ព័ត៌មានថ្មីៗ

លោក ​Carlo Ancelotti​ ច្រានចោល​របួស​ខ្នង​របស់​កីឡាករ​ Cristiono Ronaldo

ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 17:24
M20-08-14-j-full
អ្នក​ចាត់ការ​របស់​ក្លឹប​ Real Madrid​លោក​ Carlo Ancelotti បាន​ធ្វើការ​ច្រាន​ចោល​របួស​របស់​កីឡាករ ​Cristiano Ronaldo​នៅ​អំឡុង​ការប្រកួត​ជើង​ទី​១​ Super Cup​ស្មើ​១-១ ​ជាមួយ​ក្រុម Atletico កាលពី​យប់​ថ្ងៃ​អង្គារ។ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 17:14
M20-08-14-i-full

ក្រុម​ចោរ​៤​នាក់​ចូល​ប្លន់​កន្លែង​វេរ​លុយ​យីហោ «​សុភា វឌ្ឍនៈ​» អស់​ប្រាក់​សរុប​៧​ពាន់​ដុល្លារ​ទាំង​ព្រឹក

ភ្នំពេញ ​៖ ​កន្លែង​វេរ​លុយ​,​លក់​កាត​ទូរស័ព្ទ និង​គ្រឿងសំណង់​មួយ​កន្លែង​យីហោ «​សុភា វឌ្ឍនៈ​» ត្រូវបាន​ក្រុម​ចោរ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ប្រាក់​និង​កាត​ទូរស័ព្ទ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៧​ពាន់​ដុល្លារ​បាន​សម្រេច ដោយ​សុវត្ថិភាព… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 17:09
T-08-20-14-i-full

រឿង​ក្តី​ឆែក​ផ្ទះ​ឧកញ៉ាសឿង ហឿង ចៅក្រម​កោះ​ហៅ​ជនរងគ្រោះ​មក​សួរ​បន្ថែម

ភ្នំពេញ ៖ ចៅក្រម​ស៊ើបអង្កេត​តុលាការ​ទីក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មួយ ដែល​រងគ្រោះ​ដោយ​ការ​ចាប់​បង្ខាំង ធ្វើ​ទារុណកម្ម រំលោភ​សេពសន្ថវៈ ហើយ​បង្ខំ​ឲ្យ​រំលូត​កូន ពី​សំណាក់​ក្រុម​គ្រួសារ​អ្នកឧកញ៉ា​ដ៏​មានទ្រព្យ​ស្តុកស្តម្ភ​មួយ ចូល​មក​កាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២០… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 17:07

លោក​ហ៊ុន ម៉ា​នី ប្តឹង​ជន​ដែល​យកឈ្មោះ ឯកឧត្តម​ទៅ​បោកប្រាស់​មន្ត្រី​គយ​ក្រុងព្រះសីហនុ​

​ ​ភ្នំពេញ ៖ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់លោក​ហ៊ុន ម៉ា​នី បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ បានដាក់​ពាក្យ​ប្តឹង​ចូលមក​អយ្យការ​អម​តុលាការ​ទីក្រុង​ភ្នំពេញ​ដោយមាន​កម្មវត្ថុ​ប្តឹង​អា​ញ្ញត្តិ​ជន… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 17:02
M20-08-14-h-full

អ្នក​ជំងឺ​Ebola ​បាន​រត់​គេច​ខ្លួន​អស់​ហើយ​បន្ទាប់​ពី​ការ​វាយប្រហារ​ទៅលើ​គ្លីនិក​នៅ​ប្រទេស​លីបេរីយ៉ា

ប្រភព​ព័ត៌មាន​ពី​ AP ពី​ក្រុង​ Monrovia បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស Ebola ចំនួន​១៧​នាក់​នៅ​ប្រទេស​លីបេរីយ៉ា​ ​​បាន​រត់​គេច​ចេញពី​មណ្ឌល​ចត្តាឡឺស័ក​សម្រាប់​ឲ្យ​អ្នកជំងឺ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេឯង​បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​ក្រុម​យុវជន​ដែល​ហៅថា "Club-Wielding youth" មក​នោះ។… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 16:36
M20-08-14-f-full

ការ​រុល​ទៅ​មុខ​នៃ​កងទ័ព​អ៊ុយក្រែន​ចាប់ផ្ដើម​វាយ​ចំ​បេះដូង​នៃ​ឧស្សាហកម្ម​ស្និទ្ធ​នឹង​ក្រុង​មូស្គូ

សមរភូមិ​ប្រយុទ្ធ​មួយ​បាន​ផ្ទុះឡើង​នៅ​ចំ​កណ្តាល​ក្រុង Donetsk ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ដែល​ស្និទ្ធ​នឹង​រុស្ស៊ី ហើយ​អ្នកស្រុក​បាន​រត់​ទៅ​រក​ជម្រក​ដើម្បី​គេច​ចេញពី​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 16:25
rith-20-08-14-h

ជំរឿន​កសិកម្ម​បាន​រ​ក​ឃើញ​ផ្ទៃដី​សរុប​នៃ​ការ​កាន់កាប់​កសិកម្ម​មា​ន​៣,១​លាន​ហិកតា​នៅ​ឆ្នាំ​២០១៣

​ ភ្នំពេញ ​៖​ ជំរឿន​កសិកម្ម​បានរ​ក​ឃើញ​ផ្ទៃដី​សរុប​នៃ​ការ​កាន់កាប់​កសិកម្ម​មា​ន​៣,១​លាន​ហិកតា​នៅ​ឆ្នាំ​២០១៣​ហើយ​ផ្ទៃដី​មធ្យម​ក្នុង​មួយ​ការកាន់កាប់​កសិកម្ម​មា​ន​១,៦៤​ហិកតា​។​ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 16:23

ឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​អ្នកដទៃ

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ភ្លាមៗ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស កាលពី​វេលា​ម៉ោង​១២ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ តាម​ដីកា​បង្គាប់​របស់​ចៅក្រម នូ វាសនា ចៅក្រម​តុលាការ​ទីក្រុង​ភ្នំពេញ។ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 16:06

ម៉ាឡេស៊ី ជួល​ជនជាតិ​បង់ក្លាដេស​១២០០០​នាក់

កាសែត The Daily Star សរសេរ​ថា ប្រទេស​ម៉ាឡេស៊ី នឹង​ជួល​កម្មករ​បង់ក្លាដេស​ជាង ១២០០០​នាក់​សម្រាប់​វិស័យ​ដំណាំ​ចំការ​របស់​ខ្លួន​។ រដ្ឋមន្ត្រី​ធនធានមនុស្ស​ម៉ាឡេស៊ី Richard Riot Jaem និយាយ​ថា គណៈរដ្ឋមន្ត្រី​ក៏បាន​យល់ព្រម​អោយ​ជួល​ជនជាតិ​បង់ក្លាដេស​ក្នុង​វិស័យ​សំណង់ កម្មន្តសាល​កម្ម និង​សេវា​ផង​ដែរ។… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:49

សមត្ថកិច្ច​បញ្ជូន​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​លួច​លាក់​បង្កប់​ឈើ​គ្រញូង​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់

ឧត្តរ​មានជ័យ ៖ ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​ដែល​​​ប្រើ​ប្រាស់​​​ស្លាក​សូគីម៉ិច​​បិត​លើ​តួ​រថយន្ត​ ហើយ​លួច​លាក់​បង្កប់​ឈើ​គ្រញូង​នោះ ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​បាន​និង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​។ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:48
M20-08-14-e-full

ផ្ទុះ​កូដកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ភ្នំពេញ ​៖ ​កម្មករ-ការិនី​ប្រមាណ​ជា​២០០០​នាក់​បាន​នាំគ្នា​ធ្វើ​កូដកម្ម​យ៉ាង​ស្ងៀមស្ងាត់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៤​នេះ… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:43
rith-20-08-14-g

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មើលមិនឃើញ​រថយន្ដ​ដឹក​ខ្សាច់​បង្ក​ភាពកខ្វក់​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​

​ភ្នំពេញ ៖ រថយន្ដ​ដឹក​ខ្សាច់​ធ្វើ​អាជីវកម្ម​ជាច្រើន​គ្រឿង​តែង​បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​បង្ក​នូវ​ភាពកខ្វក់​តាម​ដងផ្លូវ​រាល់ថ្ងៃ… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:42

អ្នកឯកទេស​ខាង​សើ​ស្បែក​ចាត់ទុក​ជំងឺ​កន្ទាលត្រអាក​ជា​ជំងឺ​តូចតាច​

​ ​ភ្នំពេញ ​៖ ជាទូទៅ​១៥​ទៅ​២០​ភាគរយ នៃ​ចំនួន​ប្រជាជន​ធ្លាប់មាន​បញ្ហា​កន្ទាលត្រអាក​យ៉ាងតិច​ម្តង​ដែរ​។ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:40

ប្រជាពលរដ្ឋ​៧០​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​រឿង​ដី​នៅ​ប៉ោយប៉ែត

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​៧០​គ្រួសារ​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​ទាំង​ព្រឹក​ក្នុង​សាលាក្រុង​ប៉ោយប៉ែត​ក្នុង​គោលបំណង​ទាមទារ​យក​ដី​របស់​ពួកគាត់​ដែល​មាន​ទំហំ​២៧០​ម៉ែត្រ ×៩០​ម៉ែត្រ ដែល​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​បាន​លួច​ស៊ីញេ​ដី​របស់​ពួកគាត់​ទៅ​អោយ​ឈ្មួញ… អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:33
T-08-20-14-h-full

បន្លែ​គ្មាន​ជាតិគីមី​កំពុង​ពេញនិយម ជា​ធ្នាក់​ទាក់​កសិករ​ឲ្យ​គិត​ឡើងវិញ​ពី​បញ្ហា​សុខភាព

ស្ទឹងត្រែង ៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មានការ​និយម​បន្លែ​គ្មាន​ថ្នាំ​គីមី​គឺជា​បន្លែ​កំពុង​ពេញនិយម ឱ្យ​កសិករ​គិត​ឡើងវិញ ដ្បិត​អ្នក​បរិភោគ បាន​ចាប់​ផ្តើម​គិត​អំពី​សុខភាព​រស់នៅ ក្នុងពេលដែល​នៅ​លើ​ទីផ្សារ​អាជីវករ​បាន​ដាក់​តាំង​លក់​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​នោះ​ច្រើនជាង​បន្លែ​ក្នុងស្រុក។ អានបន្ត
ថ្ងៃ ពុធ ទី20 ខែសីហា ឆ្នាំ 2014 ម៉ោង 15:30
M20-08-14-d-full

មេព្រៃ​ខេត្ត​សៀមរាប​ចុះ​ត្រួតពិនិត្យ​ច្បាប់​ទម្លាប់​តាម​ដេប៉ូ ​និង​រោង​សិប្បកម្ម

សៀមរាប​ ​៖​ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ចុះ​ត្រួត​ពិនិត្យ​មើល​ច្បាប់ទម្លាប់​នៅតាម​រោង​សិប្បកម្ម​កែច្នៃ និង ដេប៉ូ​លក់​ឈើ​នៅក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​មាន​លេច​ឮ​ព័ត៌មាន​ថា ដេប៉ូ​និង​រោង​សិប្បកម្ម មួយចំនួន​នៅ​មិនទាន់​គោរព​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​​… អានបន្ត

នូវ ស៊ីថា វាយ​ចាញ់ ថៃ ប៊ុន​ហាន​ទៀត

ថ្ងៃ សៅរ៍ ទី15 មីនា ឆ្នាំ2014 ម៉ោង08:20   ផ្នែក: ព័ត៌​មានកីឡា    ដោយ:

T-03-15-14-b-full

អ្នក​ប្រដាល់​នូវ ស៊ីថា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​ពិន្ទុ ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ​ទៀតហើយ នៅក្នុង​ការ​ជួបគ្នា​នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៤ ខែមីនា ឆ្នាំ២០១៤​នេះ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

នេះ​ជា​ការ​បរាជ័យ​លើក​ទី​៤​ហើយ របស់​នូវ ស៊ីថា ក្នុង​ការ​ប្រកួត​ជាមួយ​ថៃ ប៊ុន​ហាន នេះ។ នៅក្នុង​ការប្រកួត​គ្នា​នេះ ស៊ីថា​បាន​ខំប្រឹង​សម្រុក​វាយ​ទៅលើ​ថៃ ប៊ុន​ហាន ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​មិនអាច​ទៅរួច ព្រោះ​ប៊ុន​ហាន​បាន​រារាំង​ហើយ​ថែមទាំង​វាយបក​ទៅលើ​ស៊ីថា​វិញ ចំ​ពេញៗ​គោលដៅ។

ថៃ ប៊ុន​ហាន បាន​បញ្ចេញ​កណ្តាប់ដៃ​និង​កែង​វាយបក​ទៅលើ​ស៊ីថា ដែល​ធ្វើអោយ​ស៊ីថា បង្ខំចិត្ត​ដកថយ​និង​ការពារ​ជាប់​រហូត លែង​សូវ​បាន​វាយ​តបត​វិញ ដោយសារតែ​គេ​ទប់​ការ​សម្រុក​របស់​ប៊ុន​ហាន​មិនបាន។

នៅក្នុង​ទឹក​១ ទៅដល់​ទឹក​ទី​៣ នូវ ស៊ីថា អាច​តស៊ូ​និង​ទប់​បាន តែ​ចូលដល់​ទឹក​ទី​៤​ទៅដល់​ទឹក​ទី​៥ នូវ ស៊ីថា​ទប់​លែង​បានតែ​ម្តង ព្រោះ​គេ​អស់កម្លាំង​ស៊ុ​ហ្វ​រលីង​ពី​ខ្លួន ដោយសារតែ​គេ​បាន​ប្រើ​ខ្លាំង​ក្នុង​បី​ទឹក​ដំបូង​នោះ ធ្វើអោយ​ចាញ់​ប្រៀប​ឈ្នះ​ប៊ុន​ហាន​និង​ចប់​ការប្រកួត ស៊ីថា​ចាញ់​ប៊ុន​ហាន​ដោយ​ពិន្ទុ។

គួរ​បញ្ជាក់ថា កាលពី​ផ្គូផ្គង​ដំបូង គឺ​ផាន់ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលិស​ទេ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ថៃ ប៊ុន​ហាន​នោះ តែដោយសារ​សុវណ្ណ​មានធុរៈ​មិនអាច​ឡើង​ប្រកួត​បាន ទើប​ប្តូរ​ដាក់​នូវ ស៊ីថា អោយ​ប្រកួត​ជំនួស​វិញ ។​

អ្នក​ប្រដាល់​សុខ វិ​រះ ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​ប្រកួត​ឈ្នះ អេ អូត អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។

អេ អូត បាត់​មុខ​មួយ​រយៈ​នេះ គេ​ប្រកួត​មិនសូវមាន​កម្លាំង​ស៊ុ​ហ្វ​ពេញលេញ​ទេ ដោយ​ប្រកួត​បានតែ​បី​ទឹក គឺ​អស់​ស៊ុ​ហ្វ​ទៅ​ហើយ តែ​យ៉ាងណា​អេ អូត ដោយសារ គេ​មាន​បច្ចេកទេស​និង​កលល្បិច​ច្រើន​នោះ គេ​អាច​តស៊ូ​ជាមួយ​សុខ វិ​រះ​រហូតដល់​ចប់​ទឹកបាន និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

ដោយ​ឃើញ​សភាព​អេ អូត បែបនេះ សុខ វិ​រះ​ដែល​កន្លងមក​វាយ​មិនដែល​ឈ្នះ​អ្នកណា​នោះ បានដៃ​បាន​ឱកាស​ដេញ​វាយ​ទៅលើ​អេ អូត ធ្វើអោយ​ចប់​ការប្រកួត​គេ​ឈ្នះ​អេ អូត ដោយ​ពិន្ទុ។

ស៊ឹម សំ អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រកួត​ចាញ់ វីវ៉ា សាមីត អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធិ​តា​ដំបង​ដែក​ដោយ​ពិន្ទុ។ សំ ដោយ​ខាន​ប្រកួត​យូរ​នោះ វាយ​ចេញ​មិនសូវ​បាន​ល្អ​នោះ​ឡើយ។

វីវ៉ា សាមីត គេ​បញ្ចេញ​កណ្ដាប់ដៃ វាយ​ទៅលើ​ស៊ឹម សំ ត្រូវ​ពេញៗ​និង​ចំ​គោលដៅ​ល្អ​ថែមទៀត។ តែ​ទោះជា​បែបនេះ សាមីត​មិនអាច​ផ្តួល​អោយ​សំ ចុះចាញ់​កណ្តាល​ទឹក​នោះ​ឡើយ គឺ​តស៊ូ​រហូតដល់​ចប់​ទឹក​ប្រាំ និង​ចាញ់​សាមីត​ត្រឹម​ពិន្ទុ​តែប៉ុណ្ណោះ។

ឯម ម៉ូ​លី អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដែល​ឡើង​សងសឹក​វីវ៉ា សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធិ​តា​ដំបង​ដែក​នោះ ត្រូវ​សា​វ៉េ​ត​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១។ ការ​ពី​ជួបគ្នា​លើក​មុន ម៉ូ​លី វាយ​ចាញ់​សា​វ៉េ​ត​ក្នុង​ទឹក​ទី​៣ តែ​ឡើង​សងសឹក​បែរជា​ចាញ់​រឹតតែ​ខ្លាំង​លើស​មុន ដោយ​ចាញ់​ក្នុង​ទឹក​ទី​១៕

វិ​សិទ្ធ