Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​មិន​​ប៉ះ​ពាល់​​ដល់​​ទឹក​ដី​ថៃ​ទេ

ផែន​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​រៀប​ចំ​ដោយ​កម្ពុជា​ ជា​រដ្ឋ​ម្ចាស់​​ទ្រព្យ តាម​ការ​ណែ​នាំ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣១ ​​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​​ទីក្រុង​ក្រៃ​ឆឺត​​ប្រទេស​ញូវហ្សេឡែន ​ឆ្នាំ​២០០៧ ហើយ​​​ត្រូវ​បាន​កិច្ច​ប្រជុំ​លើក​ទី​៣៤​នៃ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​​ពិភព​លោក​​នៅ​ប្រទេស​ប្រេស៊ីល កាលពី​ឆ្នាំ​២០១០ បានសម្រេច​ទទួល​យក​សម្រាប់​របៀបវារៈ​របស់​កិច្ច​ប្រជុំ​លើក​ទី​៣៥​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៩-២៩ ខែ​មិថុនា ឆ្នាំ​២០១១​នេះ។

ផែន​ការ​គ្រប់​គ្រង​នេះ​ មិន​បាន​ប៉ះ​ពាល់​ដល់​ទឹក​ដី​ថៃ ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ​មួយ​ចំ​នួន​ ដែល​បាន​ធ្វើ​ការ​តវ៉ា​ជំ​ទាស់​ និង​នាំ​គ្នា​បង្ក​បញ្ហា​រាំង​ខ្ទប់​ មិន​ត្រឹម​តែ​ចំ​ពោះ​សិទ្ធិ​ស្រប​ច្បាប់​របស់​​​កម្ពុជា​ និង​ផែន​ការ​រៀប​ចំ​ស្តារ និង​ការ​ពារប្រាសាទ​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​​ធ្វើ​សកម្ម​ភាព​​ប្រឆាំង​នឹង​ការងារ​វប្ប​ធម៌​ទៀត​ផង ក្រោម​លេសថា​ ប្រទេស​ទាំង​ពីរមិនទាន់​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែន​រួច​រាល់​។

លោក ស៊ុវិទ​ ឃុន​គីត​ទិ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ធម្ម​ជាតិ និង​បរិស្ថាន​ថៃ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា​  ឆ្នាំ ២០១១ ថា​ « យើង​មាន​ព័ត៌មាន​ច្បាស់​លាស់​ ដែល​បង្ហាញ​ថា មាន​ការ​ខុសឆ្គង​ក្នុង​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ហើយ​ថា​ ផ្នែក​ខ្លះ​នៃផែន​ការ​គ្រប់​គ្រង​បាន​ប៉ះ​ពាល់​ដល់​ទឹក​ដី​ថៃ​ » ។ លោក ស៊ុវិទ ឃុន​គិតទិ បន្ត​ថា​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិ​ភព​លោក​ នឹង​យល់​ព្រម​ជាមួយ​ថៃ​ ដើម្បី​ពន្យាផែន​ការ​គ្រប់​គ្រង រហូត​ដល់​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែន​រួច​សិន​។  ចំ​ណែក​ឯលោក អាស្តា ឆៃយៈ​ណាម​ សហប្រធាន​នៃ​គណៈ​កម្មការ​ចម្រុះព្រំ​ដែន​គោក​កម្ពុជា​ ថៃ បាន​និយាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា « យើង​មិន​អាច​យល់​ព្រម​លើ​បញ្ហា​នេះ​ទេ ព្រោះ​ផែន​ការ​នេះ​ប៉ះ​ពាល់​ដល់​ទឹក​ដីថៃ​»​។

ការពិត​ ការតវ៉ា​របស់​ថៃ​អំពី​បញ្ហា​ទឹក​ដី​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​ គឺជា​រឿង​​មិន​សម​ហេតុផល​  និង​គ្មាន​មូល​ដ្ឋាន​ទាល់​តែ​សោះ​ឡើយ ពី​ព្រោះ​ផែន​ការ​គ្រប់​គ្រង​ និង​តំ​បន់​ទ្រនាប់​របស់​ប្រាសាទ​ព្រះ​វិហារ​ ស្ថិត​ក្នុង​ដែន​​ដីក្រោម​អធិបតេយ្យ​ទាំង​ស្រុង​របស់​កម្ពុជា​ ហើយ​ក៏​គ្មាន​ខ្សែព្រំ​ដែន​ណាមួយ​ នៃ​ប្រទេស​ទាំង​ពីរត្រូវ​បាន​គូស​ និង​ដាក់​នៅ​ក្នុង​ឯកសារសម្រាប់​ការ​ចុះ​ប្រាសាទព្រះ​វិហារ​ ឬ​នៅ​ក្នុង​ផែន​ការ​គ្រប់​គ្រង​នោះ​ឡើយ​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍​របស់​គណៈ​កម្មាធិការជាតិ​​បេតិកភណ្ឌពិ​ភព​​លោក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ មិថុនា ឆ្នាំ ២០១១ ។ យោង​លើ​ហេតុ​ផលនេះ​ គឺ​ភាគី​ថៃ​ទៅ​វិញ​ទេដែល​មានការតព្វ​កិច្ច​គោរព​ច្បាប់​ និង​សាល​ដី​ការបស់​តុលាការយុត្តិ​ធម៌​​អន្តរជាតិ​ ICJ ដែល​ពុំ​គួរ​គប្បី​នាំ​គ្នា​និយាយ​ទាំង​បំ​ពាន​​ច្បាប់អន្តរជាតិ និង​ធ្វើការ​ចោទ​ប្រកាន់​ដោយ​គ្មានស្រប​តាម​គោល​ការ​ណ៍​​ច្បាប់ ហើយ​ទម្លាក់​កំ​ហុសមក​លើ​គណៈ​កម្មាធិការ​បេតិកភណ្ឌពិភព​លោក​ ថា ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជាដើមហេតុ​នៃ​ទំ​នាស់​រវាង​កម្ពុជា​ ថៃ​ នោះ​ទេ។

ម៉្យាង​ទៀត​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ថៃ បដិសេធ​ការ​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា​ និង​ការ​​ចោទ​ប្រកាន់​ថា​ ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​ប្រភព​នៃ​ជម្លោះ​ ប៉ុន្តែ​បើ​តាម​ដឹង​ ថៃបាន​វាយ​ប្រហារ​ដោយ​អាវុធ​ជា​ច្រើន​លើក​ច្រើន​សារ​ ទាំង​មុន​ និង​ក្រោយ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិ​ភព​លោក​ ដូច​ជា​ការទន្ទ្រាន​កាន់​កាប់​ទឹក​ដី​ និង​ប្រាសាទ​ព្រះ​វិហារ​នៅ​ចន្លោះ​ឆ្នាំ ១៩៥៣​ ១៩៥៤ ។ ការ​វាយ​ប្រហារមកលើ​អធិ​បតេយ្យ​កម្ពុជា​នាឆ្នាំ ១៩៦៦ និង​ការ​បាញ់​ផ្លោង​​នាពេល​ចុង​ក្រោយ​នេះ​ប្រមាណ​៥ម៉ឺន​គ្រាប់ណ្តាលឲ្យ​ខូច​ខាត​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ដំ​ណំ។ រដ្ឋាភិបាល​ថៃ​ បាន​ប្រឆាំង​ជាប់​រហូត​មក​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​កិច្ច​ការពារ​និង​ស្តាឡើង​វិញ​ការ​ខូច​ខាត​ប្រាសាទព្រះ​វិហារ​ ដែ​ល​ថៃ​បាន​បាញ់​បំ​ផ្លាញ​នាពេល​កន្លង​មក​ មិន​ត្រឹម​តែ​ប៉ណ្ណោះ​​ ថៃ​បាន​ទប់​ស្កាត់​ការបញ្ជូន​មកជា​បន្ទាន់​អ្នក​ជំ​នាញ​កា​រ​​ដើម្បី​វាយ​តម្លៃការ​ខូច​ប្រាសាទ​​ និងអ្នក​សង្កេត​ការណ៍​យោធាឥណ្ឌូ​នេស៊ី​មក​កាន់​តំ​បន់​ព្រំ​ដែន​ជម្លោះ​​នៃ​ប្រទេស​ទាំង​ពីរកម្ពុជា ថៃ​ ក៏​ដូច​ជា​យុទ្ធ​នាការ​ប្រឆាំង​ជំ​ទាស់​នឹង​ផែនការ​នានារបស់​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍តំ​បន់​ប្រាសាទ​ព្រះ​វិហារ​​​ដែលស្ថិត​នៅ​ក្នុង​ទឹក​ដី​ស្រប​ច្បាប់​របស់​កម្ពុជា​ ។ ទាំងនេះ គឺ​ជា​កលល្បិចបង្ក​រឿង​របស់​ថៃ​ក្នុង​ការ​ឈ្លានពានទន្ទ្រានចង់​បាន​ទឹក​ដី​កម្ពុជា​ ក៏​ដូច​ជា​ការបង្កើត​ចល​នា​បំ​ផ្លាញ​កិច្ច​ការ​វប្បធម៌  ​ដែលទង្វើ​នេះ ​គឺ​ជាការ​ដើរ​ផ្ទុយ​ទៅ​នឹង​កាតព្វ​កិច្ច​​​​របស់​ខ្លួន​ដែល​ជា​រដ្ឋភាគីនៃ​អនុសញ្ញាឆ្នាំ ១៩៧២ ស្តី​ពី​ការ​ថែរក្សា​បេតិកភណ្ឌ​វប្ប​ធម៌​ពិ​ភព​លោក​។ ក្រៅ​ពី​នេះ​ថៃបាន​បំពានលើ​អនុសញ្ញា​ឆ្នាំ១៩៥៤ ស្តីពីការការពារ​សម្បត្តិវប្បធម៍បេតិកភណ្ឌក្នុងករណីមាន​ជម្លោះប្រដាប់អាវុធ  ដែល​​​អំពើបែប​នេះ គឺ​​ជា​ការ​បង្ហាញ​ពី​ចេតនា​ទុច្ចរិត​របស់​​ថៃ​ដែល​បាន​និង​កំ​ពុង​ដើរ​​ងាក​ចេញ​​ពី​ការ​ទទួ​ល​ខុស​ត្រូវ​របស់​ខ្លួន​ ដើម្បី​អភិរក្ស​សម្បត្តិ​​បេតិក​ភណ្ឌ​មនុស្សជាតិ ឬក៏​អាច​និយាយ​បាន​ថា​ រដ្ឋាភិបាល​ថៃ​នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ថាជា​ប្រទេស​មួយ​ដែលងប់​ងុល​នឹង​សង្គ្រាម ឬស្រឡាញ់​ចូល​ចិត្ត​តែ​ការ​បំ​ផ្លាញវប្ប​ធម៌​ពិ​ភព​លោក​​​៕​​

​​

ដោយ ទិត​ សារុនរ៉េត ( ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា )

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ​៖​ ធម្មិកោ​គ្រាន់តែ​ជា​អ្នកនយោបាយ​ពនេចរ​

ដោយ: លី ទួង​

មិន​ចាំបាច់​ធ្វើការ​វិភាគ​ឲ្យ​ជ្រាលជ្រៅ ហើយក៏​មិន​ចាំបាច់​មានការ​សង្ស័យ​អ្វី​ឲ្យ​វែងឆ្ងាយ​នោះ​ដែរ កាលបើ​យើង​និយាយ​អំពី​ព្រះអង្គម្ចាស់​ធម្មិកោ ដែល​បច្ចុប្បន្ន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តាំងខ្លួន​ធ្វើជា​គណបក្សប្រឆាំង​ដ៏​ងងឹត​ងងុល និង​សំបូរ​កុះករ​ទៅ​ដោយ​ជន​ប្រឆាំង​ដាច់ខាតតាំងពី​ក្បាល​រហូតដល់​ចុងជើង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​មិន​​ប៉ះ​ពាល់​​ដល់​​ទឹក​ដី​ថៃ​ទេ