Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

រី​ហា​ណា​ និង​ប្រោន​លេង​ល្បែង​ស្នេហ៍​ទៀត​ហើយ​

M26-p-fullទំនាក់​ទំនង​គ្នា​រវាង​តារាចម្រៀង​រ៉េ​ប គ្រឹស ប្រោ​ន ​និង​រី​ហា​ណា​ហាក់​ដូចជា​លាក់លៀម​រយៈ​ពេល​ជា​យូរ​មក​ហើយ​ បន្ទាប់ពី​ពួកគេ​បាន​បែកបាក់​គ្នា​ដោយសារ​ការប្រើ​អំពើ​ហិង្សា​របស់​គ្រឹស ប្រោន​ ប៉ុន្តែ​ពេលនេះ​ល្បែង​ស្នេហា​របស់​ពួកគេ​ចាប់ផ្តើម​លាតត្រដាង​ជា​សាធារណៈ​ហើយ។

តារាចម្រៀង​ស្រី​អាមេរិក​វ័យ​២៤​ឆ្នាំ​ទើបតែ​ចាកចេញពី​ស្រុកកំណើត Barbados ដែលជា​កន្លែង​ដែល​នាង​បរិច្ចាគ​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ដល់​មន្ទីរ​ពេទ្យ​មួយកន្លែង ហើយ​បន្តទៅ​ចំណាយពេល​វេលា​នៅ​ជាមួយ​អតីត​សង្សារ​គ្រឹស ប្រោ​ន ក្នុង​ឱកាស​បុណ្យ​ណូអែល​នៅ​ទីក្រុង​ឡាស វេ​ហ្គាស់។

គូស្នេហ៍​វិលត្រឡប់​មករក​គ្នា​វិញ​បន្ទាប់ពី​មាន​បញ្ហា​ប្រេះស្រាំ​ជាច្រើន​ឆ្នាំ​ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​សាសង​និង​ស្និទ្ធស្នាល​គ្នា​នៅ​ឯ Staples Centre​ ដើម្បី​ទស្សនា​ទេសភាព​នៅ​ទន្លេ LA Lakers

ខណៈ​ពេលនោះ​ត្រូវ​បាន​គេ​មើល​ឃើញថា​ តារាចម្រៀង​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​ខ្មៅ​សម្រាប់​ចូល​ពិធី​ដ៏​ពិសេស​ ពាក់​ស្បែង​ជើង​កែវ​ចោទ ​ពាក់​ខ្សែដៃ​មាស និង​គូ​បបូរមាត់​យ៉ាង​ក្រហមឆ្អិនឆ្អៅ។

នាង​បាន​បឺត​ស្រា​បៀរ​ពី​កំប៉ុង​ ហើយ​មើលទៅ​ទំនង​ដូចជា​អារម្មណ៍ល្អ​ណាស់​ខណៈ​ពេល​អង្គុយ​កៀកកើយ​គ្នា​យ៉ាង​ស្រស់ស្រាយ។ ពួកគេ​ស្ថិតនៅ​ក្នុងចំណោម​តារា​ល្បីៗ​ដែល​ចោមរោម​ដោយ​អ្នកគាំទ្រ​ដូចជា ​Snoop Lion ​និង Red Hot Chili Peppers ជាដើម។

ខណៈ​ពេលដែល​នាង​គ្មាន​មតិយោបល់​អ្វី​អំពី​បុណ្យ​ណូអែល​តាម Twitter ប៉ុន្តែ​នាង​បាន​ចេញ​ផ្សាយ​រូបថត​ចាស់​របស់​អំពី​សកម្មភាព​បុណ្យ​ណូអែល​ជាមួយ​មិត្តភ័ក្ដិ។

នាង​ទើបតែ​ទៅ​ស្រុកកំណើត​ Barbados​ កាល​ពីដើម​សប្ដាហ៍​នេះ ​ហើយក៏​វិល​មក​រដ្ឋ​កាលី​ហ្វញ៉ា​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ណូអែល​ជាមួយ​អតីត​សង្សារ។ ការ​ទៅ​ស្រុកកំណើត​នៅ​គឺ​មិន​មែនជា​ការ​សម្តែង​នោះ​ទេ ប៉ុន្តែ​ជា​សកម្មភាព​មនុស្សធម៌​ដែល​នាង​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១​លាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​មន្ទីរពេទ្យ​ដើម្បី​ការ​រំលឹក​ដល់​ជីដូន​របស់​នាង​ដែល​ទើប​ទទួល​មរណភាព​កាលពី​ប៉ុន្មាន​ខែ​មុន។

កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០០២ នាង​បាន​សរសេរ​គណនេយ្យ​ទំនាក់ទំនង​សង្គម​ថា នាង​បែក​ពី​គ្រឹស ប្រោ​ន​ហើយ បន្ទាប់ពី​តារា​ចម្រៀ​ង​រ៉េ​ប​ប្រុស​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​នាង​មុន​ពេល​ពិធី​ប្រគល់​ពានរង្វាន់​អាកាដឹមី។

ទោះជា​យ៉ាងណា​ពួកគេ​ទាំង​នៅ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បាន​វិលត្រឡប់​សាង​ស្នេហ៍​ជាថ្មី ខណៈ​ពេល​ពួកគេ​បាន​ចេញ​ផ្សាយ​រូបថត​ថា ពួកគេ​នឹក​គ្នា​ទៅវិញទៅមក ហើយ​មន្ទិល​សង្ស័យ​ពួកគេ​ពី​អ្នកគាំទ្រ​ក៏​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​ចេញ​រូបភាព​អ្វី​ជាក់ច្បាស់​នោះទេ។

ប៉ុន្តែ​នៅក្នុង​ឱកាស​ពី​បុណ្យ​ណូអែល​បាន​ស្តែង​ចេញ​ច្បាស់​ហើយដោយ​ពួកគេ​បាន​ស្កាត់​ជួបគ្នា​សាង​ស្នេហ៍​ដ៏​រ៉ូមែនទិក​ជាមួយគ្នា៕

វេហា

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ រី​ហា​ណា​ និង​ប្រោន​លេង​ល្បែង​ស្នេហ៍​ទៀត​ហើយ​