Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

អត្ថាធិប្បាយ ​៖ ​មិន​ត្រូវ​ធ្វើ​ដាច់​ខាត​វិធី​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ក្នុង​កំណែទម្រង់​ជលផល​

នៅ​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ឆ្នាំ​២០១២​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​រំលឹក​ជាថ្មី​ម្ដងទៀត​ព្រមទាំង​ព្រមាន​ទៅលើ​មន្ត្រី​ដឹកនាំ​ដែល​ទទួលខុសត្រូវ​ដឹកនាំ​បង្ក្រាប​និង​ត្រួតពិនិត្យ​បទល្មើស​ជលផល​ត្រូវ​ឈប់​បន្ត​ស្ពឹក​ស្រពន់​ហើយ​រួត​រះ​យកចិត្តទុកដាក់​អនុវត្ត​បំពេញការងារ​ឲ្យ​បាន​សកម្ម​ពីព្រោះ​ថា​បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​បាន​និងកំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ទៀតហើយ។ សម្ដេច​តេ​ជោ​ហ៊ុន សែន​សំដែង​ការ​សង្ស័យ​ថា មាន​មន្ត្រី​ខ្លះ​កំពុង​តែ​មាន​ចេតនា​អនុវត្ត​វិធី​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​នូវ​កម្មវិធី​កំណែទម្រង់​ជលផល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​កំណែទម្រង់​មួយ​នេះ​មាន​លក្ខណៈ​ខុសឆ្គង ហើយ​ប៉ុនប៉ង​បង្កើត​ឲ្យ​មាន​ឡូត៍​នេសាទ​ដែល​ត្រួតត្រា​ដោយ​ថៅកែ​ឡូត៍​ឡើងវិញ។ ទោះជា​យ៉ាងនេះ​ក្ដី​គេ​ត្រូវតែ​ចងចាំ​ថាស​ម្ដេច​តេ​ជោ ហ៊ុន សែន​បានធ្វើ​ការប្រកាស​កំណែទម្រង់​ដាច់​ណាត់ និង​មិន​ដកថយ​ជាដាច់ខាត​ក្នុង​វិស័យ​ជលផល ហើយ​នេះ​មាន​លក្ខណៈ​ជា​កំណែទម្រង់​ជា​ប្រ​វត្ត​សាស្ត្រ​ទៀតផង។

​ ​គួរ​រំលឹកថា​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១២ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​លុបចោល​ជា​ស្ថាពរ​នូវ​ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ដោយ​បើកចំហ​ឲ្យ​មានការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មិនចាំបាច់​បង់ពន្ធ​ជូន​រដ្ឋ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់ និង​បាន​ប្រកាស​ទុក​តំបន់​មួយចំនួន​ជា​ដែន​នេសាទ​អភិរក្ស​។ សេចក្ដីប្រកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​មានន័យថា ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ដែលមាន​អាយុកាល​ប្រមាណ​១០៤​ឆ្នាំ​កន្លង​ទៅហើយនោះ នឹងត្រូវ​រំលាយចោល​ទាំងស្រុង​ពោល​គឺ​នៅ​កម្ពុជា​មិនមាន​ឡូត៍​នេសាទ​ដែល​ត្រួតត្រា​ដោយ​ថៅកែ​ឡូត៍​ទៀត​ទេ​។ តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ក្រោយ​ពេលដែល​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ឡូត៍​នេសាទ​ត្រូវបាន​ស្ដារ​ឡើងវិញ និង​ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​សភាពការណ៍​ក្នុង​ដំណាក់កាល​និមួយ​ៗ ហេតុនេះហើយ​ទើប​គេ​ឃើញថា​មានការ​កែទម្រង់​លើ​វិស័យ​ជលផល​នេះ​ជាច្រើន​ដំណាក់​។ កំណែទម្រង់​ដំណាក់កាល​ទី​១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កាត់​ដែន​ឡូត៍​នេសាទ​ចំនួន​៥៣៨៥២២​ហិកតា ស្មើនឹង​៥៦​ភាគរយ​នៃ​ឡូត៍​សរុប​ដើម្បី​យក​មក​ធ្វើជា​ឡូត៍​អាករ​ភូមិ​ជូន​ប្រជាជន​វិញ​ដែល​កំណែទម្រង់​ដំណាក់កាល​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍ខាង​សង្គម​សេដ្ឋកិច្ច​ដល់​ប្រជាជន ហើយ​នេះ​ជាការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​នូវ​គោលនយោបាយ​នៃ​ការចែករំលែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​។ កំណែទម្រង់​ដំណាក់កាល​ទី​១​នេះ​មិនទាន់​ដោះស្រាយបាន​បញ្ហា​ជា​ស្ថាពរ​នៅឡើយ​ទេ ពីព្រោះ​ថា​ឡូត៍​នេសាទ​ដែល​នៅ​សេសសល់​ក្រោម​ការត្រួតត្រា​របស់​ថៅកែ​ឡូត៍​នៅតែ​បង្កើត​ឲ្យ​មាន​បាតុភាព​អវិជ្ជមាន​ជាច្រើន ការ​បំផ្លិចបំផ្លាញ​ត្រី​ស្ទើរ​ដាច់​ពូជ។ ម្ចាស់​ឡូត៍​នេសាទ​ខ្លះ​តាំងខ្លួន​ធ្វើជា​ស្ដេចត្រាញ់​នៅលើ​ឡូត៍​ដែល​ខ្លួន​គ្រប់គ្រង​សូម្បីតែ​ប្រជាជន​ចូល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​ឬ​សូម្បីតែ​អុំទូក​ឆ្លងកាត់​ដែន​នេសាទ​នោះ​ក៏ត្រូវ​គេ​បាញ់ គេ​ចាប់​ដាក់គុក​ដាក់​ច្រវាក់​ដែរ។ លើស​ពីនេះទៅទៀត​ឡូត៍​ដែល​នៅ​សេសសល់​នេះ​ត្រូវបាន​ថៅកែ​ឡូត៍​បង្កើត​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ដាក់​សម្រាស់ ដាក់​ធ្នួ​ស ព្រួល សាងសង់​សំណង់​កាត់​ទទឹង​ទន្លេ ព្រែក​បឹងបួ​ បង្ក​ការ​លំបាក​ដល់​ការ​បំលាស់​ទី​របស់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ និង​ធ្វើ​ឲ្យ​គោក​រាក់​យ៉ាង​ឆាប់រហ័ស​ដល់​ទន្លេ​ស្ទឹង បឹង​ព្រែក​ផងដែរ​។ ដោយ​មើលឃើញ​ពី​ភាព​អវិជ្ជមាន​ទាំងនេះ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​ចេញ​បទបញ្ជា​លេខ​០១​ប​.​ប ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១១ ចាត់វិធានការ​លុបបំបាត់​ភាព​អនាធិបតេយ្យ​ទាំងនេះ​ដើម្បី​ការពារ​ទន្លេសាប និង​លុបបំបាត់​ភាព​អនាធិបតេយ្យ និង​បទល្មើស​ដែល​កើតមាន​ក្នុង​ទន្លេសាប​។ បន្ទាប់មក​ក៏មាន​សារា​ចរណ៍​ណែនាំ​លេខ​០៩ សរ​ណន ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១១ ស្ដីពី​ការគ្រប់គ្រង​ឡូត៍​នេសាទ​ដែល​បាន​ដកហូត​ចំនួន​៣៥​ឡូត៍​ក្នុង​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​សម្រេច​លុបចោល​ឡូត៍​នេសាទ​ទាំងអស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​អនុក្រឹត្យ​លេខ​៣៧​អនក្រ​.​បក ស្ដីពី​ការលុបចោល​ឡូត៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជា​កន្លែង​អភិរក្ស​ជលផល។ នៅ​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​អនុក្រឹត្យ​លេខ​៣៥ អនក្រ​.​បក ស្ដីពី​ការ​រំលាយ​ឡូត៍​នេសាទ​ក្នុង​ខេត្ត កណ្ដាល កំពង់ចាម ព្រៃវែង និង​ខេត្តតាកែវ និង​រៀបចំ​ជា​កន្លែង​អភិរក្ស​ជលផល​។ សម្ដេច​តេជោ ហ៊ុន សែន​បានប្រកាសថា នេះ​ជា​កំណែទម្រង់​ដំណាក់កាល​ទី​២ ជា​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ ជា​វិធានការ​ដាច់ខាត​មួយ​គឺ យើង​ត្រូវ​បិទ​ក្រោលសេះ​មុន​សេះ​ចេញ​ផុត​ពី​ក្រោល។ នេះ​គឺជា​ការអនុវត្ត​កំណែទម្រង់​ជលផល ដ៏​ជ្រាលជ្រៅ ម៉ឺងម៉ាត់ ដាច់​ណាត់ ស៊ីជម្រៅ និង​មិន​ដកថយ​ជាដាច់ខាត។ ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​យន្តការ​ជាច្រើន​ក្នុងការ​បង្ក្រាប ការឃ្លាំ​មើល ការធ្វើ​អធិការកិច្ច​ចំពោះ​បទល្មើស​នេសាទ ប៉ុន្តែ​ទីបំផុត​នៅតែមាន​សេះ​របូត​រួច​ចេញ​ផុតពី​ក្រោល​ដដែល ដែល​សម្ដេច​បាន​បន្ទោស​ទៅលើ​មន្ត្រី​ស្ពឹក​ស្រពន់។

​ ​ឈ្មួញ​តែងតែមាន​ល្បិចកល​សព្វបែបយ៉ាង​ដើម្បី​កេង​យក​ផល​ចំណេញ​ទោះជា​ត្រូវធ្វើ​ដោយ​ពិធី​ណាក៏ដោយ ប៉ុន្តែ​សំខាន់​នៅលើ​មន្ត្រី​របស់​យើង តើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ឬ​អត់​? ជា​ការពិតហើយ​បើ​គ្មាន​ការ​ស៊ុមគ្រលុំ ពី​មន្ត្រី​ពាក់ព័ន្ធ​នានា​មួយចំនួន​ទេនោះ​បទល្មើស​នេសាទ​ដែល​កំពុងតែ​កើតមាន​បច្ចុប្បន្ន​នេះ​ក៏​មិនអាច​លេច​ជា​រូបរាង​បានដែរ។ ហេតុនេះ​មន្ត្រីជលផល អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់​ដែលជា​អ្នកអនុវត្ត​នូវ​កំណែទម្រង់​ជលផល ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ហើយ​ដែល​អស់លោក​ក៏​កំពុង​ធ្វើជា​ភ្នែក ច្រមុះ និង​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល គួរ​គប្បី​ពង្រឹង​មនសិការ​ស្នេហា​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កុំ​ឲ្យ​កើតមាន​តទៅទៀត និង​កុំ​ទុក​ឲ្យ​វា​នៅតែ​ជា​រឿង​ដដែលៗ ដើម្បី​មាន​ពេលវេលា​ដោះស្រាយ​បញ្ហា​ដទៃទៀត​ជូន​ប្រជាជន​យើង។

​ ​មន្ត្រី​គ្រប់រូប​ក៏​គប្បី​មើលឃើញ​ឲ្យ​ច្បាស់​ថា​កំណែទម្រង់​វិស័យ​ជលផល​ទាំង​២​ដំណាក់កាល​នេះ​ត្រូវបាន​ប្រជាជន​ទូទាំង​ប្រទេស​អបអរសាទរ ​និង​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​គិត​បណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​និច្ចកាល​តែង​គិតគូរ​ដល់​សុខទុក្ខ​ប្រជាជន និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាជន​គ្រប់ពេលវេលា។ ជាពិសេស​សេចក្ដីប្រកាស​ជា​ចំហ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលថា បើ​គណបក្ស​ប្រជាជន​នៅ​កាន់អំណាច គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ឡូត៍​នេសាទ​ទ​ទៅទៀត នេះ​ជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ដែលមាន​គោលដៅ​ជាក់លាក់​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាជន​ពិតប្រាកដ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រជាជន​គ្រប់​កាលៈទេសៈ​ទាំងអស់៕

(កម្ពុជាថ្មី)

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អត្ថាធិប្បាយ ​៖ ​មិន​ត្រូវ​ធ្វើ​ដាច់​ខាត​វិធី​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ក្នុង​កំណែទម្រង់​ជលផល​