ព័ត៌មានថ្មីៗ

ឯកសារ​របស់​លោក​ស្នូ​ដេ​ន ៖ នូវែលហ្សេឡង់​កំពុង​ស៊ើបការណ៍​ប្រទេសជិតខាង​ប៉ាស៊ីហ្វិក​ និង​ឥណ្ឌូនេស៊ី​

ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 13:22
Pisey-2015-03-05-full-R
​ ​តាម​ឯកសារ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា ប្រទេស​នូវែលហ្សេឡង់​បាន​និង​កំពុង​ស៊ើបការណ៍​តាម​អេឡិចត្រូនិក​នូវ​បណ្ដា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​របស់​ខ្លួន និង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​កំពុង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ពួក​សម្ពន្ធមិត្ត​អន្តរជាតិ​របស់​ខ្លួន​។​ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 13:13
M05-03-15-c4

ទស្សនៈ​របស់​តារា​សិល្បៈ​ជើង​ចាស់ ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាក់ទង​ទៅ​នឹង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា

ភ្នំពេញ ​៖​ ខាងក្រោម​នេះ​គឺជា​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​តារា​សិល្បៈ​ខ្មែរ​ជើងចាស់​មួយ​ចំនួន ក៏ដូចជា​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​និស្សិត​ទាក់ទង​ទៅ​នឹង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា​ដែល​ជា​ទិវា​មួយ​ត្រូវ​បាន​ស្ថាប័នរដ្ឋ​… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 12:28
T-03-05-15-j-full

ចាក់​សម្លាប់​ខ្លួន​ធ្លាយ​ពោះវៀន​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ធ្លាប់​មាន​ជំងឺ​សរសៃ​ប្រសាទ និង​កំរោលចូល​ម្តងៗ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយមាន​កាំបិត​ចិតបន្លែ​នៅក្បែរ​ខ្លួន ព្រមទាំង​មាន​ពោះវៀន​ចេញ​មក​ក្រៅ​ផង ក្រោយ​ពេល​ដែល​ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់​ចំណុច​ភូមិ​គោក​ដូង… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 12:07
M05-03-15-b4

ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​យាង​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង

ភ្នំពេញ ​៖​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​មហាក្សត្រី ​នរោត្តម​ មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មីនា ​ឆ្នាំ​២០១៥​… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:57
T-03-05-15-i-full

ក្រសួង​អប់រំ​គ្រោង​នឹង​រៀបចំ​ប្រលង​បាក់​ឌុប​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥

*​ពាក្យសុំ​ប្រលង​ចាប់​ទទួល​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃទី​៣០ ​ខែ​មិនា ភ្នំពេញ ៖ ជា​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​តែងតែ​ធ្វើការ​រៀបចំ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ដើមខែ​សីហា ប៉ុន្តែ​សម្រាប់​ប្រចាំឆ្នាំ​សិក្សា​២០១៤-២០១៥ នេះ​ក្រសួង​បាន​ផ្លាស់​ប្តូរ​ការ​បរិច្ឆេទ… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:47
T-03-05-15-h-full

អណិកជន​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​របួសស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ស្ទឹងត្រែង ៖ អណិកជន​ខ្មែរ​អាមេរិក​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ស្រាល​នៅក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​វាល​ប៉ា​រ៉ា ស្ថិត​ក្នុង​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:39
Nita-5-A-9-Full

នាវាចម្បាំង Musashi ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​របស់​ប្រទេស​ជប៉ុន​ ត្រូវ​គេ​ប្រទះ​ឃើញ

មហាសេដ្ឋី​អាមេរិក​លោក​ផល អាឡេន (PalAllen) បាន​ប្រកាស​ពី​ការ​រកឃើញ​នាវា​ចម្បាំង​ជប៉ុន​ដ៏​ល្បី​ក្នុង​សង្រ្គាម​លោក​លើក​ទីពីរ​ Musashi ដែល​មាន​រយៈ​ពេល​ជាង​៧០​ឆ្នាំ​ ក្រោយ​ពី​ត្រូវ​បាន​កងកម្លាំង​ស.រ.អា​បាញ់​ពន្លិច​មក។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:28
T-03-05-15-g-full

អគ្គិសនី​កម្ពុជា ចុះ​ត​បណ្ដាញ​អគ្គិសនី និង​ដំឡើង​កុងទ័​រ​ដល់​បន្ទប់​ជួល​កម្មករ កម្មការិនី​បាន​ជិត​២​ម៉ឺន​បន្ទាប់

ភ្នំពេញ ៖ ក្នុង​ជំហាន​ទី​១​គិត​ចាប់ពី​ថ្ងៃទី​២៩​មករា​រហូតមកដល់​ដើមខែ​មិនា​នេះ​ក្រុម​កា​ងារ​អគ្គិសនី​កម្ពុជា​បាន​ចុះ​អនុវត្តន៍ ​បណ្ដាញអគ្គិសនី តំលៃ​៦១០​រៀល​ជួន​កម្មករ កម្ម​ការ​នី និង​និស្សិត​បាន​ចំនួន​១៩០៦១​បន្ទាប់ ហើយ​កំពុង​បន្ត​នៅ ជំហាន​ទី​២​ទៀត។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:26
Nita-5-A-8-Full

អូស្ត្រាលី​សុំ​ឲ្យ​មាន​ការ​ប្តូរ​អ្នក​ទោស​ជាមួយ​ទណ្ឌិត​ Bali Nine

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​ បាន​ស្នើរសុំ​ឲ្យ​មាន​ការ​ប្តូរ​អ្នកទោស​ នៅ​ក្នុង​ការប៉ុនប៉ង​ ក្នុង​នាទី​ចុងក្រោយ​ ដើម្បី​ជួយ​បុរស​អូស្ត្រាលី​ពីរនាក់​ ដែល​នឹង​ត្រូវ​គេ​ប្រហារជីវិត​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:22

កង់​ត្រាច​កង់​ធ្នង់

កង់​ត្រាច និង​កង់​ធ្នង់​ជា​ពាក្យចាស់​បុរាណ ចង់​បង្ហាញ​អំពី​កង់រទេះ​ដែល​ ជាងឈើ​បាន​កែច្នៃ និង​ផ្សំផ្គុំ​ឡើង​នូវ​កំណាត់ឈើ នានា ឲ្យ​បាន​កើតជា​រង្វង់​កង់​ដោយមាន​ការ ស្រោប​ដែក​ខ្នងកង់​ពីលើ​ដើម្បី​ឲ្យ​ការ​បើកបរ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព។ ក្នុង​តំណ នៃ​កំណាត់ឈើ សម្រាប់​ធ្វើ​កង់រទេះ​នោះ… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:21
T-03-05-15-f-full

ថ្នល់​កៅស៊ូ​ក្នុង​ក្រុង​យ៉ាង​ស្អាត​ត្រូវ​អ្នកធ្វើ​ត្រីងៀត​បង្ហូរទឹក​សំអុយស្រោច​​លើ​ផ្លូវ​យ៉ាង​​អាក្រក់​

កំពង់ឆ្នាំង ៖ ផ្ទះ​មួយ​កន្លែង​នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ខាងជើង​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​ចោះ​ជញ្ជាំង​បង្ហូរទឹក​សំអុយ​មាន​ទាំង​ដង្កូវ​ហូរ​មក​លើ​ការ៉ូឡា និង​ផ្លូវថ្នល់​កៅស៊ូ​យ៉ាង​ល្អ​ស្អាត ករណីនេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៥… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:20
Pisey-2015-03-05-full-P5

ប៉ូលិស​ការពារ​ព្រំដែន​គោក​មកពី​បណ្ដា​ខេត្ត​ទាំង​៤​ចូលរួម​បំពាក់អាវុធ​ការពារ​សុវត្ថិភាព​ជូន​ប្រទេស​ជាតិ និង​ពលរដ្ឋ​

ប៉ោយប៉ែត ​៖ ប៉ូលិស​ការពារ​ព្រំដែន​គោក​ចំនួន​៤​ខេត្ត ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី​៥ បាន​មក​បំពាក់​អាវុធ​វែង​ខ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ការពារ​ទឹកដី និង​ការពារ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​អគ្គស្នងការ​នគរបាល​ជាតិ​ទៀត​ផង​។​ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:14
T-03-05-15-e-full

គណៈប្រតិភូ​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគ​ទី​១​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៅ​ទួលគោក…

ភ្នំពេញ ៖ គណៈ​ប្រតិភូ​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគ​ទី​១​កាលពី​ព្រឹក​ថ្ងៃទី​០៥​មិនា​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ពិគ្រោះ​យោបល់​ជាមួយ ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៅ​ទួលគោក ជុំវិញ​ការកសាង​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​និង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:12

បាក់អំនួត

រវាង​ការ​និយាយស្តី និង​ការងារ​អនុវត្ត​ជាក់ស្តែង​បើ​វា​ដើរ​ទន្ទឹមគ្នា​នោះ​មិន មានគុណ​វិបត្តិ​នោះទេ​។ ប៉ុន្តែ​បើ​សម្តី​លឿន​ជាង សាច់​ការជាក់ស្តែង​នោះគេ​ហៅថា​ជាការ​បាក់អំនួត គឺ​បានតែ​ត្រឹម​អួតអាង​តាមរយៈ​ការ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​យ៉ាង​នោះដែរ​។​ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 11:07

យុវជន​ម្នាក់​ត្រូវ​បាន​ជនរងគ្រោះ​ប្រទះឃើញ​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ពី​បទ​ឆបោក​យក​ម៉ូតូ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​៤ ខែ​មិនា ជន​ឆបោក​ម្នាក់​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ ពី​បទ​ខ្ចី​ម៉ូតូ​មួយ​ភ្លែត​បាត់​យក​ម៉ូតូ​ទៅ​បញ្ចាំ ត្រូវ​បាន​ឃាត់ខ្លួន​នៅមុខ​ផ្ទះសំណាក់ ហាក់ ឆាយ​ហេង តាមផ្លូវ​លេខ​២៧១ ក្រុម​៤ ភូមិ​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី05 ខែមីនា ឆ្នាំ 2015 ម៉ោង 10:50
T-03-05-15-d-full

ចាប់ខ្លួន​ក្មេង​ទំនើង​២​ក្រុម​ចេញពី​ក្លឹប​ផឹក​ស៊ី​រាំរែក​ស្រវឹង​ជិះ​ម៉ូតូ​ដេញ​វាយតប់​គ្នា​តាម​ដងផ្លូវ

ភ្នំពេញ ៖ បក្ខពួក​ក្មេង​ទំនើង​២​ក្រុម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន ខ​ណៈ​ពួកគេ​បង្ក​ជម្លោះ ដេញ​វាយតប់​គ្នា​តាម​ដងផ្លូវ​សាធារណ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ ២០១៥​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ខាង កើត​ផ្សារ​ទឹកថ្លា… អានបន្ត

ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​គង់នៅ​វត្ត​ស្ទឹងមានជ័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយសារ​ពួន​សម្ងំ​ផឹក​ស្រា​បៀរ​នៅ​ក្នុង​វត្ត

ថ្ងៃ សុក្រ ទី21 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:12   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: នរា​

M21-11-14-p-full

ភ្នំពេញ​ ៖​ ព្រះសង្ឃ​ចំនួន​៦​អង្គ​រួម​នឹង​យុវជន​ម្នាក់​ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ​ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ និង​លោក​វរសេនីយ៍ត្រី​ជឹម ស៊ីថា អធិការ​ស្តីទី​នគរបាល​ខណ្ឌ​មានជ័យ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ព្រះសង្ឃ​ទាំង​អស់​នោះ​កំពុង​សម្ងំ​ផឹក​ស្រា​បៀរ និង​ប្រើប្រាស់​ថ្នាំញៀន​ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ករណី​បង្ក្រាប ​និង​ឃាត់ខ្លួន​ព្រះសង្ឃ​ខាង​លើ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​។ ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​សាលាខណ្ឌ​មានជ័យ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ទី​១-​ឈ្មោះ​រស់ សុ​វណ្ណា អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុង​កុដិ​លេខ​៤៧ ទី​២-​ឈ្មោះ​ជឿន វណ្ឌី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១៤ ទី​៣-​ឈ្មោះ​ម៉ម សុគន្ធា អាយុ​២២​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១១ ទី​៤-​ឈ្មោះ​ឌឿ​ន ផាន់​ណាត អាយុ​១២​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១១ ទី​៥-​ឈ្មោះ​សឿន សុ​វណ្ណៈ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១១ និង​ទី​៦-​ឈ្មោះ​រឿន សារុន អាយុ​១៨​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១១។ ដោយឡែក​យុវជន​ម្នាក់ទៀត​ដែលជា​អ្នកទិញ​ស្រា​បៀរ និង​ថ្នាំញៀន​យកទៅ​ឲ្យ​ព្រះសង្ឃ​ផឹក និង​ជក់​ឈ្មោះ​ឡេង រតនា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍​ជឹម ស៊ី​ថា អធិការ​ស្តីទី​នគរបាល​ខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ​ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន​ក្នុង​ទឹកដី​សង្កាត់​ស្ទឹងមានជ័យ ពិសេស​នៅ​តំបន់​ស្មុគស្មាញ ដែល​ងាយស្រួល​ឲ្យ​ជនសង្ស័យ​ស្នាក់នៅ​ផ្ទះ​ជួល​លាយឡំ​ជាមួយ​នឹង​ប្រជាពលរដ្ឋ និង​កម្មករ។

លោក​ជឹម ស៊ី​ថា បន្តថា នៅពេលដែល​គណៈបញ្ជាការ​ឯកភាព​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ​ក៏​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​មក​រាយការណ៍​ថា​មាន​ព្រះសង្ឃ​កំពុងតែ​នាំគ្នា​សំងំ​ផឹក​ស្រា​បៀរ ABC និង​សេព​ថ្នាំញៀន​ក្នុង​កុដិ​មួយ​ស្ថិត​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​នេះ​តែម្តង។ បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម​គណៈបញ្ជាការ​ឯកភាព​ក៏បាន​ចុះទៅ​ដល់​ព្រមទាំង​ឃើញ​ព្រះសង្ឃ​ចំនួន​៦​អង្គ និង​យុវជន​ម្នាក់​កំពុង​នាំគ្នា​អង្គុយពែនភ្នែន​ផឹក​ស្រា​បៀរ​ជាច្រើន​មុខ ហើយ​ស្រា​បៀរ​ដែល​ច្រើន​ជាងគេ​គឺ ABC តែម្តង។

លោក​ជឹម ស៊ីថា បាន​បន្តថា បន្ទាប់ពី​បានឃើញ​ព្រះសង្ឃ​ទាំងអស់នោះ​កំពុងតែ​នាំគ្នា​ផឹកស្រា​បៀរ​ដែល​ខុស​ទៅនឹង​វិន័យ​ធម៌​របស់​ព្រះសង្ឃ​ក៏ត្រូវ​បាន​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​បញ្ជា​ឲ្យ​នាំខ្លួន​ព្រះសង្ឃ​ទាំង​៦​អង្គ និង​យុវជន​ម្នាក់ទៀត​មក​សាលាខណ្ឌ​មានជ័យ​ដើម្បី​ធ្វើការ​សាកសួរ និង​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ធម្មការ​ខណ្ឌ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​ផ្សឹក​មុនពេល​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់។

លោក​អធិការ​ស្តីទី​នគរបាល​ខណ្ឌមានជ័យ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង​៦​អង្គ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​រស់ សុ​វណ្ណា អាយុ​២៦​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​៤៧​មាន​សារជាតិ​ញៀន​ក្នុង​ខ្លួន និង​យុវជន​ម្នាក់ទៀត​ឈ្មោះ​ឡេង រតនា ក៏មាន​សារជាតិ​ញៀន​ផងដែរ៕

M21-11-14-p1-fullM21-11-14-p2-fullM21-11-14-p3-fullM21-11-14-p4-full