រឿងរ៉ាវអតីតកាលនៅតែបន្តលងបន្លាចស្រីស្រស់រូបស្អាត Miley Cyrus ទៀតបន្ទាប់ពីនាងផ្សះផ្សាជាថ្មីជាមួយគូដណ្ដឹង Liam Hemswortg ពីព្រោះតារាភាពយន្តវ័យ២០ឆ្នាំនេះត្រូវបានគេលើកឡើងថា នាងបានចំណាយពេលនៅជាមួយអតីតសង្សាររបស់នាងគឺ Nick Jonas ប៉ុន្តែតារាស្រីល្បីឈ្មោះក្នុងពិភពហូលីវូដនេះបានច្រានចោលចំពោះដំណឹងនេះ។
Miley Cyrusបដិសេធនៅជាមួយអតីតសង្សារ Nick Jonas
- 31 Dec
ជោលីបដិសេធមិនបានរៀបការស្ងាត់ៗ
- 31 Dec
សម្រាប់អាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាភាពយន្តហូលីវូដដែលអ្នកគាំទ្របានកំពុងតែទន្ទឹងរង់ចាំជិតមួយទសវត្សរ៍នោះនៅតែស្ថិតក្នុងអាថ៌កំបាំង បើទោះជាប៉ុន្មានថ្ងៃមុននេះមានពាក្យចចាមអារ៉ាមលើកឡើងថា អេនជឺលីណា ជោលី និងលោក ព្រេដ ភិត បានរៀបការស្ងាត់ៗបាត់ទៅហើយនៅហូលីវូដ ស្របពេលដែលចិញ្ចៀនភ្ជាប់ពាក្យដែលនាងពាក់នោះក៏មិនឃើញពាក់ទៀត ហើយបែរជាពាក់ចិញ្ចៀនមាសថ្មី ខណៈពេលនាងបានធ្វើដំណើរទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
សង្សារថៃហ្គ័រថា នាងគ្មានទំនាក់ទំនងជាមួយ Kris ទេ
- 31 Dec
បន្ទាប់ពីគូស្នេហ៍ជើងឯកពិភពលោកទាំងពីរបានសារភាពប្រាប់សាធារណៈអំពីទំនាក់ទំនងស្នេហ៍របស់ពួកគេ ក៏មានព័ត៌មានមួយលើកឡើងកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះថា ជើងឯកស្គីពិភពលោកនាង លីនសាយ វ៉ូន ធ្លាប់មានទំនាក់ទំនងស្នេហាមួយ Kris Humphries ដែលជាអតីតសង្សាររបស់នាង គីម កាដាសៀន មុនពេលនាងស្នេហ៍ជាមួយកីឡាករវាយកូនគោលលេខមួយលើលោក ថៃហ្គរ វ៉ូដ ប៉ុន្តែកាលពីម្សិលមិញកីឡាការិនីម្នាក់នេះអះអាងថា នាងមិនដែលស្នេហាជាមួយ Kris Humphries ឡើយ។
Psy បង្ហាញការឈឺចាប់នៃការបង្កើត
- 31 Dec
សេអ៊ូល ៖ មនុស្សរាប់រយលាននាក់ជុំវិញពិភពលោកបានឃើញតារាចម្រៀងរ៉េបរបស់កូរ៉េខាងត្បូង Psy រាំនៅក្នុងបទដែលពេញនិយមបំផុតគឺ Gangnam Style ដែលនៅតែរក្សាបានចំណាត់ថ្នាក់លេខមួយក្នុងគេហទំព័រយូធូបដែលមានអ្នកចូលមើលច្រើនជាងគេបំផុតលើលោក។
រីហាណាជួយសិស្សបង្កើតវីដេអូរៃអង្គាសថវិកានៅស៊ីកាហ្គោ
- 31 Dec
សូម្បីតែតារាក៏កកស្ទះនៅក្នុងចរាចរណ៍ដែរ! តារាចម្រៀងប៉ុបនាងរីហាណាបានបង្ហាញក្នុងកម្មវិធីមួយនៅវិទ្យាល័យ Barrington នៅក្នុងទីក្រុងស៊ីកាហ្គោយឺតពេលកាលពីថ្ងៃសុក្រចុងសប្តាហ៍នេះ បន្ទាប់មានការកក់ស្ទះចរាចរណ៍មួយដ៏អាក្រក់។
លើកទីមួយដែលស្ត្រីទីមួយចិនអតីតតារាចម្រៀងលេចធ្លោលើឆាកអន្តរជាតិ
- 31 Dec
ប៉េកាំង ៖ ស្ត្រីទីមួយចិនថ្មីទទួលបានការកោតសរសើរពីពិភពលោក និងធ្វើឲ្យកេរ្តិ៍ឈ្មោះសាយភាយទៅកាន់ប្រទេសខាងក្រៅ។ លោកស្រី ផេង លីយ៉ូន ជាភរិយារបស់ប្រធានាធិបតីចិនថ្មីលោក ស៊ី ជីនភីងបានធ្វើកេរ្តិ៍ឈ្មោះរបស់លោកស្រីល្បីរន្ទឺក្នុងនាមជាស្ត្រីទីមួយរបស់ចិននៅក្នុងសប្ដាហ៍នេះខណៈពេលដែលលោកស្រីធ្វើដំណើរជាមួយស្វាមីក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងនាមជាប្រធានាធិបតី។
អតីតប្រពន្ធWoods កំពុងមានស្នេហ៍ជាមួយមហាសេដ្ឋី
- 31 Dec
អតីតប្រពន្ធកំពូលកីឡាករវាយកូនគោលលេខមួយលើលោក ថៃហ្គ័រ វូដស៍ ត្រូវបានគេនិយាយថាបានកំពុងតែមានស្នេហាជាមួយលោក គ្រិស គ្លីណេ ដែលជាមហាសេដ្ឋីនៅ North Palm Beach ក្នុងរដ្ឋហ្លរីដាដែលសហគមន៍នៅទីនោះហៅថា Seminole Landig។
អ៊ីរ៉ង់គ្រោងប្តឹងក្រុមហ៊ុនភាពយន្តហូលីវូដ
- 31 Dec
តេអេរ៉ង់ ៖ ទីក្រុងតេអេរ៉ង់គ្រោងប្តឹងក្រុមហ៊ុនផលិតខ្សែភាពយន្តហូលីវូដចំពោះខ្សែភាពយន្តប្រឆាំងជនជាតិអ៊ីរ៉ង់ក្នុងនោះមានទាំងខ្សែភាពយន្តម្ចាស់ពានរង្វាន់អូស្ការ Argo ផងដែរ។ នេះបើតាមការឲ្យដឹងពីមេធាវីជនជាតិបារាំងម្នាក់ដែលត្រូវបានជួលដោយប្រទេស សាធារណរដ្ឋឥស្លាមមួយដែលបានបញ្ជាក់កាលពីថ្ងៃពុធ។
ភាពយន្តចិនហុងកុងប្រចាំសប្តាហ៍ដំបូងទៅកាន់ប្រទេសវៀតណាម
- 31 Dec
អ្នករៀបចំបានប្រកាសកាលពីថ្ងៃអង្គារថា កម្មវិធីខ្សែភាពយន្តចិនហុងកុងប្រចាំសប្តាហ៍(CHKMW)ជាលើកដំបូងហើយដែលចេញដំណើរទៅបង្ហាញខ្លួនចាប់ពីថ្ងៃទី២២ដល់២៧ ខែមីនា ឆ្នាំ២០១៣នៅទីក្រុង ហូជីមិញ ក្នុងប្រទេសវៀតណាម។
ត្រឹមតែ៣ថ្ងៃសោះរីហាណាធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តពីរដង
- 31 Dec
ប្រហែលជាមានអម្រែកដ៏ធ្ងន់សម្រាប់តារាចម្រៀងរីហាណាហើយមើលទៅ បន្ទាប់ពីនាងជួបបញ្ហាជាច្រើន។ តារាចម្រៀងប៉ុបអាមេរិក នាងរីហាណាមិនទាន់មានអារម្មណ៍ល្អនៅឡើយទេពេលនេះ ហើយនាងបានលុបចោលគម្រោងការប្រគំតន្ត្រីរបស់នាងកាលថ្ងៃអង្គារ ទី១២ ខែមីនា សប្តាហ៍នេះដែលគ្រោងធ្វើនៅ Baltimore បន្ទាប់ពីការខកខានមិនសម្តែងការប្រគំតន្ត្រីនាថ្ងៃអាទិត្យទីក្រុងប៊ូស្តុនមុននេះ។
អាដេលនឹងសម្តែងក្នុងពិធីខួបកំណើតស្ត្រីទីមួយអាមេរិក
- 31 Dec
បើទោះជាពេលវេលានៅច្រើនខែទៀត ប៉ុន្តែថ្ងៃខួបកំណើតរបស់ស្ត្រីទីមួយអាមេរិកត្រូវបានគេរៀបចំផែនការហើយក្នុងបានរំលេចឲ្យដឹងពីតារាចម្រៀងដែលត្រូវចូលរួមថែមទៀត។ ក្នុងចំណោមតារាចម្រៀងទាំងនោះត្រូវបានគេឲ្យដឹងថា មានស៊ុបភើស្តារចក្រភពអង់គ្លេសនាង អាដេលចូលរួមផងដែរ។
តារាហុងកុងនាង យូយូថា មានផ្ទៃពោះដូចកំពុងជាប់គុក
- 31 Dec
ហុងកុង ៖ តារាភាពយន្តហុងកុងនាង យូយូ ម៉ុង(Yoyo Mung)ដែលបានរៀបការជាមួយតារាភាពយន្តហុងកុងដូចគ្នាលោក អេឃីន ចេង (Ekin Cheng)កាលពីដើមឆ្នាំនេះបាននិយាយថា នាងគ្មានគម្រោងយកកូននោះទេនៅពេលនេះ ដោយនាងបានអះអាងថា ការមានផ្ទៃពោះប្រៀបដូចជាស្ថិតនៅក្នុងគុក។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានហុងកុងចេញផ្សាយកាលពីម្សិលមិញ។
តារាសិង្ហបុរីនាង Pehនិងលោក Tonelli បញ្ចប់ចំណងស្នេហ៍រ៉ូមែនទិក៤ឆ្នាំ
- 31 Dec
សិង្ហបុរី ៖ តារាភាពយន្តស្រី Joanne Peh និងតារាភាពយន្តប្រុស Bobby Tonelli របស់សិង្ហបុរីបានបញ្ចប់ចំណងស្នេហ៍ដែលត្រូវបានគេដឹងថាមានភាពរ៉ូមែនទិក និងផ្អែមល្ហែមរយៈពេលបួនឆ្នាំហើយ។
កូនចិញ្ចឹមសញ្ជាតិកម្ពុជារបស់តារាហូលីវូដធំដឹងក្តីហើយ
- 31 Dec
កូនប្រុសចិញ្ចឹមច្បងរបស់គូស្នេហ៍តារាភាពយន្តហូលីវូដល្បីល្បាញនាង អេនជឺលីណា ជោលី និងព្រែដ ភិត គឺ Maddoz កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះស្ថិតនៅ Woodland Hills រដ្ឋកាលីហ្វញ៉ា ដែលត្រូវបានគេមើលឃើញថា កាន់តែមានមាឌធំខ្ពស់ជាងមុន។
ចាស្ទីនឡើងឆាកវិញបន្ទាប់ដាក់ខ្យល់អុកស៊ីហ្សែនសម្រាកនៅពេល២៤ម៉ោង
- 31 Dec
ឡុងដ៍ ៖ កំពូលតារាចម្រៀងប៉ុបយុវវ័យសញ្ជាតិកាណាដា ចាស្ទីន ប៊េប៊ឺបានវិលត្រឡប់ទៅកាន់ឆាកតន្ត្រីវិញហើយ បន្ទាប់ទទួលការពិនិត្យសុខភាពរយៈពេល២៤ម៉ោង ខណៈពេលដែលស្តេចចម្រៀងយុវវ័យរូបនេះមានបញ្ហាសុខភាពពេលសម្តែង និងជាការប្រឈមនឹងវាយតប់ជាមួយអ្នកសារព័ត៌មាន។
Psy រៀបចំប្រគំតន្ត្រីដើម្បីចេញបទចម្រៀងថ្មីក្នុងខែមេសា
- 31 Dec
តារាចម្រៀងកូរ៉េរ៉េបដ៏ល្បីល្បាញជុំវិញពិភពលោកនាចុងឆ្នាំ២០១២កន្លងទៅនេះលោក Psy កាលពីថ្ងៃសុក្របានប្រកាសចេញអាល់ប៊ុមបទចម្រៀងថ្មីនៅក្នុងខែមេសាខាងមុខនេះ បន្ទាប់ពីបទចម្រៀង Gangnam Style ទទួលបានជោគជ័យមិនគួរឲ្យជឿ ហើយដើម្បីអបអរសាទរដល់ការចេញអាល់ប៊ុមថ្មីនេះ តារាចម្រៀងរូបនេះនឹងរៀបចំកម្មវិធីប្រគំតន្ត្រីដ៏អធិកអធមមួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អត្ថបទផ្សេងៗទៀត...
- អាល់ប៊ុមរបស់ Bruno ជាប់លេខមួយលើកដំបូងនៅ Billboard
- AKB48 ក្លាយជាក្រុមចម្រៀងស្រីជប៉ុនទីមួយលក់ដាច់២០លានបន្ទះ
- ឈិនឡុងអំពាវនាវឲ្យមានសុវត្ថិភាពអាហារ និងការអនុវត្តច្បាប់ភ្លាមបន្ទាប់ពីកាន់តំណែង
- តារាហូលីវូដ Franco រិះគន់អូស្ត្រាលីហាមបញ្ចាំងភាពយន្តមនុស្សភេទទី៣
- តារាកូរ៉េផាក់ ស៊ីហូ រងបណ្តឹងផ្លូវភេទទារសំណងជាងមួយលានដុល្លារ
- តារាបារាំងOmar Sy សម្ដែងក្នុងរឿងX-Men នៅអាមេរិក
- ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ចូលរួមពិធីដើម្បីមនុស្សភេទទីបី
- ឧស្សាហកម្មកម្សាន្តអាមេរិកបង្កើតយន្តការទប់ស្កាត់ការលួចចម្លងតាមអនឡាញ
- តារាចម្រៀងប៉ុបUSនាង Anastacia លុបគម្រោងសម្តែងនៅអឺរ៉ុបព្រោះមហារីកសុដន់
- Lindsayនឹងត្រូវផ្តល់មេរៀនកសាងខ្លួន
- សំលៀកបំពាក់តារាស្រីឆ្នើមប្រចាំឆ្នាំក្នុងរឿងSilver Linings ដាក់លក់
- មួកស្តេចបុរាណបង្ហាញព័ត៌មាននៃការបង្កើតអក្សរកូរ៉េ
- ស្ត្រីជប៉ុនអាយុ១១៤ឆ្នាំជាប់កំណត់ត្រាហ្គីណេស
- អ្នកទស្សនាអូស្ការកើនដល់ជាង៤០លាននាក់
- ប្អូនស្រីម៉ៃឃើល ជេស៊ុនបញ្ជាក់ពីអាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋី























