Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

អត្ថាធិប្បាយ៖​អ្វី​ទៅជា​ការ​បន្ថយ​ឥទ្ធិពល​របស់​គណបក្ស​កំពុង​កាន់​អំណាច​

​គណបក្ស​សិទ្ធិមនុស្ស ​ដែល​ទើប​នឹង​មាន​សម្លេង​បន្តិចបន្តួច​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី ៣​ ឆ្នាំ ​២០១២ ​បាន​និយាយ​ថា​ ខ្លួន​បាន​អនុម័ត​រួចហើយ​លើ​សមាសភាព​ក្រុមការងារ ​ដែល​នឹង​ត្រូវ​ចរចា​ជាមួយ​ក្រុមការងារ​រប​ស់​គណបក្ស ​សម រង្ស៊ី ​នៅ​ក្រៅ​ប្រទេស​នា​ពេល​ខាងមុខ​នេះ ​ក្នុង​អ្វី​ដែល​គេ​ហៅថា ​ដើម្បី​«​បន្ថយ​ឥទ្ធិពល​គណបក្ស​កាន់អំណាច​»​ក្នុង​គោលបំណង​បំរើ​«​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​»។​​

​តើ​អ្វី​ទៅជា​ការបន្ថយ​ឥទ្ធិពល​គណបក្សកាន់អំណាច​? ហើយ​ថា​តើ​អ្វី​ទៅ​ដែល​នាំ​ឲ្យ​គណបក្ស កាន់អំណាច​មាន​ឥទ្ធិពល​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឥទ្ធិពល​នេះ​តែង​បានបង្ហាញ​នៅពេល បោះឆ្នោត​ម្តងៗ​នោះ​។​ជាការ​ពិតណាស់ ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​ឬ​ឥទ្ធិពល​របស់​គណ បក្ស​ប្រជាជន​កម្ពុជា​បាន​កើតមានឡើង​តាំងតែ​ពី​ឆ្នាំ ១៩៧៩ ដែល​នៅក្នុង​គ្រានោះ​គណបក្ស​ប្រជាជន ដែលមាន​ឈ្មោះ​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ក្នុងនោះ​មាន​ទាំង​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិមនុស្ស ជា​គណបក្ស​ដែល​ជួយ​បង្កើត​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផងដែរ នោះ​។​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​សុភ​វិនិច្ឆ័យ និង​ស្រឡាញ់​យុត្តិធម៌​សុទ្ធតែ​បានចាត់ទុក​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជា​ជីវិត​ទី ២ របស់ខ្លួន ដែល​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មិនអាច​ក្រ​កែក​បាន ហើយ​វីរភាព របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា តែងតែ​ស្ថិតនៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់ៗ​រូប​ចាប់តាំងពី​ពេលនោះ រហូតមកដល់​បច្ចុប្បន្ន និង​ទៅ​អនាគត​ផងដែរ​។​

​ ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​ឆ្នាំ ១៩៩៨ ក្រោម​នយោបាយ ឈ្នះ ឈ្នះ ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នាំ​ឲ្យ​សន្តិភាព​បាន​កើតមានឡើង​នៅ​ទូទាំងប្រទេស គ្មាន​តំបន់​អប​គ​- មន៍ ប្រទេសជាតិ​មានការ​ឯកភាព​ទឹកដី មានការ​ឯកភាព​ជាតិ ការបង្រួបបង្រួម​ផ្សះផ្សារ​ជាតិ ការដាក់ ប្រទេសជាតិ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ដែល​ចាប់ផ្តើម​នៅក្នុង​ការបោះឆ្នោត​សកល​ជា​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ ១៩៩៣ ក្រោម​ការរៀបចំ​ដោយ​អង្គការសហប្រជាជាតិ ដែល​នាំ​ឲ្យ​មានការ​រស់រាន​ឡើងវិញ​នូវ ព្រះរាជាណាចក្រ​ទី ២ បន្ទាប់ពី​ត្រូវបាន​ពួក​មនុស្ស​ក្បត់ជាតិ​មួយចំនួន​ធ្វើ​រដ្ឋប្រហារ​បំបាត់ចោល កាលពី​ឆ្នាំ ១៩៧០ ដែល​កត្តា​ទាំងអស់នេះ​វា​គ្រាន់តែ​ជា​ទឡ្ហីករណ៍​ដ៏​តិចតួច​បំផុត ដែល​យើង​បាន លើកឡើង​តែប៉ុណ្ណោះ​។​ការ​ធ្ចើ​សមាហរណកម្ម​ផ្ទៃក្នុង និង​ចូលទៅក្នុង​តំបន់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គមកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ ការធ្វើកំណែទម្រង់​លើ​គ្រប់​វិស័យ ដែល​បាន និង​កំពុង​អនុវត្ត​គឺ សុទ្ធសឹងតែ​ជា​សកម្មភាព​ជាក់ស្តែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ហើយ​ដែល​កិច្ចការ​ទាំងអស់នេះ​បាន បង្ហាញ​ពី​ឥទ្ធិពល​ឬ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​នោះ​ហើយ​។​

​ ​ការ​តបស្នង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រកបទៅដោយ​ភាពចាស់ទុំ ចំពោះ​រាជរដ្ឋាភិបាល នាពេល​កន្លងមក​នោះ​គឺ​ទិន្នន័យ នៃ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ ការបោះឆ្នោត​ឆ្នាំ ១៩៩៨ ការបោះឆ្នោត​ឆ្នាំ ២០០២ ការបោះឆ្នោត​ឆ្នាំ ២០០៣ ការបោះឆ្នោត​ឆ្នាំ ២០០៧ ការបោះឆ្នោត​ឆ្នាំ ២០០៨​និង​ការបោះ ឆ្នោត​ឆ្នាំ​២០១២​គណបក្សកាន់អំណាច​បា​ន​ទទួល​សម្លេង​បោះឆ្នោត​គាំទ្រ​កាន់តែ​ច្រើនឡើង​នោះឯង​។ យោងតាម​របាយការណ៍​អង្គការ​ខុមហ្វ្រែល​បាន​បង្ហាញថា កាលពី​ការបោះឆ្នោត ឆ្នាំ ១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សម្លេងឆ្នោត​ត្រឹមតែ ១ ៥៣០ ៩៤៣ សម្លេង​ប៉ុណ្ណោះ ហើយ​ជា​បន្តបន្ទាប់ សម្លេងគាំទ្រ​បាន​កើន​ឡើងជា​លំដាប់​នៅ​គ្រប់ការ​បោះឆ្នោត​និ​មួយៗ ហើយ​នៅក្នុង​ឆ្នាំ ២០១២ នេះ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សម្លេងគាំទ្ររ​ហូត​ដល់​ទៅ ៣,៦៣ លាន​សម្លេង​។​

​ កំណើន​នៃ​ការគាំទ្រ​មកលើ​គណបក្ស​កាន់អំណាច គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​របស់​គណបក្ស កាន់អំណាច វា​បាន​ឆ្លុះបញ្ចាំង​ពី​សក្តានុពល និង​ពី​ប្រជាប្រិយភាព​ដ៏​ធំធេង​របស់​គណបក្សកាន់អំណាច ផងដែរ​។​ប្រសិនបើ​ដូច្នេះ​តើ​អ្វី​ទៅ​ដែល​គណបក្ស​សិទ្ធិមនុស្ស​និយាយថា «​រួបរួម​ជាមួយ​គណបក្ស សម រង្ស៊ី ដើម្បី​បន្ថយឥទ្ធិពល​គណបក្ស​កាន់អំណាច​នោះ​»​។​វា​មិនមែនជា​លើកដំបូង​ទេ ដែល​គណបក្ស​សិទ្ធិ មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​រួបរួមគ្នា​ក្នុង​អ្វីដែល​ពួកគេ​និយាយថា ដើម្បី​ទប់ទល់​ជាមួយ​គណ បក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​សារជាតិ​របស់​ក្រុមប្រឆាំង​នេះ​ប្រៀបបាន​ដូចជា​ប្រេង និង​ភ្លើង​ដែល​នឹង​ឆេះ យ៉ាង​សន្ធោសន្ធៅ​នៅពេលដែល​វា​ប៉ះគ្នា​ឬ​សូម្បីតែ​វា​គ្រាន់តែ​នៅ​ជិតគ្នា​នោះ​។​

​ ​ការប្រុងប្រៀប​រួបរួមគ្នា​សារជាថ្មី​របស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ត្រូវ បានផ្តល់​រហស្សនាម​ថា មួយ​ជា​គណបក្សប្រឆាំង និង​មួយទៀត​ជា​គណបក្ស​បញ្ឆោត​នោះ​ពិតជា​បង្ក​ឲ្យ ចម្ងល់​ជាច្រើន​នៅក្នុង​ចំណោម​មហាជន​ដែល​ចូលចិត្ត​តាមដាន​សភាពការណ៍​ន​យោ​បាយ​នៅ​កម្ពុជា ហើយ​សំណួរ​ដែល​ត្រូវ​សួរ​នោះ​មានដូចជា តើ​ពួកគេ​រួបរួមគ្នា​យ៉ាងដូចម្តេច​បើ​មួយ​ជា​ប្រេង និង​មួយ​ជា ភ្លើង​។​តើ​ពួកគេ​ប្រើប្រាស់​វិធី​ណា​ដើម្បី​បន្ថយឥទ្ធិពល​គណបក្ស​កាន់អំណាច ដែល​បាន និង​កំពុងតែ មានការ​គាំទ្រ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ច្រើនជាង​មួយថ្ងៃ ពីមួយ​ខែ មួយឆ្នាំ ច្រើនជាង មួយខែ មួយឆ្នាំ និង ពីមួយ​អាណត្តិ​ច្រើនជាង​មួយ​អាណត្តិ​នោះ​។​នៅពេលដែល​គណបក្សប្រឆាំង និង​គណបក្ស​បញ្ឆោត បាន និង​កំពុងនិយាយ​ដោយ​គ្មាន​ការពិត និយាយ​ដោយ​ភូតកុហក់ គណបក្សកាន់អំណាច​ក៏បាន​ធ្វើ និង​កំពុងតែ​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ និង​ប្រជាជន ហើយ​ជាការ​ពិត​នោះ​ការ​និយាយថា «​ការរួបរួម​គ្នា​រវាង​ក្រុមប្រឆាំង​ដើម្បី​បន្ថយឥទ្ធិពល​របស់​គ​ណ​បក្ស​កាន់អំណាច​» វា​គ្រាន់តែ​ជាការ និយាយ​ឲ្យ​បានត្រឹមតែ​និយាយ​តែប៉ុណ្ណោះ​៕​ស្នាយ​ពល​

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អត្ថាធិប្បាយ៖​អ្វី​ទៅជា​ការ​បន្ថយ​ឥទ្ធិពល​របស់​គណបក្ស​កំពុង​កាន់​អំណាច​