodoថា ៖«យើងមិនដែលមានការទំនាក់ទំនងគ្នា និងតួនាទីដូចការងារនោះទេ។ ខ្ញុំមិនប្រាកដច្បាស់ទេថាអ្វីដែលគេសំអាងនោះ លក្ខណៈសម្បត្តិផ្ទាល់ខ្លួននោះគឺមិនត្រឹមត្រូវនោះទេ បើទោះជាខ្ញុំស្និទ្ធស្នាលជាមួយលោក Jobs ក៏ដោយ»។
លោករៀបរាប់បន្តដោយយោងទៅក្រុមបញ្ចុះបញ្ចូលមួយថា ៖«គំនិតនៃកុំព្យូទ័រទាំងឡាយបានជះឥទ្ធិពលលើសង្គមគឺមិនមែនមកពីលោក Jobs ទេ។ ពួកគេជំរុញខ្ញុំ ហើយត្រូវបានគេនិយាយទូទាំងពិភពលោកនៅឯក្លឹប Homebrew Computer Club។
នេះជាខ្សែភាពយន្តមួយក្នុងចំណោមវីរស្ថាបនិកក្រុមហ៊ុន Apple founder កំពូលពីររូបដែលបានស្លាប់កាលពីឆ្នាំ២០១១នៅសហរដ្ឋអាមេរិកកាលពីខែមេសា។
លោក Wozniak បាននិយាយយោងទៅលើរយៈពេលពីរទសវត្សរ៍ឆ្នាំ១៩៧០មកមុនពេលលោក Silicon Valley ចាក់ចេញថា ៖«លោក Steve Jobs មកពី Orgon ហើយបានជួបគ្នានៅក្លឹបមួយ តែមិននិយាយគ្នាអំពីឥទ្ធិពលលើសង្គមដ៏ខ្លាំងក្លានោះទេ។ គំនិតរបស់គាត់គឺបង្កើត PC board តម្លៃតែ២០ដុល្លារ និងលក់ឲ្យអតិថិជនតម្លៃ៤០ដុល្លារដើម្បីជួយដល់ក្លឹបនៅពេលក្លឹបបង្កើតកុំព្យូទ័រ។ លោកSteve មកពីលក់ផ្នែក HalTed ហើយគាត់តែងតែឃើញអំពីការឌីហ្សាញរបស់ខ្ញុំ។ ការនិយាយគ្នាគឺមិន”បានលំអិតនោះទេ ហើយខ្ញុំក៏មិនមានជំនាញដែរ ព្រោះយើងនៅក្មេង»។
ផលិតករភាពយន្តបានឆ្លើយតបនឹងការលើកឡើងរបស់លោក Wozniak នៅក្នុងសេចក្តីថ្លែងការមួយដែលទទួលបាន Entertainment Weekly។ លោកថា ៖«ខ្សែភាពយន្តគឺមិនមែនជាឯកសារទេ ហើយក៏មិនមែនជាលិចផុសៗ ឬក៏មួយពាក្យទៅមួយពាក់នៃគ្រប់សកម្មភាពនិងកិច្ចសន្ទនានោះដែរ»។
សេចក្តីថ្លែងការណ៍របស់លោកថា ៖«ផលិតករភាពមានការកោតសរសើរ និងគោរពលោក Wozniak ខ្លាំងណាស់ ហើយអ្វីៗទាំងអស់ត្រូវបានព័ណ៌នានៅក្នុងខ្សែភាពយន្ត ព្រមទាំងធ្វើការសិក្សាស្វែងរកបន្ថែមទៀតគឺថាប្រឹងប្រែងឡើងដើម្បីភាពកម្សាន្តដ៏ពិតប្រាកដនៅក្នុងភាពយន្តដែលនេះពិតជាសំខាន់ និងរឿងរ៉ាវរបស់លោក Steve Jobs និងការបង្កើត Apple ជាមួយគាត់»។
ទោះបីជាយ៉ាងណាផលិតករភាពយន្តនេះទទួលស្គាល់ថា អ្វីៗទាំងអស់នៅក្នុងខ្សែភាពយន្តមិនត្រឹមត្រូវ និងល្អទាំងអស់នោះទេ។ ខ្សែភាពយន្តរំលេចចេញនូវលក្ខណៈកម្សាន្តអំពីចំណុចមួយនៃចំណុចដ៏សំខាន់បំផុត ច្នៃប្រឌិតបំផុត និងមនុស្សដ៏សំខាន់។
លោក Wozniak ដែលបានធ្វើការរិះគន់បន្ទាប់ពីបានឃើញឈុតគ្លីបវីដេអូខ្សែភាពយន្តនោះបានលើកឡើងថា ភាពមិនប្រក្រតីគឺពិតជាសំខាន់ណាស់ក្នុងខ្សែភាពយន្ត។ លោកថា ៖«ខ្សែភាពយន្តគួរតែល្បីល្បាញ ហើយខ្ញុំសង្ឃឹមថាវាជាការកម្សាន្ត។ មែនវាគួរតែត្រឹមត្រូវ។ នោះគ្រាន់តែគ្លីបវីដេអូតែប៉ុណ្ណោះ»៕
វេហា























