kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អ្នក​​ការ​ទូត​​មិន​​ប្រកបដោយ​សច្ចៈ​ធម៌

ពាក្យ​ថា  ​«  ថៃ​មិន​ចោល​ពុត  »     គឺ​ជាតថៈភាពពិត​ ដែល​មាន​នៅ​ក្នុង​អត្តៈចរិតនៃ​ថ្នាក់​ដឹក​នាំថៃ​មួយ​ចំ​នួន ​នាពេល​បច្ចុប្បន្ន​នេះ ហើយ​​​គេបាន​ពង្រីក​នូវគំ​និត​វាតទី​និយម​នោះ ដោយ​​ផ្តើម​ចេញ​ពី​ការ​លួច​គូស​ផែន​ទី​ចោរ សម្ងាត់ ជា​ឯកតោភាគី ពុំ​មាន​អន្តរជាតិ​ណាទទួល​ស្គាល់​ និង​បាន​យក​មក​អនុវត្ត​សម្រាប់​ផែនការ​ឈ្លាន​ពាន តាម​រយៈការ​ប្រើ​នូវ​​​អំ​ពើ​​ទុច្ចរិត កល​ល្បិច​ពិស​ពុលគ្រប់​រូប​ភាព​ ទាំង​មធ្យោបាយ​យោធា​ និង​ការទូត​ ដើម្បីយក​ប្រៀប​ឈ្នះ ​​ក្នុង​ការ​​ប៉ុន​ប៉ង​រំ​លោភ​ទន្ទ្រាន​ចង់​កាន់​កាប់យក​​ទឹក​ដី​កម្ពុជា។

ក្នុង​ហេតុការ​​ធ្វើ​សង្គ្រាម​ជាថ្មី​ដែល​មាន​ការ​ឈ្លាន​ពាន​ផ្នែក​យោធា​ម្តង​ហើយ​ម្តង​ទៀត​ពី​សំ​ណាក់​ទាហាន​ថៃ ដែល​​បានកើត​មាន​ចាប់​តាំងពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ ២០១១ មក​នេះ​ ក្រោមការ​​បញ្ជាដ៍​ដាច់​ខាត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ីត​ វេចាជី​វ៉ាក់​ និង​គូ​រកន​ ក្នុង​នោះ​ក៍​មាន​រដ្ឋមន្ត្រីការបរទេស​ ដែល​មាន​ជំ​នាញដ៍ប៉ិន​ប្រសព្វ​ខាង​មួល​បំ​ភ្លៃ​សភាព​ការ​ណ៍​  និង​លាប​ពណ៌ដាក់​ប្រទេស​ដ​ទៃមួយ​រូប​ ផង​​ដែរ​ ​ គឺ​ លោក កាស៊ីត​  ភិរម្យ ជា​មេខ្លោង​ បាន ​និង​កំ​ពុង​ សំ​ដែង​នូវឬទ្ធានុភាព ​តាំង​ខ្លួន​ធ្វើ​ជា(ខ្លា) ឬ បង​ធំ នៅ​តំ​បន់​អាស៊ី​អាគ្នេយ៍ និង​បង្ក​ភាព​អមិត្ត​ជាមួយ​កម្ពុជា។

 

យើង​សូម​ទាញការ​ចាប់​អារម្មណ៍​ខ្លះ​ៗពី​សាធារណមតិ ជាតិ និង​អន្តរជាតិ​ អំពី​ការ​ចេញ​មក​បក​ស្រាយ​ដោយ​ខ្វះ​ការ​ទទួលខុស​ត្រូវ​ក្នុង​ឋានៈ​ជាអ្នក​ការទូត​របស់ប្រទេស​ថៃ​ ដែល​បាន​និង​កំ​ពុង​លាង​សំអាតខ្លួនឯង ហើយ​យក​ភក់​ម​កលាប​ដាក់​លើ​អ្នក​ដទៃ តាម​រយៈ​ការ​ចុះ​ផ្សាយ​ក្នុង​​សារព័ត៌មាន​ ណែវ​ណា ថ្ងៃ​ទី​២៣ ខែ​ មេសា ឆ្នាំ ២០១១  លោក កាស៊ីត​ ភិរម្យ  បាន​ធ្វើ​ការ​បដិសេធ​ចំ​ពោះ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗរបស់​ភាគី​កម្ពុជា ដោយ​ខំ​ប្រឹង​និយាយថា​ ទាហាន​ថៃ​មិន​បាន​បាញ់​មុន និង​មិន​ធ្លាប់​ឈ្លាន​ពានកម្ពុជាទេ ​​ « ប្រសិន​បើ​យើង​ឈ្លាន​ពាន​ នោះ​មុខ​ជាមិន​បញ្ចប់​ត្រឹម​នេះឡើយ »។  ជាមួយ​នឹង​ការ​បង្ហាញ​ពី​​​ឥរិយា​បថចចេះរឹង​រូស​ប្រកាន់​យក​តែ​យន្ត​ការ​​ទ្វេភាគី ដែល​អស់​សុពល​ភាព​ទៅ​ហើយ​នោះ​   លោក កាស៊ីត​ ភិរម្យ បាន​និយាយអួត​ និង​បំ​ភ្លើសថា«យើង​មិន​មែន​ជា​ប្រទេស​ក្មេង​កំ​ឡោះ​ចិត្ត​ក្តៅ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ជា​ប្រទេស​​ចាស់​ទុំ​មាន​នីតិ​វិធី​ច្រើន​ និង​ធ្វើ​ការ​ដោយ​តម្លាភាព​» ហើយ​បាន​បន្ថែម​ថា​ ខ្លួន​មិន​ដែល​គំ​គួន​ ឬបង្ខូច​លាប​ព៌ណ​អ្វី​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ​លោក​ កាស៊ីត​ ភិរម្យ បាន​​និយាយ​ទម្លាក់​កំ​ហុស​មកលើកម្ពុជា​ ថា​ ជាអ្នក​បង្ក​រឿង​ និង​​ព្រមាន​​មក​កម្ពុជាថា «មិន​គួរដំ​ណើរការ​អ្វី​ៗទាំង​អស់​ក្នុង​រឿង​របស់​អាស៊ាន​ និង​ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គសហប្រជាជាតិ ដែល​មិន​មែន​ជាសន្តិ​សុខ​ដល់​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​ (​លោក កាស៊ីត​ ភិរម្យ​ ថ្លែង​ដូច្នេះ​)។

សម្រាប់​កម្ពុជា ជា​ប្រទេស​តូច ប៉ុន្តែ​បច្ចុប្បន្ន​បាន​និង​កំ​ពុង​រស់​នៅ​ជាមួយ​នឹងសន្តិ​ភាព​ ស្ថេរភាព​នយោបាយ​ និង​សន្តិ​សុខពេញ​ផ្ទៃ​ប្រទេស មាន​តែ​ការ​ឯកភាពជាតិ ការ​ពារ​អធិបតេយ្យ បូរណភាព​ទឹក​ដី​របស់​ខ្លួនឲ្យ​បាន​គង់​វង្ស គឺ​ទំហំ​ដី​១៨១,០៣៥ គី​ឡូ​ម៉ែត្រក្រឡា​ដូច​មាន​ចែង​នៅក្នុង​រដ្ឋធម្ម​នុញ្ញរបស់​ខ្លួន​​ គឺ​ គ្មាន​ហេតុផល​ណា​ដែល​នឹង​ទៅ​មាន​គំនិត​បង្កើត​នូវ​ចរន្តឬ​​វប្បធម៌សងសឹក​ ​ទៅ​ឈ្លាន​ពាន​ប្រទេស​ថៃ​នោះ​ទេ បើទោះ​ណា​ជាប្រវត្តិ​សាស្ត្រ​  ខ្មែរធ្លាប់​បាត់​បង់​ទឹក​ដីទៅ​ថៃ​​​អស់​​ជាច្រើន​ខេត្ត​ទៅ​ហើយ​ក៍​ពិត​មែន​។ ប៉ុន្តែ​ បើយើង​ក្រឡេក​មើល​ទៅ​មហិច្ឆតា​ឈ្លានពាន​របស់​ប្រទេស​ថៃ​វិញ​ គឺ​លោភលន់​​មិន​ចេះ​ឆ្អែត ​ហើយ​បាន​ប្រើ​គ្រប់​វិធី​សាស្ត្រ​ ទាំង​កម្លាំង​យោធា និង​ភាព​ក្រឡិចក្រឡុចផ្នែក​ការទូត​។

ពិតប្រាកដណាស់​ថា​ ទាហាន​ថៃ​បាន​ចាប់​ផ្តើម​បើក​ការ​វាយ​ប្រហារ​យ៉ាង​គំ​ហុក​មកលើ​កម្ពុជា​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ ២០១១ មក​ ។​​កង​កម្លាំង​ថៃ​បាន​បាញ់​កាំ​ភ្លើង​ធំ​រាប់​ពាន់​គ្រាប់​ រួម​ជាមួយ​ផ្សែង​ពុល​ ហើយ​គ្រាប់​ជា​ច្រើន​បានបាញ់ជញ្ជ្រុំ ​ធ្លាក់​ចូលជ្រៅ​ចម្ងាយ​ជាង​២០គី​ឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​ មកលើទឹក​ដី​កម្ពុជាចាប់​ពី​តំ​បន់​ជប់​គគីរ​ រហូតដល់​ប្រាសាទ​តាមាន់​ ប្រាសាទ​តាក្របី​ ក្នុង​ស្រុក​បន្ទាយ​អំ​ពិល​ ខេត្ត​ឧត្តមាន​ជ័យ​​  និង​តំ​បន់​​​ដែលពល​រដ្ឋស៊ី​វិល​រស់​នៅ បណ្តាល​ឲ្យ​កង​ទ័ព និង​​ពល​រដ្ឋកម្ពុជា ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​ ​បង្ក​ឲ្យ​មាន​ការ​ភៀស​ខ្លួន​អ្នក​ស្រុក​រាប់​ពាន់​គ្រួសារ​ ហើយផ្ទះ​របស់​ពួក​គេ​មួយចំ​នួន​បាន​ឆេះ​ខ្ទេច​ខ្ទី​អស់​។

ទង្វើ​ល្មោភ​សង្គ្រាម​ដែល​បង្ក​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្ក​ដា​ ឆ្នាំ ២០០៨ ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ ២០១១ និងការ​វាយ​ប្រហារ​​ចុង​ក្រោយ​នេះ​ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ថៃ​បាន​ព្រងើយ​កន្តើយ​ទៅ​នឹង​ការ​អំ​ពាវ​​នាវ​របស់​ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ និង​ជាការ​ប្រមាថមាក់​ងាយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រធាន​អាស៊ាន​ ដើម្បី​ឲ្យ​អនុវត្ត​ការ​ឈប់​បាញ់​គ្នានោះ​ តែ​ថៃធ្វើ​ជាគរថ្ងង់នឹង​បំ​ណង​ល្អរបស់​សហគមន៍​អន្តរជាតិ​ ហើយ​បែជា​កសាង​នូវ​កំ​ហុសកាន់​តែធ្ងន់​ធ្ងរឡើងៗដោយ​បង្កើន​ការ​ឈ្លាន​ពាន​ទាំង​កំ​រោលនិងប្រឆាំង​កម្ពុជាកាន់​តែ​ខ្លាំង​។

សកម្មភាពគំ​រាម​កំ​ហែង​ឈ្លាន​ពាន​យ៉ាង​ឃោរឃៅ​​ទាំង​នេះពី​សំ​ណាក់​ទាហាន​ល្មោភសង្គ្រាម​របស់​ថៃ​​ គឺ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ថៃ​មិន​អាច​ប្រកែក​បាន​ឡើយ​ ហើយ​ការ​ប៉ុនប៉ង​ដណ្តើម​កាន់​កាប់​ប្រាសាទ​តាមាន់​ ​ប្រា​សាទ​តាក្របី​ ឬ​ក៍តំ​បន់​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​របស់​កម្ពុជា​ គឺជា​ហេតុ​ផល​សម​រម្យ​បំ​ផុត​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បំ​ណង​វាត​ទី​និយម​ ជាមួយ​នឹង​ការ​រំ​លោភនូវរាល់​ច្បាប់​អន្តរជាតិ​ ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ជាពិ​សេ​សស្មារតី​រួម​របស់​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​ និង​ការ​សម្រប​សម្រួល​របស់​ប្រធាន​អាស៊ាន​ ក្នុងកិច្ច​​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​​ ដែល​ថៃ​គ្មាន​សុឆន្ទៈ​ក្នុង​ការ​បញ្ចប់​បញ្ហា​ឈ្លាន​ពាន ឬ​ហ៊ាន​ទទួល​ការ​ពិត​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។ វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​អព្យាក្រិត គឺជាសាក្សីដ៍​សំ​ខាន់​ដើម្បី​ស្វែង​រក​ការ​ពិត​ ថាតើ ប្រទេស​ណាជាអ្នក​បង្ក​រឿង​ឈ្លាន​ពាន​គេមុន ដែល​សំ​ណើរនេះ​ខាង​ភាគី​កម្ពុជាបាន​ឯកភាព​ទាំងស្រុង​ដោយ​ឥត​លក្ខខ័ណ្ឌ ។ ចំ​ណែក​ឯភាគី​ថៃវិញ​​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ចំ​លើយ​ច្បាស់​លាស់​ឡើយ នេះ​គឺជា​ចេតនា​បិទ​បាំង​ការ​ពិត​ មិន​ត្រឹម​ជាការ​ដែល​ថៃ​ប្រកាសខ្លួន​ធ្វើ​សត្រូវ​ជាមួយ​តែ​កម្ពុជា​ប៉ុណ្ណោះ​​ទេ គឺ​​​មាន​តម្លៃ​ស្មើ​នឹង​ការ​ចង់​ធ្វើ​សត្រូវ​ជា​មួយ​ពិ​ភព​លោក​ទាំង​មូល​។

ដូច្នេះ​ ការ​ចេញ​មុខ​មក​ក្រឡៃ​ស្ថាន​ការណ៍​ពិត​នៅ​ពី​ក្រោយ​ការ​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​វាយប្រហារមក​លើ​កម្ពុជា ដោយ​អ្នក​ការទូត​ថៃ លោក កាស៊ីត​ ភិរម្យ​ តំ​ណាង​ឲ្យ​រដ្ឋាភិបាល​ថៃ​ គឺ​មិន​សិក្ត​សមជាអ្នក​ការទូត​សុច្ចរិត​ ដែល​តំ​ណាង​ឲ្យ​ប្រទេស​ជិត​ខាង​ដែល​ស្រឡាញ់​សន្តិ​ភាពនោះទេ​ ទង្វើ​នោះ​គឺ​គ្រាន់​តែ​ជាការ​ឃោសនា​នយោបាយ​ទុច្ចរិត​របស់​ប្រទេស​មួយ​ដែល​ប៉ុន​ប៉ង​បង្វែសភាព​ការណ៍​តាន​តឹង​ និង​វិបត្ត​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ​ ដោះ​ស្រាយ​ពុំ​រួចក្នុង​ប្រទេស​ខ្លួន​​ និង​ដើម្បីបំ​រើ​​ផលប្រយោជ​ន៍​នយោបាយ​របស់​រដ្ឋាភិបាល​មួយ​ ដែល​ទើប​តែ​បាន​ប្រកាសថានឹង​រំ​លាយ​សភា ហើយត្រៀម​​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ទើប​ថ្នាក់​ដឹក​នាំ​ថៃ​បង្កើត​ឡើងនូវ​ការ​ធ្វើ​សង្គ្រាម​បែប​នេះ​មក​លើ​កម្ពុជា ដើម្បី​ទាក់​ទាញរក​សម្លេង​ឆ្នោតតែ​ប៉ុណ្ណោះ ​៕

ទិត សុធា

 

 

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ ២​ក្ឌាំង​របស់​កឹម សុខា​ផ្ងារជើង​បក្ស​សង្គ្រោះ​ជាតិ


ដោយ : លី ទួង

ក្រោយពី​លោក កឹម សុខា បំផ្ទុះ​គ្រាប់បែក​២​ក្ឌាំង​នៅ​ចំ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅជា​វង្វេងវង្វាន់ មិន​ដឹង​ថា​អ្វី​ជា​យុទ្ធសាស្ត្រ អ្វី​ជា​យុទ្ធវិធី​ហើយ​ទៅ​ថ្ងៃ​មុខ​ត្រូវធ្វើ​អ្វី​ទៀត​។ គ្រាប់បែក​ដែល​ផ្ទុះឡើង​ពីរ​ក្ឌាំង​នោះ​គឺ​ទី​១ បញ្ហា​ទួល​ស្លែង និង​ទី​២ រឿងស្រី​កំណាន់ចិត្ត។ គួរ​ឲ្យ​កោតសរសើរ​លោក​កឹម សុខា ព្រោះថា គាត់​លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សន្លប់​ឈរ​ទាំងអស់គ្នា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ យី​អ៊ុន​ដាក់​អារក្ស​ជាន់​

ដោយ​: ​លី ​ទួង​

មនុស្ស​យើង​គ្រប់ៗ​រូប​សុទ្ធ​តែ​មាន​យីអ៊ុន​រៀងៗ​ខ្លួន​។ យីអ៊ុន​មនុស្ស​មិន​ទៀត​ទេ​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ ទាប​ទាល់​តែ​មែនទែន ​ហើយ​មាន​ពេល​ខ្លះ​ឡើង​ខ្ពស់​ស្ទើរ​ហៅ​មិន​ឭ​។ ​យី​អ៊ុន​មនុស្ស​ក៏​មិន​មែន​ចេះតែ​​ឡើង​រហូត​ពេញ​មួយ​ជីវិត​នោះ​ដែរ ​ប៉ុន្តែ​ក៏​មិនមែន​ធ្លាក់​រហូត​ទាល់តែ​អស់​ជីវិត​នោះ​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សនៈ​វិភាគ ៖ តើ​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃ​ខ្លួន​របស់​មេ​បក្ស​នយោបាយ​ប្រឆាំង​​​១​រូប គឺ​លោក កឹម សុខា បច្ចុប្បន្ន​នេះ​បាន​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃ​ការ​គាំទ្រ​របស់​​ប្រជាជន​​កម្ពុជា​ នេះ​បើ​ពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ជីវិត​នយោបាយ​របស់​មេ​បក្សស្តី​ទី​រូប​នេះ​​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​​​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អ្នក​​ការ​ទូត​​មិន​​ប្រកបដោយ​សច្ចៈ​ធម៌
kpt_ads_left