Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ធំ​បី​នៅ​កម្ពុជា​

ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​អ៊ឹកធឹក​ចំ​នួន​បី​បាន​កើត​មាន​ឡើង​ព្រម​គ្នា នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​​រៀប​ចំ​​​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​គឺបាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ត្រចះ​ត្រចង់ បង្ហាញ​ពី​ភាព​សុខដុមរមនា​របស់​ប្រជា​ពលរដ្ឋកម្ពុជា​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ការ​ឯកភាព​ជាតិ​ ទឹក​ដី​ ក៏​ដូច​ជា​ ការ​គោរព​តាម​យ៉ាង​ត្រឹម​ត្រូវ​នូវ​របប​រាជានិយម​​អាស្រ័យ​ធម្ម​នុញ្ញ ដែល​មាន​ព្រះ​មហាក្សត្រ​គ្រង​រាជសម្បត្តិ​។

ព្រះ​រាជ ​ពិធី​បុណ្យ​ដ៏​​ធំ​ទាំង​បី ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ធ្វើ​ឡើង​​តាំងពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០១១​មក​ម្លេះ ​ដែល​មាន​ការ​​រៀប​ចំ​ភ្លឺចំ​រុះ​ពណ៌​នៅ​តាម​ដង​វិថី​តូច​ធំ​នា​នា ​ការ​បាញ់​កាំ​ជ្រួច​អប​អរយ៉ាង​​កង​​រំ​ពង​ ជាពិ​​សេស វត្តមាន​នៃ​ការ​ចូល​រួមថ្វាយ​ព្រះ​សព្វ​សារ​ធុការពរពី​សំ​ណាក់​​ថ្នាក់​ដឹក​ នាំ​នៃ​រាជ​រដ្ឋា​ភិបាល​​​ជា​ច្រើន​រូបនោះ ​គឺ​ព្រះ​​​រាជ​ពិធី​បុណ្យ​គម្រប់​ខួប​ព្រះ​ជន្មវស្សា៨៩ យាងចូល​៩០ ព្រះ​វស្សា ពី​ធី​បុណ្យ​​ខួបគម្រប់២០ឆ្នាំ​នៃ​ការ​​យាង​និវត្តន៍មកកាន់មាតុភូមិរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងព្រះ​រាជ​ពិធី​បុណ្យ​ខួបគម្រប់៧​ឆ្នាំនៃការ​គ្រប់គ្រង​រាជសម្បត្តិ​ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។

 

នៅ​ក្រោម ​បរិយាកាសដ៏មហានក្ខត្តឬក្ស នៃ​ការ​បាន​ឃើញ​ព្រះ​វត្តមាន​របស់​អតី​តព្រះ​មហា​ក្សត្រ និង​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ គង់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង គឺជាសក្ខីភាពក​តញ្ញូដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ របស់រាជ​រដ្ឋាភិបាល​ ឆ្លើយ​តប​ទៅ​នឹង​គុណូបក្ការគុណ​របស់​​ព្រះករុណា​ ព្រះបាទបរមនាថនរោត្តមសីហមុនី ព្រះ​មហាក្សត្រប្រកបដោយទសពិធរាជធម៍ និងព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតា បង្រួបបង្រួមជាតិ ក៏​ជា​ឱកាសមួយ​ ដើម្បីផ្តល់​លទ្ធ​ភាព​ បាន​ទូលថ្វាយអំពីសមិទ្ធផលដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្រោ​មការ​ដឹកនាំ របស់រាជរដ្ឋាភិបាល ក្នុង​​​រយៈ​ពេល​២០មក​នេះផង​ដែរ។​

ការ​ រក្សាបាន​នូវ​របបរាជា​និយម​អាស្រ័យ​ធម្ម​នុញ្ញ​ គឺបាន​កើត​មាន​ឡើងដោយ​ការ​​លះបង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្ប​ន្ន ជាមួយ​អតី​តព្រះ​មហាក្សត្រកម្ពុជា​ គឺ​សម្តេច​ព្រះ​នរោត្តម​ សី​ហនុ​​ សម្តេចឪ សម្តេចតា សម្តេច​តាទួតនៃ​យើង​ទាំង​អស់​គ្នា​ ដើម្បី​ការ​ចង់​បាន​សន្តិភាព និងការបង្រួបបង្រួមជាតិ ទើប​រួម​គ្នាបង្កើត​ជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង​បាន​យាងសម្តេចឪ សម្តេចតា ចូលស្រុកវិញ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ១៩៩១ ឱ្យ​គង់​ធ្វើ​ជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា និង​រៀប​ចំ​ឲ្យមានការ​បោះ​ឆ្នោតនៅឆ្នាំ១៩៩៣ ដោយ​អ៊ុន​តាក់​ ដែល​ក្រោយ​មក​បង្កើត​បាន​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សន្តិ​ភាព​នោះ​មិន​បាន​ផ្តល់​នូវ​ភាព​សុខសាន្ត​ដល់​​ប្រជាពល​ រដ្ឋទាំង​ស្រុង​នោះ​ទេ​ គឺ​កើត​មាន​ឡើង​ក្រោម​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​សម្តេច​ ហ៊ុន ​សែន នៅ​ចុង​ឆ្នាំ ១៩៩៨​ តែ​ប៉ុណ្ណោះ​។

ទោះបីរាជរដ្ឋាភិបាលបានគោរពត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញរបស់​ខ្លួន ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​សហប្រជាជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដើម្បីពង្រឹង​នីតិរដ្ឋ និង​នូវ​បានប្រើ​ឧបករណ៍​ច្បាប់ជាច្រើន​ទៀត​ ដើម្បី​កិច្ចការពារ​អធិប​តេយ្យ​បូរណ​ភាពទឹក​ដី​ និងផល​ប្រយោជន៍​ជាតិខ្មែរ យ៉ាង​ណា​ក៏​ដោយ ក៏ពួកក្រុមគណបក្សប្រឆាំង នៅ​កម្ពុជា​ និងអង្គការ​មិន​មែន​រដ្ឋាភិបាលមួយចំ​នួន​តូច តែងតែលើក​ឡើង​ដដែល ជាដដែល នូវការចោទប្រកាន់គ្មានមូលដ្ឋាន ទម្លាក់​កំហុស​លើរាជ​រដ្ឋាភិបាល ដើម្បីយក​ប្រៀប​ខាងនយោបាយ និង​ខ្វះមនសិការជាតិ​ចាប់​រហូត​មក​។ ប៉ុន្តែ​ ការពិត​ រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​មេស្ថាបនិក​ ក្នុង​​ការ​​បង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស  ជាពិសេស បង្កើត​ឱ្យមាននូវអង្គ​ជំ​នុំ​ជម្រះ​វិសាម​ញ្ញ​តុលាការ​កម្ពុជា ដែល​គាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសថ្នាក់ដឹក​នាំកំពូលៗ​នៃរបបខ្មែរក្រ​ហម​។ តុលាការនេះ បាន​និង​កំ​ពុង​ឆ្ពោះ​ទៅ​មុខក្នុង​ទិសដៅ​ជោគ​ជ័យ​ និងបាន​នាំមក​នូវ​យុត្តិ​ធម៌​ដល់​ពល​រដ្ឋគ្រប់​រូប​ដែល​​ជាជន​រងគ្រោះ​ក្នុង ​របបនោះ​។

ដូច្នេះ​ សន្តិ​ភាព​ដែល​មាន​នាពេល​បច្ចុប្បន្ន​ គឺពិត​ជាកើត​ចេញ​ពីការ​រួម​ចំ​ណែក​ដ៏​ធំ​របស់​ព្រះ​មហាវី​រក្សត្រ​កម្ពុជា​ ដែល​មិន​អាច​ខ្វះ​បាន ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រកាន់​ខ្ជាប់​តាម​រដ្ឋធម្ម​នុញ្ញ និង​បាន​រៀប​ចំ​​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ខួបរបស់​ព្រះ​មហាវីរក្ស​ត្រ​    និង​ព្រះ​រាជ​ពិធី​បុណ្យ​គ្រង​រាជ​សម្បត្តិ ​នៃ​ព្រះ​មហា​​ក្ស​ត្រ ​គឺ​ជាសារមួយ​​បង្ហាញ​ប្រាប់​ពិភព​លោក​ថា​ កម្ពុជា​កំ​ពុង​រស់​នៅ​ជាមួយ​នឹងសុខ​សន្តិ​ភាព​ដ៏​ពេញ​បរិបូរណ៍​ ហើ​យ​ ​កំ​ពុង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចី​រភាព​៕ ​

​ដោយ ទិត សារុនរ៉េត (ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា)

 

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ ​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ធំ​បី​នៅ​កម្ពុជា​