Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អត្ថាធិប្បាយ ​៖​ ពួក​ភូត​កុហក​បោកប្រាស់​នៅតែ​ភូត​កុហក​បោកប្រាស់​ដដែល​

ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ឈាន​ចូល​មកដល់ ​ក្រុមប្រឆាំង​ក៏​កំពុងតែ​ដំឡើង​សំឡេង​ក្នុង​យុទ្ធនាការ​ភូត​កុហក​ បោកប្រាស់​យ៉ាង​អាក្រក់​អាក្រី​បំផុត​ដោយ​មិន​ចេះ​ខ្មាសអៀន​បន្តិច​ណា​សោះ។ ពួកគេ​កំពុងតែ​យល់ថា​ ប្រជាជន​កម្ពុជា​ជា​មនុស្ស​ដែល​ងាយ​នឹង​ភូត​កុហក​បាន ចង់​ពួក​ក្រុម​ប្រឆាំង​និយាយ​អ្វី ភូត​កុហក​អ្វី ភូត​កុហក​បែប​ណា​​ក៏​ប្រជាជន​ជឿ​តាម​ពួកគេ​ដែរ។ ប៉ុន្តែ​ក្រុមប្រឆាំង​កំពុងតែ​យល់​ខុស​ហើយ​ ព្រោះថា សំដី​ភូត​កុហក ​ឃោសនា​បោកប្រាស់​បែបនេះ ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុម​គេ​កាន់តែ​បាត់បង់​ជំនឿ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា​ពួក​នេះ​កំពុងតែ​មើលងាយមើលថោក​ប្រជាជន​កម្ពុជា​ហើយ។

ពួកគេ​ភូត​កុហក​ថា បើក​ពួកគេ​ឈ្នះ​ឆ្នោត គេ​នឹង​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ ​មន្ត្រីរាជការ លុបបំបាត់​អំពើពុករលួយ ​ដែល​សំដៅ​ឃោសនា​អកុសល​បែបនេះ​សូម្បីតែ​កូន​បៀម​ដៃ​ក៏​អាច​និយាយបាន​ដែរ ព្រោះ​វា​គ្រាន់តែ​ជា​ការ​និយាយ​ប៉ុណ្ណោះ។ លើ​ភាពជាក់ស្ដែង​ជន​បោកប្រាស់​ទាំងនេះ​មិនអាច​ធ្វើ​បានទេ ពីព្រោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដែល​កំពុង​ដឹកនាំ​ប្រទេស​ពិតជា​ចង់​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​ខ្ពស់​ជាង​នេះ ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​របស់​យើង​មិនទាន់​ធ្វើទៅបាន។ យើង​នឹង​ដំណើរ​កាន់​ដំឡើង​ប្រាក់ខែ​នេះ​មួយ​ជំហាន​ម្ដងៗ​ដូច​ដែល​បានធ្វើ​កន្លងមកហើយ។ ពួក​ប្រឆាំង​មិន​យល់​ពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ពួកគេ​ពិត​ជា​មាន​ចេតនា​អាក្រក់​ជួជាតិ​បំផុត​ហ៊ាន​ឃោសនា​ភូត​កុហក​ប្រជាជន​បែបនេះ​ទៅ​កើត។ ពួកគេ​នេះ​មិនបាន​គិតគូរ​ទៅដល់​ជោគវាសនា​របស់​ជាតិ មិន​បាន​គិត​ទៅដល់​ផលប្រយោជន៍​របស់​ប្រជាជន​បន្តិច​ណា​សោះ គឺ​គិតតែ​ផលប្រយោជន៍​របស់ខ្លួន ហើយ​ហ៊ាន​បោកប្រាស់​ប្រជាជន​បែបនេះ​ទៅ​កើត។

នៅពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​ពី​ទិសដៅ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ដោយ​បាន​ដាក់ចេញ​កម្មវិធី​នយោបាយ​នៅ​លើ​គ្រប់​វិស័យ​ទាំងអស់ ​ដោយ​បាន​ឆ្លងកាត់​ការប្រជុំ​ពិភាក្សា​គ្នា​យ៉ាង​ក្បោះក្បាយ​និង​សុំ​ជម្រៅ ក្រុមប្រឆាំង​គ្រាន់តែ​ដើរ​និយាយ​ច្បោល​តាមតែ​ចិត្ត​នឹកឃើញ ​គ្មាន​ទិសដៅ​ច្បាស់លាស់ គ្មាន​ផែនការ​ត្រឹមត្រូវ គ្មាន​គោលនយោបាយ​ជាក់ស្ដែង​ណាមួយ​ឡើយ។ យើង​ត្រូវធ្វើ​ការ​ដកពិសោធន៍​ថា ​នៅ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដឹកនាំ​ប្រទេស​មាន​ផែនការ​កម្មវិធី​ច្បាស់លាស់ មាន​គោលការណ៍​អនុវត្ត​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ក៏​គង់​មាន​ផែនការ​ខ្លះ​នៅ​មិនទាន់​អនុវត្ត​បាន​ជោគជ័យ​ទាំងស្រុង​ផង ចុះ​ទម្រាំ​តែ​ក្រុម​មនុស្ស​រវើរវាយ​គ្រាន់តែ​ដើរ​ស្រែ​កកោក​កាកៗ​តាមតែ​ចិត្ត​នឹកឃើញ តើ​ពួកគេ​អាច​នឹង​សម្រេច​បាន​ជោគជ័យ​ដែរឬទេ? តើ​ប្រជាជន​កម្ពុជា​ផ្ញើ​វាសនា​របស់​ខ្លួន​ទៅលើ​ពួក​មនុស្ស​ធុន​នេះ​ទេ​? ជោគវាសនា​របស់​យើង​ម្នាក់ៗ​ពិតជា​មានតម្លៃ​ខ្ពស់​ណាស់។ ជោគវាសនា​របស់​មាតុ​ភូមិ​កម្ពុជា​យើង​ក៏​រឹតតែ​ខ្ពស់​ឧត្ដុង្គឧត្ដម​ជាង​នេះ​ទៅ​ទៀត ​ហើយ​ជោគវាសនា​មាតុភូមិ​នេះ​បាន​ផ្ញើ​ទាំងស្រុង​មកលើ​បាតដៃ​របស់​យើង​ទាំងអស់គ្នា។ តើ​យើង​គួរ​ប្រថុយប្រថាន​យក​ជោគវាសនា​នេះ​ទៅ​ប្រលែង​លេង​ជាមួយ​ពួក​ភូត​កុហក​បាន​ដែរ​ឬទេ? បទពិសោធន៍​ជាច្រើន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​បានឃើញ​ទាំងអស់គ្នា​ហើយ​។ ៣៤​ឆ្នាំ​កន្លង​ផុត​ទៅ គឺជា​កំណាត់​ផ្លូវ​ដ៏​វែងឆ្ងាយ​ដែល​យើង​បាន​ឆ្លងកាត់។ បើ​ធ្វើ​ការ​ប្រៀបធៀប​គឺ​យើង​កំពុងតែ​ស្ថិត​នៅ​លើ​សំពៅ​ដ៏​ធំ ដែល​កំពុង​លូន​កាត់​ក្នុង​ល្បឿន​ដ៏​លឿន​ពុះ​ជ្រែក​មហាសាគរ តើ​យើង​លោត​ទៅ​តោង​ធុង​កំបែក​មាត់​មួយ​ ដែល​អណ្ដាត​ប៉ែល​ប៉ោល​នៅក្នុង​មហាសាគរ​ទៅវិញ​ឬ? នេះ​គឺជា​សំណួរ​យ៉ាង​សាមញ្ញ។ ប៉ុន្តែ​តាមពិតទៅ​ប្រជាជន​កម្ពុជា​លោក​លោក​មានការ​យល់ដឹង​ច្បាស់លាស់​ណាស់។ លោក​មានការ​យល់ដឹង​ខ្ពស់​ជាង ​ជ្រាលជ្រៅ​ជាង និង សំបូរ​បទពិសោធន៍​ជាង​ពពួក​ជន​ភូត​កុហក​បោកប្រាស់​ទាំងនោះ​ទៅទៀត។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ​អំបូរ​ភូត​កុហក​បោកប្រាស់​គឺ​វា​នៅតែ​ភូត​កុហក​ បោកប្រាស់​ដដែល។ សូម​បន្ត​ឲ្យ​ពួក​គាត់​ភូត​កុហក​បោកប្រាស់​ទៀត​ចុះ ប៉ុន្តែ​ការសម្រេចចិត្ត​គឺ​នៅលើ​ប្រជាជន។ នៅពេលដែល​ប្រជាជន​សម្រេចចិត្ត​មិន​គាំទ្រ​ពួកគេ​សូមកុំ​ចោទ​ប្រជាជន​ឲ្យ​សោះ ព្រោះ​នោះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន៕

លី​ទួង​

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ​៖​ ធម្មិកោ​គ្រាន់តែ​ជា​អ្នកនយោបាយ​ពនេចរ​

ដោយ: លី ទួង​

មិន​ចាំបាច់​ធ្វើការ​វិភាគ​ឲ្យ​ជ្រាលជ្រៅ ហើយក៏​មិន​ចាំបាច់​មានការ​សង្ស័យ​អ្វី​ឲ្យ​វែងឆ្ងាយ​នោះ​ដែរ កាលបើ​យើង​និយាយ​អំពី​ព្រះអង្គម្ចាស់​ធម្មិកោ ដែល​បច្ចុប្បន្ន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តាំងខ្លួន​ធ្វើជា​គណបក្សប្រឆាំង​ដ៏​ងងឹត​ងងុល និង​សំបូរ​កុះករ​ទៅ​ដោយ​ជន​ប្រឆាំង​ដាច់ខាតតាំងពី​ក្បាល​រហូតដល់​ចុងជើង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អត្ថាធិប្បាយ ​៖​ ពួក​ភូត​កុហក​បោកប្រាស់​នៅតែ​ភូត​កុហក​បោកប្រាស់​ដដែល​