សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃអង្គារថា គេហទំព័រ YouTube ដែលដាក់បង្ហាញបទចម្រៀង Gangnam Style របស់តារាចម្រៀងរ៉េបកូរ៉េខាងត្បូងPsy និងទទួលមានមនុស្សចូលមើលច្រើនបំផុតនោះរកប្រាក់ចំណូលបានជាង៨លានដុល្លារអាមេរិកពីការផ្សាយពាណិជ្ជកម្ម។
លោក Nikesh Arora នាយកប្រតិបត្តិផ្នែកជំនួញរបស់ក្រុមហ៊ុន Google បានបង្ហាញទិន្នន័យក្នុងកិច្ចពិភាក្សាមួយស្តីពីគេហទំព័រYouTube ដែលមានឥទ្ធិពលខ្លាំងសម្រាប់ការប្រាក់ចំណូលតាមការផ្សាយពាណិជ្ជកម្មកំឡុងពេលវិភាគហិរញ្ញវត្ថុមួយ។
ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមរយៈគេហទំព័រ YouTube ត្រូវបានចែកទៅឲ្យអ្នកដែលបានបង្កើតមាតិកាគេហទំព័រ។ កាលពីខែធ្នូ ចុងឆ្នាំ២០១២កន្លងទៅនេះបទចម្រៀង «Gangnam Style» បានបំបែកឯកទត្តកម្មដែលមានអ្នកចូលមើលរហូតដល់មួយពាន់លាននាក់នៅតាមគេហទំព័រមួយនេះ ហើយជាក៏ជាការបង្កើតប្រវត្តិសាស្ត្រមួយនៅក្នុងពិភពអ៊ីនធឺណិត។
រហូតមកដល់ពេលទិន្នន័យរបស់គេហទំព័រមួយបានបង្ហាញពីចំនួនអ្នកចូលមើលបទចម្រៀងនេះថា ចំនួនមនុស្សចូលមើលជុំវិញពិភពលោកចំពោះបទចម្រៀងនេះជាង១,២៣ពាន់លាននាក់ហើយគិតចាប់តាំងពីបទនេះត្រូវបានដាក់បញ្ចូលក្នុងគេហទំព័រនេះកាលពីខែកក្កដា ឆ្នាំ២០១២។
លោក Kevin Allocca អ្នកគ្រប់គ្រងផ្នែកនិន្នាការរបស់គេហទំព័រ YouTube បានលើកឡើងថា ភាពជោគជ័យរបស់ Psy គឺបានមកពីការទាក់ទាញមនុស្សជុំវិញពិភពលោក ហើយជាក្បាច់រាំដ៏អស្ចារ្យមិនធ្លាប់មានពីមុន។
បទចម្រៀង "Gangnam Style" ត្រូវបានគេប៉ាន់ស្មានថាទទួលបានអ្នកចូលមើលរាប់នាក់ពីការដោនឡូតយកវាតាមរយៈឌីជីថល់ ហើយនេះជាការរួមចំណែកក្នុងការផ្សាយពាណិជ្ជកម្មនិងតម្រូវការដ៏ចាំបាច់។
បទចម្រៀងរបស់តារាចម្រៀងរ៉េបកូរ៉េខាងត្បូងវ័យ៣៤ឆ្នាំនេះគឺរៀបរាប់ពីស្រុកមួយឈ្មោះ Gangnam នៅក្នុងទីក្រុងសេអ៊ូលគឺជាបទចម្រៀងវីដេអូឧស្សាហកម្មគ្មានពីរ។
បទចម្រៀងនេះមានឈ្មោះពិត ផាក់ ចាសាំង ទទួលបានជោគជ័យយ៉ាងខ្លាំងទូទាំងពិភពលោកដែលលោកត្រូវបានប្រទេសកំណើតផ្តល់ពានរង្វាន់ស្នាដៃឆ្នើមជូនជាតិ និងពានរង្វាន់ផ្នែកតន្ត្រីទូទាំងពិភពលោក។ រហូតមកដល់ពេលនេះតារាចម្រៀងរូបនេះគ្មានពេលទំនេរទេឲ្យតែមានកម្មវិធីធំៗគឺគេអញ្ជើញតារារូបនេះឲ្យទៅចូលរួមហើយ ដូច្នេះរូបគេប្រាកដណាស់ថា ប្រាក់ចំណូលហូរចូលដូចទឹក៕
វេហា























