Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

អបអរសាទរ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៣៦ អាណត្តិ​ទី​៥

នៅ​ថ្ងៃ​ទី​២០ និង​​២១ ខែ​កក្កដា ឆ្នាំ​២០១១ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ពិធី​ដំណើរ​ការ​សន្និបាត​លើក​ទី​៣៦ ​របស់​ខ្លួន​យ៉ាង​មហោឡារិក ដើម្បី​ពិនិត្យ​ទៅ​លើ របាយ​ការណ៍​ស្ដីពី​សភាព​ការណ៍ និង​ការងារ​គណបក្ស​ឆ្នាំ​២០១០ ដើម​ឆ្នាំ​២០១១​និង​ទិស​ដៅ​ភារកិច្ច ចុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ព្រម​ទាំង​បញ្ហា​សំខាន់ៗ​ដទៃ​ជាច្រើន​ទៀត។

សន្និបាតនេះបានប្រព្រឹត្ត ឡើងក្នុងបរិយាកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ ដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេទើបតែបានចេញសេចក្ដីសម្រេចកាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១១កន្លងទៅនេះ ហើយដែលរាល់សេចក្ដីសម្រេចទាំងនោះបានឆ្លើយតបយ៉ាងពេញ ទំហឹងទៅនឹងការចង់បានរបស់កម្ពុជាក្នុងការធ្វើឲ្យតំបន់ប្រាសាទព្រះវិហារមានសុខសន្តិភាព មាន អ្នកសង្កេតការណ៍អាស៊ានចូលមកក្នុងតំបន់គ្មានកងទ័ពជាបណ្ដោះអាសន្ននិងមានសកម្មភាព ផ្នែក ស៊ីវិលជាប្រក្រតី។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយថ្មីទៀត ដែលគណបក្សប្រជាជនកម្ពុជានិងរាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាទាំង៣សម្រេចបានក្នុងចំណោម មហាសមិទ្ធផលជាច្រើនទៀតលើគ្រប់វិស័យដែលសង្គមជាតិយើងទទួលបាន។

សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦ ក៏ធ្វើការពិនិត្យនិង ពិភាក្សាទៅលើភារកិច្ចសំខាន់ៗ ដែលសន្និបាតលើកទី៣៥បានដាក់ចេញ ហើយយើងពិតជាមាន មោទនភាពជាមួយស្នាដៃដែលសម្រេចបាននៅក្នុងចន្លោះនៃសន្និបាតលើកទី៣៥ មកទី៣៦នេះ ដែលក្នុងពេលនេះប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន​ជោគជ័យក្នុងការថែរក្សាសន្តិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម ការពារបានរឹងមាំគង់វង្សនូវបូរណ ភាពទឹកដី អនុវត្តន៍បានល្អគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះ កម្ពុជាក៏ទទួល បាននូវកិត្តិយស និងកិត្យានុភាពចេះតែកើនឡើងក្នុងសកម្មភាពការងារជាមួយអង្គការពិភពលោក អង្គការក្នុងតំបន់ ជាមួយរដ្ឋាភិបាលនៃប្រទេសនានា ជាមួយគណបក្សនយោបាយនៃប្រទេសនានា និងជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ដែលមានទាំងទំនាក់ទំនងទ្វេភាគី និងទាំងពហុភាគី។ នៅក្នុង ដំណាក់កាលនេះដែរការប្រព្រឹត្តទៅនៃសាលាក្ដីខ្មែរក្រហមបានសម្រេចលើសំណុំរឿង០០១ និង កំពុងត្រៀមដំណើរការកាត់ក្ដីរឿង០០២ ហើយដែលគណបក្សប្រជាជនកម្ពុជាបានបង្ហាញជំហរ​យ៉ាងម៉ឺងម៉ាតក្នុងការគាំទ្រដំណើរការសាលាក្ដីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ប៉ុន្តែ ត្រូវតែធានាឲ្យបានដាច់ខាតនូវសន្តិភាព ការបង្រួបបង្រួមជាតិស្របតាមស្មារតីព្រមព្រៀងនៃរាជរដ្ឋា ភិបាលកម្ពុជានិងសម្រាប់ប្រជាជនទូទៅ។

សម្រាប់ទិសដៅទៅអនាគតសន្និបាតក៏នឹងផ្ដោតការយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗ ជាច្រើនទៀតក្នុងដំណើរឆ្ពោះទៅដណ្ដើមជោគជ័យនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាង មុខ ដែលក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១២ និងបោះឆ្នោតជាតិលើកទី៥ នៅឆ្នាំ២០១៣។ គណបក្សប្រជាជន​កម្ពុជាបានជោគជ័យយ៉ាងត្រចះត្រចង់។ បទពិសោធន៍និងមេរៀនដ៏សំខាន់បំផុតរបស់គណបក្សប្រ ជាជនកម្ពុជា គឺគណបក្សមានគោលមាគ៌ានយោបាយដឹកនាំជាតិដ៏ត្រឹមត្រូវស្របតាមកាលៈទេសៈ សមស្របតាមបំណងប្រាថ្នារបស់ប្រជាជន ហើយអ្វីដែលសំខាន់បំផុតនោះគឺអំពើល្អរបស់មន្រ្តីគណ​បក្សដែលជាហេតុផលស្នូលធ្វើឲ្យប្រជាជននៅតែ​មានជំនឿ នៅតែស្រឡាញ់ និងនៅតែបោះឆ្នោត​ជូនគណបក្ស ដើម្បីគណបក្សនិងបន្តកាន់អំណាចយូរអង្វែងទៀតនៅក្នុងបរិបទ នៃសង្គមប្រជាធិប​តេយ្យទំនើប។

សូមជូនពរឲ្យសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦ អាណត្តិទី៥បានប្រព្រឹត្តទៅដោយជោគជ័យនិងទទួលបាននូវទស្សនៈទានថ្មីៗពីសមាជិកដែលចូល រួមដើម្បីកំណត់នូវទិសដៅសំខាន់ៗដែលត្រូវអនុវត្តន៍នាពេលខាងមុខទទួលបានផ្លែផ្កាដ៏ត្រចះ​ត្រចង់៕

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អបអរសាទរ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៣៦ អាណត្តិ​ទី​៥