Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

អត្ថាធិប្បាយ ៖ ប្រឡង​ប្រណាំង​ដើម្បី​រស់ និង​ប្រឡង​ប្រណាំង​ឆ្ពោះ​ទៅ​រក​សេចក្ដី​ស្លាប់

ជាង​៣២​ឆ្នាំ​កន្លង​ទៅ​ហើយ មាតុភូមិ​កម្ពុជា​យើង​បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ជាច្រើន ទាំង ដំណាក់​កាល​សង្រ្គោះ​ជាតិ និង​ការ​រស់​ឡើង​វិញ​នូវ​អាយុ​ជីវិត​របស់​ប្រជាជន ដំណាក់​កាល​ការពារ​និង កសាង​ជាតិ ពោល​គឺ​ដៃ​ម្ខាង​ប្រយុទ្ធ​ប្រឆាំង​ការ​វិល​ត្រឡប់​មក​វិញ នៃ​របប​ប្រល័យ​ពូជ​សាសន៍ ដៃ ម្ខាង ប្រយុទ្ធ​ធ្វើ​ស្រែ​ចម្ការ។ បន្ទាប់​មក​ទៀត​យើង​បាន​ឈាន​ដល់​ដំណាក់​កាល វាយ​ផង​ចរចា​ផង រហូត​ដល់​ដំណាក់​កាល​នៃ​​ការ​រក​បាន​​នូវ​សុខ​សន្តិភាព ការ​បង្រួប​បង្រួម​ជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស រហូត​មក​ដល់ បច្ចុប្បន្ន​នេះ។ ៣២​ឆ្នាំ​នេះ មើល​ទៅ​ហាក់​ដូច​ជា​មួយ​ភ្លែត​សោះ។ ៣២​ឆ្នាំ​នេះ គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ថា កសាង​ប្រទេស​បាន​លឿន​យ៉ាង​នេះ ហើយ​ជីវភាព​ក៏​មាន​ការ​ប្រែប្រួល​រីក​ចម្រើន​ឆាប់​រហ័ស បែប​នេះ​ដែរ។ យើង​ឈរ​មើល​ស្នា​ដៃ​របស់​យើង​ទាំងអស់​គ្នា ប្រកប​ដោយ​មោទនភាព។ យើង​អួត សរសើរ​ស្នាដៃ​យើង ដែល​បាន​កើត​ឡើង​ពី​បាត​ដៃ​របស់​យើង ពី​ខួរ​ក្បាល​យើង ពី​គំនិត​ច្នៃ​ប្រឌិត​ដ៏​រស់​រវើក​របស់​យើង និង​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង​សម្ភារៈ ពី​មិត្តភក្ដិ​របស់​យើង​នៅ​ទូទាំង​ពិ ភព​លោក។ ប៉ុន្តែ​យើង​ក៏​គួរ​តែ​ក្រឡេក​មើល​ក្រោយ​ទៅ​វិញ​បន្តិច​ថា ទម្រាំ​បាន​ប៉ុណ្ណេះ តើ​យើង​បាន ធ្វើ​ពលិកម្ម​អ្វី​ខ្លះ?

កាល​ពី​មុន​នោះ ប្រទេស​ជាតិ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ណាស់ ព្រោះ​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី ដោយ​សង្រ្គាម និង​ដោយ​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​ត្រូវ​បរទេស​ហ៊ុម​ព័ទ្ធ​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​។ ងើប​ពី​ឋាននរក​មក​គ្មាន​សល់​អ្វី​ទាំងអស់។ ប៉ុន្តែ យើង​សាមគ្គី​គ្នា ស្រឡាញ់​គ្នា ជួយ​ឧបត្ថម្ភ​ទំនុក​បម្រុង​គ្នា។ អ្នក​មាន​ធន​ធាន​តិច​តួច ជួយ​ឧបត្ថម្ភ​អ្នក ខ្សត់​ខ្សោយ។ អ្នក​ខ្សត់​ខ្សោយ​ជួយ​ឧបត្ថម្ភ​អ្នក​អត់ និង​អ្នក​ទាល់​ច្រក។ អង្ករ​មួយ​កម្បង់ អំបិល​មួយ​ក្ដាប់​ក៏​យើង​ចែក​រំលែក​គ្នា ដើម្បី​រស់ ដើម្បី​មាន​កម្លាំង​កសាង​ជាតិ។ អ្វី​ដែល​សំខាន់​នៅ​ពេល​នោះ គឺ យើង​បាន​រួម​គ្នា​បំផុស និង​ចូល​រួម​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង។ ចលនា​នេះ​បាន​បង្កើត​ឡើង​នៅ ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ប្រឡង​ប្រណាំង​នៅ​ក្នុង​ចលនា​បង្ក​បង្កើន​ផល ដើម្បី​បង្កើន​ស្បៀង​ឧបត្ថម្ភ ជីវភាព​រស់​នៅ។ ប្រឡង​ប្រណាំង​នៅ​ក្នុង​ការ​ការពារ​ជាតិ ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ នៃ របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត។ ប្រឡងប្រណាំង កសាង​ភូមិ​ឃុំ ក្រោម​ទិស​ស្លោក ដែល​ជា​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​របស់​យើង គឺ«​ភូមិ​ស្អាត​ស្រែ​ល្អ» ។ ប្រឡង​ប្រណាំង នៅ​ក្នុង​វិស័យ​អប់រំ​ អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ​សោះ។ ទី​បំផុត​យើង​បាន​បង្កើត​នូវ សមិទ្ធផល​ជាច្រើន ដែល​ជា​ស្នាដៃ​របស់​យើង​ដែល​កើត​ចេញ​ពី​ចលនា​ប្រឡង​ប្រណាំង​នេះ។ ដោយ​ស្នាដៃ​ទាំងនេះ ដោយ​សារ​សមិទ្ធផល​ទាំង​នេះ វា​ក៏​បាន​ក្លាយ​ទៅ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ក្នុង​ការ​អភិវឌ្ឍ​មាតុភូមិ​យើង​រហូត​មក​ដល់​ថ្ងៃ​នេះ។ នេះ​គឺជា​ចលនា​ប្រឡង​ប្រណាំង​ដើម្បី​រស់....

 

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក៏​មាន​ចលនា​ប្រឡង​ប្រណាំង​​ដែរ។ ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ ជីវភាព​រស់​នៅ​របស់​មនុស្ស​ក៏​មាន​ការ​ប្រែប្រួល​រីក​ចម្រើន​យ៉ាង​លឿន ប៉ុន្តែ​ក៏​គួរ​ឲ្យ​សោក​ស្ដាយ​មាន មន្រ្តី​មួយ​ចំនួន​តូច​បាន​ប្រែ​ធាតុ ទុក​បទ​ពិសោធន៍​មិន​ល្អ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ដែល​ជា​ស្រទាប់​បន្តវេន។ អ្នក​មាន​យស​សក្ដិ​មាន​លុយ​វាល់​លាន​ដុល្លារ រឹត​តែ​ស្លន់ស្លោ​ចង់​មាន​ថែមទៀត ភ្លេច​គិត​ពី ទង្វើ​ថោក​ទាប ភ្លេច​គិត​ពី​កិត្តិយស ភ្លេច​គិត​ពី​អតីត​កាល​ដ៏​កម្សត់ ប្រព្រឹត្ត​អំពើ​អាក្រក់ បំផ្លាញ​ផល​ប្រយោជន៍​ជាតិ។ ពួក​ទាំង​នេះ ខិត​ខំ​ប្រឡង​ប្រណាំង​ដណ្ដើម​គ្នា​ធ្វើ​មាន​ធ្វើ​បាន... ប្រឡង​ប្រណាំង អ្នក​ណា​មាន​លុយ​ច្រើន​ជាង​ អ្នក​ណា​មាន​វីឡា​ច្រើន​ជាង អ្នក​ណា​ចិញ្ចឹម​ស្រី​ស្នេហ៍​បាន​ច្រើន​ជាង​ អ្នក​ណា​មាន​លុយ​ទិញ​ឡាន​ទំនើប​ៗ​ឲ្យ​កូន​បើក​បង្ហោះ​បុក​គេ​បុក​ឯង​ងាប់​បាន​ច្រើន​ជាង​... នៅ​​ពេល​​ដែល​ផុស​ចេញ​គំនិត​បែប​នេះ សួរ​ថា តើ​គេ​រក​លុយ​បាន​មក​ពី​ណា​​ បើ​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ​នោះ? នេះ​គឺ​ជា​ចលនា​ប្រឡង​ប្រណាំង​ឆ្ពោះ​ទៅ​រក​សេចក្ដី​ស្លាប់​យ៉ាង​ពិត​ប្រាកដ។ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា តែង​​តែ​​ដាស់តឿន​ជា​ញឹកញយ ដោយ​ការ​អង្វរករ​ផង ដោយ​ការ​បិណ្ឌ​បាត្រ​ផង ដោយ​ការ​ព្រមាន​ ធ្ងន់​ៗ​ផង ប៉ុន្តែ​ពួក​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ រួច​ក៏​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើង​វិញ​ដដែល។

ការ​គោរព​ស្រឡាញ់​ប្រជាជន ​ស្រឡាញ់​ប្រទេស​ជាតិ គឺ​វា​ត្រូវ​តែ​កើត​ចេញ​ពី​សារជាតិ របស់​មនុស្ស វា​ត្រូវ​តែ​រស់​រវើក​នៅ​ក្នុង​សរសៃ​ឈាម ក្នុង​ខួរ​ក្បាល ក្នុង​បេះដូង​របស់​មនុស្ស​នោះ។ បើ​ស្មារតី​បែប​នេះ​វា​ដុះដាល​ឡើង​ក្នុង​សរសៃ​ឈាម​របស់​គេ​មែន​ហើយ​នោះ ទោះ​​ជា​​មនុស្ស​​នោះ​ធ្លាក់​ទៅ​ដល់​ក្រហែង​ណា​ក៏​ដោយ ឬ​ឡើង​ទៅ​ទល់​មេឃ​ក៏​ដោយ ក៏​​គេ​​នៅ​​តែ​​គោរព​​ស្រឡាញ់​​ប្រជាជន និង​ប្រទេស​ជាតិ​របស់​ខ្លួន​​ដោយ​ស្មោះ​ត្រង់​ដដែល ហើយ​មិន​ចាំ​បាច់​ទាល់​តែ​នាយក​រដ្ឋមន្រ្តី​រំលឹក​ម្ដង​ហើយ​​ម្ដង​ទៀត​នោះ​ទេ។ យើង​គួរ​តែ​បំផុស​នៅ​ក្នុង​ស្មារតី​របស់​យើង អ្នក​នៅ​ជុំវិញ​យើង និង​សង្គម​ជាតិ​យើង​ឡើង​វិញ នូវ​ចលនា​ប្រឡង​ប្រណាំង​កសាង​ជាតិ ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រជាជន ដែល​ជា​ចលនា​ប្រឡង​ប្រណាំង​ដើម្បី​រស់ ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​យើង ឲ្យ​រីក​ចម្រើន​ថែម​ទៀត និង​ជា​ពិសេស​គឺ​ដើម្បី​អនាគត​កូន​ចៅ​យើង៕

លី ទួង

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អត្ថាធិប្បាយ ៖ ប្រឡង​ប្រណាំង​ដើម្បី​រស់ និង​ប្រឡង​ប្រណាំង​ឆ្ពោះ​ទៅ​រក​សេចក្ដី​ស្លាប់