ព័ត៌មានថ្មីៗ

អាស៊ី​ប៉ាស៊ីហ្វិក​ត្រួតត្រា​សេចក្ដី​ត្រូវការ​ប្រេង​នៅ​ឆ្នាំ​២០២០

ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 16:44
Philippine Daily Inquirer ​សរសេរ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ក្លាយ​ជា​ទីផ្សារ​រីក​ធំ​មួយ​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន ហើយ​ប្រទេស​ក្នុង​តំបន់​ក៏​រំពឹង​ថា នឹង​ធ្វើ​ការ​វិនិយោគ​រយៈពេល​វែង​ក្នុង​ឧស្សាហកម្ម។ នេះ​យោង​តាម​ក្រុម​ពិចារណា​យុទ្ធសាស្ត្រ នៅ​សហរដ្ឋអាមេរិក​ The James A. Baker III Institute for Public Policy ​ឲ្យ​ដឹង។ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 16:08
M30-09-14-n1-full

មេធាវី​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជួយ​ពន្លឿន​សំណុំរឿង​រំលោភ​យក​ដី​ដែល​សាលាឧទ្ធរណ៍​ផ្អឹប​ទុកចោល​ជិត​៣​ឆ្នាំ

ភ្នំពេញ ​៖ ​ប្រភព​ព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​កន្លងទៅ​មេធាវី​មួយ​រូប​នៃ​ការិយាល័យ​ក្រុម​មេធាវី​ភ្នំពេញ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​មក​ក្រសួង​យុត្តិធម៌​ក្នុង​គោលបំណង​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ អង្គ វង្សវឌ្ឍានា ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:33
Nta-B1Full

ក្រុម​ជន​អំបូរ​ឃើត​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​

យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ បាន​បើក​ការវាយប្រហារ​ទៅលើ​ចំណុច​គោលដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ នៅក្នុង​ប្រទេស​ស៊ីរី កាលពី​យប់មិញ​នេះ​ដោយ​នៅក្នុង​ការវាយប្រហារ​នោះ​ត្រូវ​បាន​គេ​និយាយ​ថា​ បាន​សម្លាប់​ទាំង​ជន​ស៊ីវិល ​ក៏ដូចជា​ក្រុម​អ្នក​ប្រយុទ្ធ​ជី​ហាដ​ផង​ដែរ។ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:29
M30-09-14-m-full

មាន​ការ​អំពាវ​នាវ​រក​យុត្តិធម៌​ឲ្យ​អតីត​សង្ឃ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ផឹក​ABC និង​ជួញ​ថ្នាំញៀន

ភ្នំពេញ ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ឆ្នាំ​២០១៤ ព្រះសង្ឃ​ស្ថិត​នៅ​ក្នុង​អង្គការ​ធម្មទាន​សង្គម​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​ករណី​ព្រះសង្ឃ​នាម​ពេជ្រ ដេវីត ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ផឹក​ABC មាន​ស្រី​ស្នេហ៍​កំដរ​ និង​ប្រើប្រាស់​គ្រឿងញៀន… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:15

អាវុធហត្ថ​ប្រចាំ​នៅ​ព្រំប្រទល់​ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​ចាប់​ឡាន​ឈើ​មួយ​គ្រឿង មានការ​លាក់លៀម​

​ឧ​ត្ត​រ​មានជ័យ ៖ កងរាជអាវុធហត្ថ​ទិស​ប្រចាំ​ស្រុក​អន្លង់វែង​បាន​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​ ហាក់​បីដូច​ជា​មាន​អាថ៌កំបាំង ដោយ​មិន​រាយការណ៍​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ដឹងឮ​នោះ​ទេ គឺ​ធ្វើ​ស្ងាត់ៗ​តែ​ខ្លួនឯង តាំងពី​ពេល​ចាប់​បង្ក្រាប​និង​ចាត់​បញ្ជូន​ទៅ​ខេត្ត​នោះ​។​ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:11
M30-09-14-l1-full

ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​របស់​ឯកឧត្តម​សាយ ឈុំ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ដាក់​បញ្ឈរ​បូម​រហូត​ដល់​ទឹកទន្លេ​ស្រក

ភ្នំពេញ​ ៖​ ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ចំនួន​៣​ធំ​គ្រឿង​របស់​ឯកឧត្តម​សាយ ឈុំ អនុប្រធាន​ទី​១​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ឯកឧត្តម​បាន​ផ្តល់ជូន​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​នា​ដើមខែ​សីហា ឆ្នាំ​២០១៤​កន្លងទៅនេះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​បញ្ឈរ​បូម​នៅ​ក្រោម​ស្ពាន​ព្រះ… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:10
pisey-09-30-14-G-full

រថយន្ត​ដឹក​ដី​បើក​បុក​រថយន្ត​សាំយ៉ុង​ពីក្រោយ​រួច​ប្រុង​បើក​រត់​ក៏​ជ្រុល​ទៅ​បុក​និង​កិន​បុរស​ម្នាក់​កំពុង​បណ្ដើរ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​

ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​១​គ្រឿង​បាន​បើកបរ ក្នុង​ល្បឿន​ផ្ដាច់​ព្រលឹង បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ រថយន្ត​សាន់យ៉ុង​១​គ្រឿង ដែល​កំពុង​ឈប់​ព្រោះ​មាន​មាន​បុរស​២​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរ និង​កំពុង​បណ្ដើរ​ម៉ូតូ​ចេញពី​ផ្លូវ​នៅ​ខាង​មុខ។ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:43
T-09-30-14-i-full

ពលករ​ខ្មែរ​ជាង​៧០០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ថៃ​រុញច្រាន​អោយ​មក​ក្រោយ​វិញ ដោយសារ​អស់​លេខ​រៀង​ចូល​ទៅ​ធ្វើ​ប័ណ្ណ​ឆ្លងដែន

ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ចំនួន​៧០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ច្រកទ្វារ​ខ្លង​ឡឹ​ក​ថៃ អោយ​ត្រលប់​មក​ក្រោយ​វិញ​មួយ​រយះ​ព្រោះ​អស់​លិខិតបញ្ជាក់​លេខ​រៀង ចូល​ទៅ​ធ្វើ​បែបបទ​ដើម្បី​ចូល​ទៅ​រកមុខ​របរ​ចិញ្ចឹម​ជីវិត​ក្នុង​ទឹកដី​ថៃ​ខាងមុខនេះ… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:39
M30-09-14-k-full

យ៉ាង​ហោច​ណាស់​ក៏​មាន​​មនុស្ស​ស្លាប់​៣៦​នាក់ ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ប្រទេស​ជប៉ុន

យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​៣៦​នាក់ ដោយសារ​ការ​ភ័យ​ស្លុត​បន្ទាប់ពី​ភ្នំភ្លើង​មួយ​នៅ​ប្រទេស​ជប៉ុន​បាន​ផ្ទុះឡើង ដោយ​មិន​មាន​ការប្រកាស​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ជាមួយ​នឹង​ការ​ធ្លាក់​ផេះ និង​ដុំ​ថ្ម​ដូច​ធ្លាក់​ភ្លៀង​។ ប៉ុន្តែ​ការស្វែងរក​ជនរងគ្រោះ… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:22
pisey-09-30-14-F-full

ទូត​ឡាវ​ថ្មី​ប្រចាំ​កម្ពុជា​ថា​នឹង​ជំរុញ​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់

ភ្នំពេញ ៖ លោក ប្រាស៊ីត សៃយ៉ាស៊ីត (Prasith sayasith) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា បាន​ជំរាប​ជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:21
T-09-30-14-gg-full

រថយន្តVigo​ចង់​សាក​កំលាំង​ហោះ​ឆ្លងស្ទឹង​សង្កែ​បែរជា​ធ្លាក់​ជាប់​គុម្ព​ត្រែង

បាត់ដំបង ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​យឺតៗ​តាម​បណ្តោយ​មាត់​ស្ទឹង​សង្កែ​ខាងមុខ​សណ្ឋាគារ ឃី​ង ស្ថិត​ក្នុង​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង១២… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:10
M30-09-14-j-full

សហរដ្ឋអាមេរិក​បង្ហើប​ឲ្យ​ដឹង​ជំនួយ​៨៣​លាន​ដុល្លារ​សម្រាប់​ប្រទេស​ស៊ូដង់​ខាងត្បូង

សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ជំនួយ​ថ្មី​ប្រហែល​៨៣​លាន​ដុល្លារ​សម្រាប់​ជនភៀសខ្លួន​ស៊ូដង់​ខាងត្បូង ដែល​បាន​រត់គេច​ពី​ការ​ប្រយុទ្ធ​គ្នា​ ដែល​បាន​បង្ក​ការភ័យខ្លាច​ថា​នឹង​កើតមាន​ភាព​ទុរ្ភិក្ស​នោះ។ អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 13:49
Nita-30-09-D-5-Full

ពួក​បាតុករ​ហុងកុង​កំណត់​កាលបរិច្ឆេទ​សម្រាប់​រដ្ឋាភិបាល​

ពួក​បាតុករ​ស្និទ្ធ​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​ក្រុង​ហុងកុង​នៅ​ថ្ងៃ​ពុធ​ បាន​កំណត់​កាលបរិច្ឆេទ​មួយ​ឲ្យ​មានការ​ឆ្លើយតប​មួយ​ពី​រដ្ឋាភិបាល​ ដើម្បី​បំពេញ​ការ​ទាមទារ​របស់​គេ​ លោក​មានការ​កែទម្រង់​ក្រោយពី​បាន​ចំណាយពេល​បិទផ្លូវ​មួយ​យប់​ទៀត​… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 13:48
pisey-09-30-14-E-full

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ព្យាយាម​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋ​ឥស្លាម ទៅ​រក​ប្រទេស​អ៊ីរ៉ង់​នៅ​អ-ស-ប​

នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​អ៊ីស្រាអែល លោក​បេនចាមីនណេតាន់យ៉ាហ៊ូ (Netanyahu) នៅ​ថ្ងៃ​ច័ន្ទ បាន​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​ឆ្ងាយ​ពី​ក្រុម​ឥស្លាម​និង​បែរ​ទៅ​រក​ប្រទេស​អ៊ីរ៉ង់​ដោយ​បាន​ដាស់តឿន អ-ស-ប ថា​ក្រុងតេរ៉ង់់… អានបន្ត
ថ្ងៃ អង្គារ ទី30 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 13:45

ប្រទេស​ម៉ិកស៊ីកូ​ឃុំ​ខ្លួន​មនុស្ស​៥​នាក់​ជាប់​សង្ស័យ​លួច​ប្រេងកាត​រួមគ្នា

ប្រទេស​ម៉ិកស៊ីកូ​និយាយ​ថា ខ្លួន​បាន​ចាប់​ខ្លួន​សមាជិក​នៃ​ក្រុមការងារ​បូម​ប្រេងកាត​ឆៅ​ចំនួន​៥​នាក់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​លួច​ប្រេង​ដល់​ទៅ​ជាង​១​លាន​ហ្គាល្លុង​(៤​លាន​លីត្រ​) ជា​រៀងរាល់​ខែ​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ។ អានបន្ត

ជំនួប​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​២​បាន​ចាប់​ផ្ដើម​តាម​ការ​គ្រោង​ទុក ​ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព

ថ្ងៃ ច័ន្ទ ទី17 មីនា ឆ្នាំ2014 ម៉ោង09:26   ផ្នែក: នយោបាយ    ដោយ:

M17-b-full

ភ្នំពេញ ​៖​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៧ ​ខែមីនា ​ឆ្នាំ​២០១៤​នេះ​ ក្រុមការងារ​កំណែទម្រង់​ការ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ម្ខាង​ចំនួន​៦​រូប​បាន​ចាប់ផ្ដើម​ចរចា​គ្នា​បន្ត​ទៀត​ដែល​ជា​ការចរចា​លើក​ទី​៣ ​បន្ទាប់ពី​បង្កើត​ក្រុមការងារ​នេះ​ឡើង។

នៅក្នុង​ជំនួប​នា​ព្រឹក​នេះ​ដែរ​គេ​ឃើញ​មានការ​យកចិត្តទុកដាក់​តាមដាន​ពី​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ហើយ​សមាសភាព​ក្រុមការងារ​ទាំង​២​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មានការ​ផ្លាស់ប្ដូរ​សមាភាគ​ខ្លះ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ផ្លាស់ប្ដូរ​នោះ​គឺ​លោក អេង ឆៃអ៊ាង ជំនួស​ដោយ​លោកស្រី មួរ សុខ​ហួ និង​លោក ​យ៉ែម បុញ្ញ​ឫទ្ធិ​ ជំនួយ​ដោយ​លោក អ៊ូ ចាន់រឹទ្ធ ហើយ​នៅ​ពេល​នេះ​កិច្ចពិភាក្សា​កំពុង​ប្រព្រឹត្តិ​ទៅ តែ​លទ្ធផល​យ៉ាងនោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ៕

កោះ​កែវ​