Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ប៊ីយន់​សេ​អត់​ច្រៀង​ភ្លេងជាតិ​អាមេរិក​ផ្ទាល់​ទេ​នៅ​ពិធី​សម្ពោធ​តំណែង​លោក​អូបាម៉ា​

M25-m-fullវ៉ាស៊ីនតោន ​៖ ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​អិន​(CNN)​បាន​ដកស្រង់​សំដី​មន្ត្រី​រៀប​ពិធី​សម្ពោធ​ឡើង​កាន់​តំណែង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ កំពូល​តារាចម្រៀង​អាមេរិក​នាង ប៊ី​ន​យន់​សេ ​មិន​បាន​ច្រៀង​បទ​ភ្លេងជាតិ​អាមេរិក​ផ្ទាល់​នោះ​ទេ​នៅ​ពិធី​សម្ពោធ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ​អាណត្តិ​ទី​ពីរ​ជា​សាធារណៈ​ដែល​ត្រូវ​បាន​រៀបចំឡើង​កាលពីដើម​សប្តាហ៍​នេះ។

មន្ត្រី​ម្នាក់​ដែល​គេ​ដក​ស្រង​សំដី​បាន​និយាយ​ថា ៖«​ប៊ី​យន់​សេ​មិនបាន​ច្រៀង​សំឡេង​ផ្ទាល់​ទេ»។ មន្ត្រី​រូប​នេះ​ប្រាប់​ស៊ី​អិន​អិន​ថា​ តារាចម្រៀង​អាមេរិក​រូប​នេះ​បាន​សម្រេច​ចិត្ត​ខ្លួន​គាត់​ផ្ទាល់​កាលពី​ថ្ងៃអាទិត្យ​គឺ​មិន​ច្រៀង​សំឡេង​ផ្ទាល់​នោះទេ ដោយសារតែ​នាង​ទៅដល់​យឺត​ពេក​គឺ​មិន​មាន​ពេលវេលា​គ្រប់​គ្រាប់​ជាមួយ​ក្រុម US Marine Band

កាលពី​ថ្ងៃ​អង្គារ ក្រុម US Marine Corps ដែល​ត្រូវ​សម្តែង​អម​ជាមួយ​នាង​នោះ​បាន​បញ្ជាក់​ថា ដោយសារតែ​មិនអាច​រៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​ជាមួយ​ក្រុម​ ដូច្នេះ​បទ​ភ្លេងជាតិ​អាមេរិក​ ដែល​នាង​ថត​ជាស្រេច​នោះ​ក៏​ចាក់​ជំនួស​វិញ។ ប៉ុន្តែ​ក្រុម​នេះ​អះអាង​ថា សំឡេង​របស់​តារាចម្រៀង​អាមេរិក​រូបនេះ​ដែល​ទទួល​បាន​ពានរង្វាន់ Grammy​នោះ​មិន​ស្រួល​កុំ​និយាយ​ឡើង​ថា​ច្រៀង​ភ្លេងជាតិ​អាមេរិក​នោះ​ដោយ​សំឡេង​ផ្ទាល់ សូម្បីតែ​និយាយ​ក៏​មិនអាច​និយាយ​បាន​ដែរ។

វិស្វករ​សំឡេង​អាមេរិក​ជើងចាស់​ម្នាក់​បាន​និយាយ​ថា ​ បន្ទាប់ពី​បាន​ពិនិត្យមើល​វីដេ​អូ​អន​ឡាញ​រួចហើយ​ តារាចម្រៀង​ប៊ី​យន់​សេ​ពិតជា​បាន​ច្រៀង​ផ្ទាល់​មែន ប៉ុន្តែ​ការ​ច្រៀង​ផ្ទាល់​នោះ​មិន​ប្រាកដ​ថា​ត្រូវបាន​ដាក់បញ្ចូល​សំឡេង​កងរំពង​នៅ​ចំពោះមុខ​ហ្វូងម​នុស្ស​នោះទេ។

លោក Ian Shepherd បាន​ប្រាប់ AFP តាម​ទូរទស្សន៍​ថា ៖​គ្មានអ្វី​គួរ​ឲ្យ​ឆ្ងល់​ទាល់តែ​សោះឡើយ​នៅក្នុង​គំនិត​របស់ខ្ញុំ ពីព្រោះ​នាង​បាន​ឈរ​លើ​ឆាក​ស្រែក​ច្រៀង​ដោយ​សំឡេង​របស់​នាង​ផ្ទាល់​មែន​តាម​មេក្រូ​ដែល​ផ្សាយ​ផ្ទាល់។ ចម្ងល់​សម្រាប់​ខ្ញុំ​គឺថា នរណា​ដែល​ឮថា​សំឡេង​នោះ​កើត​ចេញ​ពី​ការ​ចាក់​នោះ?

កំពូល​តារាចម្រៀង​ល្បី​លោក Aretha Franklin និង​តារាចម្រៀង​វ័យក្មេង Alicia Keys នាង​ជេ​ន្នី​ហ្វើ ឡូ​បេស និង LeAnn Rimes បាន​ការ​ពារ​នាង​ប៊ី​យន់​សេ ខណៈ​ពេល​លោក Franklin​អាយុ​៧០​ឆ្នាំ​បាន​និយាយ​ថា វា​សម​ហេតុផល​ហើយ​ដែល​ចាក់​ដោយ​សំឡេង​ថត​នោះ​ពីព្រោះ​អាកាសធាតុ​ត្រជាក់​ខ្លាំងណាស់។ លោក​ថា ៖«​នាង​ធ្វើ​បាន​ល្អ​ណាស់​ជាមួយនឹង​សំឡេង​ថត​ទុកជាមុន។ នៅ​ថ្ងៃ​ណាមួយ​ខ្ញុំ​ក៏​ប្រហែលជា​ធ្វើ​ដូច​នាង​ដែរ»

នា​យល់​ថ្ងៃ​ច័ន្ទ​នោះ​នាង​ប៊ី​យន់​សេ​ត្រូវបាន​គេ​ប្រទះ​ឃើញ​ញាំ​អាហារ​ពេល​យប់​ជាមួយ​ប្ដី​របស់​នាង​ចាយ ហ្សិត ​នៅ New Orleans បន្ទាប់ពី​ចូលរួម​ពិធី​សម្ពោធ​ឡើង​កាន់តំណែង​នោះ។ នាង​កម្រ​ប្រើ​គេហទំព័រ Twitter​របស់​នាង​ណាស់​ ប៉ុន្តែ​បន្ទាប់ពី​កម្មវិធី​នោះ​នាង​បាន​ដាក់​បញ្ចូល​រូបថត​ជាច្រើន​ជាមួយនឹង​វីដេ​អូ​ ដែល​សរសេរ​ថា «​ប៊ី​យន់​សេ​ច្រៀង​ភ្លេងជាតិ​អាមេរិក​ក្នុង​ពិធី​សម្ពោធ​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០១៣»

លោក Shepherd ​ដែល​ធ្វើការ​ផ្នែក​តន្ត្រី​នៅ​ Culture Club, Tricky និង Berlin Philharmonic ត្រូវ​បាន​គេ​ឃើញ​យ៉ាង​ហោច​ណាស់​ក៏​មាន​វីដេ​អូ​អន​ឡាញ​បី​ខុសគ្នា​អំពី​ការ​សម្តែង​របស់​ប៊ី​យប់​សេ។

នៅក្នុង​គេហទំព័រ​របស់​គាត់​គឺ Mastering-Media.co.uk ​គាត់​បាន​និយាយ​ថា វា​អាច​យល់​បាន​ថា វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ប៊ី​យន់​សេ​រៀបចំ​ថត​សំឡេង​ទុក​មុន​យ៉ាង​ពិសេស​ជាមួយ​ក្រុម Marine Band ដែល​ត្រូវ​បានចាត់តាំង​ឲ្យ​សម្តែង​ក្នុង​ពិធី​នោះ។ លោក​សរសេរ​ថា ៖«​តារាចម្រៀង​ណា​ម្នាក់​ដែល​ប្រឈម​នឹង​បញ្ហា​លំបាក​ជាមួយ​ក្រុម​គឺ​ត្រូវតែ​ចាក់​សំឡេង​ថត​ហើយ ប៉ុន្តែ​នាង​ធ្វើ​បាន​ល្អ»

កាលពី​ឆ្នាំមុន​តារាចម្រៀង​ប៊ី​យន់​សេ​ច្រៀង​បទ "The Star-Spangled Banner"​នៅក្នុង​កម្មវិធី Super Bowl កាលពី​ឆ្នាំមុន ហើយនឹង​គ្រោង​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​បាល់ទាត់​អាមេរិក​នា​ថ្ងៃទី​៣ ខែកុម្ភៈ​ខាងមុខនេះ។ នាង​ក៏​មាន​វីដេអូ​ឯកសារ​អំពី​ជីវិត​របស់​នាង​ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ HBO នា​ថ្ងៃទី​១៦ ខែកុម្ភៈ៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ប៊ីយន់​សេ​អត់​ច្រៀង​ភ្លេងជាតិ​អាមេរិក​ផ្ទាល់​ទេ​នៅ​ពិធី​សម្ពោធ​តំណែង​លោក​អូបាម៉ា​