kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-នៅ​វេលា​ម៉ោង​១១និង​៤៥​នាទី​​ថ្ងៃទី​២០​ ខែ​មិថុនា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​​រថយន្ត​ក្រុង​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស​ធ្ងន់ស្រាល​ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕
-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

តារា​ភាពយន្ត​អាមេរិក​ជើងចាស់​ Jack ​ស្លាប់​ក្នុង​វ័យ​៩០​ឆ្នាំ​

M26-r-fullតារាភាពយន្ត​ជើងចាស់​អាមេរិក​ដ៏​ល្បីល្បាញ​លោក​ Jack Klugman ​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​តាម​រឿង​ភាគ​ទូរទស្សន៍​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០ ​និង​១៩៨០ ​បាន​ទទួល​ មរណភាព​ក្នុង​វ័យ​៩០​ឆ្នាំ។ លោក​បាន​ទទួល​មរណភាព​កាលពី​ច័ន្ទ​នៅ​ទីក្រុង​ឡូ​ស អេ​ន​ជឺ​ឡេស។

លោក Klugman បាន​សម្តែង​ជា​តួ​ស៊ើបអង្កេត​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ Quincy M.E. និង​ជា​អ្នក​សរសេរ​កីឡា​ម្នាក់​នៅ The Odd Couple។ តារា​សម្តែង​រូបនេះ​បាន​ខូច​សម្លេង​ដោយសារតែ​មហារីក​បំព​ង់.ក​កាលពី​ទសវត្សរ៍​​ឆ្នាំ​១៩៨០ ប៉ុន្តែ​ក្រោយមក​ការខិតខំ​ហ្វឹកហាត់​និយាយ​លោក​អាច​និយាយបាន​ឡើងវិញ។ លោក​បាន​វិលត្រឡប់​មកកាន់​ពិភព​សម្តែង​ភាពយន្ត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក​បាន​សម្តែង​ជា​តួ​កិត្តិយស​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ក្នុងនោះ​មានរឿង Third Watch និង Crossing Jordan ជាដើម។ ក្រៅពី​ពិភព​សម្តែង​លោក​មាន​វង់​ប្រណាំងសេះ និង​ចូលចិត្ត​លេង​ហ្គេម។

កាលពី​ឆ្នាំ​១៩៩៦ លោក​បាន​និយាយ​ថា ៖«​រឿង​ដ៏​ស្មោកគ្រោក​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ​គឺ​ខ្ញុំ​ស្អប់​ការជក់បារី។ ពេល​ខ្ញុំ​ឃើញ​គេ​ជក់បារី​តាម​ទី​សាធារណៈ ​តាម​ទូរទស្សន៍ និង​តាម​ខ្សែភាពយន្ត​ជាដើម​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​តែម្តង។ ខ្ញុំ​មិន​ចង់​ឲ្យ​ក្មេងៗ​ឃើញ​សកម្មភាព​បែបនេះ​ទេ»

តារាភាពយន្ត​រូបនេះ​មានជីវិត​ដ៏​អស្ចារ្យ​បំផុត។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​លើកទីមួយ​ជាមួយ​តារាភាពយន្ត​កំប្លែង​គឺ​អ្នកស្រី Brett Somers ដែល​បាន​សម្តែង​ធ្វើជា​តួ​ប្រពន្ធ​របស់​គាត់​នៅក្នុង​រឿង​ភាគ Odd Couple។ ពួកគាត់​បាន​រៀបការ​កាលពី​ឆ្នាំ​១៩៥៣ ហើយ​ទទួលបាន​កូនប្រុស​ពីរ​នាក់​ឈ្មោះ​Adam និង David ប៉ុន្តែ​ពួកគាត់​បាន​ឃ្លាតឆ្ងាយ​គ្នា​បន្ទាប់ពី​ប្រពន្ធ​របស់គាត់​បាន​ស្លាប់​កាលពី​ឆ្នាំ​២០០៧។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៨ ស្ថិតនៅក្នុង​វ័យ​៨៥​ឆ្នាំ លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី Peggy Crosby ដែល​ស្ថិតនៅ​ជាមួយ​គាត់​រហូតដល់​ទទួលមរណៈភាព។

កូនប្រុស​ឈ្មោះ Adam Klugman បាន​និយាយប្រាប់​សារព័ត៌មាន​ថា ៖«​ឪពុក​របស់​គាត់​មានជីវិត​ដ៏​អស្ចារ្យ ​ហើយ​គាត់​ចូលចិត្ត​ចលនា​គ្រប់ពេលវេលា ជាពិសេស​គាត់​អាច​ជួយ​លើកទឹកចិត្ត​ដល់​អ្នកដទៃ​ច្រើនណាស់»។ ចំណែក​កូនប្រុស David និយាយ​ថា ៖«​ខ្ញុំ​និង​បងប្រុស​ស្រលាញ់​ឪពុក​ខ្ញុំ​ខ្លាំង​ណាស់។ គាត់​ជា​ម​នុស្ស​ដែល​មាន​ស្មារតី​រឹងមាំ​ល្អ​ណាស់»

ជាមួយគ្នានេះ​ផងដែរ​តារាភាពយន្ត និង​ជា​អ្នក​ដឹក​នាំសម្តែង​ភាពយន្ត​លោក Jon Favreau បាន​និ​យាយ​ថា ៖«​សូម​គោរព​លោក Klugman។ លោក​តែងតែ​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ទាំងមូល​សើច​គ្រប់ពេលវេលា។ លោក​ជា​បុរស​ដ៏​អស្ចារ្យ និង​ជា​តារាភាពយន្ត​ដ៏​មាន​ទេពកោសល្យ។ យើង​នឹង​ចងចាំ​លោក​គ្រប់ពេលវេលា»

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ភាពយន្ត​អាមេរិក​ជើងចាស់​ Jack ​ស្លាប់​ក្នុង​វ័យ​៩០​ឆ្នាំ​
kpt_ads_left