kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

បទអត្ថាធិប្បាយ ៖ តម្លៃនៃវប្បធម៌ជាតិ ​​​​ក្នុង​យុគសម័យ​សម្តេចតេជោ ហ៊ុន សែន

កម្ពុជា ដែលត្រូវ​​បានផ្តល់​កិត្តិយស​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​ជាម្ចាស់​ផ្ទះ​ សម្រាប់​កិច្ច​ប្រជុំ​លើក​ទី​៣៧​ និង​ជាប្រធាននៃ​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោកនៅ​ឆ្នាំ​២០១៣ គឺជាជោគ​ជ័យ​ដ៏ធំ​ធេង និងជា​​ប្រវត្តិសាស្ត្រ ដែល​កើត​ចេញ​ពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ  សេដ្ឋកិច្ច សន្តិសុខសង្គម និង​ការ​លើក​ស្ទួយវប្បធម៌យ៉ាង​ខ្ពស់​ត្រដែត។

ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់​​សហគមន៍​ អន្តរជាតិលើបេក្ខភាពកម្ពុជាឱ្យ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ និង​ជាប្រធាន​​នៃកិច្ច​ប្រជុំ​លើក​ទី​៣៧ ក្នុង​ខែមិថុនា ឆ្នាំ ២០១៣ គឺជាសារដ៏មាន​អត្ថន័យ​បំ​ផុត​ទៅកាន់​ពិភព​​លោកថា តម្លៃនៃសម្បត្តិ​វប្បធម៌ខ្មែរ ក៏ដូចជាប្រាង្គប្រាសាទ​រាប់​ពាន់​ដែល​មាន​នៅ​លើ​ទឹក​ដី​នៃព្រះ​ រាជាណាចក្រអច្ឆរិយៈមួយ​នេះ​ មាន​នូវ​ដួង​ព្រលឹង​រស់​រវើក​ដែល​ជាមោទនភាព​របស់​ជាតិ​ទាំង​មូល​ គឺមិន​មែន​សម្រាប់​តែ​រាជ​រដ្ឋាភិបាល​នោះ​ទេ។

បន្ទាប់​ពី​ការ​តស៊ូមតិដ៏ស្វិត​ស្វាញ​ ដើម្បី​សម្រេចនូវ​គោលដៅ​នៃយុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ អន្តរជាតិ នៅ​ទីបំ​ផុត​កិច្ចខិតខំប្រឹង​ប្រែង​របស់គណៈប្រតិភូកម្ពុជា ត្រូវ​បាន​ទទួល​នូវ​មហាកិត្តិយស​ គឺសម័យ​ប្រជុំ​លើកទី​៣៦ របស់​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោក​សម្រេច​ប្រកាសជាផ្លូវ​ការ​នៅ​ថ្ងៃទី​ ៤ ខែ កក្កដា ឆ្នាំ ២០១២ ឱ្យកម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ និង​ជាប្រធាន​​នៃកិច្ច​ប្រជុំ​លើក​ទី​៣៧នៅ​ឆ្នាំ២០១៣ ដែលបាន​​កំ​ណត់​យក​ទី​ក្រុង​ភ្នំ​ពេញ​ និង​សៀម​រាម​សម្រាប់​ជាទី​កន្លែង​រៀប​ចំ​កិច្ច​ប្រជុំ​នាពេល​ខាង​មុខនោះ។

សេចក្តី​សម្រេចរបស់​គណៈកម្មាធិការ​បេតិក​ ភណ្ឌពិភព​លោក​លើកទី៣៦ គឺជាសារដ៏មាន​សារៈសំ​ខាន់​បំ​ផុត​​ផ្ញើ​ទៅ​កាន់​ពិភព​លោក អំពី​និមិត្តរូបនៃ​ជាតិ​ខ្មែរ​ក្នុង​យុគសម័យ​សម្តេចតេជោសែន ដែល​បាន​យក​ចិត្ត​ទុក​ដាក់ខ្ពស់ក្នុង​ការលើក​កម្ពស់​តម្លៃនៃវប្បធម៌ជាតិ​ និង​ការការពារបេតិកភណ្ឌ​វប្បធម៌​​របស់​កម្ពុជា​​នៅ​ក្នុង​កិច្ច​ការ​ អន្តរជាតិ​ ជាពិសេសតំ​បន់​បេតិកភណ្ឌអង្គរ និង​ប្រាសាទ​ព្រះ​វិហារ​។

កាលពី​ឆ្នាំ២០០៨ កម្ពុជា​ទើប​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជាសម្បត្តិ​ បេតិភណ្ឌ​ពិភព​លោក​ បន្ទាប់​ពី​ប្រាសាទ​​អង្គរវត្ត ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌពិ​ភព​លោក​កាលពី​ឆ្នាំ២០០៣។

ការសម្រេចបាន​នូវសមិទ្ធផល​ធំ​ធេង​ ជាបន្តបន្ទាប់​របស់​កម្ពុជា​ គឺជា​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ទទួលស្គាល់​ នៃគុណសម្បត្តិរបស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជាសម្តេចតេជោ ​ហ៊ុន សែន ដែលបាន​​ពុះពារ​នាំមក​នូវ​ឯកភាព​ជាតិ ទឹក​ដី​ ការ​ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ​ ធានាបាន​នូវ​សន្តិភាព​ ស្ថេរភាព​នយោបាយ និង​ការ​អភិវឌ្ឍន៍ប្រទេស​ គឺកម្ពុជា បាន​ទទួល​ការ​កោត​សរសើរថា ជាគំ​រូនៃការ​នាំមក​នូវ​សន្តិភាព​ក្នុង​តំ​បន់។ នេះ​  គឺជា​ភាព​ល្បី​រន្ទឺរបស់កម្ពុជា​ ដែល​មាន​មេដឹក​នាំប្រកប​ដោយ​ភាព​​ឈ្លាសវៃ​​។

អ្វី​ដែល​ជាសក្ខី​ភាព​ពុំ​អាច​កាត់​ថ្លៃបាន ​ជុំ​វិញ​ការ​ផ្តល់​នូវ​កិត្តិយសដ៏ធំ​ធេង​ ពី​សំ​ណាក់​សហគ​មន៍​អន្តរជាតិដល់កម្ពុជា​ គឺពិត​ជាផ្តើម​ចេញ​ពីការ​​ជឿទុកចិត្តដ៏មោះមុត​មកលើការ​ដឹក​នាំដ៏ត្រឹម​ត្រូវ ​របស់​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ក្នុង​ការ​រួម​ចំ​ណែក​ពង្រឹង​ និង​ពង្រីក​កិត្យានុភាព​ជាតិ​នៅ​លើឆាកអន្តរជាតិ​។

បច្ចុប្បន្ន​កម្ពុជា បាន​ និង​កំ​ពុង​ធ្វើ​ជាម្ចាស់ផ្ទះ​​ និងជា​​ប្រធាន​អាស៊ាន​ ដែល​បាន​ទទួល​ស្វាគមន៍​ប្រមុខដឹក​នាំប្រទេស​មហាអំ​ណាច​ធំ​ៗ ក៏ដូច​ជា​មេដឹក​នាំ​ជានាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់​​ខ្ពស់​សំ​ខាន់​ៗមកពី​បណ្តាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ រីក​ចំ​រើន ក៏ដូចជាទទួល​ជួប​ប្រជុំ​ ពិភាក្សា​ផ្លាស់​ប្តូរយោបល់រវាង​​ពាណិជ្ជករធំ​ៗ ដើម្បី​ស្វែង​រក​ការ​អភិវឌ្ឍរីក​ចំ​រើនសម្រាប់​ប្រទេស​នៅ​ក្នុង​តំ​បន់ និង​សកលលោកទាំង​មូល​។ «  នេះ​ គឺជា​មោទនភាព​នៃ​ជាតិ​ខ្មែរ»

សម្រាប់​សម័យ​ប្រជុំ​លើកទី​៣៧ នៅកម្ពុជា គឺជា​អង្គពិធី​មួយ​ ដែល​ប្រជាជាតិ​នៃ​ពិភពលោក​ទាំង​មូល​​ធ្វើ​ដំ​ណើ​រ​មកកាន់​ទឹក​ដី​កម្ពុជា​ ដើម្បី​ជួប​ជុំ​គ្នា​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​ ទស្សនៈ និង​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ សំ​ដៅ​ជម្រុញ​ការអភិរក្ស និង​​អភិវឌ្ឍសម្បត្តិ​បេតិកភណ្ឌពិភព​លោក និង​សម្រាប់​មនុស្សជាតិ​ប្រកប​ដោយ​ចីរភាព។​

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ គណៈកម្មការ​ជាតិ​យូណេស្កូកម្ពុជាចុះ​ផ្សាយ​ថ្ងៃទី​៥ ខែ កក្កដា ឆ្នាំ២០១២ បាន​បញ្ជាក់ថា​ សម្រាប់​កិច្ចប្រជុំ​លើក​ទី​៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​​ពិ​ភពលោកក្នុង​ឆ្នាំ ២០១៣ ខាង​មុខ កម្ពុជា​រំ​ពឹង​ថា​​​ នឹង​ទទួល​ស្វាគមន៍​នូវ​ភ្ញៀវ​អន្តរជាតិ​ប្រហែល​ជិត​​១ពាន់​នាក់​ រួម​មាន​អ្នក​ការទូត​ និង​អ្នក​ជំ​នាញ​ខាង​បេតិកភណ្ឌ​វប្បធម៌​ និង​ធម្មជាតិ​ដែល​មក​ពី​ទ្វីប​ទាំង​៥ នៃពិភពលោកទាំង​មូល តំ​ណាង​ឱ្យ​វប្បធម៌​នៃបណ្តា​ប្រទេស​ចំ​នួន​១៨៩ ដែល​ជារដ្ឋសមាជិក​អនុសញ្ញា​ឆ្នាំ១៩៧២ ស្តី​ពី​ការការពារ​បេតិកភណ្ឌវប្បធម៌ និង​ធម្មជាតិ​ពិភព​លោក ក្នុង​ចំណោម​សមាជិក​ទាំង​១៩៥ របស់​អង្គការ​យូណេស្កូ។

ជារួម​ ជំ​នឿទុក​ចិត្តដ៏មុត​មាំពី​សំ​ណាក់​សហគមន៍អន្តរជាតិ​ ដែល​បាន​ផ្តល់​នូវ​កិត្តិយស​សម្រាប់​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំ​ កិច្ច​ប្រជុំ​លើកទី​៣៧ និង​ជាប្រធាន​នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​​គឺជាជោគ​ជ័យ​សម្រាប់​រាជ​រដ្ឋាភិបាលក្នុង​យុគ​សម័យសម្តេច​​តេជោ សែន និង​ជា​មោទន​ភាព​សម្រាប់​ជាតិ​ខ្មែរ​ទាំង​មូល​៕

អត្ថបទដោយៈ គង់ សម្បត្តិ

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ យី​អ៊ុន​ដាក់​អារក្ស​ជាន់​

ដោយ​: ​លី ​ទួង​

មនុស្ស​យើង​គ្រប់ៗ​រូប​សុទ្ធ​តែ​មាន​យីអ៊ុន​រៀងៗ​ខ្លួន​។ យីអ៊ុន​មនុស្ស​មិន​ទៀត​ទេ​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ ទាប​ទាល់​តែ​មែនទែន ​ហើយ​មាន​ពេល​ខ្លះ​ឡើង​ខ្ពស់​ស្ទើរ​ហៅ​មិន​ឭ​។ ​យី​អ៊ុន​មនុស្ស​ក៏​មិន​មែន​ចេះតែ​​ឡើង​រហូត​ពេញ​មួយ​ជីវិត​នោះ​ដែរ ​ប៉ុន្តែ​ក៏​មិនមែន​ធ្លាក់​រហូត​ទាល់តែ​អស់​ជីវិត​នោះ​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​វិភាគ ៖ តើ​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃ​ខ្លួន​របស់​មេ​បក្ស​នយោបាយ​ប្រឆាំង​​​១​រូប គឺ​លោក កឹម សុខា បច្ចុប្បន្ន​នេះ​បាន​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃ​ការ​គាំទ្រ​របស់​​ប្រជាជន​​កម្ពុជា​ នេះ​បើ​ពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ជីវិត​នយោបាយ​របស់​មេ​បក្សស្តី​ទី​រូប​នេះ​​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​​​។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ​៖​ បញ្ញាជន​ជើង​យូរ​ម្នាក់​ដែល​អស់​តម្លៃ​រលីង​

ដោយ​: លី​ទួង​

បញ្ញាជន​ជើង​យូរ​ វ័យ​ជរា​មាន​ជំនាញ​ខាង​ស្ថាបត្យកម្ម​ម្នាក់​បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​ពាក្យសម្ដី​មិន​សមរម្យ ប្រាសចាក​ពី​ការពិត និង​មិន​ឡូ​សិ​ក​ទាល់តែសោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្កើត​សមិទ្ធផល​ណាមួយ​ ដូចជា​រាជធានី​ភ្នំពេញ​មានតែ​អង្គការ​JICA មួយ​ប៉ុណ្ណោះ ដែល​ជា​អ្នក​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូក​ទឹក ឯ​ចំណែក​ប្រាសាទអង្គរវត្ត​មានតែ​អង្គការ​យូណេស្កូ​មួយ​គត់​ជា​អ្នកមើល​ថែរក្សា។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ បទអត្ថាធិប្បាយ ៖ តម្លៃនៃវប្បធម៌ជាតិ ​​​​ក្នុង​យុគសម័យ​សម្តេចតេជោ ហ៊ុន សែន
kpt_ads_left