Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

អា​ភី​ស៊ីត​គឺ​ជា​នាយក​រដ្ឋមន្ត្រី​ទមិឡ

08-02-2011-eលោក ​អាប់​ភី​ស៊ីត វេ​ចា​ជី​វ៉ា នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​បាន​ទាម​ទារ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០១១​ឲ្យ​កម្ពុជា​ដង​ទង​ជាតិ​ចេញ​ពី​វត្ត​ កែវ​សិក្ខា​គីរី​ស្វារៈ​ ហើយ​បាន​ប្រកាស​ថា​និង​ប្រើ​កម្លាំង​ជម្រើស​ចុង​ក្រោយ​... រដ្ឋាភិបាល​មិន​ខ្លាច​ធ្វើ​សង្គ្រាម​ជា​មួយ​កម្ពុជា​ទេ​។

ផ្អែក​លើ​ពាក្យ​នេះ​ហើយ​ទើប​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១​មាន​កង​កម្លាំង​សៀម​ប្រមាណ​ជា​ច្រើន​នាក់​បាន​ជ្រៀត​ចូល​មក​ក្នុង​ដែន​ដី​កម្ពុជា​ បន្ទាប់​មក​កង​ទ័ព​សៀម​បាន​ផ្ដើម​បាញ់​យ៉ាង​សន្ធាប់​មក​លើ​កម្ពុជា​មុន​នៅ​ តំបន់​ឃ្មុំ វាល​ឥន្ទ្រី ភ្នំ​ទ្រព្យ តា​ស៊ឹម តា​ថាវ ជាំ​តែ និង​តំបន់​បុស្ស​ស្បូវ​ស្ថិត​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះ​វិហារ​និង​បាន​បង្ក​ការ​បែក​បាក់​វត្ត​ កែវ​សិក្ខា​គីរី​ស្វារៈ​ និង​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ដំណំ​។ពេល​នោះ​កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​វាយ​តប​ទៅ​វិញ​ដើម្បី​ការ​ពារ​ខ្លួន​និង​ការ​ពារ​អធិបតេយ្យ​ភាព​និង​បូរណភាព​ទឹក​ដី​កម្ពុជា​។

នៅ​ខណៈ​ពេល​វាយ​ប្រហារ​នេះ​កង​ទ័ព​សៀម​បាន​ប្រើ​កាំ​ភ្លើង​ធុន​ធំ​ទំហំ​១៣០​មីលីម៉ែត្រ​និង​១៥៥​មីលីម៉ែត្រ​និង​ធុន​តូច​ជា​ច្រើន​រយ​គ្រាប់​ចូល​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​និង​ធ្វើ​អោយ​ប៉ះ​ពាល់​ត្រូវ​រូប​ព្រះ​បដិមាករ​ជា​ច្រើន​អង្គ​និង​ស្លាក​បេតិកភណ្ឌ​ (UNESCO) ត្រូវ​បាន​ធ្លុះ​ធ្លាយ​បាក់​បែក​ប្រាសាទ​ព្រះ​វិហារ​ដូច​និង​ប៉ះ​ត្រូវ​ក្លោង​ទ្វារ​ប្រាសាទ​ព្រះ​វិហារ​ (​ក្លោង​ទ្វារ​ទី៣​និង​៤​និង​ទី៥​) និង​ត្រូវ​ចំ​វត្ត​ កែវ​សិក្ខា​គីរីស្វារៈ​ធ្លុះ​ធ្លាយ​ជា​ច្រើន​កន្លែង​។ នេះ​គឺ​ជា​បំណង​និង​ផែន​ការ​គិត​ទុក​ជា​មុន​យ៉ាង​ច្បាស់​លាស់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ អាប់​ភី​ស៊ីត ក្នុង​ចេតនា​ចង់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​និង​វត្ត​ដែល​ដំណាង​ឲ្យ​​សាសនា​ព្រះ​ពុទ្ធ​ដែល​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​តែង​គោរព​។ជា​ពិសេស​ស្លាក​សញ្ញា​សម្គាល់​អនុសញ្ញា​ទី​ក្រុង​ឡា​អេ​ស្ដី​ពី​កិច្ច​ការ​ពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ឆ្នាំ​១៩៥៤​។

ការ​រំលោភ​ឈ្លាន​ពាន​ទឹក​ដី​របស់​កម្ពុជា​និង​បាញ់​បំផ្លាញ​សម្បត្តិ​វប្បធម៌​ពិភព​លោក​គឺ​​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​លោក​ អាប់​ភី​ស៊ីត​ មិន​មែន​ជា​មនុស្ស​ទេ​គឺ​ជា​ ទមិឡ ឥត​សាសនា​ ជា​ជន​ល្មោភ​សង្គ្រាម​ប្រកាន់​យក​ការ​ដោះ​ស្រាយ​តាម​រយៈ​ធ្វើ​សង្គ្រាម​ជាង​ដោះ​ស្រាយ​តាម​រយៈ​សន្តិ​វិធី​។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ដោយ​ឆន្ទៈ​ស្នេហា​ជាតិ​ទឹក​ដី​កង​ទ័ព​កម្ពុជា​បាន​តប​ត​ទៅ​ទ័ព​សៀម​ឈ្លាន​ពាន​វិញ​ បណ្ដាល​អោយ​កង​ទ័ព​សៀម​ស្លាប់​អស់​៣២​នាក់​និង​ចាប់​បាន​ឈ្លើយ​សឹក​សៀម​ចំនួន​៥​នាក់​ កម្ទេច​រថយន្ត​សណ្ដោង​កំា​ភ្លើង​ធំ​មួយ​គ្រឿង​ ឆេះ​ផ្ទះ​១២​ខ្នង​ ឆេះ​ផ្សារ​មួយ​កន្លែង​ ឆេះ​ស្ថានីយ​ប្រេង​មួយ​កន្លែង​ និង​ផ្ទះ​ក្រហម​ដែល​មាន​អាគារ​៤​ខ្នង​ត្រូវ​បាន​កម្ទេច​ សង្គ្រាម​នេះ​កើត​ឡើង​ពី​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ អាប់​ភី​ស៊ីត​។ ម្ដង​ហើយ​ម្ដង​ទៀត​ អាប់​ភី​ស៊ីត​បាន​ធ្វើ​ការ​អះ​អាង​ថា​តំបន់​ទើប​ប្រយុទ្ធ​គ្នា​នោះ​គឺ​ជា​ទឹក​ដី​ជម្លោះ​៤.៦​គម​ជា​ពិសេស​មេ​ដឹក​នាំ​​សៀម​រូប​នេះ​ចង់​ដក​ទង់​ជាតិ​កម្ពុជា​ចេញ​ពី​វត្ត​ កែវ​សិក្ខា​គីរីស្វារៈ មិន​តែ​ប៉ុណ្ណោះ​ចង់​រុះ​រើ​វត្ត​ កែវ​សិក្ខាគីរីស្វារៈ ចេញ​ពី​ទឹក​ដី​កម្ពុជា​ទៀត​។ អា​ភី​ស៊ីត​ ដោយ​ផ្អែក​លើ​ផែន​ទី​ចោរ​ដែល​គូរ​ដោយ​ឯក​តោ​ភាគី​ធ្វើ​ដូច​សម័យ​ អ៊ីត្លែ​ បាន​គូរ​ផែន​ទី​ចោរ​ទុក​មុន​ទើប​បញ្ជូន​ទ័ព​ទៅ​វាយ​ជា​ក្រោយ​។តួ​យ៉ាង​ដូច​ជា​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​នេះ​កង​ទ័ព​សៀម​បាន​វាយ​ប្រហារ​មក​លើ​កម្ពុជា​គោល​បំណង​ចង់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ទោះ​បី​ជា​តុលា​ការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រាសាទ​ព្រះ​វិហារ​និង​បរិវេណ​ជុំ​វិញ​ប្រសាទ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ​។ដូច្នេះ​កង​ទ័ព​ខ្មែរ​ទាំង​អស់​ដែល​ឈរ​ជើង​នៅ​ទី​នោះ​គឺ​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា​មិន​អាច​ប្រកែក​បាន​។

ម្យ៉ាង​ទៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ចលនា​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​ អា​ស៊ី​ប៉ាស៊ីហ្វិក​ (ICAPP)​​ នៅ​តំបន់​អង្គរ​និង​ប្រាសាទ​ព្រះ​វិហារ​ពេល​កន្លង​មក​បាន​ទទួល​ស្គាល់​និង​កោត​សរសើរ​កម្ពុជា​ដែល​បាន​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​នៅ​ប្រទេស​កាណាដា​ នា​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​២០០៨​ព្រម​ទាំង​សម្ដែង​ការ​ពេញ​ចិត្ត​និង​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២​ថា​ ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ​ដូច​គំរូ ICC នៅ​អង្គរ

ការ​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ប្រៀប​បី​ដូច​ជា​ជន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​យង់​ខ្នង​ដែល​គួរ​ត្រូវ​ថ្កោល​ទោស​ពី​ព្រោះ​ប្រាសាទ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​រួច​ហើយ​។ហេតុ​ដូច្នេះ​លោក​ អាប់​ភី​ស៊ីត​ ជា​អ្នក​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​និង​បំផ្លាញ​សាសនា​មិន​មែន​ជា​មនុស្ស​ទេ ​លោក​អាប់​ភី​ស៊ីត​ គឺ​ពិត​ជា​ទមិឡ។ គួរ​តែ​រៀន​សូត្រ​តាម​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ជា​មេ​ដឹក​នាំ​ដែល​មាន​សមាន​ចិត្ត​ល្អ​ និង​មហា​គុណ​ធម៌​ខ្ពស់​បំផុត​ដោយ​ស្ដែង​ចេញ​តាម​រយៈ​ការ​ដោះ​លែង​ទាហាន​សៀម​៥​នាក់​កន្លង​មក​ទោះ​បី​ជា​រដ្ឋាភិបាល​ថៃ​ធ្វើ​ទង្វើ​មិន​គប្បី​ជាច្រើន​ដង​លើ​ជន​ជាតិ​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​សម្ដេច​តេជោ​តែង​តែ​មាន​នូវ​ការ​យោគ​យល់​អធ្យាស្រ័យ​ជា​និច្ច​។តែ​ទោះ​បី​ជា​យ៉ាង​ណា​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​សង្គ្រាម​បាន​កើត​ឡើង​គឺ​ដោយ​សារ​មេ​ដឹក​នាំ​ថៃ​និង​ក្រុម​ជ្រុល​និយម​អាវ​លឿង​ ដូច្នេះ​សម្តេច​តេជោ​សូម​អំពាវ​នាវ​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជាតិ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឈ្នះ​ៗ​ទាំង​អស់​គ្នា​៕

រួម​ ជាតិ

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី08 កុម្ភៈ ឆ្នាំ2011 ម៉ោង16:04

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អា​ភី​ស៊ីត​គឺ​ជា​នាយក​រដ្ឋមន្ត្រី​ទមិឡ