Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ផលិតករ​ភាពយន្ត​រឿង​«​អាវ​តា»ត្រូវគេ​ប្តឹង​ពី​បទ​លួច​ចម្លង​

M25-k-fullឡូ​ស អេ​ន​ជឺ​ឡេស ​៖ ​ចៅក្រម​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​ផលិតករ​ភាពយន្ត​លោក​ James Cameron ផ្តល់​នូវ​សេចក្តីព្រាង​អត្ថបទ​ខ្សែភាពយន្ត​ដ៏​ល្បី​របស់​គាត់​គឺ​រឿង «​អាវ​តា​ឬ​Avatar» កាលពី​ថ្ងៃ​ពុធ​ទៅ​មេធាវី​របស់​គាត់ បន្ទាប់​មាន​បុរស​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​គាត់​ពី​បទ​លួច​ចម្លង​សាច់រឿង​របស់គាត់។

បុរស​ឈ្មោះ Eric Ryder បាន​កំពុងតែ​ស្វែងរក​សំណង​ពី​លោក Cameron និង​ក្រុមហ៊ុន​ផលិតកម្ម​របស់​គាត់ Lightorn Entertainment តាម​ការ​ប្តឹង​ទៅលើ​ខ្សែភាពយន្ត​«​អាវ​តា​»​ដែល​ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​កាលពី​ឆ្នាំ​២០០៩ ដោយ​បុរស​រូប​នេះ​បាន​អះអាង​ថា ខ្សែភាពយន្ត​របស់​លោក Cameron នេះ​គឺជា​អត្ថបទ​សាច់រឿង​របស់​គាត់​ហៅថា K.R.Z.2068 ដែល​គាត់​បាន​សរសេរ។ គាត់​បានដាក់​ពាក្យបណ្តឹង​កាលពី​ខែធ្នូ ឆ្នាំ​២០១១ ដោយ​បាន​លើក​ឡើង​ថា គាត់​បាន​ចំណាយពេល​ពីរ​ឆ្នាំ​ដើម្បី​បង្កើត​រឿងនេះ។

កាលពី​ថ្ងៃ​ពុធ​លោក Alan Rosenfield ចៅក្រម​តុលាការ​ជាន់ខ្ពស់​ទីក្រុង ឡូ​ស អេ​ន​ជឺ​ឡេស បាន​បញ្ជា​ឲ្យ​មេធាវី​របស់​លោក Cameron ប្រមូល​ផ្តុំ​អត្ថបទ​សាច់រឿង​ឡើង។

លោក​បាន​និយាយថា ៖«​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​អំពី​គំនិត និង​ព័ត៌មា»។ ប៉ុន្តែ​លោក​បដិសេធ​ចំពោះ​ការ​ស្នើសុំ​របស់​មេធាវី​របស់​លោក Ryder ដែល​ចង់​ចូល​មើល​កិច្ចការផ្ទាល់ខ្លួន​របស់​លោក Cameron និង​លោក Jon Landau ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lightstorm Entertainment Inc​តាមរយៈ​កុំព្យូទ័រ។

លោក K. Andrew Kent មេធាវី​របស់​លោក Ryder បាន​និយាយ​ថា ក្រុមការងារ​ច្បាប់​ក៏​នឹង​ចូល​ឆែក​មើល​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ដែល​ប្រើ​ដោយ​លោក Cameron

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​អាវ​តា​»​ជា​ប្រភេទ​ខ្សែភាពយន្ត​បែប​ស្រ៊ី​ឌី​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ ខណៈពេលដែល​រឿង​មួយ​នេះ​រ​កប្រាក់​ចំណូល​បាន​រហូតដល់​២,៧​ពាន​លាន​ដុល្លារ​អាមេរិក​ជុំវិញ​ពិភពលោក៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ផលិតករ​ភាពយន្ត​រឿង​«​អាវ​តា»ត្រូវគេ​ប្តឹង​ពី​បទ​លួច​ចម្លង​